-
អភិបាលខេត្តក្រចេះ អំពាវនាវអោយមានកាចូលរួមសហការគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងជម្ងឺកូវីត-១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តរួមគ្នាសហការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជម្ងឺដ៏សហាវមួយនេះក្នុងសហគមន៍របស់យើង ។ ការអំពាវនាវនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា នៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករចំនួន៣៤នាក់ នៅក្នុងស្រុកស្នួល និងក្រុងក្រចេះ ដែលបានធ្វើច័ត្តាឡីស័ក១៤ ថ្ងៃកន្លងទៅ តាមបទបញ្ជារ និងវិធានការរបស់ក្រសួងសុខាភិបាល ។ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៍បានបញ្ជាក់បន្តថា ៖ ការយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលសំខាន់បំផុត គឺបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងរួមសហការគ្នាជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីអនុវត្តនូវវិធានអនាម័យ ពិសេសវិធានការគម្លាតសុវត្ថិភាព ដោយមិនត្រូវជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើននាក់ឡើយ ធ្វើដូច្នេះគឺយើងនឹងអាចបញ្ចប់ជម្ងឺកូវីដ-១៩នេះបាន ។ ឯកឧត្តម មានប្រសាសន៍ថា សុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មានកូវីដ-១៩ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនោះយើងប្រាកដជាយកឈ្នះនូវជម្ងឺកូវីដ-១៩នេះបាន…
-
អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ រករោគសញ្ញាកូវីដ ១៩លើកម្មករ កម្មការិនី រោងចក្រ ដែលទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីខណ្ឌ និង សង្កាត់ រួមទាំង លោកនាយកសាលាភូមិឬស្សី ចុះពិនិត្យទីតាំង សាលាបឋមសិក្សា ភូមិឬស្សី ដែលមានទីតាំង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលជាគោលដៅចំនុចខ្ពស់លើទីតាំង សម្រាប់ធ្វើចត្តាឡីស័ក រយះពេល១៤ថ្ងៃ រករោគសញ្ញាកូវីដ ១៩ ( Covid19) លើកម្មករ កម្មការិនី រោងចក្រ ដែលទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ ។ ក្នុងការចុះត្រួតពិនិត្យក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សីមានការចូលរួមពី៖– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមសនជ័យទី២– លោក សេង សីវណ្ណថា ចៅរងសង្កាត់ស្ទឹងមានជ័យទី២– លោក ប៊ី សុផល ប្រធានការិយាល័យអប់រំខណ្ឌមានជ័យ– លោក ប៉ាន់ ស៊្រា…
-
ទីតាំង ៨៩បន្ទប់ ដែលសម្រាប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៅលើកម្មករ កម្មការនី ទើបវិលត្រលប់មកពីស្រុកកំណើត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំង (វិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ សរុបចំនួន ៨៩បន្ទប់) សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការនី ទើបវិលត្រលប់មកស្រុកកំណើត ដើម្បីការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩។ ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង COVID-19 ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។ ក្នុងវិធានការទាំងនោះ រួមមាន ទី១៖ ត្រូវលាងដៃ និងសាប៊ូទឹកស្អាត ឬទឹកអាល់កុលឲ្យបានញឹកញាប់។ ទី២៖ នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។ ទី៣៖ ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។…
-
មេរោគ Covid-19 ផ្តាច់ជីវិតជំនួយការកំពូលរបស់ប្រធានាធិបតីនីហ្សេរីយ៉ា
នីហ្សេរីយ៉ា៖ វីរុស Covid-19 បានសម្លាប់ជីវិតលោក ម៉ាឡាម អាប់បា ឃីយ៉ារី ដែលជាជំនួយការកំពូលរបស់ប្រធានាធិបតីនីហ្សេរីយ៉ា លោក ប៊ូហារី នេះបើតាមសារព័ត៌មានសុីនហួ ដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលនីហ្សេរីយ៉ា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ លោក ម៉ាឡាម អាប់បា ឃីយ៉ារី វ័យខ្ទង់៧០ឆ្នាំរូបនេះ គឺជាមនុស្សដ៏ជិតស្និទ្ធម្នាក់របស់ប្រធានាធិបតីនីហ្សេរីយ៉ា លោក ប៊ូហារី ។ សូមជម្រាបថា លោក ម៉ាឡាម អាប់បា ឃីយ៉ារី ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 បន្ទាប់ពីលោកត្រឡប់មកពីទស្សនកិច្ចផ្លូវការមួយ នៅប្រទេសអាល្លឺម៉ង់ កាលពីដើមខែមីនាកន្លងទៅនេះ ៕
-
សហរដ្ឋអាម៉េរិកបញ្ជាក់ថា ក្រុមប្រទេស G7 ស្វែងរកការកែទម្រង់នៅក្នុងអង្គការ WHO ព្រមទាំងបង្ហាញពីការប្តេជ្ញាផ្តល់ការសម្របសម្រួលប្រឆាំង COVID-19
បរទេស៖ មេដឹកនាំមកពីក្រុមប្រទេស G7 បានអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញ និង ដំណើរការកែទម្រង់នៅក្នុងអង្គការសុខពិភពលោក WHO ហើយថែមទាំងបានឯកភាពគ្នា ក្នុងការធានាបាននូវការសម្របសម្រួលដល់ពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីសេតវិមាន ចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួមគ្នាមួយ តាមរយៈវីដេអូខុនហ្វឺរិនរវាងមេដឹកនាំក្រុមប្រទេស G7 សេតវិមានបានសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំ G7 បានព្រមព្រៀងគ្នារក្សាការប្តេជ្ញាចិត្ត ចាត់វិធានការចាំបាច់នានា ដើម្បីធានាការរឹងមាំ និងកិច្ចសម្របសម្រួលដល់ពិភពលោក ក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពនេះ ព្រមទាំងគ្រោះមហន្តរាយមនុស្សធម៌ និង វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងគោលបំណងចាប់ផ្តើមការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនាពេលថ្មីៗ នេះថា សហរដ្ឋអាម៉េរិកនឹងកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុរបស់ខ្លួន ដល់អង្គការសុខភាពពិភពលោក WHO ដោយលោកចោទថា អង្គការមួយនេះបានលាក់បាំងពីការរាតត្បាតនៃជំងឺ COVID-19 នៅប្រទេសចិន ទើបធ្វើឲ្យវីរុសនេះបានរាតត្បាតនៅជុំវិញពិភពលោក ៕
-
លោក ដូណាល់ ត្រាំ បញ្ចេញកញ្ចប់ថវិកា១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិករអាម៉េរិក ក្រោយទើបបង្ហាញគោលការណ៍ណែនាំ០៣ដំណាក់កាល
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) បានបញ្ចេញកញ្ចប់ថវិការហូតដល់១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិកររបស់ខ្លួន ដែលប្រកបមុខរបរកសិកម្ម-ចិញ្ចឹមសត្វដែលកំពុងរងគ្រោះដោយសារតែមេរោគ COVID-19 នេះបើតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ការបញ្ចេញកញ្ចប់ថវិកាជួយដល់កសិករអាម៉េរិកខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ ទើបបង្ហាញគោលការណ៍ណែនាំ០៣ដំណាក់កាលទៅកាន់អភិបាលរដ្ឋនីមួយៗ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកងើបមុខមាត់ឡើងវិញ ។ គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ បានណែនាំឲ្យរដ្ឋនីមួយៗរបស់ខ្លួនរក្សានិន្នាការធ្លាក់ចុះ នៃករណីឆ្លងជំងឺ COVID-19 រយៈពេលចំនួន ១៤ថ្ងៃជាប់ៗគ្នាសិន មុននឹងអាចចាប់ផ្តើមអនុវត្តន៍ដំណើរការបើកទ្វារឡើងវិញ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧១ម៉ឺន២១នាក់ ក្នុងនោះអ្នកជម្ងឺស្លាប់សរុប៣ម៉ឺន៧ពាន់១៥៨នាក់ និងជាសះស្បើយឡើងវិញសរុប៦ម៉ឺន៥១០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ៕
-
អ្នកជំនាញសុខភាពបញ្ជាក់ថា អង់គ្លេសឆ្លើយតបយឺតយ៉ាវពេក ចំពោះការផ្ទុះឡើងនៃជម្ងឺ COVID-19 ហើយព្រមានថា មនុស្ស០៤ម៉ឺនអាចនឹងស្លាប់
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបយឺតយ៉ាវពេកចំពោះ ការផ្ទុះឡើងនៃមេរោគ COVID-19 ដែលប្រកាសនេះ អាចនឺងនាំឱ្យមនុស្សប្រមាណ០៤ម៉ឺនបាត់បង់ជីវិតនៅក្នុងចក្រភពមួយនេះ មុនពេលការរាលដាលនៃជំងឺនេះចប់ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់សម្តីរបស់អ្នកជំនាញសុខាមាលភាពសាធារណៈម្នាក់ ចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។ សាស្រ្តាចារ្យសុខភាពសាកលនៃសាកលវិទ្យាល័យ University College ក្នុងទីក្រុងឡុងដ៍ លោក Anthony Costello បានប្រាប់គណៈកម្មាធិការមួយរបស់សភាអង់គ្លេសថា រូបលោករំពឹងថា ការផ្ទុះឡើងនូវមេរោគនេះលើកទី២ នឹងកើតមានឡើងនៅក្នុងអង់គ្លេស ដោយលោកបានជំរុញរដ្ឋាភិបាលឲ្យមានប្រព័ន្ធនៅនឹងកន្លែងមួយ ដើម្បីធ្វើតេស្តឲ្យបានឆាប់រហ័សនៅក្នុងសហគមន៍ ហើយទទួលបានលទ្ធផលមកវិញឲ្យបានរហ័សបំផុតផងដែរ ។ លោក Castello សង្កត់ធ្ងន់ថា អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Oxford ប្រាកដក្នុងចិត្ត៨០ភាគរយថា នឹងអាចមានថ្នាំវ៉ាក់សាំងដើម្បីព្យាបាលជំងឺនោះយ៉ាងរហ័សនៅខែ កញ្ញា ខាងមុខ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១០ម៉ឺន៨ពាន់៦៩២នាក់ ក្នុងនោះអ្នកជម្ងឺស្លាប់សរុប១ម៉ឺន៤ពាន់៥៧៦នាក់ និងជាសះស្បើយឡើងវិញនៅពុំទាន់មានការបញ្ជាក់នៅឡើយទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ៕…
-
លោក ស៊ីនហ្សូ អាបេ ស្នើឱ្យផ្តល់ប្រាក់ជូនពលរដ្ឋគ្រប់រូបចំនួន៩៣០ដុល្លារ ចំពេល ខណៈជប៉ុនទើបប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន
ជប៉ុន៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន១០ម៉ឺនយ៉េន ឬស្មើនឹង៩៣០ដុល្លារ ដល់ប្រជាជនជប៉ុនគ្រប់រូប ដែលបានរងគ្រោះដោយផ្ទាល់ដោយសារជំងឺ COVID-19 នេះបើតាមការប្រការរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅទី១៨ ខែមេសា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក ថារ៉ូ អាសូ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមផ្តល់ថវិកាទាំងនោះទៅដល់ប្រជាពលរដ្ឋគ្រប់រូប នៅដើមខែ ឧសភា ខាងមុខនេះ ។ សូមបញ្ជាក់ថា ការប្រកាសផ្តល់ថវិកាខាងលើនេះ បានកើតមានឡើងក្រោយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចប្រកាសដាក់ប្រទេសទាំង មូលទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាលនៅឡើយនោះ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ស្នើឱ្យមហាសេដ្ឋី២០រូបដើរតួនាទីសំខាន់ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិ ដែលរងគ្រោះដោយសារជម្ងឺ COVID-19
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា មហាសេដ្ឋីថៃគឺជាមនុស្សមានឥទ្ធិពលនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេស ហើយមហាសេដ្ឋីមួយចំនួន គឺជាប់ជាអ្នកមានបំផុតនៅក្នុងពិភពលោកផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ អំឡុងពេលថ្លែងសារតាមរយៈកញ្ចក់ទូរទស្សន៍ លោក ប្រាយុទ្ធ បាននិយាយទៀតថា លោកស្នើឲ្យពួកគេ (មហាសេដ្ឋី) ដើរតួនាទីសំខាន់ ក្នុងការធ្វើការងារជាមួយគ្នា ដើម្បីជួយប្រទេសជាតិដែលកំពុងជួបការលំបាក ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ ថាតើលោកចង់ឲ្យជួយអ្វីនោះទេ ដោយគ្រាន់តែនិយាយថា លោកនឹងផ្ញើលិខិតចំហមួយ ទៅកាន់មហាសេដ្ឋី២០រូបនាសប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ប្រទេសថៃមានអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់២.៧០០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ពាន់៦៨៩នាក់ ហើយសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះបានទទួរងយ៉ាងដំណំ ដោយសារតែការខាតបង់នៃពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការដាក់កំហិតនៃការធ្វើដំណើរនៅក្នុងប្រទេសមានភាពធ្ងន់ធ្ងរ ៕
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.២៥លាននាក់ ក្នុងនោះស្លាប់ជាង១៥ម៉ឺននាក់ និងជាសះស្បើយជាង៥៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន២៥ម៉ឺន៧៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៥ម៉ឺន៤ពាន់២៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៧ម៉ឺន១ពាន់១៤៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៧១ម៉ឺន២១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់១៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៥១០នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៩ម៉ឺន៨៣៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៤ពាន់៧៩៧នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន២ពាន់៤៣៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់៧៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន២ពាន់៧៤៥នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៤ម៉ឺន៧ពាន់៩៦៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់៦៨១នាក់ស្លាប់…