-
វៀតណាមចាប់ផ្តើមនាំចេញអង្ករវិញនៅខែមេសានេះ បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្នដើម្បីរក្សាសន្តិសុខស្បៀង ចំពេលផ្ទុះឡើងជម្ងឺ COVID-19
វៀតណាម៖ ប្រទេសវៀតណាមនឹងចាប់ផ្តើមនាំចេញអង្ករឡើងវិញចាប់ពីខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសហាមការនាំចេញអង្ករ ដើម្បីធានាថា ប្រទេសខ្លួនមានស្បៀងអាហារគ្រប់គ្រាន់ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត COVID-19 ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានយល់ព្រមលើផែនការរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីនាំចេញអង្ករចំនួន៤០ម៉ឺនតោននៅក្នុងខែមេសា ឆ្នាំ២០២០នេះ ហើយលោកក៏បានប្រាប់ក្រសួងឱ្យរៀបចំផែនការនាំចេញមួយទៀតនៅក្នុងខែឧសភាខាងមុខ និងបញ្ជូនវាមករដ្ឋាភិបាលវិញ យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមេសានេះ ។ សូមបញ្ជាក់ថា វៀតណាមជាប្រទេសនាំចេញអង្ករច្រើនបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និង ថៃ ដោយកាលពីឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន៦.៣៧លានតោន មានទឹកប្រាក់២.៨១ពាន់លានដុល្លារ ដោយទីផ្សារធំរបស់ខ្លួនក្នុងនោះរួមមានហ្វីលីពីន កូដឌឺវ័រ ម៉ាឡេស៊ី និងចិន ៕
-
ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ពាក់ព័ន្ធនឹងជម្ងឺកូវីដ-១៩ ចំនួន៨ចំណុច ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺ កូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ។ បើតាម ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបថា តាមរយៈកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ ចំនួន៨ ចំណុច ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានទទួលស្គាល់ថា កន្លងមកអាស៊ានមានយន្តការពិសេស ទៅលើវិស័យសុខាភិបាលអាស៊ាន និងយន្តការផ្សេងៗទៀតរបស់អាស៊ាន ដែលបានធ្វើការជាមួយគ្នាកន្លងទៅ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ។ ១.…
-
តម្លៃប្រេងហក់ឡើងខ្ពស់វិញ បន្ទាប់ពីរុស្ស៊ី និងអង្គការ អូពិច ព្រមព្រៀងគ្នាកាត់បន្ថយទិន្នផល ប្រេងក្នុងទ្រង់ទ្រាយធំបំផុត ស្របពេលជម្ងឺ COVID-19 កំពុងបង្កផលប៉ះពាល់ខ្លាំង
បរទេស៖ តម្លៃប្រេងបានហក់ឡើងខ្ពស់វិញ បន្ទាប់ពីអង្គការផលិតប្រេង អូពិច និងសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ី បានព្រមព្រៀងគ្នាក្នុងការកាត់បន្ថយទិន្នផលប្រេងក្នុងទ្រង់ទ្រាយធំបំផុត ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់វិញ ចំពេលជម្ងឺ COVID-19 កំពុងរីករាលដាលនិងបង្កផលប៉ះពាល់ខ្លាំង នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។ អង្គការ អូពិច បូកសម្ព័ន្ធមិត្តបានយល់ព្រមលើផែនការកាត់បន្ថយការផលិតប្រេងចំនួន ៩.៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលនឹងចាប់ផ្តើមពីខែឧសភាខាងមុខនេះ ដោយបញ្ចប់សង្គ្រាមតម្លៃរវាងអារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ។ សហរដ្ឋអាម៉េរិក ប្រេស៊ីល និង កាណាដា នឹងចូលរួមចំណែកកាត់បន្ថយទិន្នផលប្រេងចំនួន៣.៧លានបារ៉ែលបន្ថែមទៀតផងដែរ ខណៈផលិតកម្មរបស់ពួកគេធ្លាក់ចុះ ហើយប្រទេសចំនួន២០ទៀតក៏នឹងកាត់បន្ថយចំនួន១.៣លានបារ៉ែលបន្ថែមទៀតផងដែរ សូមបញ្ជាក់ថា ទីផ្សារប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាម៉េរិក បានកើនឡើងចំនួន៧.៧ភាគរយនៅតម្លៃ២៤.៥២ដុល្លារក្នុងមួយបារ៉ែល ក្នុងការធ្វើជំនួញនៅទ្វីបអាស៊ី ខណៈទីផ្សារប្រេង Brent ដែលជារង្វាស់តម្លៃប្រេងអន្តរជាតិ បានកើនឡើង៥ ភាគរយ គឺស្មើនឹង៣៣.០៨ដុល្លារក្នុងមួយបារ៉ែល ៕ …
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកសរុបកើនលើស២លាននាក់ ក្នុងនោះស្លាប់ជិត១២ម៉ឺននាក់ និងជាសះស្បើយជាង៤៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន១ម៉ឺន៩ពាន់៣២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១១ម៉ឺន៩ពាន់៤៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៤ម៉ឺន៥ពាន់នាក់នៅទូទាំងសកលលោក នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីសាកលវិទ្យាល័យអាម៉េរិក ចន ហបឃីនស៍ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៦ពាន់៩៤១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៦៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៦ពាន់៩៤៨នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន៩៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៧៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៤ពាន់៧២៧នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៩ពាន់៥១៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤៦៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៥ពាន់៤៣៥នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៣ម៉ឺន៦ពាន់៧៧៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៩៦៧នាក់ស្លាប់…
-
វ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ចំនួន ៧០ប្រភេទ កំពុងផលិតឡើង ក្នុងនោះមាន៣ឈានមុខគេ
ស្វីស៖ វ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 ចំនួន ៧០ប្រភេទ កំពុងផលិតឡើងនៅទូទាំងពិភពលោក ក្នុងនោះមានវ៉ាក់សាំងចំនួន០៣ឈានមុខគេ ត្រូវបានធ្វើតេស្តសាកល្បងលើមនុស្សរួចហើយ នេះបើតាមអង្គការសុខភាពពិភពលោក (WHO) ។ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនផលិតឱសធំ និងតូចជាច្រើនកំពុងចូលរួមយ៉ាងសកម្ម ដើម្បីជួយបង្កើតវ៉ាក់សាំង ដែលអាចជាមធ្យោបាយមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតសកល COVID-19 ។ តួយ៉ាង វ៉ាក់សាំងពិសោ ធន៍មួយដែលបង្កើតឡើងដោយក្រុមហ៊ុន CanSino Biologics ចុះបញ្ជីនៅក្រុងហុងកុង និងវិទ្យាស្ថានជីវបច្ចេកវិជ្ជានៅទីក្រុងប៉េកាំង កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសាកល្បង ។ ដោយឡែកវ៉ាក់សាំងពីរផ្សេងទៀតដែលកំពុងធ្វើតេស្តលើមនុស្សដែរនោះ គឺវ៉ាក់សាំងផលិតឡើងដាច់ដោយឡែកពីគ្នា ដោយក្រុមហ៊ុនផលិតឱសថរបស់សហរដ្ឋអាម៉េរិក Moderna និង Inovio Pharmaceuticals នេះអង្គការសុខភាពពិភពលោក WHO ៕
-
លោក ដូណាល់ ត្រាំ ច្រានចោលព័ត៌មានថា លោកនឹងបណ្តេញមន្ត្រីជំនាញសុខាភិបាលជាន់ខ្ពស់អាម៉េរិកមួយរូបចេញពីតំណែង
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកគ្មានបំណងបណ្តេញលោក អាន់ថូនី ហ្វូស៊ី ចេញពីតំណែងមន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសុខាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការភ្ញាក់ផ្អើលថា រូបលោកអាចនឹងបណ្តេញលោក ហ្វូស៊ី ចេញពីតំណែង ក្រោយលោក ហ្វូស៊ី និយាយថា បើសិនជាមានកិច្ចខិតខំប្រឹងប្រែងតាំងពីដំបូងៗ ដើម្បីទប់ទល់នឹងជម្ងឺ COVID-19 នោះ សហរដ្ឋអាម៉េរិកប្រហែលជាអាចសង្គ្រោះជីវិតប្រជាជនបានច្រើនជាងនេះ។ សូមរំលឹកថា កន្លងមកនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានទទួលការរិះគន់ចំពោះភាពយឺតយ៉ាវ ដែលមិនបានចាត់វិធានការទប់ទល់នឹងជម្ងឺ COVID-19 ក្នុងនោះរួមមានការខ្វះខាតទៅលើការធ្វើតេស្ត និង មន្ទីរពេទ្យជាដើម ដែលជាហេតុធ្វើឲ្យជំងឺរាតត្បាតសកលមួយនេះ រីករាតត្បាតយ៉ាងគំហុកនៅសហរដ្ឋអាម៉េរិក៕
-
លោក បូរីស ចនសុន កំពុងស្ថិតក្រោមការថែទាំយ៉ាងដិតដល់បំផុត បើទោះជាការធ្វើតេស្ដអវិជ្ជមានចំពោះជម្ងឺ COVID-19
អង់គ្លេស៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស គឺលោក James Slack បាននិយាយថា ក្រោយពេលចាកចេញពីមន្ទីរពេទ្យនោះ លោក បូរីស ចនសុន ត្រូវបានធ្វើតេស្ដអវិជ្ជមានចំពោះជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នលោក បូរីស ចនសុន កំពុងស្នាក់នៅឯ Chequers ដែលជាគេហដ្ឋានសម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស ក្រោមការថែទាំយ៉ាងដិតដល់បំផុត បើទោះជាលោកបានជាសះស្បើយពីជម្ងឺ COVID-19 ។ សូមរំលឹកថា នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ St. Thomas កាលពីថ្ងៃទី០៥ ខែមេសា ក្រោយរោគសញ្ញាជម្ងឺ COVID-19 មានសភាពធ្ងន់ធ្ងរឡើង ៕
-
នៅអ៊ីរ៉ង់ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងជាង៧ម៉ឺន ក្នុងនោះស្លាប់ជាង៤ពាន់នាក់ និងជាសះស្បើយជាង៤ម៉ឺននាក់
អ៊ីរ៉ង់៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់ កើនឡើងដល់៤ពាន់៥៨៥នាក់ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន១១១ករណីថែមទៀតក្នុងរយៈពេល២៤ម៉ោង នេះបើសារព័ត៌មានស៊ិនហួ ដកស្រង់ប្រភពពីក្រសួងសុខាភិបាលអ៊ីរ៉ង់ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានអោយដឹងទៀតថា បច្ចុប្បន្នមានអ្នកជំងឺសរុប៤ម៉ឺន៥ពាន់៩៨៣នាក់បានជាសះស្បើយឡើងវិញ និងបានចាកចេញពីមន្ទីរពេទ្យ ខណៈដែលអ្នកជម្ងឺ៣ពាន់៨៧៧នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងទទួលការព្យាបាល ។ គិតមកទល់ពេលនេះ អ៊ីរ៉ង់បានធ្វើតេស្តរកវីរ៉ុស COVID-19 លើប្រជាជនចំនួន២៧ម៉ឺន៥ពាន់៤២៧នាក់ ។ សូមជម្រាបថា ប្រទេសអ៊ីរ៉ង់បានប្រកាសរកឃើញករណីឆ្លងជម្ងឺ COVID-19 ដំបូង កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងមកនេះ ហើយក៏បានក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារជម្ងឺផ្លូវដង្ហើមថ្មីនេះច្រើនជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕
-
មនុស្ស១៤នាក់ត្រូវគេរាយការណ៍ថាបានជាសះស្បើយពីជំងឺកូវីដ-១៩នៅថ្ងៃ១៤មេសានេះ ចំណែករណីឆ្លងថ្មីមិនត្រូវបានរកឃើញឡើយ
យោងតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ១៤មេសានេះ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១២២នាក់ និងបានជាសះស្បើយ៩១នាក់។
-
សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈ Video Conference នាព្រឹកស្អែកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងបើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏នឹង អញ្ជើញប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង ។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើង ដោយជំងឺកូវីដ-១៩ ផងដែរ ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពី ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការ សង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ-១៩ ។…