-
ចិនប្រកាសជំហរសារជាថ្មីក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាថែមទៀត
ការប្រកាសជំហរនោះបានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសសួងការបរទេសចិន នៅថ្ងៃទី២៧មេសា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ២៨មេសានេះ បានឲ្យដឹងថា កិច្ចសន្ទនានោះ បានផ្ដោតទៅលើការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងកិច្ចសន្ទនានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរជោគជ័យដែលប្រទេសចិនសម្រេចបានក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការធ្វើពលីកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជម្ងឺ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសរសើរ និងថ្លែងអំណរគុណប្រទេសចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើលោកតាមរយៈការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនោះគឺជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។ លោកឧបានយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចិនដែលបានបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារពេទ្យទាំងខាងស៊ីវីល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឲ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្ដល់បទពបិសោធន៍ដល់កងកម្លាំងមួកខៀវកម្ពុជានៅប្រទេសលីបង់ និងម៉ាលី។ ក្នុងកិច្ចសន្ទនានោះ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិនទាំងមួលក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិតាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នទៅទៀត។ លោកវ៉ាង យី នាមលើកឡើងអំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជាដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា…
-
ម្ចាស់ភោជនីយដ្ឋានបាយ័នចូលរួមបរិច្ចាគថវិកា និងអាហារសម្រន់ដល់គ្រូពេទ្យស្ម័គ្រចិត្តកូវីដ១៩
ម្ចាស់ភោជនីយដ្ឋានបាយ័នចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួម និងលើកទឹកចិត្តដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលលះបង់ទាំងកំលាំងកាយកម្លាំងចិត្ត ជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយជម្ងឺកូវីដ១៩ គណៈគ្រប់គ្រងនៃភោជនីយដ្ឋានបាយ័នទាំងពីរសាខា(បាយ័នបឹងស្នោរ និងបាយ័នផ្លូវឯកឧត្តម ជា សុផារ៉ា) បាននាំយកនូវអាហារពេលល្ងាចចំនួន ១២០កញ្ចប់ សរុបជាទឹកប្រាក់ ២,១៦០,០០០ រៀល និងទឹកសំរង ម៉ូលីហ្រ្វេស ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលកំពុងព្យាបាលអ្នកជម្ងឺកូវីដ១៩ ជួរមុខនៅមន្ទីពេទ្យមិត្តភាព កម្ពុជា-សូវៀត៕
-
អង្គការ WHO ព្រួយបារម្ភពីកំណើនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅទ្វីបអាហ្វ្រិក អឺរ៉ុបខាងកើត អាមេរិកឡាទីន និងនៅប្រទេសអាស៊ីមួយចំនួន
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សម្តែងការព្រួយបារម្ភអំពីការកើនឡើងចំនួនករណីឆ្លង និង ស្លាប់ដោយសារមេរោគ COVID-19 នៅទ្វីបអាហ្វ្រិក អឺរ៉ុបខាងកើត អាម៉េរិកឡាទីន និងនៅប្រទេសអាស៊ីមួយចំនួន បើទោះជាបីជាមានការថយចុះនៅបណ្តាប្រទេសអ្នកមានមួយចំនួន ។ ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេតត្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា យើងនៅមានផ្លូវវែងឆ្ងាយ និងមានការងារជាច្រើនត្រូវធ្វើ ហើយថា ការផ្ទុះជំងឺឆ្លងលើកទី២ អាចនឹងត្រូវបានការពារជាមួយនឹងចំណាត់ការត្រឹមត្រូវ ។ ទន្ទឹមគ្នា លោកក៏បានសម្តែងការព្រួយបារម្ភដែរថា សុខភាពរបស់កុមារកំពុងរងការគំរាមកំហែងពីផលប៉ះពាល់នៃជំងឺឆ្លងនេះ ដែលត្រូវឱ្យមានកម្មវិធីចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺផ្សេងៗទៀត ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) មនុស្សប្រមាណ ១៣លាននាក់បានរងផលប៉ះពាល់នៅទូទាំងពិភពលោក ដោយសារការពន្យារពេលនៃការចាក់ថ្នាំបង្ការរោគជាទៀងទាត់ប្រឆាំងនឹងជំងឺផ្សេងៗ ក្នុងនោះរួមមានទាំងជំងឺស្វិតដៃជើង រោគកញ្ជ្រិល អាសន្នរោគ គ្រុនលឿង និងជំងឺរលាកស្រោមខួរជាដើម ៕
-
នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យពង្រឹងការរឹតត្បិត ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ពីត្រឡប់មកបំពេញកិច្ចការវិញ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានសង្កត់ធ្ងន់អំពីស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងហានិភ័យដល់កម្រិតកំពូល នៃការវាយលុកដោយជំងឺ COVID-19 ខណៈលោកអំពាវនាវឲ្យប្រជាជនកុំបាត់បង់ភាពអត់ធ្មត់ ចំពោះការបិទប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ ការលើកឡើងខាងលើនេះរបស់លោក បូរីស ចនសុន បានកើតមានឡើងស្របពេលដែលរូបលោកបានចូលមកបំពេញការងារជាធម្មតាវិញហើយ បន្ទាប់ពីជាសះស្បើយពីជំងឺ COVID-19 ហើយសុខភាពរបស់លោកក៏ល្អប្រសើរផងដែរ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានសុំទោសប្រជាជនផងដែរ ចំពោះការអវត្តមានដ៏យូរ ក្នុងការដឹកនាំប្រទេស ដោយសារតែជម្ងឺរាតត្បាតសកលមួយនេះ ។ សូមជម្រាបថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងមេរោគCOVID-19សរុបកើនឡើងដល់១៥ម៉ឺន៧ពាន់១៤៩នាក់ ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន១ពាន់៩២នាក់ស្លាប់ និងជាសះស្បើយវិញមិនទាន់មានរបាយការណ៍នៅឡើយទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕
-
នាយករដ្ឋមន្រ្តីជប៉ុននិយាយថា នឹងហាមពលរដ្ឋមកពីប្រទេសចំនួន១៤ចូលមកទឹកដីជប៉ុន ក្នុងបំណងទប់ស្កាត់ការរាតត្បាតពី COVID-19
ជប៉ុន៖ ជប៉ុននឹងដាក់ចេញបំរាមធ្វើដំណើរមួយ ដោយហាមប្រជាជនមកពីប្រទេសចំនួន១៤ចូលមកក្នុងប្រទេសជប៉ុន ដើម្បីទប់ស្កាត់មេរោគ COVID-19 នេះបើតាមនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានស៊ីនហួរ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ បម្រាមថ្មីរបស់ប្រទេសជប៉ុនខាងលើ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមេសាខាងមុខតទៅ ហើយបន្ថែមលើនេះ រដ្ឋាភិបាលក្រុងតូក្យូក៏នឹងពង្រីកពេលវេលា ក្នុងការផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសនានា រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២០ផងដែរ ។ សូមបញ្ជាក់ថា សម្រាប់ប្រទេសទាំង ១៤ ដែលនឹងត្រូវជាប់ក្នុងបំរាមខាងលើនេះក្នុងនោះរួមមាន រុស្ស៊ី អ៊ុយក្រែន បេឡារុស អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម អូម៉ង់ ជីបួទី ប៉េរូ គុយវ៉ែត អាន់ទីកបាបូដា បាបាដូស សង់ឃីតណេវីស និងសាធារណរដ្ឋដូមីនីក ៕
-
ប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្នបន្ថែមមួយខែទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19
ថៃ៖ ប្រទេសថៃនឹងត្រូវបន្តស្ថិតក្នុងគ្រាមានអាសន្នរយៈពេល០១ខែបន្ថែមទៀត ពោលគឺរហូតដល់ដំណាច់ខែឧសភាខាងមុខ នេះបើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ហៅកាត់ថា CCSA និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CCSA លោក Taweesilp Visanuyothin ការសម្រេចពន្យាពេលដាក់ប្រទេសក្នុងគ្រាមានអាសន្នបន្ថែមទៀតនេះ ត្រូវបានធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា មេរោគនេះអាចនឹងត្រឡប់មកវាយប្រហារក្នុងកម្រិតធ្ងន់សាជាថ្មី ខណៈមជ្ឈមណ្ឌលរបស់លោកកំពុងតែបន្ត ខិតខំព្យាយាមបញ្ឈប់ការឆ្លងរាលដាលឲ្យអស់ពីលទ្ធភាព ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២.៩៣១នាក់ ក្នុងនោះមានអ្នកជម្ងឺ៥២នាក់ស្លាប់ និងជាសះស្បើយវិញ ចំនួន២ពាន់៦០៩នាក់ ឬស្មើនឹង៨៩ភាគរយនៃអ្នកជំងឺសរុប នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣លាននាក់ ក្នុងនោះស្លាប់ជាង២១ម៉ឺននាក់ និងជាសះស្បើយជាង៩២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៦ម៉ឺន៤ពាន់២២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២១ម៉ឺន១ពាន់៥៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩២ម៉ឺន២ពាន់៣៨៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១ម៉ឺន៣៥៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៦ពាន់៧៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៨ពាន់៩៩០នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៩ពាន់៤២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៥២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១២ម៉ឺន៨៣២នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៩ម៉ឺន៩ពាន់៤១៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៩៧៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៦ពាន់៦២៤នាក់ ។ ៤-បារាំង…
-
ថៃធ្វើតេស្តរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន០៩ករណីថ្មីទៀត ខណៈអ្នកជម្ងឺម្នាក់ទៀតស្លាប់
ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន០៩ករណីថ្មីបន្ថែមទៀត ខណៈមានអ្នកជម្ងឺម្នាក់ទៀតបានបាត់បង់ជីវិត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់នេះ មាន០៣ករណីជាប់ពាក់ព័ន្ធជាមួយករណីឆ្លងមុនៗ និង ០២ករណីជាករណីនាំចូលពីក្រៅប្រទេស ។ ចំណែកឯ០៤ករណីទៀតត្រូវបានរាយការណ៍ចេញពីខេត្តយ៉ាឡា នៅភាគខាងត្បូងប្រទេស ជាទីដែលអាជ្ញាធរថៃកំពុងបង្កើនការធ្វើតេស្តរកជំងឺ COVID-19 យ៉ាងសកម្ម ក្រោយអត្រាអ្នកឆ្លងនៅទីនោះ មានសន្ទុះខ្លាំងមួយរយៈចុងក្រោយនេះ ។ បើបូកបញ្ជូលករណីឆ្លងថ្មីៗទាំង០៩ករណី ខាងលើនេះ ប្រទេសថៃបានកត់ត្រាការឆ្លងសរុបចំនួន២ពាន់៩៣១ករណី ក្នុងនោះអ្នកជំងឺចំនួន៥២នាក់បានស្លាប់ និង ២ពាន់៦០៩នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ៕
-
អ្នកជំនាញផ្នែកសុខាភិបាលសម្តែងការព្រួយបារម្ភ ជុំវិញផែនការដកការរឹតត្បិតដើម្បីទប់ស្កាត់ COVID-19 របស់សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកមានផែនការដកការរឹតត្បិត ដែលបានអនុវត្តដើម្បីទប់ស្កាត់ជម្ងឺ COVID-19 វិញនៅក្នុងសប្តាហ៍នេះ បើទោះបីជាមានការព្រមានពីសំណាក់ក្រុមអ្នកជំនាញផ្នែកសុខាភិបាលសាធារណៈជាច្រើនក៏ដោយនោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ អ្នកជំនាញផ្នែកសុខាភិបាល ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បានព្រមានថា ការប្រមូលផ្តុំគ្នានៃហ្វូងមនុស្សម្នា អាចនឹងបង្កឱ្យមានរលកថ្មីនៃករណីឆ្លងមេរោគ COVID-19 ដែលលទ្ធផលនោះ មានមនុស្សច្រើនជាង៥ម៉ឺន៤ពាន់៣០០នាក់រួចទៅហើយ បានបាត់បង់ជីវិតនៅទូទាំងសហរដ្ឋអាម៉េរិក ។ ការព្រមានខាងលើនេះរបស់អ្នកជំនាញផ្នែកសុខាភិបាល ត្រូវបានធ្វើឡើងស្របពេលដែលនៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៩៨ម៉ឺន៧ពាន់៣២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៥ពាន់៤១៥នាក់ និងអ្នកជាសះស្បើយវិញសរុប១១ម៉ឺន៨ពាន់៧៨១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០៕
-
នាយករដ្ឋមន្រ្តីកាណាដាថ្លែងថា វិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នឹងនៅតែបន្តអនុវត្តន៍
កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានគួសបញ្ជាក់ថា វិធានការណ៍រឹតត្បិតនានាដែលបានអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នឹងនៅតែបន្តដដែល ខណៈណាសង្គ្រាមប្រឆាំងជម្ងឺរាតត្បាតសកលមួយនេះនៅតែបន្ត នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីកាណាដារូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងត្រូវតែអនុវត្តន៍កាតព្វកិច្ចរបស់យើង តាមការណែនាំរបស់អ្នកជំនាញសុខភាពសាធារណៈ និងការស្នាក់នៅផ្ទះ លោកថា យើងនឹងអាចឆ្លងផុតដំណាក់កាល នេះទាំងអស់គ្នា ។ នៅក្នុងរយៈពេល០៧ថ្ងៃជាប់ៗគ្នាមកនេះ ប្រទេសកាណាដា បានមើលឃើញពីចំនួនអ្នកស្លាប់កើនឡើងតិចជាង១០ភាគរយ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសកាណាដា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤ម៉ឺន៦ពាន់៨៩៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៥៦០នាក់ស្លាប់ និងជាសះស្បើយវិញសរុប១ម៉ឺន៧ពាន់៣២១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២០ ៕