-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីពន្យាពេលរឹតត្បិតការធ្វើដំណើរប្រជាជនជាលើកទី០៣ រហូតដល់ថ្ងៃទី១២ ខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ COVID-19
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីសម្រេចពន្យាពេលបទបញ្ជារឹតត្បិតការធ្វើដំណើររបស់ប្រជាជនជាលើកទី០៣ ដែលហៅកាត់ថា MCO រហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ នេះបើតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ លោក Muhyiddin Yassin បានថ្លែងមុនការចាប់ផ្តើមនៃខែបួសរ៉ាម៉ាឌនរបស់សាសនាអ៊ីស្លាមថា ទោះតួលេខអ្នកឆ្លងមួយរយៈចុងក្រោយនេះ បង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមានក៏ដោយ ក៏ចំណាត់ការទប់ស្កាត់ដែលយើងកំពុងអនុវត្តន៍ត្រូវតែ ចាំបាច់បន្តទៅមុខទៀតរហូតដល់ពេលមួយ ដែលពួកយើងមានទំនុកចិត្តថា ជំងឺឆ្លង COVID-19 អាចស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង ។ សូមជម្រាបថា ស្ថិតក្រោមបទបញ្ជា MCO ការធ្វើដំណើរឆ្លងរដ្ឋ និងលក្ខណៈអន្តរជាតិគឺត្រូវបានហាមឃាត់ ខណៈសាលារៀន និង ក្រុមហ៊ុន-អាជីវកម្មដែលចាត់ទុកថាមិនចាំបាច់ គឺត្រូវបិទទ្វារ រីឯប្រជាជនត្រូវបានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ កុំចល័តពីកន្លែងមួយទៅកន្លែងមួយ ប្រសិនបើគ្មានការសំខាន់ខ្លាំង ៕
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៧១លាននាក់ ក្នុងនោះស្លាប់ជាង១៩ម៉ឺននាក់ និងជាសះស្បើយជាង៧៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៧១ម៉ឺន៨ពាន់៦៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៩ម៉ឺន ៦៥៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៧៤ម៉ឺន៥ពាន់៦២០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៨៨ម៉ឺន២០៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៩ពាន់៨៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៥ពាន់៩២២នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៣ពាន់២៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់១៥៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៩ពាន់២៥០នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន៩ពាន់៩៧៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៥៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៧ពាន់៥៧៦នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៨ពាន់១៨៣នាក់…
-
ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ស្ថិតនៅសភាពនឹង មិនមានករណីឆ្លងថ្មី និងមិនមានការជាសះស្បើយឡើយ
យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលនៅថ្ងៃ២៤មេសានេះ មិនទាន់រកឃើញមានករណីឆ្លងថ្មី និងមិនមានអ្នកជាសះសប្បើយឡើយ។ គិតរហូតមកដល់ថ្ងៃ២៤មេសា សរុបអ្នកជាសះស្បើយមានចំនួន ១១០នាក់ ដដែល ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់។ អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ដដែល និងមិនមានបាត់បង់ជីវីតនោះទេ៕
-
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបែងចែកកន្លែងពិគ្រោះក្រោយការព្រួយបារម្ភការឆ្លងកូវីដ១៩
ការព្រួយបារម្ភរបស់អតិថិជនចំពោះការឆ្លងវីរុសកូវីដ១៩ ដោយសារភាពឡូកឡំគ្នានៃការពិគ្រោះជម្ងឺក្នុងបរិ វេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានប្រញាប់ឲ្យ អ្នកទទួលខុសត្រូវមន្ទីរពេទ្យ បញ្ជាក់ការរៀបចំំកន្លែងផ្សេង ពីគ្នា។ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រៅពីការព្យាបាលជម្ងឺទូទៅដល់អតិថិជន មន្ទីរពេទ្យនេះ នៅបានទទួល ការពិគ្រោះការព្យាបាលផ្នែកជម្ងឺកូវីដ១៩ថែមទៀត ដែលអតិថិជនបារម្ភថាភាពមិនច្បាស់លាស់នៃការបែងចែង កន្លែងពិគ្រោះជម្ងឺលាយឡូកឡំគ្នានោះ នឹងធ្វើឲ្យអតិថិជន បារម្ភជុំវិញការឆ្លងនូវវីរុសកូវីដ១៩។ នៅថ្ងៃទី២៣មេសានេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ប្រាប់វិញថា មន្ទីរពេទ្យបានរៀបចំកន្លែង ពិគ្រោះនិងពិនិត្យជំងឺទូទៅធម្មតានៅដាច់ដោយឡែកពីគ្លីនិកដែលពិគ្រោះនិងធ្វើតេស្តករណីសង្ស័យCovid-19 ដាច់ដោយឡែកពីគ្នាហើយ ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់អតិថិជនដែលមកទទួលសេវាពិនិត្យ និងព្យា បាលជំងឺទូទៅ វះកាត់ សម្ភព រោគស្រ្តី និងឯកទេសផ្សេងៗទៀត។ ថ្នាក់ដឹកនាំមន្ទីរពេទ្យបានបញ្ជាក់ថា ផ្នែកជំងឺ ទូទៅត្រូវបានរៀបចំឲ្យចេញចូលតាមច្រកទ្វារធំខាងមុខមន្ទីរពេទ្យ។ រីឯផ្នែកអតិថិជនមកពិគ្រោះធ្វើតេស្តសង្ស័យ ជំងឺ Covid-19 គឺចេញចូលតាមច្រកទ្វារខាងក្រោយនៃមន្ទីរពេទ្យ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺជាមន្ទីរពេទ្យសំខាន់មួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួនទៀតក្នុងប្រទេស កម្ពុជា ដែលក្រសួងសុខាភិបាលរៀបចំសម្រាប់ពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ១៩។ កម្ពុជា បានបាត់ការឆ្លងវីរុស នេះ ចំនួន១១ថ្ងៃជាប់គ្នាមកហើយ ជាមួយនឹងការព្យាបាលមនុស្សរងគ្រោះកូវីដបានជាសះស្បើយជាង៩០ភាគ រយហើយគិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ។ ចំំនួនអ្នកឆ្លងកូវីដ១៩ដែលកំពុងព្យាបាលនឹងរំពឹងការជាសះស្បើយ បន្ថែមទៀតនោះ នៅសេសសល់តែចំនួន១២នាក់នោះទេ។
-
កម្ពុជាបិទរោងចក្រ៦ប៉ុន្តែបានបើកថ្មី៧៧រោងចក្រក្នុងរង្វង់សភាពការណ៍កូវីដ១៩
រោងចក្ររបស់កម្ពុជាបានបិទទ្វារយ៉ាងហោចចំនួន៦រោងចក្រដែលបានប៉ះពាល់ដល់កម្លាំងពលកម្មចំនួន៦ពាន់ ៥២នាក់ក្នុងស្ថានការណ៍ដែលកម្ពុជាបានរងនឹងវីរុសកូវីដ១៩។ ការបញ្ជាក់អំពីភាពប៉ះពាល់នៃវិស័យឧស្សាហកម្ម រោងចក្រនេះ បានបញ្ជាក់ឲ្យដឹងក្នុងសន្និសីទកាសែតមួយដោយមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យានិងនវានុវត្តន៍ នៅទីស្តីការគណរដ្ឋមន្ត្រីថ្ងៃនេះ។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេងសុគន្ធនៅបានថ្លែងបញ្ជាក់វិញដែរថា ទន្ទឹមនឹងការបិទរោងចក្រទាំង៦នោះ ក៏មានការបង្កើត រោង ចក្រថ្មីឧស្សាហកម្មចំនួន៧៧កន្លែងដែលនឹងអាចបង្កើតការងារដល់មនុស្សចំនួន២ម៉ឺន៧ពាន់៩០៩នាក់ យោងតាមមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេក វិទ្យានិងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា រោងចក្រធុនធំ នៃវិស័យឧស្សាហកម្ម ទូទាំងប្រទេសមានចំនួន១ពាន់៨០១កន្លែង ដែលមានកម្លាំងបំរើការងារចំនួន១លាន៦ ម៉ឺន៣ពាន់៣៤នាក់។ លោកបានថ្លែងថាកម្ពុជាក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើពិពិធកម្ម វិស័យឧស្សាហកម្មនេះ បានខ្លាំងក្លាដែលខុសពីអតីតកាលដែលពឹងផ្អែកតែទៅលើវិស័យឧស្សាហកម្មកាត់ដេរ។ លោកបានបញ្ជាក់ថាកម្ពុជាបច្ចុប្បន្នមិនពឹងពាក់តែទៅលើវិស័យកាត់ដេរតែមួយមុខនោះទៀតទេ។ មន្ត្រីក្រសួង កសិកម្មក្នុសន្និសីទកាសែតដដែល បានបញ្ជាក់ទៀតថាក្នុងឆ្នាំ២០១៩ តម្លៃសារុបបរិមាណផលិតផលមានចំនួន ១៤ពាន់៨៧៥លានដុល្លារ កើនឡើ់ងក្នុងរង្វង់១៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៨។ លោកបានបញ្ជាក់ទៀត ថាក្នុងតម្លៃសារុបបរិមាណ១៤ពាន់៨៧៥លានដុល្លារ តម្លៃបរិមាណផលិតផលនាំចេញមានប្រមាណ១១ពាន់ ១៨៥លានដុល្លារ កើនឡើង១៤ភាគរយ, ចំណែកតម្លៃសារុបបរិមាណផលិតផលលក់ក្នុងស្រុកមានប្រមាណ ៣ពាន់៦៩០លានដុល្លារ ដែលកើនឡើងប្រ មាន១១ភាគរយ។
-
៣ថ្ងៃកន្លះ មានកម្មករស្ម័គ្រចិត្តពិនិត្យសុខភាពចំនួនជាង២៧០០នាក់
ចំនួនកម្មករស្ម័គ្រចិត្តចូលមកពិនិត្យសុខភាពក្រោយវិលត្រឡប់មកបន្ទាប់ទិវាបុណ្យចូលឆ្នាំ ទើបតែមានជាង ២ពាន់៧០០នាក់ទេក្នុងរយៈពេល៣ថ្ងៃកន្លះមកនេះគិតត្រឹមព្រឹកថ្ងៃទី២៣មេសា។ យោងតាមស្ថិតិរបស់រដ្ឋបាល រាជធានី កម្មករនិងកម្មការីនី ដែលកំណត់នឹងត្រូវពិនិត្យសុខភាពទាំងអស់គឺមានចំនួន១ម៉ឺន៥ពាន់៧២៦នាក់។ យោងតាមក្រសួងការងារ ក្នុងរយៈពេល៣ថ្ងៃកន្លះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣មេសា គេទើបបានពិនិត្យ សុខភាពកម្មករចំនួន ២ពាន់ ៧៤០នាក់នោះទេ។ ក្នុងនោះ គឺនៅថ្ងៃទី២០មេសា មានកម្មករ១ពាន់១៨នាក់ ត្រូវ បានគេពិនិត្យសុខភាពនិងយក សំណាកពិនិត្យចំនួន១៨នាក់, នៅថ្ងៃ ២១មេសា មានកម្មករ១ពាន់២២១នាក់ បានមកពិនិត្យ និងការដាក់ឱ្យធ្វើ ត្តាឡីស័ក១៤ថ្ងៃតាមផ្ទះ ចំនួន១ពាន់ ១៤៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តា ឡីស័កកម្រិត១ ចំនួន១៤នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡី ស័ក កម្រិត២ ចំនួន៦១នាក់ និងយកសំណាក ទៅពិសោធន៍បន្តចំនួន៧០នាក់។ នៅថ្ងៃ២២មេសា មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៥១៦នាក់ ក្នុងនោះ ការដាក់ឱ្យធ្វើចត្តាឡីស័ក នៅផ្ទះ១៤ថ្ងៃ ចំនួន៥០៥នាក់, និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត ២ ចំនួន៦នាក់ និងយកសំណាក ទៅពិសោធន៍បន្តចំនួន៦នាក់។ ចំណែកថ្ងៃ២៣មេសា គិតត្រឹមព្រឹកម៉ោង១១ មេសា ក្រសួងការងារ បានបញ្ជាក់ ថា គេបានពិនិត្យសុខភាពកម្មករបានចំនួន៩៥នាក់។…
-
កម្ពុជាប្រជុំរៀបចំការត្រៀមបង្ការមួយទប់ស្កាត់កូវីដ១៩បើសិនឆ្លងចូលក្នុងសហគមន៍
កម្ពុជា បានធ្វើកិច្ចប្រជុំរៀបចំការត្រៀមបង្កាមួយទុកជាមុនក្នុងពេលណាដែលអាចមានវីរុសកូវ៏ដ១៩ បានឆ្លង រាតត្បាតចូលក្នុងសហគមន៍និងពេលណាដែលគេមិនអាចត្រួតត្រាបាន។ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការងារឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើនៅព្រឹកថ្ងៃទី២៣មេសានេះ នៅទីស្តីការក្រសួងសុខាភិបាលក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ។ ថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានារួមមានមេបញ្ជាការ កងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងមន្ត្រីជាន់ខ្ពស់តាមបណ្តាស្ថាប័នអង្គភាពនានាមួយ ចំនួនទៀត បានអញ្ជើញចូលរួមផងដែរ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់សម្បត្តិបានប្រាប់ អ្នកសារព័ត៌មានជុំវិញខ្លឹមសារសំខាន់នៃកិច្ចប្រជុំព្រឹកមិញនេះ កម្ពុជាបានចាប់ផ្តើមឆ្លងវីរុសកូវីដ១៩ចាប់តាំងពីចុងខែមករាឆ្នាំ២០១៩តាមរយៈទេសចរណ៍បរទេសម្នាក់ ប៉ុន្តែ ក្រោយការធ្វើចត្តាឡីស័កនិងព្យាបាលរយៈពេល១៤ថ្ងៃរួច ទេសចរណ៍បរទេសនោះ ក៏បានជាសះស្បើយនិង វិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសារុប១២២ករណី និង មិនមានករណីបាត់បង់ជីវិតទេ។ ក្នុងចំណោមអ្នកឆ្លងទាំង១២២ករណី ការព្យាបាលជាសះស្បើយមាន១១០នាក់ និងការកំពុងបន្តព្យាបាលមានចំនួន១២នាក់ថែមទៀត។ កម្ពុជាក្នុងរយៈពេល១១ថ្ងៃចុងក្រោយនេះ មិនមាន ករណីឆ្លងថ្មីនោះទេ ប៉ុន្តែកិច្ចប្រជុំ បានដាស់តឿនការប្រុងប្រយ័ត្នបន្តថែមទៀតខ្លាចក្រែងការឆ្លងណាមួយអាច រាតត្បាតចូលក្នុងសហគមន៍ កម្ពុជារហូតមកទល់ពេលនេះ ដើម្បីការចាត់វិធានការទប់ទល់នឹងវីរុសកូវីដ១៩ បានដាក់ចេញនូវចំណាត់ការ ជាច្រើនដូចជាថ្មីៗចុងក្រោយនេះការលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ, ការផ្អាកពិធីជួបជុំគ្នាធំៗ, ពិធី សាសនានានា និងចំណាត់ការជាច្រើនទៀតដើម្បីការបង្ការការឆ្លងរាលដាលវីរុសកូវីដ១៩។ កម្ពុជាបើទោះមាន ការឆ្លងរាលដាល១២២ករណីកន្លងមកនោះមែន ប៉ុន្តែករណីឆ្លងរាលដាលចូលក្នុងសហគមន៍នៅមិនទាន់មាន នៅឡើយទេ ដោយសារចំណាត់ការម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាលនិងអាជ្ញាធរដែលជាប់ពាក់ព័ន្ធ។ បើតាម លោកជំទាវរដ្ឋលេខាធិការយក់សម្បត្តិបានថ្លែងថាក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គេបានរៀបចំក្រុមការងារជំនាញ មួយចំពោះមុខបើសិនជាមានការផ្ទុះហេតុការណ៍អាក្រក់ណាមួយក្នុងសហគមន៍ដែលតម្រូវការចាត់វិធានការបិទការចេញចូល…
-
សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលលុបចោលពិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហោះសារសុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលត្រូវលុបចោលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ គ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ខាងមុខ និងផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសាសនិកខ្មែរឥស្លាម បន្ដអនុវត្តតាមសារាចរណែនាំពីវិធីបង្ការ ទប់ស្កាត់ ជំងឺ COVID-19 ក៏ដូចជាសេចក្តីណែនាំរបស់ ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅកម្ពុជា ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេច និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹងប្រជាជនកម្ពុជា។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រ…
-
ក្រសួងការបរទេស ប្រកាសលទ្ធផល កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធវីដេអូអនឡាញ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩
(ភ្នំពេញ)៖ លទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ត្រូវបានប្រកាសដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសានេះ ដោយមានការចូលរួមដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកផ្សេងទៀត។សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។ កិច្ចប្រជុំពិសេសនេះដែលត្រូវបានរៀបចំធ្វើឡើងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសង្គ្រោះភាពអាសន្នខាងផ្នែកសុខាភិបាលសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងដើម្បីរិះរកវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺនេះ ទៅលើជីវភាពរស់នៅរបស់ប្រជាជនចំនួនមួយពាន់លាននាក់។ កិច្ចប្រជុំក៏បានផ្តោតកិច្ចពិភាក្សាផងដែរលើផែនការ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ក្រោយជំងឺឆ្លងកូវីដ-១៩ ផុតរលត់ទៅ៕ …
-
ប្រធានអង្គការសុខភាពពិភពលោក WHO សង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងពិចារណាឡើងវិញ ចំពោះការផ្តាច់ជំនួយហិរញ្ញវត្ថុដល់អង្គការអន្តរជាតិនេះ
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស សង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងពិចារណាឡើងវិញ នូវការបង្កកថវិការបស់ខ្លួន សម្រាប់ទីភ្នាក់ងាររបស់លោក ហើយបានប្តេជ្ញាបន្តធ្វើការលើការសង្គ្រោះជីវិត នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ ប្រធានអង្គការសុខភាពពិភពលោក WHO រូបនេះបានអះអាងទៀតថា រូបលោកសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងជឿជាក់ថា ទីភ្នាក់ងារនេះ គឺជាការវិនិយោគដ៏សំខាន់មួយ មិនត្រឹមតែជួយអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសហរដ្ឋអាម៉េរិកឱ្យមានសុវត្ថិភាព ចំពេលមានការរីករាលដាលនៃមេរោគ COVID-19 ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រកាសផ្ដាច់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO បន្ទាប់ពីលោកបានចោទទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះថា លម្អៀតទៅរកចិន និង គ្មានតម្លាភាព ៕