Category: Covid-19

  • កូវីដ១៩នៅថៃ៖ អ្នកស្លាប់កើនដល់៥៤នាក់ ខណៈអ្នកឈឺកើនដល់ជិត៣ពាន់នាក់

    កូវីដ១៩នៅថៃ៖ អ្នកស្លាប់កើនដល់៥៤នាក់ ខណៈអ្នកឈឺកើនដល់ជិត៣ពាន់នាក់

    ថៃ៖ ប្រទេសថៃ កាលពីម្សិលមិញ បានជូនដំណឹងពីការរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ចំនួន៧នាក់បន្ថែមទៀត ហើយក៏មានអ្នកស្លាប់២នាក់ដែរ នាំឲ្យអ្នកឆ្លងសរុបនៅថៃមានជិត៣ពាន់នាក់ ស្លាប់ឡើងដល់៥៤នាក់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ។ យ៉ាងណាក៏ដោយ ចំនួនឆ្លងថ្មីនេះគឺជាការបន្តរកឃើញចំនួនតិចតួចនាប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះបើប្រៀបធៀបនឹងកាលពីប៉ុន្មានសប្តាហ៍មុន មានដល់ទៅប្រមាណ១០០នាក់ ក្នុងមួយថ្ងៃ។ទោះបីជាធ្លាក់ចុះចំនួនអ្នកឆ្លងថ្មី ប្រទេសថៃទើបបានប្រកាសពីការពន្យាពេលដាក់ប្រទេសក្នុងភាពអាសន្ន រឿងជំងឺកូវីដ១៩នេះ រហូតដល់ចុងខែឧសភា៕

  • លោក ដូណាល់ ត្រាំ ព្រមានសារជាថ្មីទៀតអំពីគ្រោះថ្នាក់នៃការរាតត្បាតជម្ងឺ COVID-19 អំឡុងខែមករា និងខែកុម្ភៈ ឆ្នាំក្រោយ

    លោក ដូណាល់ ត្រាំ ព្រមានសារជាថ្មីទៀតអំពីគ្រោះថ្នាក់នៃការរាតត្បាតជម្ងឺ COVID-19 អំឡុងខែមករា និងខែកុម្ភៈ ឆ្នាំក្រោយ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានសាជាថ្មីទៀតអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ COVID-19 នៅក្នុងសេចក្តីសង្ខេបស៊ើបការណ៍សម្ងាត់នៅក្នុងខែមករា និងខែកុម្ភៈខាងមុខ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីកាសែត Washington Post នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ ការព្រមានខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ តាមពិតប្រទេសចិនអាចបញ្ឈប់វីរុសនេះ កុំឲ្យឆ្លងរាលដាលពាលពេញពិភពលោកបាន ប៉ុន្តែចិនមិនធ្វើ រដ្ឋាភិបាលអាម៉េរិកកំពុងធ្វើការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ចំពោះអ្វីដែលបានកើតឡើងនេះ ។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានលើកឡើងដែរថា  រដ្ឋាភិបាលរបស់លោកទំនងជានឹងអាចទាមទារសំណងការខូចខាតពីចិនទៀតផង ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣ម៉ឺន៥ពាន់៧៦៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់២៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២៣៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៕

  • មន្រ្តីជាន់ខ្ពស់អង់គ្លេសនិយាយថា អង់គ្លេសមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីផ្លាស់ប្តូរវិធានការរឹតត្បិតគម្លាតសង្គមនៅឡើយទេ

    មន្រ្តីជាន់ខ្ពស់អង់គ្លេសនិយាយថា អង់គ្លេសមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីផ្លាស់ប្តូរវិធានការរឹតត្បិតគម្លាតសង្គមនៅឡើយទេ

    អង់គ្លេស៖ ចក្រភពអង់គ្លេសនៅមិនទាន់ឈានដល់ចំនុចដែលត្រូវការ ដើម្បីផ្លាស់ប្តូរវិធានការរឹតត្បិតគម្លាតសង្គម ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគCOVID-19 នៅឡើយនោះទេ នេះបើតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ថែមទាំងបានបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងឡុងដ៍ បាននឹងកំពុងធ្វើការពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការបន្ធូរបន្ថយវិធានការរឹតត្បិតនៅថ្ងៃទី០៧ ខែឧសភាខាងមុខ ។ នៅដើមសប្តាហ៍នេះ បន្ទាប់ពីជាសះស្បើយពីជម្ងឺ COVID-19 និងត្រឡប់មកធ្វើកិច្ចការវិញនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅក្នុងកិច្ចអត្ថាធិប្បាយដំបូងរបស់ខ្លួន បានសង្កត់ធ្ងន់អំពីស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងហានិភ័យដល់កម្រិតកំពូល នៃការវាយលុកដោយជំងឺរាតត្បាតសកលនេះ ខណៈលោកបានអំពាវនាវឲ្យប្រជាជនកុំបាត់បង់ភាពអត់ធ្មត់ ចំពោះការបិទប្រទេសឲ្យសោះ ។ សូមបញ្ជាក់ថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន១ពាន់១៤៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦៧៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣.១៣លាននាក់ ក្នុងនោះស្លាប់ជាង២១ម៉ឺននាក់ និងជាសះស្បើយជាង៩៥ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣.១៣លាននាក់ ក្នុងនោះស្លាប់ជាង២១ម៉ឺននាក់ និងជាសះស្បើយជាង៩៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន១៣ម៉ឺន៨ពាន់៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២១ម៉ឺន៧ពាន់៩៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៥ម៉ឺន៥ពាន់៦៩៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣ម៉ឺន៥ពាន់៧៦៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់២៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២៣៨នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន២ពាន់១២៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១២ម៉ឺន៣ពាន់៩០៣នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន១ពាន់៥០៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៨ពាន់៩៤១នាក់ ។ ៤-បារាំង…

  • ក្រសួងសុខាភិបាល៖ មិនមានករណីព្យាបាលជា​ និងឆ្លងជំងឺកូវីដ១៩ថ្មី ទៀតនោះទេ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៩មេសានេះ

    ក្រសួងសុខាភិបាល៖ មិនមានករណីព្យាបាលជា​ និងឆ្លងជំងឺកូវីដ១៩ថ្មី ទៀតនោះទេ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៩មេសានេះ
  • លោក ដូណាល់ ត្រាំ ទម្លាក់កំហុសជាថ្មីលើចិន ជុំវិញការផ្ទុះវីរុស COVID-19 និងថា សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតបញ្ហានេះ

    លោក ដូណាល់ ត្រាំ ទម្លាក់កំហុសជាថ្មីលើចិន ជុំវិញការផ្ទុះវីរុស COVID-19 និងថា សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតបញ្ហានេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បាននិយាយថា ចិនអាចបញ្ឈប់វីរុសនេះ កុំឲ្យឆ្លងរាលដាលពាលពេញពិភពលោកបាន ប៉ុន្តែចិនមិនធ្វើ ហើយថា រដ្ឋបាលរបស់លោកកំពុងដឹកនាំការស៊ើបអង្កេត ចំពោះអ្វីដែលបានកើតឡើងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកអាចនឹងទាមទារសំណងការខូចខាតពីប្រទេសចិនទៀតផង។ ការរិះគន់ចុងក្រោយនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាជម្ងឺ COVID-19 ដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន ប្រទេសចិន ហើយបានបន្តរីករាលដាលនៅទូទាំងពិភពលោក ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១លាន១ម៉ឺន៥០៧នាក់ ក្នុងនោះមានអ្នកជម្ងឺ៥ម៉ឺន៦ពាន់៨០៣នាក់ស្លាប់ និងជាសះស្បើយវិញសរុប១៣ម៉ឺន៩ពាន់១៦២នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕

  • ប្រធានាធិបតីតួកគីប្រកាសពីផែនការបន្ធួរបន្ថយការរឹតត្បិត ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19

    ប្រធានាធិបតីតួកគីប្រកាសពីផែនការបន្ធួរបន្ថយការរឹតត្បិត ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19

    តួកគី៖ ប្រធានាធិបតីតួកគីលោក រ៉េសេប តាយយីប អឺដូហ្គាន់ នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកមានផែនការបន្ធូរបន្ថយការរឹតត្បិតដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ COVID-19 ប៉ុន្តែព្រមានថា ការរឹតត្បិតភាគច្រើននឹងបន្តរហូតដល់ចប់ពិធីបុណ្យបួសរ៉ាម៉ាដន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។ ការអត្ថាធិប្បាយខាងលើរបស់ប្រធានាធិបតីតួកគីរូបនេះ ធ្វើឡើងតាមរយៈកញ្ចក់ទូរទស្សន៍ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ ចំពេលមានការថយចុះចំនួនករណីឆ្លងនៃវីរុស COVID-19 ប្រចាំថ្ងៃ ។ នាឱកាសនោះដែរ លោក អឺដូហ្គាន់ ថែមទាំងប្រកាសនឹងបញ្ជូនគ្រឿងបរិក្ខាវេជ្ជសាស្រ្តទៅអោយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកលមួយនេះ ។ លោកបន្ថែមថា យន្តហោះយោធានឹងដឹកជញ្ជូនម៉ាស់បិទមុខ N-95 វ៉ែនតា និងរបាំងការពារមុខជាដើម ដែលនឹងចាកចេញទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ សូមជម្រាបថា នៅទូទាំងប្រទេសតួកគី ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១១ម៉ឺន២ពាន់២៦១នាក់ ក្នុងនោះមានអ្នកជម្ងឺ២ពាន់៩០០នាក់ស្លាប់ និងជាសះស្បើយវិញសរុប៣ម៉ឺន៣ពាន់៧៩១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨…

  • ចិនបញ្ជូនគ្រឿងបរិក្ខាធ្វើតេស្តរកវីរុស COVID-19 ដល់កូរ៉េខាងជើង ខណៈរដ្ឋកុម្មុយនីស្តនេះមិនទាន់រាយការណ៍ពីអ្នកឆ្លងទេ

    ចិនបញ្ជូនគ្រឿងបរិក្ខាធ្វើតេស្តរកវីរុស COVID-19 ដល់កូរ៉េខាងជើង ខណៈរដ្ឋកុម្មុយនីស្តនេះមិនទាន់រាយការណ៍ពីអ្នកឆ្លងទេ

    ចិន៖ ចិនបានបញ្ជូនគ្រឿងបរិក្ខាធ្វើតេស្តរកវីរុស COVID-19 ដល់ប្រទេសកូរ៉េខាងជើង ដើម្បីប្រើប្រាស់វាក្នុងករណីចាំបាច់ទៅថ្ងៃអនាគត នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង សួង ថ្លែងក្នុងសន្និសិទកាសែតខ្លីមួយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានCGTNនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមទៀតថា ប្រទេសចិននឹងផ្តល់ជំនួយចាំបាច់នានាដល់បណ្តាប្រទេសដែលត្រូវការ ចំពេលមានការរីករាលដាលនៃមេរោគ COVID-19 ខណៈពួកគេកំពុងបន្តការប្រយុទ្ធប្រឆាំងក្នុងស្រុកជាមួយមេរោគរាតត្បាតសកលមួយនេះ ។ ប៉ុន្តែនៅពេលត្រូវបានអ្នកកាសែតសាកសួរ ពីលក្ខខណ្ឌសុខភាពរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះ លោក ហ្គេង សួង បានឆ្លើយតបថា ក្រសួងមិនមានព័ត៌មានដើម្បីស្រាយបំភ្លឺនោះទេ ។ សូមជម្រាបថា នៅថ្ងៃចន្ទម្សិលមិញនេះ ចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន០៦ករណីបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងចំណោមករណីឆ្លងថ្មីៗនេះមាន០៣ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០៣ករណីទៀតជាករណីឆ្លងក្នុងស្រុកផ្ទាល់ ។ ហើយគិតមកទល់នឹងពេលនេះ នៅទូទាំងប្រទេសចិន មានអ្នកឆ្លងសរុបកើនឡើងដល់៨ម៉ឺន២ពាន់៨៣៦នាក់ ក្នុងនោះមានអ្នកជម្ងឺ៤ពាន់៦៣៣នាក់ស្លាប់ និងជាសះស្បើយវិញសរុប៧ម៉ឺន៧ពាន់៥៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕ …

  • សិង្ហបុរីរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧៩៩ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០២នាក់បន្ថែមទៀតស្លាប់

    សិង្ហបុរីរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧៩៩ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០២នាក់បន្ថែមទៀតស្លាប់

    សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧៩៩ករណីថ្មីទៀត គិតត្រឹមរសៀលថ្ងៃ ច័ន្ទ ម្សិលមិញ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់១ម៉ឺន៤ពាន់៤២៣ករណី នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរី MOH និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលសង្ហិបុរី MOH ក៏បានប្រកាសពីអ្នកជម្ងឺថ្មីចំនួន០២នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយសារតែមេរោគរាត ត្បាតសកលមួយនេះ នាំឱ្យតួលេខសរុបនៃអ្នកជម្ងឺស្លាប់នៅទូទាំងប្រទេសកើនឡើងដល់១៤នាក់ហើយ។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី ករណីឆ្លងចំនួន១ពាន់៥៩៥ករណីត្រូវបានធ្វើតេស្តរកឃើញកាលពីថ្ងៃ០៨ ខែមេសា ខណៈ៩ពាន់៦៨២ករណីទៀតធ្វើតេស្តរកឃើញវិជ្ជមានកាលពីថ្ងៃ២០ ខែមេសា មកនេះ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសសិង្ហបុរី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៤ពាន់៤២៣នាក់ ក្នុងនោះមានអ្នកជម្ងឺ១៤នាក់ស្លាប់ និងជាសះស្បើយវិញសរុប១ពាន់៩៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៕

  • ថៃរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន០៧ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០២នាក់បន្ថែមទៀតស្លាប់

    ថៃរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន០៧ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០២នាក់បន្ថែមទៀតស្លាប់

    ថៃ៖ ថៃនៅថ្ងៃអង្គារ៍នេះបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន០៧ករណីទៀត និងអ្នកជម្ងឺ០២នាក់បន្ថែមទៀតបានបាត់បង់ជីវិត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសកើនឡើងដល់២ពាន់៩៣៨ករណី ខណៈអ្នកជម្ងឺស្លាប់សរុបកើនឡើងដល់៥៤នាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។ ក្នុងចំណោមករណីឆ្លងថ្មីទាំង០៧ខាងលើនេះ មាន០៥ករណីមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ ចំនែកឯម្នាក់ទៀតមិនទាន់ដឹងច្បាស់នៅឡើយ ស្របពេលដែលករណីផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ហៅកាត់ថា CCSA លោក Taweesilp Visanuyothin ។ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CCSA ដដែលនេះ ប្រទេសថៃនឹងត្រូវបន្តស្ថិតក្នុងគ្រាមានអាសន្នរយៈពេល០១ខែបន្ថែមទៀត ពោលគឺរហូតដល់ដំណាច់ខែឧសភាខាងមុខ ដោយសារតែមានការព្រួយបារម្ភថា ជម្ងឺ COVID-19 អាចនឹងត្រឡប់មកវាយប្រហារក្នុងកម្រិតធ្ងន់សាជាថ្មី ខណៈមជ្ឈមណ្ឌលរបស់លោកកំពុងតែបន្តខិតខំព្យាយាមបញ្ឈប់ ការឆ្លងរាលដាលឲ្យអស់ពីលទ្ធភាព៕