Category: Covid-19

  • កម្មវិធីស្វែងរកអ្នកជំងឺ COVID-19 របស់រដ្ឋាភិបាលអូស្ត្រាលី ទទួលការគំាំទ្រខ្លាំងពីប្រជាជន

    កម្មវិធីស្វែងរកអ្នកជំងឺ COVID-19 របស់រដ្ឋាភិបាលអូស្ត្រាលី ទទួលការគំាំទ្រខ្លាំងពីប្រជាជន

    អូស្រ្តាលី៖ ប្រជាជនអូស្រ្តាលីច្រើនជាង១លាននាក់បានទាញយកទៅប្រើប្រាស់នូវកម្មវិធីស្វែងរកអ្នកឆ្លងជំងឺ COVID-19 របស់រដ្ឋាភិបាល បន្ទាប់ពីវាត្រូវបានដាក់ឲ្យដំណើរការភ្លាមៗក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ កម្មវិធីលើទូរស័ព្ទដៃឈ្មោះថា កូវីតសេហ្វ (COVIDSafe) ត្រូវបានដាក់ឲ្យដំណើរការកាលពីវេលាម៉ោង០៦៖០០នាទីល្ងាចថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ។ ទន្ទឹមគ្នា រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ បាននិយាយថា កម្មវិធីនេះ គឺជាឧបករណ៍បន្ថែមពីលើវិធានការការពារដែលកំពុងមានស្រាប់ ហើយយើងរំពឹងថា កម្មវិធីនេះនឹងអាចជួយពួកយើងក្នុងការស្វែងរកករណីឆ្លង ដែលប្រហែលកំពុងលាក់ខ្លួនតាមសហគមន៍ ដែលយើងមិនបានដឹង ។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសអូស្រ្តាលី ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៦ពាន់៧១៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨៣នាក់ប៉ុណ្ណោះបានស្លាប់ និងអ្នកជាសះស្បើយវិញសរុប៥ពាន់៥៨៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ៕

  • តួកគីរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២.៣៥៧ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងជាង១១ម៉ឺននាក់

    តួកគីរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២.៣៥៧ករណីថ្មីទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងជាង១១ម៉ឺននាក់

    តួកគី៖ រដ្ឋមន្ត្រីសុខាភិបាលតួកគី លោក ហ្វារ៉េតទីន កូកា បានថ្លែងថា នៅថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកឆ្លងថ្មីៗនៃជម្ងឺ COVID-19 កើនឡើង២ពាន់៣៥៧ករណីបន្ថែមទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសនេះនៅទូទាំងប្រទេសកើនឡើដល់១១ម៉ឺន១៣០ករណី នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ លោក ហ្វារ៉េតទីន កូកា បានបន្ថែមទៀតថា តួកគីបានធ្វើតេស្ដរកមេរោគ COVID-19 លើមនុស្សចំនួន៣ម៉ឺន១៧៧នាក់ក្នុងរយៈពេលមួយថ្ងៃ នាំឱ្យចំនួនអ្នកត្រូវបានធ្វើតេស្ដកើនឡើងដល់៨៨ម៉ឺន៩ពាន់៧៤២នាក់ ខណៈមនុស្ស១ពាន់៧៧៦នាក់ កំពុងស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់ ហើយក្នុងនោះទៀត មាន៨៨៣នាក់ត្រូវបំពាក់បំពង់ខ្យល់ ។ សូមជម្រាបថា នៅទូទាំងប្រទេសតួកគី ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១១ម៉ឺន១៣០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៨០៥នាក់ ស្លាប់ និងអ្នកជាសះស្បើយវិញសរុប២ម៉ឺន៩ពាន់១៤០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ៕

  • កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងធ្លាក់ចុះ ១.៤ ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២០ ដែលជាការរងផលប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មាន ចំពេល COVID-19 ផ្ទុះឡើង

    កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងធ្លាក់ចុះ ១.៤ ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២០ ដែលជាការរងផលប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មាន ចំពេល COVID-19 ផ្ទុះឡើង

    កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានធ្លាក់ចុះ១.៤ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនផលិត ផលនៅក្នុងស្រុក (GDP) មិនធ្លាប់មាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ នេះបើតាមសារព័ត៌មាន CGTN ចុះផ្សាយនាពេលថ្មីៗ ។ កំណើនផលិតផលនៅក្នុងស្រុកសរុប ឬ Real GDP បានធ្លាក់ចុះ១.៤ភាគរយក្នុងត្រីមាសទី០១ ចាប់ពីខែមករា ដល់ខែមីនា ដែលនេះគឺជាការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចដ៏អាក្រក់បំផុត បើធៀបនឹងការធ្លាក់ចុះដល់ទៅ៣.៣ភាគរយ  ក្នុងត្រីមាសទី៤ ឆ្នាំ២០០៨ ជាកំឡុងពេលដែលវិបត្តិហិរញ្ញវត្ថុសកលកំពុងញាំញី នេះបើតាមទិន្នន័យរបស់ធនាគារកណ្ដាលកូរ៉េខាងត្បូង (BOK)។ ស្របពេលជាមួយគ្នានោះដែរ ធនាគារកណ្ដាលកូរ៉េខាងត្បូង (BOK) បានធ្វើការព្យាករណ៍ថា កំណើនផលិតផលនៅក្នុងស្រុក (GDP) របស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ឆ្នាំ២០២០នេះ នឹងធ្លាក់ចុះដល់ក្រោម១ភាគរយ ៕

  • កូវីដ១៩នៅថៃ មានអ្នកស្លាប់៥១នាក់ ឆ្លង២៩២២នាក់ និងជាសះស្បើយ២៥៩៤នាក់

    កូវីដ១៩នៅថៃ មានអ្នកស្លាប់៥១នាក់ ឆ្លង២៩២២នាក់ និងជាសះស្បើយ២៥៩៤នាក់

    ថៃ៖ កាលពីថ្ងៃម្សិលមិញ បានប្រកាសពីការរកឃើញករណីជំងឺកូវីដ១៩ចំនួន១៥នាក់ថ្មីទៀត ហើយពុំករណីស្លាប់ទេ នាំឲ្យចំនួនអ្នកឆ្លងសរុបចាប់តាំងពីខែមករាមកបានកើនដល់២៩២២នាក់ ហើយមាន៥១នាក់បានស្លាប់។ យ៉ាងណាក៏ដោយ មានអ្នកជំងឺ២៥៩៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន៤នាក់ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ៤នាក់ទៀតពុំទាន់ដឹងប្រភព ខណៈដែល៥នាក់ទៀតគឺជាករណីនាំចូលពីក្រៅប្រទេស ដែលគេរកឃើញក្រោយដាក់ឲ្យនៅដាច់ដោយឡែក។ ចំណែក២ករណីទៀត គឺរកឃើញនៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសនេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីត១៩របស់ថៃ៕

  • នាយករដ្ឋមន្រ្តីអ៊ីតាលីថ្លែងថា នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅដើមខែឧសភាខាងមុខ ក្រោយបិទដំណើរការដោយសារ COVID-19

    នាយករដ្ឋមន្រ្តីអ៊ីតាលីថ្លែងថា នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅដើមខែឧសភាខាងមុខ ក្រោយបិទដំណើរការដោយសារ COVID-19

    អ៊ីតាលី៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte នៅថ្ងៃអាទិត្យម្សិលមិញ ថ្លែងថា ប្រទេសរបស់លោកនឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅថ្ងៃទី០៤ ខែឧសភា ខាងមុខ ជាផ្នែកមួយនៃផែនការបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីទប់ស្កាត់មេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បាននិយាយថា យើងកំពុងធ្វើការក្នុងម៉ោងនេះ ដើ ម្បីអនុញ្ញាតឱ្យផ្នែកខ្លះនៃអាជីវកម្មអាចបើកដំណើរការឡើងវិញ ចាប់ពីរោងចក្រផលិត រហូតដល់ការសាងសង់នៅថ្ងៃទី០៤ ខែឧសភា ខណៈសាលារៀនវិញ អាចនឹងបើកទ្វារឡើងវិញនៅខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។ ក្រៅពីអ៊ីតាលី បណ្តាប្រទេសជាច្រើនផ្សេងទៀតក៏បាននឹងកំពុងពិចារណាបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញផងដែរ ដើម្បីស្តារសេដ្ឋកិច្ចដែលជួបការលំបាកដោយសារ COVID-19 ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអ៊ីតាលី ចំនួនអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១៩ម៉ឺន៧ពាន់៦៧៥ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៦ពាន់៦៤៤នាក់ស្លាប់ និងជាសះស្បើយវិញ៦ម៉ឺន៤ពាន់៩២៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ៕ …

  • កូរ៉េខាងត្បូងរកឃើញអ្នកផ្ទុកជម្ងឺ COVID-19 ចំនួន១០ករណីថ្មីទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងជាង១០ម៉ឺននាក់

    កូរ៉េខាងត្បូងរកឃើញអ្នកផ្ទុកជម្ងឺ COVID-19 ចំនួន១០ករណីថ្មីទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងជាង១០ម៉ឺននាក់

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណ៍ពីរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន១០ករណីថ្មីទៀត នៅថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ ដែលនាំឱ្យតួលេខសរុបនៃអ្នកឆ្លងកើនឡើងដល់១ម៉ឺន៧៣៨ករណី នេះបើតាមសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ នេះគឺជាថ្ងៃទី ០៥ ហើយ ដែលកូរ៉េខាងត្បូងមានករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 ត្រឹមតែ១០ករណី ឬ ថយចុះជាងនេះ នេះបើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់បង្ការ និងគ្រប់គ្រងជម្ងឺឆ្លង KCDC ។ ករណីឆ្លងថ្មីទាំង១០ករណីខាងលើនេះ ក្នុងនោះមាន០៧ករណីនាំចូលពីក្រៅប្រទេស ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១ម៉ឺន៧៣៨ករណី ក្នុងនោះមានអ្នកជម្ងឺ២៤៣នាក់ស្លាប់ និងជាសះស្បើយវិញ៨ពាន់៧៦៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ៕

  • សិង្ហបុរីរកឃើញអ្នកផ្ទុកជម្ងឺ COVID-19 ចំនួន៩៣១ករណីថ្មីទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១.៣ម៉ឺនករណី

    សិង្ហបុរីរកឃើញអ្នកផ្ទុកជម្ងឺ COVID-19 ចំនួន៩៣១ករណីថ្មីទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១.៣ម៉ឺនករណី

    សិង្ហបុរី៖ សិង្ហបុរីរកឃើញអ្នកផ្ទុកជម្ងឺ COVID-19 ចំនួន៩៣១ករណីថ្មីបន្ថែមទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសនេះកើនឡើងដល់១ម៉ឺន៣ពាន់៦២៤ករណី នេះបើតាមសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី ៨៨៦ករណីក្នុងចំណោមករណីថ្មី ដែលបានរកឃើញនៅថ្ងៃអាទិត្យម្សិលមិញនេះ គឺជាអ្នកកាន់ប័ណ្ឌស្នាក់នៅសម្រាប់ធ្វើការ ដែលស្នាក់នៅកន្លែងធ្វើការ ។ ហើយបើគិតមកទល់នឹងពេលនេះ អ្នកជំងឺសរុប១ពាន់៦០នាក់ហើយ ដែលបានជាសះស្បើយពីជំងឺឆ្លងមួយនេះនៅសិង្ហបុរី ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេក្នុងសហគមន៍ ។ សូមជម្រាបថា នៅទូទាំងប្រទេសសង្ហិបុរី ចំនួនអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១ម៉ឺន៣ពាន់៦២៤ករណី ក្នុងនោះមានអ្នកជម្ងឺ១២នាក់ស្លាប់ និងជាសះស្បើយវិញ១ពាន់៦០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៣លាននាក់ ក្នុងនោះស្លាប់ជាង២០ម៉ឺននាក់ និងជាសះស្បើយជាង៨៧ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៣លាននាក់ ក្នុងនោះស្លាប់ជាង២០ម៉ឺននាក់ និងជាសះស្បើយជាង៨៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៩៩ម៉ឺន៤ពាន់៧៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២០ម៉ឺន ៦ពាន់៩៩០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៧ម៉ឺន៨ពាន់៧៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៩៨ម៉ឺន៧ពាន់១៦០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៥ពាន់៤១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៨ពាន់៧៨១នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៦ពាន់៦២៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់១៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៧ពាន់៧២៧នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៩ម៉ឺន៧ពាន់៦៧៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៦៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៤ពាន់៩២៨នាក់…

  • ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា គិតត្រឹមម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយថ្មីចំនួន២នាក់ទៀត ជាសរុបជាសះស្បេីយកេីនដល់​ ១១៩នាក់ ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់

    ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា គិតត្រឹមម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយថ្មីចំនួន២នាក់ទៀត ជាសរុបជាសះស្បេីយកេីនដល់​ ១១៩នាក់ ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់

    រហូតដល់ម៉ោង​ ៩:៣០នាទីព្រឹក ថ្ងៃទី​ ២៧ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយថ្មីចំនួន២នាក់ទៀត ជាសរុបជាសះស្បេីយកេីនដល់​ ១១៩នាក់ ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។យេីងបានធ្វេីតេស្តចំនួន​ 11576 ស្មេីនឹង​ 723​ ក្នុង១លាននាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

  • អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ការពារជម្ងឺឆ្លងCovid19 ត្រូវបានប្រគល់ជូន ពលរដ្ឋក្រីក្រ ប្រមាណ៥៥គ្រួសារ ក្នុងស្រុកឱរ៉ាល់

    អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ការពារជម្ងឺឆ្លងCovid19 ត្រូវបានប្រគល់ជូន ពលរដ្ឋក្រីក្រ ប្រមាណ៥៥គ្រួសារ ក្នុងស្រុកឱរ៉ាល់

    ខេត្តកំពង់ស្ពឺ៖ លោក ពូន វណ្ណា តំណាង ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកស្រី ឈួ ម៉ាលី តំណាងអោយក្រុមហ៊ុន សាន់ នី គ្រុប(SUNNY GROUP) រួមនឹងអាជ្ញាធរភូមិ ឃុំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រមាណ៥៥គ្រួសារ នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្រួសារនីមួយៗទទួល បានគ្រឿងឧបភោគ បរិភោគថ្នាំសង្កូវ ម៉ាស ជែលលាងដៃ សាប៊ូលាងដៃ និងថវិកាចំនួន៥០០០០រៀល(៥ម៉ឺនរៀល)។ បន្ទាប់ពីស្តាប់របាយការណ៍ពីអាជ្ញាធរ ភូមិ ឃុំ អំពីការចូលរួមកាការពារជម្ងឺកូវិដ១៩ ស្របតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលរួចមក ក្នុងនាម ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានប្រសាសន៍លើកឡើងថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិសូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ…