-
នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC សហរដ្ឋអាម៉េរិកព្រមានថា រលកទីពីរនៃការឆ្លងជម្ងឺ COVID-19 នឹងកាន់តែអាក្រក់ខ្លាំងជាងមុន
សហរដ្ឋអាម៉េរិក៖ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) អាមេរិក លោក រ៉ូប៊ឺត រ៉េតហ្វៀល នៅថ្ងៃអង្គារ៍នេះ បានព្រមានពីរលកទីពីរនៃការចម្លងជម្ងឺ COVID-19 ត្រូវបានរំពឹងថា នឹងវាយប្រហារសហរដ្ឋអាម៉េរិកនារដូវរងាខាងមុខ ហើយអាចនឹងវាយប្រហារខ្លាំងជាងលើកទីមួយ ព្រោះអាចនឹងមកដល់នៅដើមរដូវជំងឺផ្តាសាយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ លោក រ៉ូប៊ឺត រ៉េតហ្វៀល បាននិយាយថា យើងនឹងមានការរីករាលដាលនៃជំងឺផ្តាសាយ និង ការឆ្លងរាលដាលនៃជំងឺ COVID-19 ក្នុងពេលតែមួយ ហើយបើតរួមបញ្ចូលគ្នានោះ វានឹងរឹតតែដាក់បន្ទុកធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលអាម៉េរិក ជាងការផ្ទុះមេរោគលើកទីមួយទៅទៀត ។ ជាមួយគ្នានេះ លោក រ៉េតហ្វៀល និងអាជ្ញាធរសុខភាពសាធារណៈដទៃទៀតបានផ្តល់តម្លៃយ៉ាងខ្លាំង ដល់បទបញ្ជាស្នាក់នៅផ្ទះ និងការបិទបណ្តោះអាសន្ននូវអាជីវកម្ម ព្រមទាំងសាលារៀននៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃវីរុស ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៨១ម៉ឺន៩ពាន់១៧៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥ពាន់៣៤៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន២ពាន់៩៧៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២…
-
រដ្ឋមន្រ្តីការបរទេសចិនថ្លែងថា វីរុស COVID-19 មិនខ្លាំងក្លាដូចជា “វីរុសនយោបាយ” នោះឡើយ
ចិន៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃអង្គារ៍នេះបានធ្វើការអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះ «វីរុសនយោបាយ» នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ លោក វ៉ាង យី បាននិយាយទៀតថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជាជំងឺរលាកសួត COVID-19 អាចនឹងសាបរលាបទៅវិញ ប៉ុន្ដែមិនខ្លាំងក្លាដូច «វីរុសនយោបាយ» ដែលធ្វើឱ្យមានការបែកចែក និងការស្អប់ខ្ពើមឡើយ ដូច្នេះប្រទេសទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ។ នាឱកាសធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ុ ម៉ូតេជី លោក វ៉ាង យី បានបន្ថែមថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការជេរប្រមាថប្រឆាំងនឹងចិន គឺមិនមានលក្ខណៈស្ថាបនានោះទេ ហើយ បានសង្កត់ធ្ងន់ថា វីរុសមិនស្គាល់ព្រំដែនឡើយ ហើយបណ្ដាប្រទេសនានាអាចយកឈ្នះវីរុសនេះបាន គឺតាមរយៈការឆ្លើយតបរួមតែមួយគត់ ៕
-
កម្មករ៨៨នាក់ ត្រូវបានយកសំណាកទៅពិនិត្យស្វែងរកមេរោគកូវីដ១៩នៅមន្ទីរ ក្រោយការវិលត្រឡប់មកពីស្រុកកំណើតក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច
ភ្នំពេញ៖ យោងតាមស្ថិតិរបស់រដ្ឋបាលរាជធានី កម្មករ និងកម្មការីនីចំនួន១ម៉ឺន៥ពាន់៧២៦នាក់ បានអវត្តមានមិនចូលធ្វើការក្នុងពេលបុណ្យចូលឆ្នាំ និងពួកគេ បានធ្វើដំណើរចេញទៅបណ្តាខេត្តបើទោះបីជាមានអនុក្រិត្យលើកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំខ្មែរក៏ដោយ ដើម្បីការពារទប់ទល់វីរុសកូវីដ១៩។ កម្មករនិងកម្មការីនីអវត្តមាណទាំងជាង១ម៉ឺន៥ពាន់នោះ នឹងត្រូវគេ តាមដានពិនិត្យសុខ ភាពទាំងអស់ជាមួយនឹងគម្រោងធ្វើចត្តាឡីស័កដែលរដ្ឋបាលរាជធានី បានរៀបចំនូវ កន្លែង ត្រៀមជាស្រេចតាមកន្លែងខ្លះ ក្នុងរាជធានីភ្នំពេញ។ យោងតាមក្រសួងការងារ ក្នុងរយៈពេល២ថ្ងៃកន្លះគេបានពិនិត្យសុខភាពកម្មករចំនួន២ពាន់៥៥០នាក់។ ក្នុងនោះ នៅថ្ងៃទី២០មេសា កម្មករ១ពាន់១៨នាក់ ត្រូវបានគេពិនិត្យសុខភាព និងមានចំនួន១៨នាក់រងការសង្ស័យ នឹងត្រូវបានយកសំណាកជាបន្តដើម្បីពិនិត្យស្វែងរកមេរោគកូវីដ១៩នៅមន្ទីរពិសោដន៍។ នៅថ្ងៃ២១មេសា មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន១ពាន់២២១នាក់ ក្នុងនោះ ដាក់ឱ្យធ្វើ ចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន១ពាន់១៤៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ចំនួន១៤នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន៦១នាក់ និងយក សំណាកទៅពិសោធន៍បន្ត ចំនួន៧០នាក់។ រីឯនៅថ្ងៃ២២មេសា គិតត្រឹមម៉ោង១១ព្រឹក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៣១២នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន ៣១១នាក់, និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ ចំនួន ១នាក់។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ…
-
ប្រធានផ្សារ និងអាជីវករផ្សារបឹងកេងកង រក្សាអនាម័យ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីត១៩
ភ្នំពេញ៖ អាជ្ញធរផ្សារ បឹងកេងកង និងអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងផ្សារនេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាថា បានរក្សាអនាម័យ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច ទើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគកូរ៉ូណា ឬកូវីត១៩ ដែលបាននិងកំពុងកើតមាននៅកម្ពុជា និងនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បន្ទាប់ពី មន្ទីរសុខាភិបាល រជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដោយអនុវត្ត តាមការណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃជាប់គ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា បន្ទាប់ពីមានការផ្ទុះមេរោគកូវីត១៩ នៅកម្ពុជារួចមក គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង លោក ឯក និមល បានធ្វើសេចក្តីប្រកាសរៀងរាល់ទៅលើការរក្សា និងសំអាត អនាម័យរបស់អាជីវករ គ្រប់ប្រភេទ អោយអនុវត្តន៍ទៅតាមវិធានការណែនាំរបស់ផ្សារ…
-
កូវីដ១៩៖ ថៃមានមនុស្សស្លាប់ម្នាក់ទៀត ជាអ្នកបើកតាក់ស៊ី
ថៃ៖ អ្នកបើកបររថយន្តតាក់ស៊ី វ័យ៥០ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារជំងឺរាតត្បាតមួយនេះ កើនដល់៤៨នាក់ហើយ នៅប្រទេសថៃ។ អ្នកបើកបរតាក់ស៊ីរូបនេះធ្លាប់បានដឹកជញ្ជូនអ្នកដំណើរ ជាអ្នកទៅមើលការប្រកួតប្រដាល់ នាពេលកន្លងមក នេះបើតាមការប្រកាសរបស់រដ្ឋាភិបាល ចុះផ្សាយដោយសារព័ត៌មាន CNA ។ ប្រភពថា កាលពីថ្ងៃទី១៩ មីនាបុរសរូបនេះមានអាការៈស្រាល ក្អក និងដកដង្ហើមខ្លី បន្ទាប់មកក៏ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក រួចក៏ត្រលប់មកផ្ទះវិញ ដោយលេបថ្នាំ។ រោគសញ្ញារបស់គាត់មិនវិវឌ្ឍទេ តែរហូតដល់ថ្ងៃទី២៣ មីនា គាត់មានកម្តៅឡើងដល់៣៩.៥អង្សា ឈឺខ្លួនប្រាន និងដង្ហើមខ្លី ហើយក្រោយមកក៏តេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។ ក្រោយមក ក៏វិវឌ្ឍន៍ធ្ងន់ធ្ងរ ហើយក៏ស្លាប់ កាលពីថ្ងៃចន្ទ មុនពេលរដ្ឋាភិបាលប្រកាសពីការស្លាប់នេះ កាលពីថ្ងៃអង្គារ៍ ទី២១ មេសា។គិតត្រឹមម្សិលមិញ ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួន២៨១១នាក់ហើយ ស្របពេលដែលអ្នកជាសះស្បើយមាន២០១៨នាក់ ខណៈដែលអ្នកជំងឺ៦៥៥នាក់កំពុងព្យាបាល។ យ៉ាងណាក៏ដោយ ម្សិលមិញ ថៃមានអ្នកឆ្លងថ្មីថយចុះតិចបំផុត ចាប់តាំងពីថ្ងៃទី១៤ មីនាមក ពោលគឺមានត្រឹម១៩នាក់ថ្មី៕
-
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ
-
កូវីដ១៩៖ អាម៉េរិកនឹងចំណាយ៤៨០ពាន់លានដុល្លារថែមទៀត ក្រោយឯកភាព២.២ទ្រីលាន លើកមុន
អាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក កាលពីម្សិលមិញ បានអនុម័តកញ្ចប់ថវិកាជិតពាក់កណ្តាលទ្រីលានដុល្លារអាម៉េរិក ដើម្បីជួយដល់សហគ្រាសខ្នាតតូច មន្ទីរពេទ្យដែលផ្ទុកមនុស្សច្រើនលើសលុប និងចំណាយលើការធ្វើតេស្តទូទាំងប្រទេស អំឡុងការរាតត្បាតនៃជំងឺវីរុសកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ កញ្ចប់ថវិកា ៤៨០ពាន់លានដុល្លារអាម៉េរិកនេះគឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការស្រោចស្រង់សេដ្ឋកិច្ច ក្នុងជួបបញ្ហាដោយសារតែជំងឺរាតត្បាត ដែលបានសម្លាប់ពលរដ្ឋអាម៉េរិកកាំងប្រមាណ៤ម៉ឺន៣ពាន់នាក់ហើយ ខណៈដែលពលរដ្ឋអាម៉េរិកប្រមាណ២២លាននាក់បាត់បង់ការងារធ្វើ។ ប្រធានព្រឹទ្ធសភា Mitch MsConell បាននិយាយថា «នេះគឺជាកញ្ចប់ដ៏មានសារៈសំខាន់» ដែលជាកញ្ចប់រួមបញ្ជូលគ្នា ក្នុងកាលៈទេសៈជាប់គាំង ដ៏អាក្រក់មិនធ្លាប់មាន។ វិធានការនេះបានបន្ថែមលើច្បាប់សង្គ្រោះចំណាយ២.២ទ្រីលានដុល្លារអាម៉េរិក ដែលជាការអន្តរាគមន៍សហព័ន្ធដ៏ធំបំផុតមិនធ្លាប់មាន ទៅលើសេដ្ឋកិច្ចអាម៉េរិក ហើយច្បាប់នេះត្រូវបានចុះហត្ថលេខា កាលពីខែមុន៕
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងអង់គ្លេសឯកភាពគ្នាអំពីការបើកដំណើរសេដ្ឋកិច្ចសកលឡើងវិញ ក្រោយរងគ្រោះដោយជម្ងឺ COVID-19
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានអះអាងជាថ្មីអំពីកិច្ចសហប្រតិបត្តិការ ដើម្បីបើកដំណើរការសេដ្ឋកិច្ចសកលឡើងវិញ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយមេរោគCOVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។ លោក ត្រាំ និងលោក ចនសុន បានគូសបញ្ជាក់ឡើងវិញ អំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគ្នា តាមរយៈយន្តការ G7 និង G20 ដើម្បីបើកដំណើរការសេដ្ឋកិច្ចសកលឡើងវិញ ក៏ដូចជាធានាឲ្យបាននូវការផ្គត់ផ្គង់ទំនិញនានា និងការថែទាំផ្នែកវេជ្ជសាស្ត្រដល់គ្នាទៅតាមតម្រូវការ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ។ ទន្ទឹមគ្នា មេដឹកនាំប្រទេសទាំងពីរក៏បានពិភាក្សាគ្នា ស្តីពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិមួយចំនួនទៀតផងដែរ ខណៈលោក ចនសុន បានបញ្ជាក់ថា សុខភាពរបស់លោកបានប្រសើរឡើងវិញច្រើនហើយ និងអាចឈានទៅរកការជាះស្បើយវិញទាំងស្រុងនៅពេលឆាប់ៗនេះ៕
-
អ៊ីលីតាចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដែលអនុវត្តន៍ដើម្បីទប់ស្កាត់ជម្ងឺ COVID-19 ដោយគិតចាប់ពីដើមខែឧសភាខាងមុខ
អ៊ីតាលី៖ ប្រទេសអ៊ីតាលីនឹងប្រកាសនៅមុនចុងសប្តាហ៍នេះ នូវផែនការរបស់ខ្លួនសម្រាប់ការបើកដំណើរការជាបណ្តើរៗ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ខែឧសភាខាងមុខ ក្រោយការបិទទ្វារដែលត្រូវបានដាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺអាសន្នរោគ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសេបប៉េ កុនតេ និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះបានបញ្ជាក់ថា ការបន្ធូរបន្ថយការរឹតត្បិតនឹងកើតឡើង ដោយផ្អែកលើការស្រាវជ្រាវ និងទិន្នន័យវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់ ហើយមិនមែនដើម្បីបំពេញចំណែកនៃមតិសាធារណៈ ឬដើម្បីបំពេញតាមសំណើរបស់ប្រភេទផលិតកម្មក្រុមហ៊ុនបុគ្គល ឬតំបន់ជាក់លាក់ណាមួយឡើយ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអ៊ីតាលី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៨ម៉ឺន៣ពាន់៩៥៧នាក់ ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៤ពាន់៦៤៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៥ម៉ឺន១ពាន់៦០០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០៕
-
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសថ្លែងថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ទៅលើមនុស្សនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ
អង់គ្លេស៖ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគ COVID-19 ទៅលើមនុស្ស ដែលត្រូវបានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford នោះ នឹងចាប់ផ្តើមដំណើរការសាកល្បងនៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីស្វែងយល់ពីប្រសិទ្ធិភាពរបស់វា នេះបើតាមការប្រការរបស់រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយ ស្តីពីការរាតត្បាតនៃជម្ងឺ COVID-19 លោក Matt Hancock បានគូសបញ្ជាក់ជាថ្មីពីការគំាទ្ររបស់រដ្ឋាភិបាល ចំពោះគម្រោងប្រើប្រាស់វ៉ាក់សាំងចំនួន០២នៅក្នុងចក្រភពអង់គ្លេស ដែលមួយក្នុងចំណោមនោះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Oxford និងមួយប្រភេទទៀតផលិតឡើងដោយមហាវិទ្យាល័យក្រុងឡុងដ៍ ។ សូមបញ្ជាក់ថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១២ម៉ឺន៩ពាន់៤៤នាក់ ក្នុងនោះមានអ្នកជម្ងឺ១ម៉ឺន៧ពាន់៣៣៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញមិនទាន់បញ្ជាក់អោយដឹងនៅឡើយនោះទេ នេះបើតាមគេហទំព័រអន្តរជាតិWorldometers នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ៕