Category: Covid-19

  • នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រកាសពន្យាពេលបិទប្រទេសមួយផ្នែក រហូតដល់ដើមខែមិថុនាខាងមុខ ខណៈអ្នកឆ្លង COVID-19 កើនលើស ៩ពាន់នាក់

    នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រកាសពន្យាពេលបិទប្រទេសមួយផ្នែក រហូតដល់ដើមខែមិថុនាខាងមុខ ខណៈអ្នកឆ្លង COVID-19 កើនលើស  ៩ពាន់នាក់

    សិង្ហបុរី៖ នាយករដ្ឋមន្ត្រី លោក លី សៀន ឡុង បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងបន្តអនុវត្តន៍វិធានការបិទប្រទេសមួយផ្នែក រហូតដល់ថ្ងៃទី០១ ខែមិថុនាខាងមុខ ក្នុងបំណងរាំងខ្ទប់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ លោក លី សៀន ឡុង បានគូសបញ្ជាក់ថា ការបន្តសុពលភាពវិធានការបិទប្រទេសមួយផ្នែកនេះ អាចនឹងធ្វើឱ្យចំនួនអ្នកឆ្លងមេរោគ COVID-19 ធ្លាក់ចុះ ហើយអាចនឹងធានាបានថា ការឆ្លងជាចង្កោមក្នុងចំណោមពលករបរទេស នឹងមិនក្លាយជាការឆ្លងជាសហគមន៍ ។ សូមបញ្ជាក់ថា វិធានការបិទប្រទេសមួយផ្នែក ក្នុងនោះរួមមានទាំងការរក្សាគម្លាតសុវត្ថិភាព ការបិទកន្លែងការងារមួយចំនួន និងសាលារៀន ដែលដំបូងឡើយនឹងត្រូវអស់សុពលភាពនៅថ្ងៃទី០៤ ខែឧសភាខាងមុខ ។ ប៉ុន្តែប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សិង្ហបុរីបាននិងកំពុងពើបប្រទះការផ្ទុះឡើងនូវករណីឆ្លងជម្ងឺ COVID-19 យ៉ាងគំហុគ ដែលកើតឡើងចេញពីការឆ្លងជាចង្កោមនៅក្នុងចំណោមពលករបរទេស ៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៥៥លាននាក់ ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់ និងជាសះស្បើយជាង៦៩ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៥៥លាននាក់ ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់ និងជាសះស្បើយជាង៦៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៥៥ម៉ឺន៦ពាន់៧៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៧ម៉ឺន៧ពាន់៦១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៩ម៉ឺន៣៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៨១ម៉ឺន៨ពាន់៧៤៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥ពាន់៣១៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន២ពាន់៩២៣នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៤ពាន់១៧៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់២៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន២ពាន់៥១៤នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន៣ពាន់៩៥៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់៦៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន១ពាន់៦០០នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៨ពាន់៥០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧៩៦នាក់ស្លាប់…

  • កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើនកិច្ចសហប្រតិបត្តិការចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩

    កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើនកិច្ចសហប្រតិបត្តិការចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩

    ភ្នំពេញ៖ មិនត្រឹមតែក្នុងកិច្ចសហប្រតិបត្តិការការពារថែរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ក៏បានចូលរួមបង្កើនអនុវត្តន៍វិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឧបករណ៍សម្រាប់ក ម្ចាត់មេរោគកូវីដ១៩ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ក្រោមការឧបត្ថម្ភពីឯកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្តល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកម្លាំងនគរបាលរាជធានីភ្នំពេញ ប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩។ គ្រាដែលក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានប្រកាសដឹងថាជម្ងឺឆ្លងកូវីដ១៩ នៅតែបន្តគំរាមកំហែងពិភពលោក ដោយរហូតមកដល់បច្ចុប្បន្ននេះគេមិនទាន់រកឃើញថ្នាំព្យាបាល និងវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នៅឡើយនោះទេ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាឯកឧត្តម ម៉ម ប៊ុនហេង កាលពីថ្មីៗនេះបានធ្វើសនិ្នសីទសារព័ត៌មាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តប្រុងប្រយ័ត្នខ្ពស់បញ្ហាជម្ងឺឆ្លងកូវីដ១៩ និងនាំគ្នាចូលរួមបង្ការទប់ស្កាត់ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ឱ្យមានប្រសិទ្ធភាព។ទោះបីកម្ពុជាមកដល់ពេលនេះបានព្យាបាលអ្នកជម្ងឺកូវីដ១៩ មានការជាសះស្បើយអត្រាខ្ពស់ក៏ដោយ៕សំ វិច្ឆិកា

  • រួមគ្នាបន្តការពារខ្លួន និងបញ្ឈប់ការរីករាលដាលការឆ្លងរាតត្បាត វីរុសកូវីដ-១៩ (ជាសះស្បើយ៩០,១៦% គិតត្រឹមថ្ងៃ២០ ខែមេសា ឆ្នាំ២០២០)

    រួមគ្នាបន្តការពារខ្លួន និងបញ្ឈប់ការរីករាលដាលការឆ្លងរាតត្បាត វីរុសកូវីដ-១៩ (ជាសះស្បើយ៩០,១៦% គិតត្រឹមថ្ងៃ២០ ខែមេសា ឆ្នាំ២០២០)

    សូមចូលរួមសម្តែងការអបអរ ដោយជាងមួយសប្តាហ៍កន្លងទៅនេះ កម្ពុជាយើងមិនមានអ្នកឆ្លងវីរុសកូវីដ-១៩ និងមានអ្នកជំងឺបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ (មិនមានស្លាប់) និងសូមសម្តែងនូវការកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មោះមុតបំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១០នាក់ ក្នុងចំណោម១២២នាក់ (ស្មើនឹង ៩០,១៦% គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០)។ ទោះបីស្ថានភាពកូវីដនៅកម្ពុជាមានភាពប្រសើរក៏ពិតមែន តែសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន និងបន្តការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយត្រូវខិតខំអនុវត្តគ្រប់បែបយ៉ាងទាំងអស់តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា និងតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានការចម្លងរាតត្បាតចូលក្នុងសហគមន៍។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលលាងដៃឲ្យបានញឹកញាប់ និងជៀសវាងការជួបជុំច្រើនគ្នាច្រើនកុះករ។ សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឲ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាលជំងឺឆ្លងកូវីដ-១៩ ៕    

  • គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ណែនាំសាសនិកឥស្លាមស្រាយបួសតាមផ្ទះ

    គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ណែនាំសាសនិកឥស្លាមស្រាយបួសតាមផ្ទះ

    គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានណែនាំសាសនិកឥស្លាមសូមឲ្យធ្វើការស្រាយបួសក្នុងខែនៃ ពិធីរ៉ាម៉ាដន នៅតាមគេហដ្ឋានរៀងៗខ្លួនដើម្បីការបង្ការការឆ្លងវីរុសកូវីដ១៩។ ពិធីបុណ្យរ៉ាម៉ាដននៃពលរដ្ឋ ឥស្លាមឆ្នាំ២០២០នេះ ត្រូវគេរំពឹងថានឹងចាប់ផ្តើមតាំងពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៣មេសានិងបញ្ចប់ទៅវិញនៅថ្ងៃ ទី២៣ឧសភាដែលនឹងមានរយៈពេល៣០ថ្ងៃ។ ការណែនាំនេះ ការស្រាយបួសក្នុងខែនៃពិធីរ៉ាម៉ាដន បានធ្វើឡើងតាម លិខិតចុះថ្ងៃទី២០មេសា ឆ្នាំ២០២០ របស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម ទៅកាន់ គណៈអ៊ីម៉ាំគ្រប់ជាន់ថ្នាក់ នាយកសាលា គ្រូបង្រៀនខ្មែរ ឥស្លាម និងសាសនិកឥស្លាមទូទាំងប្រទេស។ គណៈដឹកនាំជាន់ខ្ពស់នៃសាស នាឥស្លាមកម្ពុជា បានដាស់តឿន ការមិន ចាំបាច់ដើរសួរសុខទុក្ខគ្នា, សូមកុំប្រមូលផ្តុំ និងត្រូវរក្សាគម្លាតពីគ្នា តាមការអនុវត្តវិធីបង្ការរបស់ក្រសួង សុខា ភិបាលកម្ពុជា។ លោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេសនិងតំណាងឲ្យគណៈ ដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា បានបញ្ជាក់បន្ថែមទៀតក្នុងពិធីស្រាយបួសក្នុងខែរ៉ាម៉ាដន ដោយត្រូវ ធ្វើតាមផ្ទះរៀងៗខ្លួន ។សេចក្តីណែនាំ របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅបានដាស់តឿនភាពខ្ជាប់ខ្ជួននៃការ រក្សាអនាម័យ, ការលាងដៃនឹងសាប៊ូ អាល់កុល ឬ Gel ការពាក់ម៉ាស់ និងការចៀសវាងចាប់ដៃគ្នាថែមទៀត។ កម្ពុជាដែលបានអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល បច្ចុប្បន្ននៅមានសេសសល់អ្នកឆ្លង វីរុស កូវីដ១៩ចំនួនតែ១២ករណីទៀតតែប៉ុណ្ណោះក្រោយការព្យាបាលសះស្បើយមនុស្ស១១០នាក់ក្នុង ចំណោម ១២២…

  • កម្មករ៤០៥នាក់ពិនិត្យសុខភាពនៅថ្ងៃទី២

    កម្មករ៤០៥នាក់ពិនិត្យសុខភាពនៅថ្ងៃទី២

    កម្មករដែលបានចូលមកត្រួតពិនិត្យសុខភាពក្រោយការវិលត្រឡប់មកពីស្រុកកំណើតក្រោយពិធីបុណ្យចូលឆ្នាំ ខ្មែររួច ទើបបានចំនួនជាង១ពាន់៤០០នាក់ទេ ក្នុងរយៈ២ថ្ងៃកន្លងមកនេះ។ យោងតាមស្ថិតិរបស់រដ្ឋបាលរាជធានី កម្មករនិងកម្មការីនីចំនួន១ម៉ឺន៥ពាន់៧២៦នាក់ បានអវត្តមានមិនចូលធ្វើការក្នុងពេលបុណ្យចូលឆ្នាំនិងពួកគេ បានធ្វើដំណើរចេញទៅបណ្តាខេត្តបើទោះបីជាមានអនុក្រិត្យលើកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំខ្មែរក៏ដោយដើម្បីការពារទប់ទល់វីរុសកូវីដ១៩។ កម្មករនិងកម្មការីនីអវត្តមាណទាំងជាង១ម៉ឺន៥ពាន់នោះ នឹងត្រូវគេ តាមដានពិនិត្យសុខ ភាពទាំងអស់ជាមួយនឹងគម្រោងធ្វើចត្តាឡីស័កដែលរដ្ឋបាលរាជធានី បានរៀបចំនូវ កន្លែង ត្រៀមជាស្រេចតាមកន្លែងខ្លះ ក្នុងរាជធានីភ្នំពេញ។ កាលពីម្សិលមិញកម្មករ១០១៨នាក់ ត្រូវបានគេពិនិត្យសុខ ភាព និងមានចំនួន១៨នាក់រងការសង្ស័យ នឹងត្រូវបានយកសំណាកជាបន្តដើម្បីពិនិត្យស្វែងរកមេរោគកូវីដ១៩។ លទ្ធផលនៅមិនបានបញ្ជាក់នៅឡើយទេ។ ក្នុងរយៈពេល២ថ្ងៃមកនេះ ក្នុងចំណោមកម្មករដែលគេរំពឹងថានឹង ត្រួតពិនិត្យសុខភាពទាំងជាង១ម៉ឺន៥ពាន់នាក់ ទើបតែមានកម្មករបង្ហាញខ្លួន ចំនួន១ពាន់៤២៣នាក់ប៉ុណ្ណោះ។      

  • សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋបន្តជម្រុញវិធីការពារទប់ស្កាត់វីរុសកូវីដ១៩

    សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋបន្តជម្រុញវិធីការពារទប់ស្កាត់វីរុសកូវីដ១៩

    សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវពលរដ្ឋនៅថ្ងៃនេះកាន់តែជម្រុញនូវវិធីការពារទប់ស្កាត់ប្រឆាំងវីរុសកូវីដ១៩ ក្នុងស្ថាន ការណ៍ដែលកម្ពុជាកំពុងបង្ហាញពិភពលោកនូវចំណាត់ការមានប្រសិទ្ធភាពបង្កាវីរុសដែលកំពុងគំរាម កំហែងជីវិតមនុស្សក្នុងតំបន់និងពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រីក្នុងហ្វេសប៊ុក បានថ្លែងដាស់តឿនពលរដ្ឋ រៀងនាគ្រប់វិនាទីនិងជារៀងរាល់ថ្ងៃ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាព ដែលជាអាយុជីវិតផ្ទាល់របស់ ខ្លួន, ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩ ។ សម្តេចបានដាស់តឿនពលរដ្ឋត្រូវយកជាប់តាមខ្លួនរាល់ពេលវេលាធ្វើដំណើរ នូវម៉ាស, ទឹកអាល់កុល និងទឹក Gel សម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រីនៅបានដាស់តឿនពលរដ្ឋត្រូវប្រើប្រាស់ម៉ាស់ ពាក់ការពារនៅគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពារបស់របរ ឬវត្ថុ អ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលគេមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះ ពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ដែរឬយ៉ាងណានោះទេ។ ប្រសាសន៍ដាស់តឿនរបស់សម្តេច បានប្រព្រឹត្តទៅនៅគ្រាដែលក្រសួងសុខាភិបាលបានជួនដំណឹងនៅថ្ងៃនេះ ថាកម្ពុជាមិនមានការឆ្លងវីរុសកូវីដ១៩ថ្មីទេ និងលើសពីនោះចំនួនមនុស្សដែលត្រូវព្យាបាលជាសះមានចំនួន៣ នាក់ ដែលនាំឲ្យចំនួនអ្នកសេសសល់កំពុងព្យាបាលនៅមន្ទីរពេទ្យ មានតែ១២នាក់ទៀតតែប៉ុណ្ណោះ។ ក្នុងចំណោមអ្នកព្យាបាលជាសះចំនួន៣នាក់ចុងក្រោយនេះ រួមមាន២នាក់ជាប្តីប្រពន្ធអាយុ៤៧និង៤៥ឆ្នាំនៅ ខណ្ឌជ្រោយចង្វារ និងម្នាក់ទៀតជាជនជាតិចិនសញ្ជាតិកាណាដាអាយុ៥០ឆ្នាំដែលស្នាក់នៅបណ្តោះអាសន្នក្នុង ខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ។          …

  • រដ្ឋបាលរាជធានីទទួលសម្ភារសម្រាប់ ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពីក្រុងសៀងហៃ ជាម៉ាស់ និងខោអាវ ការពារមេរោគកូវីដ-១៩

    រដ្ឋបាលរាជធានីទទួលសម្ភារសម្រាប់ ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពីក្រុងសៀងហៃ ជាម៉ាស់ និងខោអាវ ការពារមេរោគកូវីដ-១៩

    ភ្នំពេញ៖ អភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានទទួលអំណោយជាសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពីក្រុងសៀងហៃប្រទេសចិន ខណៈដែលជម្ងឺវីរុសកូវីដ-១៩នេះ បាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២១ មេសា ឆ្នាំ២០២០នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីមួយចំនួនទៀតផងដែរ។ សម្ភារៈដែលបានប្រគល់ និងទទួលនេះ រួមមាន ម៉ាស់អិន៩៥ ចំនួន៣០០០ម៉ាស់ ធម្មតាចំនួន២០០០០ម៉ាស និងខោអាវការពារមេរោគចំនួន៥០០កំប្លេរ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជាពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថា នៅក្នុងប្រទេសចិនបាន និងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែចិននៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកអោយកម្ពុជាដែរ ។ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។ ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល…

  • ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានទទួលអំណោយសម្ភារប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ របស់ក្រុងសៀងហៃ ពីឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ

    ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានទទួលអំណោយសម្ភារប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ របស់ក្រុងសៀងហៃ ពីឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ខែមេសា ឆ្នាំ២០២០ ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងទទួលអំណោយសំភារៈប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ របស់ក្រុងសៀងហៃប្រទេសចិន ពីឯកឧត្តមវ៉ាងវិនធានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ សម្ភាររួមមាន ម៉ាស់អិន៩៥ចំនួន៣០០០ ម៉ាស់ធម្មតាចំនួន២០០០០ ខោអាវការពារមេរោគចំនួន៥០០កំប្លេរ៕

  • ប្រមុខអង្គការសុខភាពពិភពលោក WHO អះអាងថា មិនបានលាក់បាំងអ្វីទាំងអស់ និងបានព្រមានពីមេរោគតាំងពីដើមទីមក

    ប្រមុខអង្គការសុខភាពពិភពលោក WHO អះអាងថា មិនបានលាក់បាំងអ្វីទាំងអស់ និងបានព្រមានពីមេរោគតាំងពីដើមទីមក

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃច័ន្ទនេះ បានលើកឡើងថា ខ្លួនបាននឹងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញមកពីសហរដ្ឋអាមេរិក ជាពិសេសបន្ទាប់ពីការផ្ទុះរាលដាលនៃមេរោគ COVID-19 ហើយរាល់ព័ត៌មានទាំងអស់ក៏តែងតែត្រូវបានបើកចំហរទៅកាន់បណ្តាប្រទេសទាំងអស់ ចាប់តាំងពីដើមរៀងមកម្ល៉េះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសីទកាសែតខ្លីមួយពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក WHO  លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានបញ្ជាក់ថា បុគ្គលិកចំនួន១៥នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលជាទីភ្នាក់ងារការពារសុខភាពរបស់សហរដ្ឋអាម៉េរិក បានធ្វើការងារលម្អិត ជាពិសេសធ្វើការជាមួយអង្គការនេះលើការឆ្លើយតបចំពោះជំងឺ COVID-19 ។ លោកបន្ថែមថា ការមានបុគ្គលិករបស់ CDC មានន័យថា គ្មានអ្វីលាក់បាំងពីសហរដ្ឋអាមេរិកទេចាប់តាំងពីថ្ងៃទីមួយ ពីព្រោះពួកគេទាំងនេះ គឺជាជនជាតិអាមេរិកដែលធ្វើការជាមួយយើង… វាគ្រាន់តែកើតឡើងដោយធម្មជាតិ ហើយពួកគេប្រាប់ពីអ្វីដែលពួកគេកំពុងធ្វើ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ធ្វើឡើងក្រោយក្រុមតំណាងរាស្រ្តមកពីបក្សសាធារណរដ្ឋចំនួន១៧រូប បានបន្ទរការរិះគន់តាមលោក ដូណាល់ ត្រាំ ទៅលើអង្គការសុខភាពពិភពលោក WHO បន្ថែមទៀត…