Category: Covid-19

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹម ស៊ូភិរុណ ចូលរួមបរិច្ចាគថវិកាដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹម ស៊ូភិរុណ ចូលរួមបរិច្ចាគថវិកាដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

    ខេត្តកំពង់ចាម៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹម ស៊ូភិរុណ នាព្រឹក ថ្ងៃទី១៦ មេសានេះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥,១៦០,០០០ រៀល (ប្រាំលានមួយសែនប្រាំមួយមុឺនរៀល) ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដូ-១៩ តបតាមការអំពាវនាវរបស់ ប្រមុខរដ្ឋាភិបាល និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត៕

  • តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល លើកទឹកចិត្តដល់អាជ្ញាធរក្នុងឃុំ ស្រុក និងក្រុមការងារទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល លើកទឹកចិត្តដល់អាជ្ញាធរក្នុងឃុំ ស្រុក និងក្រុមការងារទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    កណ្ដាល៖ ក្នុងឱកាសដឹកនាំសហការី ចុះចែកអំណោយជាអាហារកញ្ចប់ជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារ ក្នុងនោះចំនួន៧គ្រួសារ ស្ថិតនៅក្នុងភូមិជ្រៃអណ្ដែត ឃុំកំពង់អុស ស្រុកពញាឮ និង២៨គ្រួសារទៀត ស្ថិតនៅភូមិកណ្ដាល ភូមិកោះរកា ឃុំព្រែកអញ្ចាញ និងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលកណ្ដាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និបជាប្រធានសមាគមន៍ក្រូពេទ្យឥស្លាមកម្ពុជា បានលើកទឹកចិត្តដល់អាជ្ញាធរក្នុងឃុំ ស្រុក និងក្រុមការងារទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាលដូចជា ការចែកខិតប័ណ្ណ ចែកម៉ាស់ ឬទឹកអាល់កុល ដល់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម សុះ មុះសិន បានបន្តថា ចំពោះបងប្អូនយើង មិនប្រជ្រៀតគ្នាពេលទៅផ្សារ ត្រូវមានគម្លាតពីគ្នាចម្ងាយ២ម៉ែត្រក្នុងពេលនិយាយគ្នា ត្រូវពាក់ម៉ាស់ ឬក៏ក្រមាពេលដែលនិយាយជាមួយគ្នា ឬក៏ក្អក ឬក្រដាសជាដើម ដែលនេះជាវិធានការមួយអាចមានប្រសិទ្ធភាពពីការឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តមអ្នកតំណាងរាស្ត្ររូបនេះ បានមានប្រសាសន៍ទៀតថា ក្នុងនាមយើងជាពលរដ្ឋខ្មែរ យើងត្រូវចូលរួមអនុវត្តន៍តាមវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ…

  • មានតែការពិតទេ ដែលអាចបង្រួបបង្រួមសតិអារម្មណ៍មហាជនបាន ឯការភូត កុហក់បោកប្រាស់ គឺនាំមកនូវតែការជ្រួលច្របល់ប៉ុណ្ណោះ

    មានតែការពិតទេ ដែលអាចបង្រួបបង្រួមសតិអារម្មណ៍មហាជនបាន ឯការភូត កុហក់បោកប្រាស់ គឺនាំមកនូវតែការជ្រួលច្របល់ប៉ុណ្ណោះ

    ជាការពិតណាស់ បទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល គឺជាការដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺCOVID-19 កុំឱ្យឆ្លងដល់ប្រជាជនកម្ពុជាទូទាំងប្រទស មិនមែនដូចជនអគតិចោទថាជាការគំរាមកំហែង ណាមួយចំពោះប្រជាជននោះឡើយ។ ជាក់ស្ដែង នៅព្រឹថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺCOVID-19ខេត្ត រួមនឹងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង មានការចូលរួមពីឯកឧត្ដម-លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំរបស់រោងចក្រ  បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ អំពីសតិអារម្មណ៍ និងសកម្មភាពការងាររបស់កម្មករ កម្មការិនី ដែលកំពុងបម្រើការក្នុងរោងចក្រ មេតថេក (ខេមបូឌា) ខូប លីមីតធីត ស្ថិតនៅក្នុងស្រុកកំពង់សៀម ដោយពួកគេមិនបានឈប់សម្រាកនៅក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះទេ ឯបរិយាកាសការងារប្រកបដោយការពេញចិត្ត ទុកចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាល និងមានអារម្មណ៍នឹងន៎ក្នុងការងារ។ បើយោងតាមលោក ចេង ហ៊ាង ប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានអោយដឹងថាៈក្នុងរោងចក្រ មេតថេក ខេមបូឌា  មានកម្មករ…

  • ប្រមុខអង្គការសហប្រជាជាតិអះអាងថា អ្វីៗនឹងវិលមករកាពប្រក្រតីវិញ បើសិនមានវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19

    ប្រមុខអង្គការសហប្រជាជាតិអះអាងថា អ្វីៗនឹងវិលមករកាពប្រក្រតីវិញ បើសិនមានវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19

    សហរដ្ឋអាម៉េរិក៖ មានតែវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 មួយគត់ ដែលអាចធ្វើឱ្យស្ថានភាពវិលទៅរកភាពប្រក្រតីវិញបាន នេះបើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ កំឡុងសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូខុនហ្វឺរិន ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិក លោក អាន់តូនីញ៉ូ ហ្គួទែរែស ថែមទាំងបានជំរុញឲ្យពិភពលោកពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងគិតគូរពីផលប្រយោជន៍រួមជាសកល ដើម្បីកម្ចាត់ជម្ងឺផ្លូវដង្ហើមថ្មី COVID-19 ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៩៩ម៉ឺន៧ពាន់៣៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១២ម៉ឺន៦ពាន់៥៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៧ម៉ឺន៨ពាន់៣២៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ៕

  • អាល្លឺម៉ង់ចាប់ផ្តើមដកការរឹតបន្តឹងមួយចំនួន ខណៈចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ក្នុងប្រទេសអឺរ៉ុបមួយនេះកើនឡើងជាង៣ពាន់នាក់

    អាល្លឺម៉ង់ចាប់ផ្តើមដកការរឹតបន្តឹងមួយចំនួន ខណៈចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ក្នុងប្រទេសអឺរ៉ុបមួយនេះកើនឡើងជាង៣ពាន់នាក់

    អាល្លឺម៉ង់៖ អាជ្ញាធរអាល្លឺម៉ង់នៅថ្ងៃទី១៥ ខែមេសានេះ បានបង្ហាញពីផែនការចង់ដកការរឹតត្បិតមួយចំនួនដែលបានដាក់ចេញ ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នា អាល្លឺម៉ង់បានក្លាយជាដ៏ធំបំផុតមួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើនក្នុងប្លុកអឺរ៉ុប ដែលបានប្រទេសពីជំហានបណ្តោះអាសន្នកាលពីថ្ងៃ ពុធ សប្តាហ៍នេះ ដើម្បីបើកឡើងវិញនូវសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអាល្លឺម៉ង់ ចំនួនអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១៣ម៉ឺន៤ពាន់៧៥៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៨០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន២ពាន់៦រយនាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

  • ថៃរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន២៩ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០៣នាក់ស្លាប់

    ថៃរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន២៩ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០៣នាក់ស្លាប់

    ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 ក្នុងស្រុកចំនួន២៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនេះកើនឡើងដល់២ពាន់៦៧២ករណី នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រៅពីចំនួនអ្នកឆ្លងខាងលើនេះ អ្នកជម្ងឺចំនួន០៣នាក់ថ្មីបន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ខណៈតួលេខថ្មីនេះ បានធ្វើអោយចំនួនសរុបនៃអ្នកស្លាប់កើនឡើងដល់៤៦នាក់។ ដោយឡែកចំនួនសរុបនៃអ្នកជម្ងឺជាសះស្បើយឡើងវិញ រហូតមកទល់នឹងពេលនេះ កើនឡើងដល់១ពាន់៥៩៣នាក់ ។ សូមជម្រាបថា ប្រទេសថៃប្រហែលជាត្រូវដកបំរាមគោចរវិញ នៅចុងខែមេសា ឆ្នាំ២០២០នេះ ប្រសិនបើករណីជំងឺ COVID-19 បន្តធ្លាក់ចុះ ខណៈមន្ទីរពេទ្យ ស៊ីរីរាច (Siriraj) ជំរុញដល់អាជ្ញាធរលុបបំរាមគោចរឲ្យបានឆាប់ជាងនេះ៕

  • លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតថាតើមេរោគ COVID-19 ចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានឬយ៉ាងណា

    លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតថាតើមេរោគ COVID-19 ចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានឬយ៉ាងណា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមកំណត់ថាតើជម្ងឺ COVID-19 ចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន ប្រទេសចិនឬយ៉ាងណា ខណៈរដ្ឋមន្រ្តីការបរទេស លោក ម៉ៃ ប៉ុមប៉េអូ និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងត្រូវតែមានភាពស្អាតស្អំ ចំពោះអ្វីដែលពួកគេបានដឹង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ប្រភពនៃវីរុសនៅតែជាអាថ៌កំបាំង ទូរទស្សន៍ Fox News បានរាយការណ៍កាលពីថ្ងៃទី១៥ ខែមេសាថា វីរុសនេះមានប្រភពដើមក្នុងមន្ទីរពិសោធន៍ទីក្រុងវូហាន មិនមែនជាអាវុធជីវសាស្ត្រទេ ប៉ុន្តែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបង្ហាញថា កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណ និងប្រយុទ្ធប្រឆាំងនឹងវីរុស គឺស្មើឬធំជាងសមត្ថភាពរបស់សហរដ្ឋអាម៉េរិក។ របាយការណ៍នេះ និងរបាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា មន្ទីរពិសោធន៍វូហាន គឺជាកន្លែងដែលការពិសោធន៍មេរោគបានធ្វើឡើង និងខ្វះស្តង់ដារសុវត្ថិភាពនៅទីនោះ បាននាំឱ្យនរណាម្នាក់ឆ្លងមេរោគ និងផ្ទុះឡើងនៅផ្សារសត្វចិញ្ចឹមមួយនៅក្បែរនោះ កន្លែងដែលមេរោគចាប់ផ្តើមឆ្លងរាលដាល៕

  • ថៃអាចលុបបំរាមគោរចរវិញចុងខែនេះ ក្រោយការឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះ ប៉ុន្មានថ្ងៃនេះ

    ថៃអាចលុបបំរាមគោរចរវិញចុងខែនេះ ក្រោយការឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះ ប៉ុន្មានថ្ងៃនេះ

    ថៃ៖ ថៃប្រហែលជាត្រូវដកបំរាមគោចរវិញ នៅចុងខែមេសា ឆ្នាំ២០២០នេះ ប្រសិនបើករណីជំងឺកូវីដ១៩បន្តធ្លាក់ចុះនោះ យ៉ាងណាក៏ដោយមន្ទីរពេទ្យ Siriraj ជំរុញដល់អាជ្ញាធរលុបបំរាមគោចរឲ្យបានឆាប់ជាងនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៦ មេសា នេះ។ ផ្អែកតាមប្រភពដដែល មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ១៩របស់ថៃ ហៅកាត់ថា CCSA កាលពីថ្ងៃពុធម្សិលមិញ បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩នេះ ចំនួន៣០ករណី ធ្វើឲ្យចំនួនអ្នកជំងឺកើនដល់២៦៤៣នាក់។ តួលេខនេះធ្លាក់ចុះ៤ករណី បើប្រៀធៀបនឹងការរកឃើញ កាលពីថ្ងៃអង្គារ៍។ រាជរដ្ឋាភិបាលថៃបានដាក់បំរាមគោរចរទូទាំងប្រទេស នៅចន្លោះពីម៉ោង១០យប់ដល់៤ភ្លឺ ចាប់ពីថ្ងៃទី៣ មេសា ដល់៣០ មេសា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅក្រោយប្រជុំគណៈរដ្ឋមន្ត្រីម្សិលមិញដែរថា លោកកត់សម្គាល់ឃើញពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មី ក្នុងមួយថ្ងៃៗ។ លោកថា ស្ថាប័ន CCSA នឹងតាមដានរឿងនេះ ហើយពិចារណាលើការដែលអាចនឹងដកបំរាមគោរចរចេញវិញ៕

  • ការអបអរពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ នឹងជួយឲ្យពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក អាចឆ្លងឆ្នាំថ្មីជាមួយគ្នានៅលើ FACEBOOK

    ការអបអរពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ នឹងជួយឲ្យពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក អាចឆ្លងឆ្នាំថ្មីជាមួយគ្នានៅលើ FACEBOOK

    ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យជាតិដ៏សំខាន់បំផុត សម្រាប់កម្ពុជានោះ នៅតែអាចប្រារព្ធឡើងបានតាមអនឡាញ បើទោះបីជាមានការរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩ ដែលបានបង្ខំឲ្យមានការលើកពេលថ្ងៃឈប់សម្រាកនៅកម្ពុជាផ្ទាល់ និងបានរារាំងមិនឲ្យពលរដ្ឋកម្ពុជាទូទាំងពិភពលោកជួបជុំគ្នា ជាលក្ខណៈគ្រួសារ និងសហគមន៍តាមបែបប្រពៃណីក៏ដោយ។ ព្រឹត្តិការណ៍ «Stay Home Khmer New Year ឬ អបអរ ថ្ងៃចូលឆ្នាំខ្មែរពីផ្ទះ» នឹងមានការផ្ដល់ជូននូវការលេងល្បែងប្រជាប្រិយ ជាច្រើន ការប្រគំតន្ត្រី និងការសម្តែងពីសំណាក់កំពូលតារាចម្រៀង តារាកំប្លែង និងពិធីករកម្មវិធីលេងហ្គេមកម្សាន្តល្បីៗប្រចាំកម្ពុជា ជាច្រើនរូបដែលនឹងមានផ្សាយផ្ទាល់ ជូនទស្សនា នៅលើ Facebook តាមរយៈ https://www.facebook.com/IKAREeverywhere/ នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ចាប់ពីម៉ោង ១០:០០GMT (ត្រូវនឹង ម៉ោង៥ល្ងាច ម៉ោងក្នុងស្រុក)។ ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមអនឡាញនេះ នឹងត្រូវរៀបចំឡើងដោយអង្គការសមាគមអន្តរជាតិ Kare ហៅកាត់ថា IKARE ដែលមានស្នាក់ការធំនៅសហរដ្ឋអាម៉េរិក។ អង្គការនេះក៏ជាអ្នកគ្រប់គ្រងសារមន្ទីរ National Khmer Legacy (កេរិ៍តតំណែលជាតិខ្មែរ) នៅរដ្ឋ Minnesota សហរដ្ឋអាម៉េរិក ផងដែរ…

  • ជំងឺកូវីដ១៩ជាឳកាសឲ្យវៀតណាមក្លាយជាអ្នកផលិតម៉ាស ផ្គត់ផ្គង់ពិភពលោក

    ជំងឺកូវីដ១៩ជាឳកាសឲ្យវៀតណាមក្លាយជាអ្នកផលិតម៉ាស ផ្គត់ផ្គង់ពិភពលោក

    ឧស្សាហកម្មរោងចក្រកាត់ដេរនៅប្រទេសវៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែជំងឺនេះបែរជាបានផ្តល់ឳកាសល្អសម្រាប់វៀតណាមទៅវិញ ក្នុងការដែលក្លាយជារោងចក្រផលិតម៉ាសផ្គត់ផ្គង់កម្រិតពិភពលោក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ។ ផ្អែកតាមប្រភពថា ថ្មីៗនេះ ក្រុមហ៊ុ Garment 10 Corporation Joint Stock Company នៅវៀតណាមបានអះអាងងថា ខ្លួនបានទទួលការបញ្ជាទិញម៉ាសមុខវេជ្ជសាស្ត្រតម្លៃ៥២លានដុល្លារអាម៉េរិក រួមនឹងម៉ាសក្រណាត់តម្លៃ២០លានដុល្លារអាម៉េរិក ពីដៃគូសហការនៅអាម៉េរិក ព្រមទាំងម៉ាសក្រណាត់២លាន និងម៉ាសមុខវេជ្ជសាស្ត្រ៦លាន ពីដៃគូនៅអាឡឺម៉ង់ដែរ។ ក្រុមហ៊ុនមួយទៀតឈ្មោះថា TNG ក៏ទើបតែបានដឹកជញ្ជូនម៉ាសក្រណាត់ប្រឆាំងបាត់តេរីរាប់លានម៉ាសទៅសហភាពអឺរ៉ុបដែរ កាលពីខែមុន ហើយក្រុមហ៊ុននេះក៏បានវិនិយោគលើការផលិតម៉ាសមុខវេជ្ជសាស្ត្រ ដែលរំពឹងថា នឹងចាប់ផ្តើមផលិតចាប់ពីខែឧសភា ខាងមុខនេះតទៅ៕