Category: Covid-19

  • ការបាត់បង់ការងារនៅសហរដ្ឋអាម៉េរិកកើនឡើងជាង២២លាននាក់ ដោយសារតែការឆ្លងរាតត្បាតពីវីរុស COVID-19

    ការបាត់បង់ការងារនៅសហរដ្ឋអាម៉េរិកកើនឡើងជាង២២លាននាក់ ដោយសារតែការឆ្លងរាតត្បាតពីវីរុស COVID-19

    សហរដ្ឋអាម៉េរិក៖ យោងតាមទិន្នន័យចុងក្រោយបានបង្ហាញឲ្យដឹងនាពេលថ្មីៗនេះថា ការបាត់បង់ការងារនៅសហរដ្ឋអាម៉េរិក ដោយសារតែការរាតត្បាតនៃមេរោគ COVID-19 បានកើនឡើងជាង២២លាននាក់ក្នុងរយៈពេលមួយខែចុងក្រោយនេះ នេះបើតាមសារព័ត៌មានចិន CGTN ។ បើតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងការងារអាម៉េរិក កម្មករនិយោជិតចំនួន ៥.២លាននាក់ផ្សេងទៀត បានដាក់ពាក្យសុំអត្ថប្រយោជន៍គ្រាឥតការងារធ្វើ នាពេលថ្មីៗនេះ ដែលវាជាចំនួនតិចជាងសប្តាហ៍មុនៗបន្តិចបន្តួច ប៉ុន្តែនៅតែជាតួលេខគួរឱ្យកត់សម្គាល់។ របាយការណ៍ដាច់ដោយឡែកពីក្រសួងពាណិជ្ជកម្មអាម៉េរិក បានរៀបរាប់លម្អិតអំពីការខូចខាតលើទីផ្សារលំនៅដ្ឋាន ដោយការសាងសង់ផ្ទះបានថយចុះយ៉ាងខ្លាំងក្នុងខែមីនាមកនេះ ខណៈរបាយការណ៍របស់ក្រសួងរតនាគារបានបង្ហាញសកម្មភាពផលិតកម្មធ្លាក់ចុះខ្លាំងនៅក្នុងតំបន់ ហ្វីឡាឌែលហ្វៀ ស្របពេលរបាយការណ៍ស្រដៀងគ្នាក៏មាននៅកន្លែងផ្សេងទៀតផងដែរ ៕

  • តម្លៃប្រេងឆៅរបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះក្រោម១៥ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាការធ្លាក់ចុះទាប់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្ស

    តម្លៃប្រេងឆៅរបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះក្រោម១៥ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាការធ្លាក់ចុះទាប់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្ស

    បរទេស៖ តម្លៃប្រេងឆៅរបស់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះយ៉ាងគំហុក ក្នុងតម្លៃក្រោម១៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលវាជាការកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង០២ទសវត្សរ៍មកនេះ ដោយសារតែតម្រូវការធ្លាក់ចុះព្រោះតែជម្ងឺ COVID-19 និងការជោជន់ប្រេងនៅលើទីផ្សារ ដែលពុំទាន់មានការកាត់បន្ថយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ ទីផ្សារប្រេងបានរងសម្ពាធដោយសារតែមានរបាយការណ៍ជាច្រើន ស្តីពីការប្រើប្រាស់ប្រេងចុះខ្សោយ និងការព្យាករណ៍មិនជាទីរំពឹងពីអង្គការ អូពិច (OPEC) និងទីភ្នាក់ងារថាមពលអន្តរជាតិ ។ អង្គការ អូពិច រួមជាមួយនឹងសម្ព័ន្ធមិត្តបានឯកភាពគ្នាកាត់បន្ថយផលិតកម្មប្រេងចំនួន៩.៧លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ចាល់ ដោយសារតែបទបញ្ជាស្នាក់នៅតែក្នុងផ្ទះ និង ការបិទទ្វារក្រុមហ៊ុនជាច្រើនបាននាំឱ្យធ្លាក់ចុះតម្រូវការប្រេង។ កិច្ចសន្យាប្រេងអនាគតសម្រាប់ខែឧសភាខាងមុខ បានធ្លាក់ចុះ៥.៨ភាគរយ ឬ ១ចុច០៥ ដុល្លារមកនៅត្រឹម១៧ចុច២២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង ៧ និង ២៣ នាទីល្ងាចថ្ងៃអាទិត្យម្សិលមិញ។ កិច្ចសន្យានេះនឹងអស់សុពលភាពនៅថ្ងៃទី២១ ខែមេសានេះ ហើយកិច្ចសន្យាសម្រាប់ខែមិថុនាខាងមុខ ដែលមានការជួញដូរយ៉ាងសកម្មនោះ បានធ្លាក់ចុះ៥៧សេន ឬ ២.៣ភាគរយមកនៅត្រឹម ២៤ចុច៤៥ ដុល្លារក្នុងមួយបារ៉ែល ។ ទីផ្សារប្រេងឆៅ ប្រេន ក៏ចុះខ្សោយដែរ…

  • លោក ដូណាល់ ត្រាំ និយាយថា ជិតឈានដល់ការព្រមព្រៀងគ្នាមួយជាមួយបក្សប្រជាធិបតេយ្យហើយ ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលខូចខាតដោយ COVID-19

    លោក ដូណាល់ ត្រាំ និយាយថា ជិតឈានដល់ការព្រមព្រៀងគ្នាមួយជាមួយបក្សប្រជាធិបតេយ្យហើយ ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលខូចខាតដោយ COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញបានថ្លែងថា បក្សសាធារណៈរដ្ឋជិតឈានដល់ការព្រមព្រៀងគ្នាមួយជាមួយបក្សប្រជាធិបតេយ្យ លើកញ្ចប់ថវិកាមួយផ្សេងទៀត ដើម្បីជួយកាត់បន្ថយការខូតខាតផ្នែកសេដ្ឋកិច្ច ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងថ្មីនេះ នឹងរួមមានការអនុម័តថវិកាបន្ថែម ដើម្បីជួយដល់អាជីវកម្មខ្នាតតូច ដែលរងគ្រោះដោយសារជម្ងឺរាតត្បាតសកល ។ ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ថវិការហូតដល់១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិកររបស់ខ្លួន ដែលប្រកបមុខរបរកសិកម្ម-ចិញ្ចឹមសត្វ ដែលកំពុងរងគ្រោះដោយសារតែមេរោគ COVID-19 ។ ការបញ្ចេញកញ្ចប់ថវិកាជួយដល់កសិករអាម៉េរិកខាងលើនេះ បានកើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិករូបនេះទើបបង្ហាញគោលការណ៍ណែនាំ០៣ដំណាក់កាលទៅកាន់អភិបាលរដ្ឋនីមួយៗ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកងើបមុខមាត់ឡើងវិញ ។ គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ បានណែនាំឲ្យរដ្ឋនីមួយៗរបស់ខ្លួនរក្សានិន្នាការធ្លាក់ចុះ នៃករណីឆ្លងជំងឺ COVID-19 រយៈពេលចំនួន១៤ថ្ងៃជាប់ៗគ្នាសិន មុននឹងអាចចាប់ផ្តើមអនុវត្តន៍ដំណើរការបើកទ្វារឡើងវិញ៕

  • ក្រុមមេធាវីសហរដ្ឋអាម៉េរិកប្តឹងទាមទារប្រាក់រាប់ពាន់លានដុល្លារពីចិន ពាក់ព័ន្ធនឹងការផ្ទុះជម្ងឺរាតត្បាតសកល COVID-19

    ក្រុមមេធាវីសហរដ្ឋអាម៉េរិកប្តឹងទាមទារប្រាក់រាប់ពាន់លានដុល្លារពីចិន ពាក់ព័ន្ធនឹងការផ្ទុះជម្ងឺរាតត្បាតសកល COVID-19

    សហរដ្ឋអាម៉េរិក៖ មេធាវីមួយក្រុមនៅសហរដ្ឋអាម៉េរិកនិយាយថា ពួកគេកំពុងប្តឹង ទាមទារទឹកប្រាក់រាប់ពាន់លានដុល្លារពីប្រទេសចិន ចំពោះការខូចខាតខាងសេដ្ឋកិច្ច ដែលបណ្តាលមកពីការផ្ទុះជំងឺ COVID-19 ដោយពួកគេចោទប្រកាន់ក្រុមមេដឹកនាំចិនថា ធ្វេសប្រហែសដោយអនុញ្ញាតឱ្យផ្ទុះវីរុស និងបន្ទាប់មកខិតខំបិទបាំងវា នេះបើតាមសារព័ត៌មាន The Sun នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ បណ្តឹងតាងនាមក្រុមដែលពាក់ព័ន្ធបណ្តឹងរាប់ពាន់មកពី៤០ប្រទស រួមមានសហរដ្ឋអាម៉េរិក និងអង់គ្លេស ត្រូវបានប្តឹងនៅរដ្ឋផ្លរីដា កាលពីខែមុន ។ បណ្តឹងទី២ ដែលធ្វើឡើងនៅខែនេះ តាងនាមឱ្យបុគ្គលិកវេជ្ជសាស្ត្រ ដែលចោទប្រកាន់ចិនថា លក់ដំឡើងថ្លៃគ្រឿងបរិក្ខាវេជ្ជសាស្ត្រសំរាប់សង្គ្រោះជីវិត ក្នុងពេលពិភពលោកជួបវិបត្តិសុខភាព។ បណ្តឹងប្រឆាំងចិនមួយទៀតក៏ទំនងជាចេញពីក្រុមមេធាវីសិទ្ធិមនុស្សអ៊ីស្រាអែល ដែលមានឯកទេសខាងប្តឹងរដ្ឋពីបទបង្កភេរវកម្មផងដែរ ។ ទន្ទឹមគ្នាក៏មានការអំពាវនាវឱ្យអង្គការសហប្រជាជាតិ បើកធ្វើការស៊ើបអង្កេតមួយ ថាតើវីរុសផ្លូវដង្ហើមថ្មីនេះផ្ទុះឡើងដោយរបៀបណានៅទីក្រុងវូហាន របស់ប្រទេសចិន មុនពេលដែលវារីកសាយទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក ៕

  • នាយកមន្ទីរពិសោធន៍ក្រុងវូហានរបស់ចិន ទាត់ចោលការចោទប្រកាន់ថា មេរោគ COVID-19 មានប្រភពចេញពីមន្ទីរពិសោធន៍នេះ

    នាយកមន្ទីរពិសោធន៍ក្រុងវូហានរបស់ចិន ទាត់ចោលការចោទប្រកាន់ថា មេរោគ COVID-19 មានប្រភពចេញពីមន្ទីរពិសោធន៍នេះ

    ចិន៖ នាយកមន្ទីរពិសោធន៍ជាតិសុវត្ថិភាពជីវសាស្ត្រក្នុងក្រុងវូហាន លោក Yuan Zhiming បានច្រានចោលការអះអាងថា មន្ទីរពិសោធន៍នេះអាចជាប្រភពនៃការផ្ទុះមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន CGTN កាលពីចុងសប្តាហ៍មុននេះ លោក Yuan Zhiming បានបញ្ជាក់ថា គ្មានផ្លូវនោះទេ ដែលវីរុសនេះមានប្រភពចេញពីវិទ្យាស្ថានសិក្សាពីវីរុសក្នុងក្រុងវូហាន ជាពិសេសពីក្នុងមន្ទីរពិសោធន៍ P4 របស់ខ្លួន ដែលធ្វើការលើវីរុសដ៏គ្រោះថ្នាក់ជាច្រើនប្រភេទ ។ លោកសង្កត់ធ្ងន់ថា មិនមានបុគ្គលិកណាម្នាក់នៃវិទ្យាស្ថាននេះ បានឆ្លងវីរុស COVID-19 នេះឡើយ ហើយថា វិទ្យាស្ថាននេះទាំងមូលកំពុងតែធ្វើការស្រាវជ្រាវលើផ្នែកជាច្រើន ពាក់ព័ន្ធនឹងវីរុសរាតត្បាតសកលមួយនេះ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានរងការរិះគន់ថា ខ្វះតម្លាភាពក្នុងការចាត់វិធានការចំពោះជំងឺ COVID-19 ខណៈសហរដ្ឋអាម៉េរិកកំពុងតែធ្វើការស៊ើបអង្កេត ថាតើវីរុសនេះមានប្រភពចេញពីវិទ្យាស្ថានសិក្សាពីវីរុសក្នុងក្រុងវូហាននេះ ឬក៏យ៉ាងណានោះ ៕

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា ស្ថានភាពជម្ងឺ COVID-19 នៅរុស្ស៊ីកំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញលេញ ខណៈអ្នកឆ្លងកើនឡើងជាង៤ម៉ឺននាក់

    លោក វ៉្លាឌីមៀ ពូទីន និយាយថា ស្ថានភាពជម្ងឺ COVID-19 នៅរុស្ស៊ីកំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញលេញ ខណៈអ្នកឆ្លងកើនឡើងជាង៤ម៉ឺននាក់

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានជំរុញឱ្យបង្កើនការខិតខំប្រឹងប្រែងនៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃមេរោគ COVID-19 ដោយលោកបញ្ជាក់ថា ស្ថានភាពជម្ងឺផ្លូវដង្ហើមថ្មីនេះនៅរុស្ស៊ីបាននឹងកំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ។ លោក ពូទីន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយគេហទំព័ររបស់វិមានក្រឹមឡាំង បានអោយដឹងថា រាល់ការងាររបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ប្រកបដោយភាពរឹងមាំ ប្រកបដោយរបៀបរាបរយ និងមានទំនួលខុសត្រូវខ្ពស់ ។ ស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងពេញលេញ… សង្គមទាំងមូលរបស់យើងត្រូវតែរួបរួមគ្នា ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីវីរុស។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសរុស្ស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤ម៉ឺន២ពាន់៨៥៣នាក់ ក្នុងនោះអ្នកជម្ងឺ៣៦១នាក់ស្លាប់ និងជាសះស្បើយសរុប៣ពាន់២៩១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ៕

  • សេចក្ដីជូនដំណឹង ស្ដីពី កិច្ចសហការរវាងក្រសួងអប់រំយុវជន និងកីឡា ជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី “ការសិក្សាពីចម្ងាយ” និង “ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក”

    សេចក្ដីជូនដំណឹង ស្ដីពី កិច្ចសហការរវាងក្រសួងអប់រំយុវជន និងកីឡា ជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី “ការសិក្សាពីចម្ងាយ” និង “ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក”
  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.៤លាននាក់ ក្នុងនោះស្លាប់ជាង១៦ម៉ឺននាក់ និងជាសះស្បើយជាង៦២ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.៤លាននាក់ ក្នុងនោះស្លាប់ជាង១៦ម៉ឺននាក់ និងជាសះស្បើយជាង៦២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៤០ម៉ឺន៦ពាន់៩១០ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន១៦ម៉ឺន៥ពាន់៥៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦១ម៉ឺន៧ពាន់២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៧៦ម៉ឺន៣ពាន់៨៣៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន១ពាន់១២នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៩ម៉ឺន៨ពាន់៦៧៤នាក់ ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៤៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៧ពាន់៣៥៧នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន៨ពាន់៩៧២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៦៦០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៧ពាន់៥៥នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន២ពាន់៨៩៤នាក់…

  • អ្នកជំងឺ COVID-19 មាន ២ករណីទៀតហើយបានជាសះស្បេីយ ដែរសរុបអ្នកជាកើនដល់ ១០៧នាក់ និងមិនមានករណីឆ្លងថ្មីទៀតទេ

    អ្នកជំងឺ COVID-19 មាន ២ករណីទៀតហើយបានជាសះស្បេីយ ដែរសរុបអ្នកជាកើនដល់ ១០៧នាក់ និងមិនមានករណីឆ្លងថ្មីទៀតទេ

    ក្រសួងសុខាភិបាល៖ រហូតម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២០ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសយេីងមានចំនួន១២២ករណី ដដែល និងមាន២ករណីជាសះស្បេីយ សរុប១០៧នាក់ ស្លាប់គ្មាន។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់៕ធ.ដ

  • ឯកឧត្តម វេង សាខុន នំាយកសម្ភារៈស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនក្រុមការងារស្រុកតំបែរ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

    ឯកឧត្តម វេង សាខុន នំាយកសម្ភារៈស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនក្រុមការងារស្រុកតំបែរ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

    ឯកឧត្តម វេង សាខុន សមាជិករាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បាននាំយកសម្ភារៈស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនក្រុមការងារស្រុកតំបែរ និងជួបសំណេះសំណាលជាមួយក្រុមការងារស្រុកក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ តាមសេចក្តីរាយការណ៍របស់ លោក សុខ សារិទ្ធ គណៈអភិបាលស្រុកបានឲ្យដឹងដោយសង្ខេបអំពីសកម្មភាពសំខាន់ៗនៃការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជាលេខ ០២ របស់រាជ   រដ្ឋាភិបាល កន្លងមកថា ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ស្រុកបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាម  ឧឃោសនស័ព្ទ តាមផ្ទះ តាមរយៈ Facebood និងខិតប័ណ្ណ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ។ បែងចែកក្រុមការងារចុះជាប់ទៅតាមឃុំទាំង៧ ចាត់មធ្យោបាយដឹកជញ្ជូនពលរដ្ឋមកពីក្រៅប្រទេសយកមកស្នាក់នៅដាច់ដោយឡែក។ ការិយាល័យសុខាភិបាលបានបង្កើតក្រុមឆ្លើយតបរហ័យថ្នាក់ស្រុក និងនៅមណ្ឌលសុខភាពទាំង៦។ ចាត់ក្រុមស្រាវជ្រាវលើពលរដ្ឋខ្មែរដែលបានទៅចូលរួមពិធីសាសនានៅក្រៅប្រទេស ជនបរទេសមកស្នាក់នៅក្នុងស្រុក និងពលរដ្ឋដែលបានវិលត្រឡប់ពីការធ្វើចំណាកស្រុក ដែលមានការសង្ស័យថាមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកជំងឺ។ ណែនាំម្ចាស់ក្លឹប ផ្អាកការជួបជុំតាមវត្ត ផ្អាកការថ្វាយបង្គំនៅវិហារ ស៊ូវ៉ាវ សាលារៀនរដ្ឋ និងឯកជន ចុះពិនិត្យការលក់ឧបករណ៍ធ្វើតេស្តគ្មានការអនុញ្ញាត និងលក់កេងកម្រៃ។ល។ ដោយឡែក អ្នកទើបមកពីក្រៅស្រុកត្រូវទុកឲ្យស្នាក់នៅក្នុងកន្លែងចត្តាឡីស័ក ១៤ថ្ងៃ ដែលបានរៀបចំនៅគ្រប់ឃុំ…