-
រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈ ការពារវីរុសកូវីដ-19 ប្រមាណជិត២តោន និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុនចិន” ជឹងហៃណា អ៉ិនដាសស្ទ្រីយ៍ ” ZHENGHAINA INDUSTRY Co.Ltd. (មានវីដេអូ)

ពិធីប្រគល់ និងទទួលម៉ាស៊ីន សម្ភារៈបាញ់ថ្នាំនិងថ្នាំសម្លាប់មេរោគ Covid-19 បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែមេសា ចុងសប្តាហ៍ថ្មីៗនេះ ក្រោមវត្តមានឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក Gu Chun Yao ប្រធានក្រុមហ៊ុន”ជឹងហៃណា អ៉ិនដាសស្ទ្រីយ៍”នៅក្នយងបរិវេណសាលាខេត្តបាត់ដំបង និងបន្ទាប់ពីជួបប្រជុំពិភាក្សាការងាររួចមក។ សម្ភារៈដែលជាជំនួយឧបត្ថម្ភផ្ទាល់ពីក្រុមហ៊ុន ជឹងហៃណា អ៉ិនដាសស្ទ្រីយ៍ ( ZHENGHAINA INDUSTRY Co.,Ltd)និងជាក្រុមហ៊ុនវិនិយោគ លើវិស័យអនាម័យនិងបរិស្ថាន និងមានគម្រោងវិនិយោគវិស័យនេះនៅតាមបណ្តាស្រុក-ក្រុង នៃខេត្តបាត់ដំបង។អ្វីដែលក្រុមហ៊ុនផ្តោតសំខាន់ទៀតនោះគឺដើម្បីរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងការប្រយុទ្ធប្រឆាំងវីរុស COVID-19 ហើយសម្ភារៈដែលជួយដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងថ្ងៃនេះរួមមាន៖ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន០៣គ្រឿង, ទឹកថ្នាំបាញ់សម្លាប់មេរោគ ចំនួន២តោន និងសាប៊ូដុំ ចំនួន៣.០០០ដុំ ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងក្នុងនាមជំនួសមុខ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លៃងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនចិន ដែលបាននាំយកនូវសម្ភារៈមួយចំនួន…
-
ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ស្ថិតនៅសភាពនឹង មិនមានករណីឆ្លងថ្មី និងមិនមានការជាសះស្បើយឡើយ គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០

-
បុរសជនជាតិខ្មែរ ផ្ទុកមេរោគកូវីដ១៩ចុងក្រោយ នៅខេត្តសៀមរាប បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

នៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បុរសជនជាតិខ្មែរចុងក្រោយ រស់នៅខេត្តសៀមរាប និងបានផ្ទុកមេរោគកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីការពិនិត្យរកមិនឃើញវិជ្ជមានមេរោគកូវីដ១៩ ដំណាក់កាលចុងក្រោយជាច្រើនលើក។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បង្ហាញថា បុរសជនជាតិខ្មែរចុងក្រោយនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ជាមួយនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានណែនាំដល់ អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយទាំង៧រូប ត្រូវបន្តរក្សាខ្លួនដាក់ដោយឡែក១៤ថ្ងៃបន្ថែមទៀត ទោះបីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរក៏ដោយ។ ទន្ទឹមនឹងការអបអរសារពីក្រុមគ្រូពេទ្យក្នុងឱកាសនោះ បុរសជនជាតិខ្មែររូបនេះ បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់អំឡុងពេលរូបលោកសម្រាកព្យាបាលជំងឺ រហូតដល់បានជាសះស្បើយ។ ក្នុងនោះដែរ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ កុំមានការរើសអើង នឹងអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩។
-
អង្គការសុខភាពពិភពលោក WHO ចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពន្លឿនការផលិតថ្នាំ និងវ៉ាក់សាំងប្រឆាំងមេរោគ COVID-19

ស្វីស៖ មេដឹកនាំកំពូលៗរបស់ពិភពលោក នៅថ្ងៃសុក្រនេះ បានចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងបំណងពន្លឿនការអភិវឌ្ឍថ្នាំ ការធ្វើតេស្ត និងការបង្កើតវ៉ាក់សាំងប្រឆាំងមេរោគ COVID-19 ដើម្បីចែកចាយនៅទូទាំងសកលលោក នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។ មុនការប្រកាសចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងទ្រង់ទ្រាយធំខាងលើ អ្នកនាំពាក្យបេសកកម្មការទូតរបស់អាម៉េរិកប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនេះ នឹងមិនមានការចូលរួមពីសហរដ្ឋអាម៉េរិកនោះទេ ។ កិច្ចសហប្រតិបត្តិការអន្តរជាតិនេះដែរ ត្រូវបានប្រកាសក្នុងកម្មវិធីមួយរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមានប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេតត្រូស អាដាណម ហ្គេប្រេយ៉េសឹស រួមជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ុលឡា វ៉ុន ឌឺ ឡេយ៉េន ។ ទន្ទឹមគ្នា លោក ថេតត្រូស អាដាណម បានគួសបញ្ជាក់ពីការប្តេជ្ញាចិត្តជារួម ដើម្បីធានាឲ្យបានថា…
-
ទីបំផុតលោក ដូណាល់ ត្រាំ ចុះហត្ថលេខាបញ្ចេញកញ្ចប់ថវិកាជំនួយសង្គ្រោះបន្ទាន់៤៨៤ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិបង្កដោយ COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះបានសម្រេចចុះហត្ថលេខាបញ្ចេញកញ្ចប់ថវិកាជំនួយសង្គ្រោះបន្ទាន់ ដែលមានទំហំទឹកប្រាក់៤៨៤ពាន់លានដុល្លារ ដើម្បីជួយដល់ដៃគូអាជីវកម្ម និងមន្ទីរពេទ្យតូចៗ ក៏ដូចជាជំរុញការឆ្លើយតបទៅនឹងវិបត្តិបង្កដោយមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់សភា ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់លោក ដើម្បីផ្តល់ជំនួយចាំបាច់ ដោយលោក ត្រាំ បានបញ្ជាក់ថា វាគឺជាជោគជ័យដ៏ធំធេងមួយ។ កញ្ចប់ថវិកាជំនួយសង្គ្រោះបន្ទាន់ចុងក្រោយនេះ បានកើតមានឡើងបន្ទាប់ពីមានការអនុម័តពីសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៩២ម៉ឺន៥ពាន់៣៨នាក់ ក្នុងនោះមានអ្នកជម្ងឺ៥ម៉ឺន២ពាន់១៨៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញ១១ម៉ឺន៤៣២នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ៕
-
នៅអង់គ្លេស ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងជាង១.៩ម៉ឺននាក់ ក្រោយអ្នកជម្ងឺ៦៨៤នាក់ទៀតទើបបាត់បង់ជីវិត

អង់គ្លេស៖ ស្ថាប័នគាំពារសង្គម និងសុខាភិបាលអង់គ្លេស នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា អ្នកជម្ងឺ៦៨៤នាក់ទៀតដែលធ្វើតេស្តមានផ្ទុកវីរុស COVID-19 បានស្លាប់នៅក្នុងមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស ធ្វើឱ្យចំនួនសរុបនៃអ្នកស្លាប់កើនឡើងដល់១ម៉ឺន៩ពាន់៥០៦នាក់ នេះបើតាមសារព័ត៌មានស៊ីនហួនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។ គិតត្រឹមព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) មនុស្សប្រមាណ១៤ម៉ឺន៣ពាន់៤៦៤នាក់ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះមេរោគ COVID-19 ធ្វើឱ្យចំនួនអ្នកឆ្លងប្រចាំថ្ងៃកើនឡើងលើ៥ពាន់៣៨៦នាក់ នេះបើតាមស្ថាប័នគាំពារសង្គម និងសុខាភិបាលអង់គ្លេស ។ សូមបញ្ជាក់ថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺរាតត្បាតសកលមួយនេះសរុបកើនឡើងដល់១៤ម៉ឺន៣ពាន់៤៦៤នាក់ ក្នុងនោះមានអ្នកជម្ងឺ១ម៉ឺន៩ពាន់៥០៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ៕
-
កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១០ករណីថ្មីទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើជាង១ម៉ឺននាក់ ក្នុងនោះស្លាប់២៤០នាក់

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណពីអ្នកឆ្លងមេរោគ COVID-19 ចំនួន១០នាក់ថ្មីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ ខណៈមិនករណីស្លាប់ថ្មីៗដែលជាប់ពាក់ព័ន្ធនឹងជម្ងឺផ្លូវដង្ហើមថ្មីនេះនោះទេ នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។ អ្នកឆ្លងថ្មីទាំង១០ករណីខាងលើនេះ មាន០៤នាក់ក្នុងចំណោមពួកគេបានធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះ០២នាក់គឺជាជនបរទេស ដែលប្រការនេះធ្វើអោយចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់១ម៉ឺន៧១៨នាក់ ។ បច្ចុប្បន្ន ប្រជាជនកូរ៉េខាងត្បូងសរុប៥៩ម៉ឺន៥ពាន់១៦១នាក់ហើយ បានទៅធ្វើតេស្តរកមេរោគ COVID-19 ខណៈមនុស្ស៩ពាន់២៥៩នាក់បាននឹងកំពុងរង់ចាំទទួលលទ្ធផល ។ សូមជម្រាបថា នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងជម្ងឺរាតត្បាតសកលមួយនេះសរុបកើនឡើងដល់១ម៉ឺន៧១៨នាក់ ក្នុងនោះមានអ្នកជម្ងឺ២៤០នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៨ពាន់៦៣៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ៕
-
នៅមីយ៉ាន់ម៉ា ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៤៤ករណី ក្នុងនោះស្លាប់០៥នាក់ស្លាប់

មីយ៉ាន់ម៉ា៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់១៤៤ករណីហើយ បន្ទាប់ពីអ្នកឆ្លងថ្មីចំនួន០៥នាក់ទៀតត្រូវបានរកឃើញកាលពីថ្ងៃសុក្រម្សិលមិញ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ ករណីឆ្លងថ្មីដែលទើបត្រូវបានរាយការណ៍ខាងលើនេះ ក្នុងនោះមានអ្នកជម្ងឺ០៣នាក់ រកឃើញនៅក្នុងទីក្រុងយ៉ាងហ្គូន ខណៈអ្នកជម្ងឺម្នាក់ទៀតនៅរដ្ឋសាន និងកាឈីន ខណៈអ្នកជម្ងឺ០៩នាក់ផ្សេងទៀតក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ សូមជម្រាបថា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចំនួនអ្នកឆ្លងជម្ងឺរាតត្បាតសកលមួយនេះសរុបកើនឡើងដល់១៤៤ករណី ក្នុងនោះមានអ្នកជម្ងឺ០៥នាក់បានបាត់បង់ជីវិត និងជាសះស្បើយឡើងវិញសរុប០៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ៕
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២.៨៣លាននាក់ ក្នុងនោះស្លាប់ជាង១៩ម៉ឺននាក់ និងជាសះស្បើយជាង៧៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៨៣ម៉ឺន៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៩ម៉ឺន៧ពាន់២៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៩ម៉ឺន៨ពាន់៧៧៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៩២ម៉ឺន៥ពាន់៣៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន២ពាន់១៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៤៣២នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៩ពាន់៧៦៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់៥២៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន២ពាន់៣៥៥នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៩ម៉ឺន២ពាន់៩៩៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៩៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៤៩៨នាក់ ។ ៤-បារាំង…
-
វៀតណាមមិនមានករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ទេ គិតត្រឹម ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

វៀតណាម៖ វៀតណាមបានរាយការណ៍ថា មិនមានអ្នកឆ្លងមេរោគ COVID-19 ថ្មីនោះទេ ក្នុងរយៈពេល១២ម៉ោងចុងក្រោយនេះ ប៉ុន្តែមនុស្ស០៥នាក់ដែលត្រូវបានធ្វើតេស្តរកវីរុសកន្លងមកនេះ នៅតែបង្ហាញសញ្ញាវិជ្ជមានសារជាថ្មីទៀត នេះបើតាមសារព័ត៌មាន Vietnam News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃ សៅរ៍ នេះ របស់គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការគ្រប់គ្រង និងបង្កាជម្ងឺ COVID-19 បានឱ្យដឹងថា ចំនួនសរុបនៃអ្នកជម្ងឺនៅទូទាំងប្រទេស ដែលត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមថ្មីនេះ នៅតែមានចំនួន២៧០នាក់ ខណៈវៀតណាមមិនមានអ្នកជម្ងឺបាត់បង់ជីវិតដោយសារមេរោគនេះនោះទេ ។ សូមជម្រាបថា នៅទូទាំងប្រទេសវៀតណាម ចំនួនអ្នកឆ្លងជម្ងឺរាតត្បាតសកលមួយនេះសរុបកើនឡើងដល់២៧០ករណី ក្នុងនោះមិនមានអ្នកជម្ងឺណាម្នាក់បាត់បង់ជីវិតនោះទេ ខណៈជាសះស្បើយឡើងវិញសរុប២២០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ៕