Category: Covid-19

  • អង្គការសហប្រជាជាតិ និងអង្គការ WHO រួមទាំងប្រទេស G20 ព្រមព្រៀងបង្កើតកម្មវិធីរយៈពេលវែងមួយ សំដៅប្រឆាំងនឹងការគំរាមកំហែង COVID-19

    អង្គការសហប្រជាជាតិ និងអង្គការ WHO រួមទាំងប្រទេស G20 ព្រមព្រៀងបង្កើតកម្មវិធីរយៈពេលវែងមួយ សំដៅប្រឆាំងនឹងការគំរាមកំហែង COVID-19

    រុស្ស៊ី៖ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក WHO ព្រមទាំងបណ្តាប្រទេស G20 បានសម្រេចផ្តួចផ្តើមកម្មវិធីរយៈពេលវែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ជំងឺ COVID-19 ជាមួយនឹងថវិកាចំនួន៧.៥ពាន់លានដុល្លារអាម៉េរិក នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រមុខការទូតរុស្ស៊ីរូបនេះបានបន្ថែមថា កម្មវិធីខាងលើនេះ បានបង្កើតឡើង និងមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងនាមជាប្រធាន G20 ហើយវាត្រូវបានគេរំពឹងថា នឹងមានរយៈពេលជាងមួយឆ្នាំ ខណៈទឹកប្រាក់ចំនួន៧.៥ពាន់លានដុល្លារអាម៉េរិកត្រូវបានប្រកាស ។ លោក ស៊ីហ្គៃ ឡាវរ៉ូវ បានបញ្ជាក់ទៀតថា រុស្ស៊ីអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងមេរោគ COVID-19 ហើយថា ឥឡូវនេះពិភពលោកកំពុងផ្តើមបង្ហាញពីទំនោរពហុភាគីបែបនេះហើយ លើកលែងតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលកំពុងបិទទ្វារព្យាយាមដោះស្រាយវិបត្តិនេះតែឯង ៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង ៣.២១លាននាក់ ក្នុងនោះស្លាប់ជាង២២.៨ម៉ឺននាក់ និងជាសះស្បើយជាង១លាននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង ៣.២១លាននាក់ ក្នុងនោះស្លាប់ជាង២២.៨ម៉ឺននាក់ និងជាសះស្បើយជាង១លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន២១ម៉ឺន៩ពាន់៤២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២២ម៉ឺន៨ពាន់១៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន២៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦ម៉ឺន៤ពាន់១៩៤នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន១ពាន់៦៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៧ពាន់៤១១នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៣ម៉ឺន៦ពាន់៨៩៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់២៧៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន២ពាន់៩២៩នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៣ពាន់៥៩១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៦៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន១ពាន់២៥២នាក់ ។ …

  • ករណីកូវីដ១៩៖ គោលដៅទេសចរណ៍ទូទាំងប្រទេសវៀតណាមបើកទ្វារឡើងវិញ

    ករណីកូវីដ១៩៖ គោលដៅទេសចរណ៍ទូទាំងប្រទេសវៀតណាមបើកទ្វារឡើងវិញ

    វៀតណាម៖ បណ្តាទីតាំងទេសចរណ៍សំខាន់ៗក្នុងប្រទេសវៀតណាមបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទដោយសារតែបញ្ហាជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៩ មេសា ករណីកូវីដ១៩នៅប្រទេសវៀតណាមមានចំនួន២៧០នាក់ដដែល ក្រោយរកមិនឃើញប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយក្នុងចំណោមនេះ ក៏មានអ្នកជំងឺ២២២នាក់បានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ មកទល់ពេលនេះ វៀតណាមពុំទាន់មានករណីស្លាប់ដោយសារតែជំងឺកូវីដ១៩នៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី៣០ មេសានេះថា តំបន់ទេសចរក្នុងខេត្ត Thanh Hoa ស្ថិតនៅភាគកណ្តាលនៃប្រទេស ពេលនេះ អាចទៅទស្សនាកម្សាន្តនៅតាមគោលដៅទេសចរនានា ក្នុងខេត្តបានវិញហើយ ដោយបានបើកទ្វារឡើងវិញ ចាប់តាំងពីចុងសប្តាហ៍។ យ៉ាងណាក៏ដោយ ក្រុមទេសចរមិនត្រូវបានអនុញ្ញាតឲ្យនៅជួបជុំគ្នា លើសពីចំនួន១០នាក់ទេ ហើយត្រូវតែគោរពតាមវិធានការទប់ស្កាត់ជំងឺរាតត្បាត និងច្បាប់គម្លាតសង្គម។ ជាមួយគ្នាដែរ សាលារៀននៅទីក្រុងហូជីមីញ និង ហាណូយត្រូវបានរំពឹងថា នឹងបើកដំណើរការថ្នាក់រៀនឡើងវិញ ចាប់ពីថ្ងៃទី៤ ឧសភា ២០២០៕

  • រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩

    សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត នៃរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំមួយ ស្តីពីវឌ្ឍនភាពស្ថានភាពទូទៅ លើវិធានការការពារ ការបង្ការ ទប់ស្កាត់ នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ដោយមានការចួលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តសៀមរាប លទ្ធផលធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ-១៩ បានចំនួន ២៩១ករណី មានស្រីចំនួន៩៦នាក់ ក្នុងនោះអវិជ្ជមានចំនួន ២៨៤នាក់ ស្រីមានចំនួន ៩៥នាក់ និងវិជ្ជមានចំនួន០៧ករណី ស្រីមានចំនួន០១នាក់ រួមមានជនជាតិខែ្មរចំនួន០៥នាក់ ស្រីមានចំនួន០១នាក់  និង ជនជាតិឥណ្ឌូនេស៊ីចំនួន ០២នាក់ ប៉ុន្តែមកទល់ពេលនេះ អុ្នកជំងឺកូវីដ-១៩ បានព្យាបាលជាសះស្បើយទំាងអស់ហើយ…

  • លោក ដូណាល់ ត្រាំ ថ្លែងពីការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏អស្ចារ្យនៅតី្រមាសទី៣ និងទី៤ ខណៈអ្នកឆ្លង COVID-19 កើនលើស១លាននាក់

    លោក ដូណាល់ ត្រាំ ថ្លែងពីការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏អស្ចារ្យនៅតី្រមាសទី៣ និងទី៤ ខណៈអ្នកឆ្លង COVID-19 កើនលើស១លាននាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានថ្លែងពីការព្យាករណ៍វិជ្ជមានមួយ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ដោយលោកនិយាយថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកដំណើរការឡើងវិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២៩ ខែមេសា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទកាសែតមួយនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា នៅត្រីមាសទី៣ អ្វីៗនឹងប្រសើរឡើង ហើយប្រហែលជាកាន់តែប្រសើរឡើង បន្ទាប់មកនៅត្រីមាសទី៤ នឹងកាន់តែអស្ចារ្យ ហើយនៅឆ្នាំ២០២១ នឹងរឹតតែអស្ចារ្យណាស់ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានព្រមានសាជាថ្មី អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ COVID-19 នៅក្នុងសេចក្តីសង្ខេបស៊ើបការណ៍សម្ងាត់នៅក្នុងខែមករា និងខែកុម្ភៈខាងមុខនេះផងដែរ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១លាន៣ម៉ឺន៥ពាន់៧៦៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់២៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២៣៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០…

  • អនុប្រធានាធិបតីសហរដ្ឋអាម៉េរិករងការរិះគន់ ក្រោយចុះសួរសុខទុក្ខអ្នកជម្ងឺ COVID-19 មិនបានពាក់ម៉ាស់ការពារ

    អនុប្រធានាធិបតីសហរដ្ឋអាម៉េរិករងការរិះគន់ ក្រោយចុះសួរសុខទុក្ខអ្នកជម្ងឺ COVID-19 មិនបានពាក់ម៉ាស់ការពារ

    សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផែន ប្រឈមនឹងការរិះគន់នៅថ្ងៃអង្គារ៍នេះជុំវិញរឿងមិនពាក់ម៉ាស់ការពារ អំឡុងពេលចុះទស្សនៈកិច្ចទីតាំងគី្លនិក Mayo នៅរដ្ឋ មីនណេសូតា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។ ខ្សែអាតិ៍វីដេអូមួយបានបង្ហាញពីលោក ផែន បានជួបពិភាក្សាជាមួយបុគ្គលិកគ្លីនិក Mayo ម្នាក់ដែលជាសះស្បើយវិញពីជម្ងឺ COVID-19 ហើយអ្នកគ្រប់គ្នាសុទ្ធតែពាក់ម៉ាស់ការពារនៅក្នុងបន្ទប់អ្នកជម្ងឺ លើកលែងតែលោក ម៉ៃ ផែន ប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោក ផែន ក៏មិនបានពាក់ម៉ាស់ការពារផងដែរ ខណៈទៅទស្សនៈកិច្ចបន្ទប់ពិសោធន៍មួយ ដែលជាទីតាំងធ្វើតេស្តរកមេរោគ COVID-19 បើទោះ បីជាគ្លីនិកនេះ បានតម្រូវឱ្យមនុស្សគ្រប់គ្នាពាក់ម៉ាស់ការពារក៏ដោយនោះ ៕

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងពន្យាពេលផ្អាកធ្វើការរហូតដល់ជិតពាក់កណ្តាលខែឧសភាខាងមុខ ដើម្បីទប់ស្កាតជម្ងឺ COVID-19

    លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងពន្យាពេលផ្អាកធ្វើការរហូតដល់ជិតពាក់កណ្តាលខែឧសភាខាងមុខ ដើម្បីទប់ស្កាតជម្ងឺ COVID-19

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃអង្គារ៍នេះថា អំឡុងពេលផ្អាកធ្វើការនៅទូទាំងប្រទេស នឹងបន្តអូសបន្លាយពេលបន្ថែមទៀត រហូតដល់ថ្ងៃទី១១ ខែឧសភា ខាងមុខ ដោយយោងទៅតាមការរាតត្បាតខ្លាំងនៃវីរុសCOVID-19 នេះបើតាមសារព័ត៌មានCGTNនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ បន្ថែមលើនេះ លោក ពូទីន ថែមទាំងបានព្រមានដែរថា ប្រទេសរុស្ស៊ីនៅមិនទាន់ឈានដល់ចំនុចកំពូលនៃការឆ្លងរាលដាលមេរោគ COVID-19 នៅឡើយទេ ដោយលោកបានសង្កត់ធ្ងន់ថា ការរឹតត្បិតអាចនឹងត្រូវបានដកចេញមួយជំហានៗ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានការលើកលែងលើសេវាកម្មសំខាន់ៗមួយចំនួនផងដែរ ក្នុងនោះរួមមាន៖ រដ្ឋាភិបាល ឱសថស្ថាន និងហាងលក់ទំនិញជាដើម នៅតែបន្តបើកដំណើរធម្មតា ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសរុស្ស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៩ម៉ឺន៣ពាន់៥៥៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ពាន់៤៥៦នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៕

  • ក្រសួងការងារ ចេញសេចក្ដីណែនាំស្ដីពីការការពារសុខភាព និងជីវភាពរបស់ពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រឡប់មកភូមិកំណើតវិញ ក្នុងកំឡុងពេលការទប់ស្កាត់នៃការរាតត្បាតនជំងឺកូវីដ១៩

    ក្រសួងការងារ ចេញសេចក្ដីណែនាំស្ដីពីការការពារសុខភាព និងជីវភាពរបស់ពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រឡប់មកភូមិកំណើតវិញ ក្នុងកំឡុងពេលការទប់ស្កាត់នៃការរាតត្បាតនជំងឺកូវីដ១៩
  • ក្រុមហ៊ុន Capital Economics ព្យាករណ៍ថា វិបត្តិជំងឺ COVID-19 នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប GDP នៅតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ចុះប្រហែល១០ភាគរយក្នុងឆ្នាំនេះ

    ក្រុមហ៊ុន Capital Economics ព្យាករណ៍ថា វិបត្តិជំងឺ COVID-19 នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប GDP នៅតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ចុះប្រហែល១០ភាគរយក្នុងឆ្នាំនេះ

    អាស៊ី៖ ប្រទេសចំនួន៨ លើកលែងវៀតណាម និងមីយ៉ាន់ម៉ា ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ នឹងឃើញការធ្លាក់ចុះនូវផលិតផលក្នុងស្រុកសរុប GDP នៅក្នុងឆ្នាំ២០២០ នេះបើតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុន Capital Economics ជាក្រុមហ៊ុនស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចឯករាជ្យ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fidar-News នាពេលថ្មីៗ ។ ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះរួចទៅហើយ នៅត្រីមាសទី១នៃឆ្នាំនេះ ហើយប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន នឹងឃើញមានការខាតបង់សេដ្ឋកិច្ចខ្លាំងបំផុតនៅឆ្នាំ ២០២០ នេះដូចគ្នាដែរ ។ ទិន្នន័យនេះបង្ហាញឲ្យឃើញពីការប្រែប្រួលយ៉ាងខ្លាំង នៃដំណើររីកចម្រើនរបស់ប្រទេសអាស៊ាន ដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនលឿនទាំងនេះ ដែលជាប្រទេសសំខាន់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សាកលលោក ។ បើតាមការព្យាករណ៍របស់ក្រុមហ៊ុន Capital Economics ជាទូទៅ ផលិតផលក្នុងស្រុកសរុប GDP នឹងធ្លាក់ចុះប្រហែល១០ភាគរយនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងការកើនឡើងជិត៥ភាគរយកាលពីឆ្នាំមុន ៕

  • រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាករណ៍ថា អត្រាភាពអត់មានការងារធ្វើនឹងកើនឡើងដល់១៦ភាគរយ នៅខែមេសា ឆ្នាំ២០២០នេះ ដោយសារ COVID-19

    រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាករណ៍ថា អត្រាភាពអត់មានការងារធ្វើនឹងកើនឡើងដល់១៦ភាគរយ នៅខែមេសា ឆ្នាំ២០២០នេះ ដោយសារ COVID-19

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនស្ទង់មតិ Gallop មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានរកឃើញថា ៣០%នៃមនុស្សពេញវ័យនៅប្រទេសមហាអំណាចពិភពលោកនេះសរុប ២៥៦ លាននាក់ បានរាយការណ៍ថា ពួកគេបានបាត់បង់ការងារ ឬបានបាត់បង់ប្រាក់ចំណូល ដោយសារការរាតត្បាតនៃវីរុស COVID-19 នេះបើតាមសារព័ត៌មាន ABS-CBN News នាពេលថ្មីៗ ។ ១០ ភាគរយនៃពលរដ្ឋពេញវ័យនិយាយថា ពួកគេត្រូវបានគេបញ្ឈប់ពីការងារ ដោយ៨៥% នៃអ្នកទាំងនោះជឿថា ពួកគេនឹងទទួលបានការងាររបស់ពួកគេវិញ ហើយ ២៥% បានបាត់បង់ប្រាក់ចំណូលដោយត្រូវគេកាត់ម៉ោងធ្វើការ ។ ៤% នៃពលរដ្ឋដែលមានប្រាក់ចំណូលទាប បានបាត់បង់ការងារជាអចិន្ត្រៃយ៍ គឺច្រើនជាងចំនួន ២% ជាមធ្យមសម្រាប់មនុស្សពេញវ័យទាំងអស់ នេះបើតាមតួលេខរបស់ក្រុមហ៊ុនស្ទង់មតិ Gallop ។ សូមជម្រាបថា វិធានការបិទអាជីវកម្មនានារបស់សហរដ្ឋអាម៉េរិក បាននាំឲ្យមានពលរដ្ឋខ្លួន ២៦.៥លាន ដាក់ពាក្យសុំជំនួយរដ្ឋពេលបាត់បង់ការងារត្រឹមពាក់កណ្តាលខែមីនាមកនេះ ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ បានព្យាករណ៍ថា អត្រាភាពអត់មានការងារធ្វើនឹងកើនឡើងដល់១៦ភាគរយ នៅខែមេសា ឆ្នាំ២០២០នេះ ៕ …