Category: Covid-19

  • នៅអ៊ីរ៉ង់ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងជាង៨.៣ម៉ឺននាក់ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន១.២ពាន់នាក់ទៀត

    នៅអ៊ីរ៉ង់ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងជាង៨.៣ម៉ឺននាក់ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន១.២ពាន់នាក់ទៀត

    អ៊ីរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ នាថ្ងៃចន្ទនេះបានប្រកាសថា ប្រទេសឥស្លាមមួយនេះបានរកឃើញករណីឆ្លង COVID-19 ចំនួន ១,២៩៤នាក់ថ្មីទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអ៊ីរ៉ង់កើនដល់ ៨៣,៥០៥នាក់ គឺលើសតួលេខនៅប្រទេសចិនដែលមាន៨២,៧៤៧នាក់ហើយ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ លោក គីយ៉ានូស ហ្សាហាន់ភើ (Kianush Jahanpur) ដែលជាមន្រ្តីផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងសុខាភិបាលអ៊ីរ៉ង់ ក៏បានឲ្យដឹងដែរថា អ្នកជំងឺ COVID-19 ចំនួន ៩១នាក់បន្ថែមទៀតទើបតែបានបាត់បង់ជីវិត ។ យោងតាមលោក Jahanpur ចំនួនអ្នកស្លាប់សរុបគឺ ៥,២០៩នាក់ ចំណែកចំនួនអ្នកជាសះស្បើយសរុបវិញមាន ៥៩,២៧៣នាក់ ខណៈ៣,៣៩៨នាក់ក្នុងចំណោមអ្នកដែលកំពុងបន្ត ទទួលការព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងការសង្រ្គោះបន្ទាន់៕

  • ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១.១ម៉ឺន ខណៈជប៉ុនទើបប្រការបិទប្រទេសទាំងមូល

    ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១.១ម៉ឺន ខណៈជប៉ុនទើបប្រការបិទប្រទេសទាំងមូល

    តួក្យូ៖ អាជ្ញាធរសុខាភិបាលជប៉ុន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសបានកើនដល់១១,០៤១នាក់ហើយ នេះបើតាមសារព័ត៌មាន NHK នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ បើតាមអាជ្ញាធរសុខាភិបាលជប៉ុន បូកបញ្ចូលតួលេខអ្នកឆ្លង ៧១២នាក់ នៅលើកប៉ាល់ Diamond Princess ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១,៧៥៣នាក់។ អ្នកជំងឺស្លាប់ ១៣នាក់ ដោយសារ COVID-19 ក៏ត្រូវបានរាយការណ៍ផងដែរ នៅតាមខេត្តចំនួន៨ នៅថ្ងៃចន្ទនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦៤នាក់ ក្នុងនោះមាន១៣នាក់ មកពីកប៉ាល់ដឹកអ្នកដំណើរខាងលើ។ ចំណែកឯ អ្នកជំងឺ ១,៨៨៤នាក់ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២៣៥នាក់ កំពុងស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរ។ ទីក្រុងតូក្យ រ៉ាប់រងករណីឆ្លងច្រើនជាងគេដោយមានចំនួន ៣,១៨៤ករណី តាមពីក្រោយដោយទីក្រុងអូសាកា ១,២១១ករណី និងកាណាហ្គាវ៉ា (Kanagawa) ៧៩៦ករណី៕

  • មន្រ្តីជាន់ខ្ពស់ចិនថ្លែងថា សហរដ្ឋអាម៉េរិកគួរតែបញ្ឈប់ការរិះគន់ និងបន្ទោសចិន ហើយផ្ដោតសំខាន់លើបញ្ហាក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

    មន្រ្តីជាន់ខ្ពស់ចិនថ្លែងថា សហរដ្ឋអាម៉េរិកគួរតែបញ្ឈប់ការរិះគន់ និងបន្ទោសចិន ហើយផ្ដោតសំខាន់លើបញ្ហាក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

    ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា ចិនមិនមែនជាសត្រូវរបស់សហរដ្ឋអាម៉េរិកនោះទេ ជាការឆ្លើយតបទៅនឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចោទប្រកាន់ទីក្រុងប៉េកាំង បិទបាំងតួលេខអ្នកឆ្លង និងអ្នកស្លាប់ដោយសារ COVID-19 នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះ លោក Geng Shuang បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រជាជនអាម៉េរិក គួរតែយល់ឱ្យច្បាស់ថា ចិនមិនមែនជាសត្រូវ របស់សហរដ្ឋអាម៉េរិកនោះទេ ។ ការវាយប្រហារ និងការរិះគន់មកលើចិន គឺជារឿងគ្មានប្រយោជន៍នាំឱ្យខាតពេលវេលា…ដូច្នេះសហរដ្ឋអាម៉េរិក គួរតែបញ្ឈប់ការរិះគន់ និងបន្ទោសចិន ព្រមទាំងបញ្ឈប់ផងដែរនូវការលើកឡើង គ្មានទំនួលខុសត្រូវ ហើយគួរតែផ្ដោតសំខាន់ទៅលើបញ្ហានៅក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការបរទេសចិន ធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានសង្កត់ធ្ងន់ថាសហរដ្ឋអាម៉េរិកចង់បញ្ជូនក្រុម អ្នកស៊ើបអង្កេតទៅកាន់ប្រទេសចិន ក្រោយលោកផ្ទាល់ចោទថាទីក្រុងប៉េកាំង បិទបាំងតួលេខអ្នកឆ្លង…

  • នៅមីយ៉ាន់ម៉ា ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១១៧នាក់ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន០៦នាក់ទៀត

    នៅមីយ៉ាន់ម៉ា ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១១៧នាក់ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន០៦នាក់ទៀត

    មីយ៉ាន់ម៉ា៖ ចំនួនអ្នកឆ្លងវីរ៉ុស COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១១៧នាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៦នៅថ្ងៃចន្ទនេះ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានឲ្យដឹងថា អ្នកដែលគេរកឃើញឆ្លងថ្មីនៃវីរ៉ុសនេះ មិនមានប្រវត្តិធ្វើដំណើរនោះទេ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលមានករណីឆ្លងកន្លងមក។ គិតមកទល់ពេលនេះ អ្នកជំងឺចំនួន៩នាក់បានជាសះស្បើយពីជំងឺ ហើយ៤នាក់នៃពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនាថ្ងៃចន្ទនេះ ។ មីយ៉ាន់ម៉ាបានរាយការណ៍ថា មានមនុស្សចំនួន៥នាក់ហើយដែលបានស្លាប់ ដោយសារជំងឺ COVID-19 គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីវីរ៉ុស បានរកឃើញជាលើកដំបូង នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ យោងតាមក្រសួងសុខាភិបាល និងកីឡា បានចេញផ្សាយថា រដ្ឋាភិបាលបានហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ នៅក្នុងប្រទេស ដើម្បីជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងការរាតត្បាត ពីវីរ៉ុស COVID-19៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៤៨លាននាក់ ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់ និងជាសះស្បើយជាង៦៤ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៤៨លាននាក់ ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់ និងជាសះស្បើយជាង៦៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៤៨ម៉ឺន១ពាន់២៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៧ម៉ឺន៤៣៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៤ម៉ឺន៦ពាន់៨៥៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៧៩ម៉ឺន២ពាន់៧៥៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៥១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន២ពាន់៣៨៩នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន២១០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨៥២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៥៨៧នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន១ពាន់២២៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់១១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៨ពាន់៨៧៧នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៥ពាន់៣៨៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២៦៥នាក់ស្លាប់…

  • ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ចំនូន០៣នាក់ទៀតហើយបានជាសះស្បើយ ដោយពុំមានករណីឆ្លងថ្មីនោះទេ

    ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ចំនូន០៣នាក់ទៀតហើយបានជាសះស្បើយ ដោយពុំមានករណីឆ្លងថ្មីនោះទេ

    ព័ត៌មានផ្លូវការអំពី Covid-19 នៅកម្ពុជា គិតត្រឹម “ព្រឹកថ្ងៃទី២១ មេសា ២០២០”– ចំនួនអ្នកឆ្លង៖ ” ១២២ នាក់ “– ចំនួនអ្នកជាសះស្បើយ៖ ” ១១០ នាក់ “– ចំនួនអ្នកស្លាប់៖ គ្មាន (ជាសះស្បើយ ០៣ នាក់បន្ថែម និងពុំមានករណីឆ្លងថ្មីទេ)

  • និស្សិតយោធាខ្មែរ៣នាក់រងការឆ្លងវីរូសកូវីដ១៩នៅរុស្ស៊ី

    និស្សិតយោធាខ្មែរ៣នាក់រងការឆ្លងវីរូសកូវីដ១៩នៅរុស្ស៊ី

    ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យនិស្សិតយោធាកំពុងសិក្សានៅបរទេស ត្រូវប្រុងប្រយត្ន័ចំពោះ ជំងឺ កូវីដ១៩។ ប្រសាសន៍អំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ តាមរយៈ Facebook ថ្ងៃទី២០មេសា ឆ្នាំ២០២០ បានធ្វើឡើងក្រោយសេចក្តីរាយការណ៍ថាមាននិស្សិតជាសិក្ខាកាមយោធា ខ្មែរចំនួន៣រូប ដែលកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី បានរងការឆ្លងនឹងមេរោគកូវីដ១៩ និងកំពុងស្ថិតក្នុងការ ព្យា បាលក្នុងប្រទេសរុស្ស៊ី។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំពាវនាវរំលឹកដាស់តឿននិស្សិតយោធាទាំង ឡាយ ដែលកំពុងសិក្សាតាមបណ្តាប្រទេសនានា ត្រូវថែទាំសុខភាពអនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម (Social Distancing) ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាល នៃ មេរោគ COVID-19គំរាមកំហែងពិភពលោក។ សេចក្តីរាយការណ៍បញ្ជាក់ថា ស្ថានភាពជំងឺរបស់សិក្ខាកាម យោធាកម្ពុជាទាំង៣រូបនោះ មិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគេបានរាយការណ៍អំពីសុខភាព និងស្ថានភាពជំងឺរបស់ពួកគេ ប្រាប់ទៅដល់ពេទ្យដើម្បីពិនិត្យរកមេរោគកូវីដ ១៩ ទាន់ពេលវេលា។        

  • កម្មករ២នាក់ត្រឡប់មកពីខេត្តសង្ស័យមានជម្ងឺកូវីដ១៩

    កម្មករ២នាក់ត្រឡប់មកពីខេត្តសង្ស័យមានជម្ងឺកូវីដ១៩

      យ៉ាងហោចកម្មករ២នាក់ដែលទើបត្រឡប់មកពីស្រុកកំណើតក្នុងឳកាសបុណ្យចូលឆ្នាំ ត្រូវបានគេសង្ស័យមាន រោគសញ្ញាវីរុសកូវីដ១៩ក្រោយការយកសំណាកទៅត្រួតពិនិត្យ។ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ លោកហេង សួរ ដែល បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យនៅតាមមណ្ឌលចត្តាឡីស័ក នីមួយៗនៅថ្ងៃទី២០មេសានេះ បានថ្លែងថា គេបានរកឃើញកម្មករចំនួន២នាក់ ដែលចេញរោគសញ្ញា ខ្លះៗ សង្ស័យជារោគសញ្ញារបស់ជំងឺកូវីដ១៩ ហើយពួកគេក៏ត្រូវបានយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយ។ លោកបានបន្តថា កម្មករទាំង២កំពុងទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដោយមានកម្លាំងនគរបាលពិនិត្យមិនឱ្យគាត់ចេញដើរផ្ដេសផ្ដាសឡើយ និងមានការផ្ដល់ម្ហូបអាហារផងដែរ។      

  • អាជ្ញាធរចាប់ផ្តើមពិនិត្យនិងធ្វើចត្តាឡីស័កដល់កម្មករនិងកម្មការីនី

    អាជ្ញាធរចាប់ផ្តើមពិនិត្យនិងធ្វើចត្តាឡីស័កដល់កម្មករនិងកម្មការីនី

     អាជ្ញាធរចាប់ផ្តើមពិនិត្យនិងធ្វើចត្តាឡីដល់កម្មករនិងកម្មការីនីនានាដែលបានវិលត្រឡប់មមកពីតាមបណ្តាខេត្ត វិញក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ កម្មករនិងកម្មកា រីនីយ៉ាងហោចប្រមាណ ១ម៉ឺន៥ ពាន់៧២៦នាក់ ត្រូវគេស្រង់ស្ថិតិបញ្ជាក់ថាទើបវិលត្រឡប់ពីខេត្តចូលមករាជធានី ភ្នំពេញវិញក្រោយពិធី បុណ្យចូលឆ្នាំខ្មែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់មុននេះថាកន្លែងសម្រាប់ធ្វើចត្តាឡីស័កសម្រាប់ មនុស្ស ១ម៉ឺន ៥ពាន់៧២៦ នាក់ ត្រូវបានគេត្រៀមរៀបរវាងពី៣០ទៅ៣៥ទីតាំងក្នុងខណ្ឌចំនួន៦ ដែលខ្លះនឹង ស្ថិតក្នុងសាលា បឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្តិបានបញ្ជាក់បន្ថែមទៀតជុំការចាប់ផ្តើមពិនិត្យនិងការធ្វើចត្តាឡីស័កដល់បណ្តាកម្មករទាំងឡាយ ប្រាប់ បណ្តាញសារព័ត៌មានក្នុងសន្និសីទកាសែតថ្ងៃ ទី២០មេសានេះ ។កម្ពុជាក្នុងការចាត់វិធានការទប់ស្កាត់ប្រឆាំងវីរុសកូវីដ១៩ មិនមានមនុស្សណាម្នាក់បានបាត់បង់ជីវិតទេ។ ចំណែក ករណីឆ្លង១២២ករណី ក៏ត្រូវបានព្យាបាលជាសះស្បើយចំនួន១០៧នាក់ និងនៅសេសសល់១៥នាក់ ចុងក្រោយ ទៀតដែលកំពុងទទួលការព្យាបាល។ កាលពីរសៀលថ្ងៃអាទិត្យទី១៩មេសា អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានចុះទៅកាន់វិទ្យាល័យជម្ពូវ័ន្តនិងបានបញ្ជាក់ការយកកន្លែងវិទ្យាល័យនេះ ជាកន្លែងមួយក្នុងចំណោម កន្លែងនានាក្នុងការធ្វើចត្តាឡីស័កសម្រាប់កម្មករ ។ រដ្ឋលេខាធិការក្រសួងការងារ លោកហេង សួរ បានថ្លែងបញ្ជាក់ប្រាប់នៅថ្ងៃច័ន្ទនេះដែរថា គិតមកដល់រសៀល ថ្ងៃទី២០ មេសា នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋាបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល…

  • កម្ពុជានៅសល់អ្នកឆ្លងតិចជាងគេបំផុតក្នុងអាស៊ាន

    កម្ពុជានៅសល់អ្នកឆ្លងតិចជាងគេបំផុតក្នុងអាស៊ាន

       ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ការព្យាបាលជាសះស្បើយអ្នកឆ្លងវីរុសកូវីដ១៩ចំនួន២នាក់បន្ថែមទៀត ដែល នាំឲ្យចំនួនអ្នកសេសសល់វីរុសកូវីដគិតត្រឹមថ្ងៃច័ន្ទនេះ មានចំនួនតែ១៥នាក់ទៀតទេ។ សូមជំរាបថាគិតប្រមាណ ១សប្តាហ៍ចុងក្រោយនេះ កម្ពុជាមិនមានអ្នកឆ្លងវីរុសថ្មីកូវីដទៀតនោះទេ និងការឆ្លងស្ថិតក្នុងតួលេខឋិរ១២២ នាក់តាំងពីសប្តាហ៍មុននោះមក។ គិតក្នុងប្រទេសទាំង១០នៅអាស៊ាន កម្ពុជាមានចំនួនអ្នកឆ្លងនាពេលនេះ តិច ជាងគេបង្អស់ដែលនៅសល់តែ១៥នាក់ទៀតប៉ុណ្ណោះក្រោយការព្យាបាលជាចំនួន១០៧នាក់, ចំណែកប្រទេស ឡាវនៅសេសសល់១៧នាក់ ក្រោយការព្យាបាលជាសះចំនួន២នាក់, ចំណែកប្រទេសមីយ៉ាន់ម៉ាដែលទើបនឹង រងការឆ្លងក្រោយគេ មានអ្នកឆ្លងចំនួន១០៧ករណីនិងការស្លាប់៥នាក់ និងមិនទាន់មានការព្យាបាលជាសះ ស្បើយណាម្នាក់នៅឡើយទេ។