-
លោក ដូណាល់ ត្រាំ និយាយថា ដើម្បីការពារការងារ និងប្រជាជន ខ្លួននឹងចុះហត្ថលេខាលើការហាមជនអន្តោប្រវេសន៍ចូលសហរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រូបលោកនឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដែលនឹងហាមឃាត់ជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ចូលមកកាន់សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ប្រធានាធិបតីអាម៉េរិករូបនេះថែមទាំងបានសន្យាថា នឹងធ្វើការងារជាមួយបណ្ដាអភិបាលរដ្ឋទាំងអស់ ក្នុងការបង្កើនការធ្វើតេស្ដរកមេរោគ COVID-19 ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានជំរុញ ឱ្យប្រជាជនទាំងអស់ បន្តអនុវត្តវិធានការគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ជម្ងឺរាត ត្បាតសកលមួយនេះ ខណៈប្រជាជននៅតាមរដ្ឋខ្លះកំពុងធ្វើបាតុកម្មទាមទារឱ្យ លុបចោលវិធានការស្ថិតនៅក្នុងផ្ទះ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៧៩ម៉ឺន២ពាន់៩៣៨នាក់ ក្នុងនោះមានអ្នកជម្ងឺ៤ម៉ឺន២ពាន់៥១៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៧ម៉ឺន២ពាន់៣៨៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៕
-
នូវែលសេឡង់ និងអូស្រ្តាលីចាប់ធ្វើតេស្តពីប្រសិទ្ធភាពរបស់ថ្នាំប្រឆាំងជម្ងឺអេដស៍ និងគ្រុនចាញ់លើអ្នកជំងឺ COVID-19
អូស្រ្តាលី៖ ការធ្វើតេស្ដពីប្រសិទ្ធភាពថ្នាំពីរប្រភេទលើអ្នកជំងឺ COVID-19 ដែលចាប់ផ្ដើមធ្វើឡើងនៅថ្ងៃអង្គានេះ នៅឯមន្ទីរពេទ្យ Royal Melbourne Hospital នឹងត្រូវពង្រីកទៅកាន់មន្ទីរពេទ្យជាង៨០កន្លែងនៅទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ការធ្វើតេស្ដនេះមានឈ្មោះថា អូស្ត្រាឡាសៀន កូវីដ-១៩ (AustralaSian COVID-19 Trial ឬ ASCOT) នឹងត្រូវអនុវត្តន៍លើអ្នកជំងឺនៅមន្ទីរពេទ្យ៧០កន្លែងនៅអូស្ត្រាលី និង១១មន្ទីពេទ្យទៀតនៅនូវែលសេឡង់ ។ គួរបញ្ជាក់ថា ការធ្វើតេស្ដនាពេលកន្លងមក បានបង្ហាញរួចមកហើយថា ថ្នាំ (lopinavir/ritonavir) ប្រឆាំងនឹងមេរោគអេដស៍ (HIV) និង ថ្នាំប្រើប្រាស់ប្រឆាំង និងបង្ការជំងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន អាចនឹងបញ្ឈប់ការវិវឌ្ឍនៃវីរុសកូរ៉ូណាថ្មី ( novel coronavirus ឬ SARS-CoV-2) ដែលបង្កជាជំងឺ COVID-19 ហើយអង្គការសុខភាពពិភពលោក WHO ក៏បានទទួលស្គាល់សក្ដានុពលនៃថ្នាំទាំងពីរនេះផងដែរ ៕
-
ក្រុមហ៊ុនផលិតឱសថ Advent SRL របស់អ៊ីតាលីបញ្ជាក់ថា ខ្លួននឹងមានថ្នាំវ៉ាក់សាំងដំបូងៗប្រឆាំង COVID-19 នៅដំណាច់ខែមេសានេះ
អ៊ីតាលី៖ ក្រុមហ៊ុនផលិតឱសថ Advent SRL របស់អ៊ីតាលី បានបញ្ជាក់ថា ខ្លួននឹងមានថ្នាំវ៉ាក់សាំងដំបូងៗប្រឆាំងនឹងមេរោគ COVID-19 នៅដំណាចខែមេសាខាងមុខ ខណៈការធ្វើតេស្តវ៉ាក់សាំងនេះយ៉ាងរហ័សក្នុងគ្លីនិក នឹងធ្វើដោយវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេស ។ បច្ចុប្បន្នវ៉ាក់សាំង០១ ក្នុងបណ្តាវ៉ាក់សាំង០៥ឈានមុខគេ កំពុងត្រូវបានផលិតមានឈ្មោះថា ChAdOx-1nCov-19 ហើយត្រូវរំពឹងថា នឹងប្រុងប្រៀបសម្រាប់ការសាកល្បងខាងគ្លីនិកនៅក្នុងពីរសប្តាហ៍ខាងមុខ ។ ការបណ្តុះវ៉ាក់សាំងនេះធ្វើឡើងដោយវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ។ ការបណ្តុះវីរុសនេះ បានផ្ទេរទៅក្រុមហ៊ុនផលិតឱសថអ៊ីតាលីឈ្មោះ Advent SRL ដែលជាផ្នែកមួយនៃក្រុម IRBM ដែលកំពុងផលិតវ៉ាក់សាំងនេះដំបូងចំនួនមួយពាន់កូនដបតូចៗ ៕
-
នាយករដ្ឋមន្រ្តីស្រាអ៊ែល និងគូរប្រជែងរបស់ខ្លួនព្រមព្រៀងបង្កើតរដ្ឋាភិបាលរួបរួមក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19
អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយនឹងសមាជិកសភាជាគូប្រជែងរបស់ខ្លួន គឺលោក បេននី ហ្គាន ដើម្បីបង្កើតរដ្ឋាភិបាលរួបរួមក្នុងគ្រាអាសន្ន ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែល នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ស្របពេលការរីករាលដាលនៃជម្ងឺ COVID-19 កាន់តែខ្លាំងក្លាឡើង បន្ទាប់ពីការបោះឆ្នោតលើកចុងក្រោយកាលពីថ្ងៃទី០២ ខែមីនាមកនេះ ការអំពាវនាវបានកើនឡើង ដើម្បីឱ្យមេដឹកនំាខ្លួនរួបរួមគ្នា និង ផ្តល់ឱ្យអ៊ីស្រាអែលនូវភាពស្ងប់ស្ងាត់ខាងនយោបាយដ៏កម្រ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងវិបត្តិសុខភាពមិនធ្លាប់មានពីមុនមក ។ ជាមួយនឹងកិច្ចព្រមព្រៀងខាងលើនេះ លោក បេននី ហ្គាន បានសន្យាថា នឹងស្វែងរកដំណោះស្រាយជាមួយលោក ណឺតាន់យ៉ាហ៊ូ ដោយលោកនិយាយថា ជំងឺរាតត្បាត និងការជាប់គាំងនយោបាយទាមទារឱ្យមានការសម្របសម្រួលយ៉ាងតឹងរ៉ឹង។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ ប៉ុន្តែគេជឿថា កិច្ចព្រមព្រៀងនោះ នឹងរួមបញ្ចូលបទប្បញ្ញត្តិនានា ដែលនឹងឃើញមេដឹកនាំទាំងពីរប្តូរវេនគ្នាធ្វើជានាយករដ្ឋមន្រ្តី ដោយលោក ណឺតាន់យ៉ាហ៊ូ នឹងធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលមុនគេ ៕ …
-
កម្មករជាង៤០០នាក់ ត្រូវបានពិនិត្យនៅព្រឹកថ្ងៃ២១ មេសានេះ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលមកបម្រើការងារវិញ
យោងតាមសេចក្ដីប្រកាសប័ត៌មានរបស់ក្រសួងការងារនៅរសៀលថ្ងៃ២១មេសានេះ បានឲ្យដឹងថា ក្នុងគោលបំណងការពារសុខភាពកម្មកររោងចក្រប្រមាណជាង៩៥% ដែលបានមកធ្វើការងារជាធម្មតាក្នុងអំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំពេលពេលបុណ្យចូលឆ្នាំផង ក្រសួងការងារ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០មណ្ឌល និងមណ្ឌលចត្តាឡីសក័ចំនួន៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មរោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។ ក្រសសួងការងារបានឲ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពកម្មកររោងចក្រនៅថ្ងៃទី២០មេសាឆ្នាំ២០២០ គិតត្រឹមម៉ោង៦ល្ងាច មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន១ពាន់១៨នាក់ ក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃចំនួន៩៥៩នាក់, ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កម្រិត១ នៅវិទ្យាល័យជម្ពូរវន្ត័ចំនួន៣៨នាក់ និងយកសំណាកយកទៅពិសោធន៍បន្តចំនួន១៨នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យជម្ពូរវ័ន្តចំនួន២១នាក់។ ដោយឡែកលទ្ធផលថ្ងៃទី២១មេសានេះ គិតត្រឹមម៉ោង១១ព្រឹក មានកម្មករមកត្រួតពិនិត្យសុខភាពចំនួន៤០៥នាក់ ក្នុងនៅដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃចំនួន៣៧៦នាក់, ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ចំនួន៦នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន២៣នាកា់។ យោងតាមក្រសួងការងារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ៣ម៉ឺននាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ១ម៉ឺន៥ពាន់នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី៕
-
អាជ្ញាធររាជធានីដាក់វិធានការ បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បី សុខមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បី សុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២១ មេសា ២០២០នេះថា ក្នុងន័យគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារនីមួយៗបាននឹងកំពុងអនុវត្តន៍ការងារទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សាររងចាំបាញ់កំដៅ និងបាញ់អាកុលលាងដៃផងដែរជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ …
-
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា ចិន និងឥណ្ឌា នឹងគេចផុតពីវិបត្តិសេដ្ឋកិច្ចទាំងលំបាកក្នុងឆ្នាំ២០២០នេះ ចំពេលរងគ្រោះដោយសារ COVID-19
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថ្មីៗនេះថា ប្រទេសសេដ្ឋកិច្ចធំបំផុតមួយចំនួនរបស់អាស៊ី ទំនងជាចៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២០នេះទាំងលំបាក ហើយក៏ប្រហែលជាស្ទុះងើបឡើងវិញខ្លាំងនៅឆ្នាំ២០២១ខាងមុខ ប្រសិនបើជំងឺ COVID-19 ត្រូវបានទប់ស្កាត់ជាប់ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗនេះ ។ បើតាមការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រទេសចិននឹងស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច៩.២ភាគរយ ខណៈឥណ្ឌាដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅអាស៊ី ក៏រំពឹងកើនឡើង១.៩ភាគរយនៅឆ្នាំនេះផងដែរ មុនពេលស្ទុះឡើងដល់៧.៤ភាគរយនៅឆ្នាំក្រោយ ។ ដោយឡែកឥណ្ឌូនេស៊ីក៏រំពឹងរួចផុតពីវិបត្តិដែរ ដោយកើនឡើង០.៥ភាគរយនៅឆ្នាំ២០២០នេះ មុនពេលកើនឡើង៨.២ភាគរយនៅឆ្នាំ២០២១ ក្នុងគ្រាដែលថៃ និង ម៉ាឡេស៊ីត្រូវគេរំពឹងថា នឹងស្ថិតនៅក្នុងដែនដីអវិជ្ជមាន ប៉ុន្តែហ្វីលីពីន និងវៀតណាមត្រូវបានរំពឹងថា នឹងនៅតែមានកំណើនតិចតួចនៅឆ្នាំ២០២០នេះ។ យ៉ាងណាមិញ បើតាមការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នោះ ប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅក្នុងតំបន់ ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី សិង្ហបុរី និង ហុងកុង នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែជម្ងឺ COVID-19 ៕
-
កូវីដ១៩៖ ថៃគិតថាបំរាមលក់ស្រាជួយទប់ស្កាត់បានច្រើន សម្រេចបន្តបំរាមនេះទៀត ដំណាក់កាលទី២
ថៃ៖ ប្រទេសថៃបានសម្រេចបន្តបំរាមលក់ស្រា ឬគ្រឿងស្រវឹងទាំងអស់ ទូទាំងប្រទេស រហូតដល់ថ្ងៃទី៣០ មេសា ២០២០ ស្របពេលដែលករណីឆ្លងជំងឺវីរុសកូវីដ១៩បានឈានដល់២៧៩២នាក់ហើយ គិតត្រឹមម្សិលមិញ។ អ្នកនាំពាក្យសាលាក្រុងបាងកក Pongsakorn Kwanmuang បានឲ្យដឹងថា ការសម្រេចពន្យាបំរាមលក់ស្រាបែបនេះ នឹងជួយគ្រប់គ្រង់ទប់ស្កាត់ការរីកសាយភាយវីរុសកូវីដ១៩នេះ ដោយវាមិនបានជំរុញឲ្យមានការជួយជុំសង្គម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ជាមួយគ្នាដែរ មន្ត្រីក្រសួងមហាផ្ទៃបានអះអាងដែរថា ក្រៅពីរាជធានីបាងកកនោះ គ្រប់ខេត្តផ្សេងទៀតទាំងអស់ក៏នឹងត្រូវបន្តដាក់បំរាមលក់ស្រានេះ នៅចុងខែមេសានេះ។ សូមរម្លឹកថា កាលពី១០ថ្ងៃមុន ពោលគឺរួមទាំងរដូវកាលបុណ្យចូលឆ្នាំថ្មីផងនោះ នៅបាងកកមានបំរាមមិនឲ្យលក់ស្រា ចាប់ពីថ្ងៃទី១០ ដល់ ២០មេសា ហើយក្រោយមក បណ្តាខេត្តផ្សេងៗក៏អនុវត្តន៍តាមដែរ៕
-
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសបន្ធូរបន្ថយវិធានការបិទប្រទេស ក្រោយចំនួនអ្នកស្លាប់ និងឆ្លងមេរោគ COVID-19 ថយចុះ
នូវែលសេឡង់៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអរគុណប្រជាជននូវែលសេឡង់ទាំងអស់ សម្រាប់ការចូលរួមចំណែកបញ្ឈប់ការ ឆ្លងរាតត្បាត COVID-19 ជាមួយការប្រកាសបន្ធូរបន្ថយវិធានការបិទប្រទេស នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ បើតាមលោកស្រី Ardern ដោយមើលឃើញពីស្ថានការណ៍ធូរស្រាល រដ្ឋាភិបាលរបស់លោកស្រី បានសម្រេចចិត្តថានឹងទម្លាក់កម្រិតនៃវិធានការបិទប្រទេសពីកម្រិត ទី៤ មកនៅត្រឹមកម្រិតទី៣វិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ការបន្ធូរបន្ថយនេះ មានន័យថាអាជីវកម្ម និងសាលារៀនមួយចំនួន អាចបើកទ្វារឡើងវិញ ខណៈការរឹតត្បិតការធ្វើដំណើរនៅក្នុងតំបន់ នឹងត្រូវបានបន្ធូរបន្ថយ។ តែចំពោះវិធានការបិទព្រំដែន សម្រាប់ជនបរទេសចូលមកក្នុងស្រុក នឹងនៅតែបន្តអនុវត្តន៍សិន រហូតដល់មានការសម្រេចចិត្តជាថ្មី។ សូមជម្រាបថា វិធានការបិទប្រទេសកម្រិតទី៣ នឹងត្រូវអនុវត្តន៍យ៉ាងតិចរយៈពេល២សប្ដាហ៍ ហើយការសម្រេចចិត្តថ្មីមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា។ បើតាមគេហទំព័រ worldometers បច្ចុប្បន្ន នូវែលសេឡង់ មានអ្នកឆ្លង COVID-19 ១,៤៤០នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ ៩៧៤នាក។ ប៉ុន្តែ ជាមួយគ្នានោះដែរ…
-
អង់គ្លេសបង្កើនកន្លែងរក្សាទុកសាកសពទៀត ខណៈអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងជាង១.៦ម៉ឺននាក់
ឡុងដ៍៖ កន្លែងរក្សាទុកសាកសពបណ្តោះអាសន្ន ដែលអាចដាក់បាន៣០,០០០សព ត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃការស្លាប់ ដោយសារការរីករាលដាល នៃវីរ៉ុស COVID-19 នៅចក្រភពអង់គ្លេសនេះបើតាមសារព័ត៌មាន Telegraph ចុះផ្សាយនាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។ ការបង្កើនកន្លែងរក្សាទុកសាកសពនេះ បានធ្វើឡើង ដោយសារចំនួនអ្នកស្លាប់ ពីជំងឺ COVID-19 នៅចក្រភពអង់គ្លេស នាថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់) មានចំនួន៤៤៩នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលចំនួននេះបានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់១៦,៥០៩នាក់ ។ ការកើនឡើងនៃការស្លាប់គឺជាអត្រាមួយ ក្នុងចំណោមអត្រាស្លាប់ទាបបំផុតក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីសប្តាហ៍មុន ទីប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូប របស់រដ្ឋាភិបាលអង់គ្លេស លោក Jeremy Farrar បានលើកឡើងថា ចក្រភពអង់គ្លេស ទំនងជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងការរាតត្បាតដ៏អាក្រក់បំផុត ពីវីរ៉ុស COVID-19 ៕