Category: Covid-19

  • សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់ខ្លួន ជនសង្ស័យចំនួន ០១ នាក់ញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋ ជាអាទិ៍ (ឡាយវីដេអូ ញុះញង់ ប្រឆាំងបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល )

    សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់ខ្លួន ជនសង្ស័យចំនួន ០១ នាក់ញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋ ជាអាទិ៍ (ឡាយវីដេអូ ញុះញង់ ប្រឆាំងបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល )

    កំពង់ធំ)៖ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។ នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានធ្វើការឃាត់ខ្លួន ឈ្មោះ លេខ សៀងលី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករចាក់សាំង ។ ទីលំនៅបច្ចុប្បន្នភូមិ ថ្នល់ ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ពីបទ ញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋ ជាអាទិ៍  ( ឡាយវីដេអូ ញុះញង់ ប្រឆាំងបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល ) ប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០២០ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សេង ប៊ុនហ៊ត…

  • សម្ដេចតេជោ ហ៊ុន សែន សូមចិត្តពលករខ្មែរនៅក្រៅប្រទេស កុំធ្វើអ្វីដែលខុសច្បាប់នៅក្នុងប្រទេសគេ ដែលកំពុងដាក់ក្នុងគ្រាអាសន្នឲ្យសោះ

    សម្ដេចតេជោ ហ៊ុន សែន សូមចិត្តពលករខ្មែរនៅក្រៅប្រទេស កុំធ្វើអ្វីដែលខុសច្បាប់នៅក្នុងប្រទេសគេ ដែលកំពុងដាក់ក្នុងគ្រាអាសន្នឲ្យសោះ

    តាមរយៈ Page Facebook ផ្លូវការ នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តផ្ញើសារសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋគ្រប់រូប ចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលករ ពលការនី ដែលកំពុងរស់នៅ និងធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុម ដែលពេល នេះ ប្រទេសគេកំពុងមានការហាមឃាត់តឹងរឹងបំផុត ក្នុងការទប់ស្កាត់ការចម្លងរោគកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា សូមកូនក្មួយកុំធ្វើអ្វីដែលខុសច្បាប់នៅក្នុងប្រទេសគេ ដែល កំពុងដាក់ក្នុងគ្រាអាសន្នអោយសោះ។…

  • ខេត្តមណ្ឌលគិរី ទទួលបានម៉ាស់ពីសប្បុរសជនចំនួន១មុឺនម៉ាស់តម្លៃ ៤៥០០ដូល្លារ

    ខេត្តមណ្ឌលគិរី ទទួលបានម៉ាស់ពីសប្បុរសជនចំនួន១មុឺនម៉ាស់តម្លៃ ៤៥០០ដូល្លារ

    មណ្ឌលគិរី៖ ម៉ាសចំនួន១មុឺន ដែមានតម្លៃ៤៥០០ដុល្លារ ត្រូវបានសប្បុរសជន ផ្ដល់ជូនប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ក្រោមការទទួលពីលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ។ ពិធីប្រគល់ទទួលម៉ាស់ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នាសាលប្រជុំរបស់សាលាខេត្តមណ្ឌលគិរី។ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថាដោយមានការអំពាវរបស់អាជ្ញាធរខេត្ត រួមទាំងមន្ទីរការងារ ដល់សប្បុរសជន និងអាជីវករ ក្នុងការជួយគាំទ្រជាថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនោះ លោក តាំង សេងលីម តំណាងសណ្ឋាគារមណ្ឌលគិរី និងមានការចូលរួមជួយពីសមាជិកសមាគមចិននៅកម្ពុជា ក៏បានជួយឧបត្ថម្ភម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ គិតជាថវិកា ៤,៥០០$ ផ្តល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អភិបាលខេត្ត លោកស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ល្អប្រពៃរបស់ លោក តាំង សេងលីម តំណាងសណ្ឋាគារមណ្ឌលគិរី និងសមាជិកសមាគមចិននៅកម្ពុជា ក៏ដូចជាមន្ទីរការងារ ក្នុងការចូលរួមសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩។អភិបាលខេត្តបានបញ្ជាក់ថា…

  • បុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលនេះបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ

    បុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលនេះបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ

    ខេត្តសៀមរាប៖ បុរសជនជាតិឥណ្ឌូណេស៊ីចំនួន០២នាក់ ដែលមានជំងឺកូវីដ-១៩ មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ កាលពីរសៀលថ្ងៃទី១៤ ខែមេសាម្សិលមិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺ ក្រោមការយកចិត្តទុកក្នុងការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់រយៈពេល២២ថ្ងៃកន្លងមក។ នៅចំពោះមុខក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងអ្នកសារព័ត៌មាន បុរសជនជាតិឥណ្ឌូណេស៊ី បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង កក់ក្តៅបំផុត ព្រមទាំងសម្ដែងនូវការ កោតសរសើរចំពោះគោលនយោបាយ និងទឹកចិត្តមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតចំពោះការស្នាក់នៅព្យាបាលរូបលោកទាំង០២នាក់ នៅក្នុងប្រទេសកម្ពុជា និងអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានសង្គ្រោះជីវិតរបស់លោក ឆ្លងផុតពីគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀម រាបលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានមានប្រសាសន៍ថា បុរសជនជាតិឥណ្ឌូណេស៊ីទាំង ០២នាក់នេះ ត្រូវបានរកឃើញមានផ្ទុកវារុសកូវីត១៩ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ដោយមន្ទីរពេទ្យមួយនៅទីក្រុងបាងកក លុះថ្ងៃទី២២ ខែមីនា ពួកគាត់បានធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មុនមានការបិទព្រំដែន ហើយនៅ ថ្ងៃទី ២៣ ខែមីនា បុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះ បានមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ …

  • សម្ភារបរិក្ខារវេជ្ជសាស្ដ្រ និងម៉ាសពេទ្យតម្លៃ១លានដុល្លារអាម៉េរិក ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    សម្ភារបរិក្ខារវេជ្ជសាស្ដ្រ និងម៉ាសពេទ្យតម្លៃ១លានដុល្លារអាម៉េរិក ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    ពិធីប្រគល់ និងទទួលអំណោយនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥មេសា២០២០ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន លោក សេង ទៀង និងតំណាងរបស់ក្រុមហ៊ុន MJ Health Care Co.Ltd.។ អំណោយនោះ រួមមានសម្ភារបរិក្ខារវេជ្ជសាស្ដ្រចំនួនមួយកុងតឺន័រ និងម៉ាសពេទ្យចំនួន១០ម៉ឺន ដែលមានតម្លៃ១លានដុល្លារអាម៉េរិក។ អំណោយជាសម្ភារៈ បរិក្ខារទាំងនោះ ធ្វើឡើងតាមរយៈអង្គការគម្រោងការព្យាបាល Project Commission on Urgent Relief and Equipment (C.U.R.E ដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩។ ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី , គម្រោង Project…

  • ស្ត្រីបើកឡានក្រុងម្នាក់នៅថៃបានស្លាប់ដោយសារកូវីដ១៩ ធ្វើឲ្យអ្នកស្លាប់កើនដល់៤១នាក់ ក្នុងប្រទេសនេះ

    ស្ត្រីបើកឡានក្រុងម្នាក់នៅថៃបានស្លាប់ដោយសារកូវីដ១៩ ធ្វើឲ្យអ្នកស្លាប់កើនដល់៤១នាក់ ក្នុងប្រទេសនេះ

    ថៃ៖ កាលពីថ្ងៃទី១៤ មេសា ថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៣៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជំងឺសរុប២៦១៣នាក់ នេះបើតាមមន្ត្រីសុខាភិបាល។ ប្រភពបញ្ជាក់ថា ក៏មានអ្នកស្លាប់ម្នាក់ទៀត កើនដល់៤១នាក់ ហើយអ្នកស្លាប់ថ្មីរូបនេះ គឺជាអ្នកបើកបរឡានក្រុងនៅបាងកក ដែលធ្លាប់បានផឹកស្រាជាមួយមនុស្ស៩នាក់ទៀត ដែលឆ្លងជំងឺនេះដែរ។ វេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកដោះស្រាយបញ្ហាកូវីដ១៩របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា អ្នកបើកបរស្លាប់រូបនេះមានវ័យ៥២ឆ្នាំ គឺជាស្ត្រី ហើយគាត់ក៏ធ្លាប់បានផឹកស្រាជាមួយមិត្តភ័ក្ត្រ ដែលឆ្លងជំងឺនេះ ពីអ្នកផ្សេងទៀត៕

  • អាម៉េរិកផ្អាកផ្តល់ជំនួយដល់អង្គការសុខភាពពិភពលោក លើកហេតុផលថាមិនអាចគ្រប់គ្រងបញ្ហាកូវីដ១៩

    អាម៉េរិកផ្អាកផ្តល់ជំនួយដល់អង្គការសុខភាពពិភពលោក លើកហេតុផលថាមិនអាចគ្រប់គ្រងបញ្ហាកូវីដ១៩

    អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៤ មេសាថា អាម៉េរិកសម្រេចផ្អាកផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ដោយលោកអះអាងថា អង្គការមួយនេះបានលាក់បាំងពីការរាតត្បាតនៃជំងឺវីរុសកូវីដ១៩ នៅប្រទេសចិន ធ្វើឲ្យជំងឺនេះបានរាតត្បាតនៅជុំវិញពីពិភពលោក នេះបើតាមការការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Channelnewsasia ។ លោក ត្រាំ បាននិយាយអំឡុងសន្និសីទសារព័ត៌មានថា លោកបានណែនាំទៅរដ្ឋបាលរបស់លោកឲ្យបញ្ចប់ការផ្តល់ជំនួយនេះ ខណៈដែលមានការស៊ើបអង្កេតដឹងថា WHO គ្រប់គ្រងខុសធ្ងន់ធ្ងរ ហើយលាក់បាំងអំពីការរីករាលដាលនៃជំងឺនេះ។ បើតាមប្រភពថា អាម៉េរិកគឺជាប្រទេសផ្តល់ជំនួយធំជាងគេដល់អង្គការសុខភាពពិភពលោក ក្នុងនោះ កាលពីឆ្នាំ២០១៩ អាម៉េរិកផ្តល់មូលនិធិជូនអង្គការនេះ ជាង៤០០លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ១៥ភាគរយនៃកញ្ចប់ថវិកាជំនួយ៕

  • ថ្ងៃ១៥មេសានេះ កម្ពុជាមានករណីជាសះស្បើយពីជម្ងឺកូវីដ១៩ចំនួន៥នាក់ និងគ្មានអ្នកចំលងថ្មីនោះឡើយ

    ថ្ងៃ១៥មេសានេះ កម្ពុជាមានករណីជាសះស្បើយពីជម្ងឺកូវីដ១៩ចំនួន៥នាក់ និងគ្មានអ្នកចំលងថ្មីនោះឡើយ

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះកម្ពុជាមានករណីឆ្លងជម្ងឺកូវីដ-១៩ ចំនួន១២២នាក់ ក្នុងនោះ៩៦នាក់បានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ៕

  • វ៉ាក់សាំងសម្រាប់ការពារជម្ងឺវីរុសកូវីដ-១៩ របស់ចិន ឈានដល់ការលពិសោធន៍លើកទី២របស់ខ្លួន មុនគេបង្អស់ក្នុងចំណោមវ៉ាក់សាំងដទៃសទៀត

    វ៉ាក់សាំងសម្រាប់ការពារជម្ងឺវីរុសកូវីដ-១៩ របស់ចិន ឈានដល់ការលពិសោធន៍លើកទី២របស់ខ្លួន មុនគេបង្អស់ក្នុងចំណោមវ៉ាក់សាំងដទៃសទៀត

    ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១៤មេសា បានឲ្យដឹងថា នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំងAdenovirus សម្រាប់ជម្ងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ស្ថានទូតបានបន្តថា ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក បានប្រកាសថា នោះគឺជាវ៉ាក់សាំងសម្រាប់ជម្ងឺវីរុសCOVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងជិត២លាននាក់ ក្នុងនោះស្លាប់ជាង១២ម៉ឺននាក់ និងជាសះស្បើយជាង៤៧ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងជិត២លាននាក់ ក្នុងនោះស្លាប់ជាង១២ម៉ឺននាក់ និងជាសះស្បើយជាង៤៧ម៉ឺននាក់

    បរទេស៖ ជម្ងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៩៩ម៉ឺន៧ពាន់៣៥៨ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន១២ម៉ឺន៦ពាន់៥៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៧ម៉ឺន៨ពាន់៣២៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៦១ម៉ឺន៣ពាន់៨៨៦នាក់ ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៦ពាន់៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៨ពាន់៨២០នាក់។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន៤ពាន់៦០នាក់ ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៨ពាន់២៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៧ពាន់៥០៤នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន២ពាន់៤៨៨នាក់ ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន១ពាន់៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៧ពាន់១៣០នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៤ម៉ឺន៣ពាន់៣០៣នាក់ ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៥ពាន់៧២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៨ពាន់៨០៥នាក់ ។ ៥-អាល្លឺម៉ង់ ចំនួនអ្នកឆ្លងកើនឡើងដល់១៣ម៉ឺន២ពាន់២១០នាក់ ក្នុងនោះមានអ្នកជំងឺសរុប៣ពាន់៤៩៥នាក់ស្លាប់…