-
ដំណឹងល្អ៥ថ្ងៃជាប់គ្នា, ត្រឹមព្រឹកថ្ងៃសៅរ៍ទី១៨មេសានេះ មិនរកឃើញករណីវិជ្ជមានថ្មី ហើយព្យាបាលជា ៥នាក់បន្ថែមទៀត សរុបអ្នកព្យាបាលជាកើនដល់ ១០៣នាក់ ឯអ្នកកំពុងសម្រាកព្យាបាលថយមកនៅត្រឹមតែ ១៩នាក់ប៉ុណ្ណោះ ក្នុងចំណោម ១២២ករណីនៅទូទាំងប្រទេស
-
ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានទទួលនូវសម្ភារៈមួយចំនួន ពីក្រសួងយុត្តិធម៌សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលដល់អ្នកជំងឺកូវិដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត
មន្ត្រីតំណាង ក្រសួងយុត្តិធម៌ បាននាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីផ្តល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៧ខែមេសា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលត្រូវប្រគល់និងទទួលនៅពេលនោះរួមមាន៖អាវគ្រូពេទ្យ ចំនួន១០០ ម៉ាស់ ៣.៥០០ ម៉ាស់ ជែលសម្អាតដៃ ចំនួន៣៦០លីត្រ និង វ៉ែនតា ចំនួន១០០ ។ ពិធីប្រគល់ និង ទទួលនូវសម្ភារៈ ខាងលើនេះបានប្រព្រឹត្តទៅក្រោមវត្តមាន របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តមតំណាងឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក នួន សាន ប្រធានសាលាឧទ្ធរណ៍ភូមិភាគបាត់ដំបង ។ សូមបញ្ជាក់ថា៖បេសកកម្មរបស់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រហូតមកដល់ថ្ងៃនេះ គឺ៖ មានរយៈពេល០១ខែ…
-
ទូតខ្មែរនៅជប៉ុនប្រកាសប្រាប់ពលរដ្ឋខ្មែរនៅជប៉ុនអំពីចំណាត់ការរបស់រដ្ឋាភិបាលជប៉ុន ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃ១៧មេសានេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ភាពអាសន្នទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ដោយសារការឆ្លងជំងឺកូវីដ១៩បានកើនឡើងច្រើន៕
-
អង្គការសុខភាពពិភពលោក បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទាំងអស់ មិនអាចប្រកួត បានប្រសិនស្ថានភាពវិបត្តិ COVID-19 នៅមិនទាន់ធូរស្បើយ
បរទេស៖ យោងតាមការចេញផ្សាយរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ដែលថា ព្រឹត្តិការណ៍កីឡាទាំងអស់មិនអាចមានការប្រកួតនៅក្នុងស្ថានភាពវិបត្តិ COVID-19 នៅមិនទាន់ធូរស្បើយ ខណៈកម្មវិធីទាំងនោះអាចនិងអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលនេះជាការគេចចេញមិនឲ្យមានការប្រមូលផ្តុំមនុស្សជាទ្រង់ទ្រាយធំ។ លោក Zeke Emanuel ទីប្រឹក្សា WHO បានលើកឡើងថា សម្រាប់ការប្រមូលផ្តុំមនុស្សច្រើន ក្នុងកម្មវិធីណាមួយ នឹងមិនអាចធ្វើឡើងបាននោះទេ ដោយបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២១ ក្នុងនោះព្រឹត្តិការណ៍ប្រកួតកីឡា និងលីគទូទាំងពិភពលោកត្រូវបានផ្អាកផងដែរ ក្រោយពេលមានការរីករាលដាលនៃមេរោគឆ្លង COVID-19 ទូទាំងសកលលោក ។ លោក Emanuel បន្តថា «ការប្រកួតទាំងអស់អាចនឹងបន្តឡើងវិញបានអាចជានៅចុងឆ្នាំ២០២១ឯណោះ ក្រោយពេលមានការលើកឡើងពីសំណាក់អ្នករៀបចំការប្រកួតនានាអះអាងថា អាចវិលមកវិញនៅខែតុលា ឆ្នាំ២០២០នេះ» ។ ចំពោះការប្រកួតកីឡាទាំងអស់របស់កម្ពុជាត្រូវបាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា «ការប្រកួតកីឡាទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា គឺពឹងផ្អែកលើស្ថានភាពរបស់កម្ពុជា»។ សូមបញ្ជាក់ថា បន្ទាប់ពីមានវិបត្តិជំងឺកូវីដ-១៩នេះបន្តរីករាលដាល នៅកម្ពុជា ការប្រកួតកីឡាទាំងអស់របស់កម្ពុជាត្រូវបានផ្អាក និងលើកពេល ក្នុងនោះដូចជាការប្រកួតកីឡាបាល់ទាតលីគកំពូលកម្ពុជា, ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន…
-
ថ្នាក់ដឹកនាំកីឡា បង្ហាញឆន្ទៈបរិច្ចាគថវិកា និងប្រាក់ខែ តាមការបំផុសស្មារតីរបស់ប្របុខរាជរដ្ឋាភិបាល
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបំផុសស្មារតីបរិច្ចាគថវិកា និងប្រាក់ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គេសង្គេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការតាមក្រសួងស្ថាប័ននានា សុទ្ធតែបង្ហាញនូវស្មារតីសាមគ្គីភាព គោរពស្រឡាញ់និងចែករំលែកនូវប្រាក់ខែ និងថវិកាផ្ទាល់ខ្លួន ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនោះស្មារតីឆន្ទៈរបស់ថ្នាក់ដឹកនាំកីឡា កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក៏បានចែករំលែកនូវប្រាក់ខែ និងថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកនឹងជំងឺជាសកើល ដែលកំពុងបន្តរីករាលដាលនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ។ ក្រៅពីថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា គេសង្គេតឃើញមានថ្នាក់ដឹកនាំទទួលបន្ទុកជំនាញកីឡាបានបរិច្ចាគនូវប្រាក់ខែរបស់ខ្លួនជាច្រើនខែជាបន្តបន្ទាប់ ។ ក្នុងនោះឯកឧត្តម ស សុខា រដ្ឋលេខាធិការ, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា, ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា, ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត រួមទាំងមន្ត្រីពាក់ព័ន្ធនឹងកីឡាជាច្រើនរូបទៀត ខណៈកីឡាករ កីឡាការិនីក៏បានបង្ហាញនូវការបរិច្ចាគនូវប្រាក់ ឧបត្ថម្ភតាមការស្ម័គ្រចិត្តនេះផងដែរ ។ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…
-
នាយកអង្គការ WHO ប្រចាំតំបន់អឺរ៉ុបជំរុញឱ្យរដ្ឋាភិបាលអឺរ៉ុបទាំងអស់ ធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19
ស្វីស៖ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ តាមប្រព័ន្ធអនឡាញ នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំតំបន់អឺរ៉ុប លោក ហានស៍ គ្លូក បាននិយាយថា ពលរដ្ឋអឺរ៉ុបជាង១លាននាក់បានឆ្លងវីរុស COVID-19 ឬស្មើនឹង៥០ភាគរយនៃចំនួនអ្នកឆ្លងសរុបទូទាំងសកលលោក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ហានស៍ គ្លូក ថែមទាំងបានជំរុញឱ្យបណ្ដារដ្ឋាភិបាលអឺរ៉ុបទាំងអស់ធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ហើយថា នឹងមិនមានឡើយជ័យជម្នះភ្លាមៗលើជម្លឺរាតត្បាតសកលមួយនេះ ខណៈលោកបានចាត់ទុកថា បច្ចុប្បន្នទ្វីបអឺរ៉ុបទាំងមូល គឺជាចំណុចកណ្ដាលនៃព្យុះ ។ ការលើកឡើងខាងលើរបស់នាយកអង្គការ WHO ប្រចាំតំបន់អឺរ៉ុបរូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសអឺរ៉ុបដូចជា បារាំង ដាណឺម៉ាក អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងស្វីស បានប្រកាសរៀងៗខ្លួនពីការបន្ធូរបន្ថយវិធានការរឹតត្បិត បន្ទាប់ពីករណីឆ្លង និងស្លាប់មានការថមថយ។ ហើយការបន្ធូរបន្ថយនោះ ត្រូវបានគេមើលឃើញថា ដើម្បីកុំឲ្យផលប៉ះពាល់ដល់សេដ្ឋកិច្ចកើនឡើងកាន់តែធ្ងន់ធ្ងរ ៕
-
លោក ដូណាល់ ត្រាំ អះអាងថា ចំណាត់ការបិទទ្វារយូរពេក នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សេដ្ឋកិច្ច និងសង្គមសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក នៅឯសេតវិមានស្តីអំពីជំងឺ COVID-19 ថា ចំណាត់ការបិទទ្វារយូរពេក នឹងអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសង្គមសហរដ្ឋអាម៉េរិក ហើយថា យើងនឹងមិនបើកទាំងអស់ក្នុងពេលតែមួយនោះទេ ប៉ុន្តែជាជំហានដោយប្រុងប្រយ័ត្ន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញគោលការណ៍ណែនាំ០៣ដំណាក់កាលទៅកាន់អភិបាលរដ្ឋនីមួយៗ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលបានរងផលប៉ះពាល់ដោយសារវិធានការបិទទ្វារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ងើបមុខមាត់ឡើងវិញផងដែរ ។ គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ បានណែនាំឲ្យរដ្ឋនីមួយៗរបស់ខ្លួនរក្សានិន្នាការធ្លាក់ចុះ នៃករណីឆ្លងជំងឺ COVID-19 រយៈពេលចំនួន ១៤ថ្ងៃជាប់ៗគ្នាសិន មុននឹងអាចចាប់ផ្តើមអនុវត្តដំណើរការបើកទ្វារឡើងវិញ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៦៧ម៉ឺន៨ពាន់២១០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់៦៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៧ពាន់៨៤៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ៕ …
-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្រកាសពីផែនការបន្ធូរបន្ថយការរឹតត្បិត ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលរងគ្រោះដោយសារមេរោគ COVID-19
អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ នូវផែនការប្រុងប្រយ័ត្ន និងបន្តិចម្តងៗ ដើម្បីបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ ក៏ដូចជាបន្ធូរបន្ថយការរឹតត្បិតដែលបានអនុវត្តន៍ដើម្បីទប់ស្កាត់ការរាលដាលមេរោគ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ផែនការខាងលើនេះ គឺផ្អែកលើគោលការណ៍ដែលស្នើឡើងដោយក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល NSC នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ។ ជាផ្នែកមួយនៃផែនការនេះ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលមានរយៈពេល៤៨ម៉ោង ដើម្បីរៀបចំអោយបើកដំណើរការអាជីវកម្មសាកល្បងមួយចំនួន ដែលស្ថិតក្រោមគោលការណ៍ណែនាំពីក្រសួងសុខាភិបាល។ សូមជម្រាបថា នៅទូទាំងប្រទេសអ៊ីស្រាអែល ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន២ពាន់៧៥៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ពាន់៨១៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ៕
-
វៀតណាមកាត់បន្ថយថ្លៃអគ្គិសនី១០ភាគរយ ដើម្បីបន្ធូរបន្ថយបន្ទុកបង្កឡើងដោយមេរោគ COVID-19
វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានយល់ព្រមបញ្ចុះថ្លៃអគ្គិសនី១០ភាគរយ ដែលត្រូវបានស្នើឡើងសម្រាប់ខែមេសា ខែឧសភា និងមិថុនា នេះបើតាមគេហទំព័រវៀតណាម VnExpress ។ សំណើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ប្រជាជន និងអាជីវកម្ម ស្របពេលមានការឆ្លងរាលដាលនៃវីរុស COVID-19។ តាមសំណើបច្ចុប្បន្ននេះ ការកាត់បន្ថយតម្លៃអគ្គិសនី១០ភាគរយ នឹងត្រូវអនុវត្តចំពោះតម្លៃអគ្គិសនីសម្រាប់គ្រួសារដែលស្ថិតក្នុងលំដាប់ថ្នាក់កម្រិតទី ១-៤ សម្រាប់ការប្រើប្រាស់អគ្គិសនីក្រោម៣០០គីឡូវ៉ាត់ម៉ោង ។ អាជីវកម្មក៏នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយផងដែរ ក្នុងកំឡុងពេលម៉ោងត្រូវការប្រើច្រើន ម៉ោងប្រើធម្មតា និងម៉ោងមិនត្រូវការប្រើច្រើន ខណៈពេលដែលកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរអាចទទួលបានថ្លៃអគ្គិសនីដូចក្រុមគ្រួសារ និងក្រុមហ៊ុនផលិតកម្ម៕
-
សេដ្ឋកិច្ចថៃត្រូវបានរំពឹងថា នឹងខាតបង់ប្រាក់ជិត៤០ពាន់លានដុល្លារ ខណៈប្រទេសអាស៊ីមួយនេះពន្យាពេលបិទជើងហោះហើរ ដោយសារជម្ងឺ COVID-19
ថៃ៖ សេដ្ឋកិច្ចថៃកំពុងរងឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែការរីករាលដាលនៃមេរោគ Covid-19 ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះ ត្រូវបានរំពឹងទុកថា នឹងខាតបង់ប្រាក់ប្រមាណជិត៤០ពាន់លានដុល្លារ ខណៈជើងហោះហើរនៅតែបន្តបិទ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។ អាជ្ញាធរអាការចរណ៍ស៊ីវិលប្រចាំប្រទេសថៃ បានឲ្យដឹងថ្មីៗនេះថា ការរឹតបន្តឹងការចេញចូលប្រទេសនៅតែបន្តអនុវត្តន៍ ជាពិសេសការបិទជើងហោះហើរត្រូវពន្យាពេលបន្ថែមរហូតដល់ចុងខែមេសា ឆ្នាំ២០២០ ព្រោះពីដំបូងការបិទនេះ បានចាប់ផ្តើមនៅថ្ងៃទី០៤ ខែមេសា ហើយបន្ទាប់មកបានពន្យាពេលដល់ថ្ងៃទី១៨ ខែមេសា ដូច្នេះបច្ចុប្បន្នត្រូវលើកដល់ចុងខែមេសាតែម្តង។ សូមជម្រាបថា ថៃក៏ជាប្រទេសមួយ ដែលពឹងផ្អែកសេដ្ឋកិច្ចលើវិស័យទេសចរណ៍ដែរ ហេតុនេះហើយ នៅពេលផ្ទុះឡើងវីរុស Covid-19 អាចបណ្តាលឱ្យជះឥទ្ធិពលមកលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបម្រើការងារដល់ឧស្សាហកម្មទេសចរណ៍ និយោជកធំៗ និងអ្នករកលុយពឹងផ្អែកលើភ្ញៀវទេសចរណ៍ក៏កំពុងជួបប្រទះនឹងផលវិបាកជាខ្លាំងផងដែរ៕