-
សហរដ្ឋអាម៉េរិកអនុម័តកញ្ចប់ថវិកា៤៨៤ពាន់លានដុល្លារទៀត ដើម្បីឆ្លើយតបនឹងការរីករាលដាលមេរោគ COVID-19

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាម៉េរិក នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តលើកញ្ចប់ថវិកាថ្មីមួយ មានទឹកប្រាក់៤៨៤ពាន់លានដុល្លារ ដែលវាជាថវិកាជួយសង្គ្រោះលើកទី៤ ដើម្បីឆ្លើយតបនឹងការរីករាលដាលជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់ថវិកា ដែលត្រូវអនុម័តដោយសមាជិកសភាក្នុងសំឡេង ៣៨៨ ទល់នឹង៥សំឡេងខាងលើនេះ នឹងផ្តល់មូលនិធិដល់ក្រុមហ៊ុន សហគ្រាសធុនតូច មន្ទីរពេទ្យ និងការពិនិត្យសុខភាពជាដើម ខណៈប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាប្រើច្បាប់នេះភ្លាម បន្ទាប់ពីឆ្លងសភាទាំងពីរ។ សូមបញ្ជាក់ផងដែរថា កាលពីខែមុន សហរដ្ឋអាម៉េរិកក៏បានបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានទឹកប្រាក់ដល់ទៅ២លានលានដុល្លារ ។ សរុបទាំងថវិកាកាលពីថ្ងៃ២៣ ខែមេសាទៀត សហរដ្ឋអាមេរិកបានចំណាយថវិកាសហព័ន្ធអាម៉េរិកសរុប៣លានលានដុល្លារ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 ក៏ដូចជាជួសជុលសេដ្ឋកិច្ចដែលបំផ្លាញដោយមេរោគរាតត្បាតសកលមួយនេះឡើងវិញ ៕
-
នាយករដ្ឋមន្រ្តីកាណាដា ប្រកាសបន្ថែមកញ្ចប់ថវិកាមូលនិធិសម្រាប់កិច្ចការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស់ស្ទីន ទ្រូដូ បានប្រកាសនៅថ្ងៃព្រហស្បត្តិនេះថា នឹងបន្ថែមកញ្ចប់ថវិកា១.១ពាន់លានដុល្លារកាណាដា ឬស្មើនឹង៧៨២លានដុល្លារអាម៉េរិកទៀត ដើម្បីជួយដល់កិច្ចការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជាតិ ប្រឆាំងនឹងមេរោគ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។ មូលនិធិនេះ ត្រូវបានបែងចែកជាបីផ្នែក គឺថវិកាប្រមាណ៨១លានដុល្លារអាម៉េរិក សម្រាប់ការស្រាវជ្រាវលើវ៉ាក់សាំង និង ការព្យាបាលដែលកំពុងត្រូវបានបង្កើតនៅតាមមន្ទីរពេទ្យ និងសាកលវិទ្យាល័យ ។ ថវិកា៤៧២លានដុល្លារអាម៉េរិក សម្រាប់ការធ្វើតេស្តព្យាបាលអ្នកជម្ងឺនៅតាមគ្លីនិកក្នុងប្រទេស និងថវិកា២៤៨ លានដុល្លារអាម៉េរិកទៀត ដើម្បីពង្រីកការធ្វើតេស្តិ៍រកអ្នកផ្ទុកវីរុស COVID-១៩ ។ ការបន្ថែមថវិកានេះទៀតសោត គឺដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងមុនៗរបស់រដ្ឋាភិបាលលោក ទ្រូដូ ក្នុងការជួយដល់សហគមន៍វេជ្ជសាស្ត្ររបស់កាណាដា ប្រយុទ្ធប្រឆាំងជាមួយជម្ងឺរាតត្បាតសកល COVID-១៩ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសកាណាដា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤ម៉ឺន២ពាន់១១០នាក់ ក្នុងនោះមានអ្នកជម្ងឺ២ពាន់១៤៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញ១ម៉ឺន៤ពាន់៧៦១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ៕ …
-
ប្រធានាធិបតីហ្វីលីពីនប្រកាសពន្យាពេលបិទរដ្ឋធានីម៉ានីល រហូតដល់ពាក់កណ្តាលខែឧសភាខាងមុខ ដើម្បីទប់ទល់នឹងមេរោគ COVID-19

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសពន្យាពេលបិទរដ្ឋធានីម៉ានីល រហូតដល់ថ្ងៃទី១៥ ខែឧសភា ខាងមុខ នេះបើតាមអ្នកនាំពាក្យរបស់លោកផ្ទាល់ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានាធិបតីហ្វីលីពីនរូបនេះ ថែមទាំងបានព្រមានដែរថា នឹងប្រកាសឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក ប្រសិនបើក្រុមឧទ្ទាមភាគខាងត្បូងធ្វើការបង្អាក់ដំណើរការ នៃការផ្តល់ជំនួយសង្រ្គោះដល់ប្រជាជនហ្វីលីពីន ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺ COVID-19 ហើយលោកក៏បានស្នើឲ្យយោធាទាំងអស់ ត្រៀមខ្លួនដើម្បីអនុវត្តន៍ច្បាប់ផងដែរ ។ បន្ថែមលើនេះ លោក ឌូតឺតេ ក៏បានប្រកាសផ្តល់រង្វាន់ចំនួន៥០លានប៉េសូ ឬស្មើនឹង៩៨ម៉ឺន៦ពាន់ដុល្លារ ដល់ប្រជាពលរដ្ឋហ្វីលីពីនទាំងឡាយ ដែលអាចបង្កើតវ៉ាក់សាំងប្រឆាំងនឹងជម្ងឺរាតត្បាតសកលមួយនេះ ។ សូមជម្រាបថា នៅទូទាំងប្រទេសហ្វីលីពីន ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៦ពាន់៩៨១នាក់ ក្នុងនោះមានអ្នកជម្ងឺ៤៦២នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៧២២នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ៕
-
ឥណ្ឌូណេស៊ីចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវទឹករហូតដល់ដើមខែមីថុនាខាងមុខ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីនឹងហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវទឹកទាំងក្នុង និងក្រៅស្រុកជាបណ្តោះអាសន្ន ស្ថិតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 នេះបើតាមមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។ ការហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាសនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃសុក្រសប្តាហ៍នេះ រហូតដល់ថ្ងៃទី០១ ខែមិថុនាខាងមុខ នេះបើតាមអគ្គនាយកនៃនាយកដ្ឋានអាកាសចរណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក ណូវី រីយ៉ាន់តូ រ៉ាហាដចូ ។ ចំនែកឯការហាមឃាត់ការធ្វើដំណើរតាមផ្លូវទឹកវិញ នឹងចាប់ផ្តើមអនុវត្តន៍រហូតដល់ថ្ងៃទី០៨ ខែមិថុនាខាងមុខ ខណៈការដឹកជញ្ជូនទំនិញត្រូវបានលើកលែងពីបម្រាមខាងលើនេះ ។ សូមជម្រាបថា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៧ពាន់៧៧៥នាក់ ក្នុងនោះមានអ្នកជម្ងឺ៦៤៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៩៦០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ៕
-
មីយ៉ាន់ម៉ាធ្វើតេស្តរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន០៧ករណីថ្មីទៀត ធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់១៣៩ករណី ក្នុងនោះស្លាប់០៥នាក់

មីយ៉ាន់ម៉ា៖ មនុស្ស០៧នាក់ បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាននៃមេរោគ COVID-19 នៅក្នុងថ្ងៃ សុក្រ នេះ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនេះកើនឡើងដល់១៣៩ករណីហើយ នេះបើតាមប្រភពពីក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ។ អ្នកឆ្លងថ្មីៗទាំង០៧នាក់ខាងលើនេះ ត្រូវបានរាយការណ៍ថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកជម្ងឺឆ្លងមេរោគ COVID-19 ពីមុន ខណៈអ្នកជម្ងឺ០៩នាក់ផ្សេងទៀតបានចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីជាសះស្បើយទាំង ស្រុង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា ។ សូមជម្រាបថា ចាប់តាំងពីផ្ទុះជម្ងឺ COVID-19 លើកដំបូងនៅក្នុងប្រទេសអាស៊ីមួយនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មីយ៉ាន់ម៉ាមានចំនួនអ្នកឆ្លងមេរោគរាតត្បាតសកលមួយនេះសរុបកើនឡើងដល់១៣៩នាក់ ក្នុងនោះមានអ្នកជម្ងឺ០៥នាក់បាត់បង់ជីវិត និងជាសះស្បើយឡើងវិញសរុប០៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ៕
-
កម្មករ៥៤២នាក់ ត្រូវបានពិនិត្យសុខភាពនៅថ្ងៃ២៤មេសានេះ គិតត្រឹមម៉ោង១១ព្រឹក កម្មករទាំងនោះ ស្ថិតក្នុងចំណោមកម្មករជាង១ម៉ឺន៥ពាន់នាក់ បានអវត្តមានមិនចូលធ្វើការក្នុងពេលបុណ្យចូលឆ្នាំ

-
កូវីដ១៩៖ ត្រឹម១ខែ ថៃបាត់ចំណូល ១.២២ពាន់លានដុល្លារពីវិស័យទេសចរណ៍

ថៃ៖ កាលពីថ្ងៃម្សិលមិញ ថៃបានចេញរបាយការណ៍មួយបញ្ជាក់ថា ព្រោះតែជំងឺកូវីដ១៩ ភ្ញៀវទេសចរបរទេសមកលេងកម្សាន្តក្នុងប្រទេសនេះបានធ្លាក់ចុះ៧៦.៤ភាគរយ កាលពីខែមីនា ឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយការធ្លាក់ចុះនេះបន្ទាប់ពីខែកុម្ភៈធ្លាក់ចុះ៤២.៨ភាគរយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ជាមួយនឹងការធ្លាក់ចុះចំនួនទេសចរអន្តរជាតិច្រើនបែបនេះ ចំណូលបានមកពីវិស័យទេសចរណ៍ប្រទេសថៃក៏បានធ្លាក់ចុះ ៧៧.៦ភាគរយ ឬស្មើនឹង៣៩.៥ពាន់លានបាត ឬ ១.២២ពាន់លានដុល្លារអាម៉េរិក។ ទេសចរណ៍មកពីប្រទេសចិន បានធ្លាក់ចុះ៩៤.២ភាគរយ ខណៈដែលចិនគឺប្រភពទេសចរណ៍ដ៏ធំរបស់ថៃ។ សូមបញ្ជាក់ថា វិស័យទេសចរណ៍គឺជាគន្លឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចថៃ ក្នុងនោះ មានទំហំ១១ភាគរយនៃផលិតផលសរុបក្នុងស្រុក ឬ GDP កាលពីឆ្នាំមុន៕
-
នាយករដ្ឋមន្រ្តីអង់គ្លេសនឹងវិលត្រឡប់ទៅបំពេញការងារវិញនាដើមសប្តាហ៍ក្រោយនេះ បន្ទាប់ពីជាសះស្បើយពីជម្ងឺ COVID-19

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន មានផែនការវិលត្រឡប់ទៅបំពេញកិច្ចការងាររបស់លោកវិញ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) ដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតសកល COVID-19 នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីកាសែត Telegraph នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ អំឡុងពេលលោក បូរីស ចនសុន សម្រាកព្យាបាលជម្ងឺ COVID-19 នៅឯមន្ទីរពេទ្យយថូម៉ាស់ (St Thomas’ Hospital) នោះ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab គឺជាអ្នកទទួលខុសត្រូវលើកិច្ចការដឹកនាំប្រទេសជាបណ្តោះអាសន្នជំនួសលោក បូរីស ចនសុន ។ សូមរំលឹកថា លោក បូរីស ចនសុន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យថូម៉ាស់ (St Thomas’ Hospital) ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី១២ ខែមេសា មួយសប្ដាហ៍បន្ទាប់ពីត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ក្រោយរោគសញ្ញាជម្ងឺ COVID-19 មានសភាពធ្ងន់ធ្ងរ ។ ប៉ុន្តែលោក ចនសុន…
-
ចិនបរិច្ចាគថវិកា៣០លានដុល្លារ ជូនដល់អង្គការសុខភាពពិភពលោក WHO បន្ទាប់ពីសហរដ្ឋអាម៉េរិកទើបប្រកាសផ្អាកជំនួយហិរញ្ញវត្ថុ

ចិន៖ រដ្ឋាភិបាលចិនបានប្រកាសបរិច្ចាគថវិកាផ្សេងទៀតចំនួន៣០លានដុល្លារ ជូនដល់អង្គការសុខភាពពិភពលោក WHO ខណៈការប្រគល់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកទើបប្រកាសផ្អាកជំនួយហិរញ្ញវត្ថុដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកបានសម្រេចចិត្តបរិច្ចាគថវិកាចំនួន ៣០ លានដុល្លារអាម៉េរិកបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក WHO ។ សូមរំលឹកថា ប្រទេសចិន កាលពីខែមីនាមកនេះ បានបរិច្ចាគថវិកាចំនួន២០លានដុល្លារដល់អង្គការ WHO ដើម្បីគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺឆ្លងថ្មីបង្កដោយវីរុស COVID-19 និងសម្រាប់ជួយប្រទេសកំពុងអភិវឌ្ឍន៍បង្កើនសមត្ថភាពឆ្លើយតបរបស់ពួកគេ៕
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីពន្យាពេលរឹតត្បិតការធ្វើដំណើរប្រជាជនជាលើកទី០៣ រហូតដល់ថ្ងៃទី១២ ខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ COVID-19

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីសម្រេចពន្យាពេលបទបញ្ជារឹតត្បិតការធ្វើដំណើររបស់ប្រជាជនជាលើកទី០៣ ដែលហៅកាត់ថា MCO រហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ នេះបើតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ លោក Muhyiddin Yassin បានថ្លែងមុនការចាប់ផ្តើមនៃខែបួសរ៉ាម៉ាឌនរបស់សាសនាអ៊ីស្លាមថា ទោះតួលេខអ្នកឆ្លងមួយរយៈចុងក្រោយនេះ បង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមានក៏ដោយ ក៏ចំណាត់ការទប់ស្កាត់ដែលយើងកំពុងអនុវត្តន៍ត្រូវតែ ចាំបាច់បន្តទៅមុខទៀតរហូតដល់ពេលមួយ ដែលពួកយើងមានទំនុកចិត្តថា ជំងឺឆ្លង COVID-19 អាចស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង ។ សូមជម្រាបថា ស្ថិតក្រោមបទបញ្ជា MCO ការធ្វើដំណើរឆ្លងរដ្ឋ និងលក្ខណៈអន្តរជាតិគឺត្រូវបានហាមឃាត់ ខណៈសាលារៀន និង ក្រុមហ៊ុន-អាជីវកម្មដែលចាត់ទុកថាមិនចាំបាច់ គឺត្រូវបិទទ្វារ រីឯប្រជាជនត្រូវបានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ កុំចល័តពីកន្លែងមួយទៅកន្លែងមួយ ប្រសិនបើគ្មានការសំខាន់ខ្លាំង ៕