-
បើភូមិ ឃុំ ទាំងអស់មានសុវត្ថិភាព មានន័យថាប្រទេសជាតិទាំងមូលគឺមានសុវត្ថិភាព សុខសន្តិភាព និងស្ថេរភាពហើយ ដូច្នេះមន្ត្រីរាជការនគរបាលចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ទាំងអស់ត្រូវពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

នេះបើតាមប្រសាសន៍ណែនាំរបស់សម្តេចសម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ នៅទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ សម្តេចក្រឡហោម ស ខេងមានប្រសាស៍ថា ក្រសួងមហាផ្ទៃបានចាត់ទុកគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាអទិភាពហើយដើម្បីធានាដល់ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព យើងត្រូវពង្រឹងយន្តការដើម្បីអនុវត្តន៍ ដោយត្រូវពង្រីកការចូលរួមឱ្យបានច្រើន ការគាំទ្រឱ្យកាន់តែច្រើនពីគ្រប់មជ្ឍដ្ឋាន ។ សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា ចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះដែរ អ្នកដែរដើរតួនាទីយ៉ាងសំខាន់នោះ គឺប៉ុស្តិ៍នគរបាល អធិការដ្ឋាននគរបាល ព្រោះផ្នែកនេះ នៅជាប់គៀក និងប្រជាពលរដ្ឋ ដូច្នេះយើងចាំបាច់ត្រូវរួមគ្នាលើកកម្ពស់សមត្ថិភាពបំពេញភារកិច្ចដល់មន្ត្រីទាំងនោះ។ ការលើកកម្ពស់នោះទៀតសោត គឺធ្វើឡើងតាមរយៈការធ្វើវិក្រិត្យការមួយឆ្នាំទៅ ពីរឆ្នាំម្តង ដើម្បីបង្កើនសមត្ថិភាពមួយដ៏សំខាន់។ជាងនេះក្រៅពីការបង្កើនសមត្ថិភាពតាមរយៈការធ្វើវិក្រិត្យការ យើងក៏នឹងត្រូវផ្តល់នូវសម្ភារផ្សេងៗដើម្បីបម្រើដល់ការងារចាំបាច់នៅតាមទីតាំងផ្ទាល់ សម្តេចបានលើកឡើងថា កាលពីពេលកន្លងទៅយើងបានប្រគល់បា្រក់ឧបត្ថម ទៅថ្នាក់ក្រុង ស្រុក ផ្ទាល់តែម្តងលើកទឹកចិត្ត…
-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកសរុបកើនដល់១.៨៥លាននាក់ ក្នុងនោះស្លាប់ជាង១១ម៉ឺននាក់ និងជាសះស្បើយជាង៤២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៨៥ម៉ឺន២ពាន់៦៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១១ម៉ឺន៤ពាន់២១៤នាក់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤២ម៉ឺន៣ពាន់៤៧៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។ រហូតមកទល់នឹងពេលនេះ ជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រអន្តរជាតិ worldmeter នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន៤២៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់១០៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន២ពាន់៦៣៤នាក់ ។២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៦ពាន់៨៣១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់២០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន២ពាន់៣៩១នាក់ ។៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៦ពាន់៣៦៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៩ពាន់៨៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៤ពាន់២១១នាក់ ។៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៣ម៉ឺន២ពាន់៥៩១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៣៩៣នាក់ស្លាប់…
-
លោក ដូណាល់ ត្រាំ ចេញសេចក្តីប្រកាសគ្រោះមហន្តនៅគ្រប់រដ្ឋទាំងអស់ជា លើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយសារការរាតត្បាតនៃជម្ងឺ COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅចុងសប្តាហ៍មុន បានអនុញ្ញាតឲ្យចេញសេចក្តីប្រកាសគ្រោះមហន្ត (Major Disaster Declaration) សម្រាប់រដ្ឋ Wyoming ខណៈការប្រកាសគ្រោះមហន្តរាយបែបនេះ មាននៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាម៉េរិក ដោយសារតែការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន Spunik ។ បើតាមសេតវិមាន តាមរយៈការប្រកាសគ្រោះមហន្តរាយខាងលើ រដ្ឋាភិបាលសហព័ន្ធអាម៉េរិកនឹងអាចផ្តល់កញ្ចប់ថវិកា ក៏ដូចជាជំនួយបន្ទាន់ផ្សេងៗដល់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនៅតាមរដ្ឋនីមួយៗរបស់សហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នានាបង្កឡើងដោយសារតែជម្ងឺ COVID-19។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន៤២៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់១០៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន២ពាន់៦៣៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៕
-
លោក បូរីស ចនសុន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានជួយសង្រ្គោះជីវិតលោកពីជម្ងឺ COVID-19

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា លោកជំពាក់ជីវិតរបស់ខ្លួនលើក្រុមគ្រូពេទ្យដែលបានជួយសង្រ្គោះរូបលោក ពីជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់លោក ចនសុន ខាងការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានប្រាប់ថា ស្ថានភាពកំពុងបន្តឆ្ពោះទៅរកភាពប្រសើរឡើងហើយ ។ សូមរំលឹកថា លោក បូរីស ចនសុន ដែលមានអាយុ៥៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីសប្តាហ៍កន្លងទៅ ដោយសារតែលោកនៅបន្តចេញរោគសញ្ញា COVID-19 មិនបាត់ ហើយលោកត្រូវបានបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ និងចំណាយពេល៣ថ្ងៃនៅទីនោះ មុនពេលចេញមកវិញ៕
-
តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅសង្ហិបុរីកើនឡើងដល់២.៥៣២នាក់ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន២៣៣នាក់ទៀត

សិង្ហបុរី៖ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសសង្ហិបុរី កើនឡើងដល់២.៥៣២នាក់ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន២៣៣នាក់ទៀត ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ ក្រៅពីករណីឆ្លងសរុបខាងលើនេះ អ្នកជាសះស្បើយសរុបវិញ ក៏បានកើនឡើងដល់៥៦០នាក់ផងដែរ ខណៈដែលអ្នកជំងឺសរុប០៨នាក់បានបាត់បង់ជីវិត ។ សូមជម្រាបថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ ៥១ករណីគឺជាប្រភេទឆ្លងជាចង្កោមៗ ១៥ករណីឆ្លងពីអ្នកជំងឺមុនៗ និង១៦៧ករណីទៀត មិនដឹងថា ពួកគេបានឆ្លងពីប្រភពណាឲ្យបានច្បាស់លាស់នៅឡើយទេ ៕
-
រដ្ឋធានីឥណ្ឌូណេស៊ីចេញគោលការណ៍ផាកពិន័យជាប្រាក់រហូតដល់ជាង៦,០០០ដុល្លារ និងជាប់ពន្ធនាគារ១ឆ្នាំ សម្រាប់អ្នកបំពានបម្រាម COVID-19

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លងថ្មីៗចំនួន៣៩៩នាក់ទៀត ដែលនេះជាអត្រាឆ្លងខ្ពស់បំផុត ខណៈអ្នកជំងឺ៤៦នាក់ទៀតបានស្លាប់ ក្នុងរយៈពេលពេញមួយថ្ងៃទីអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ ជាវិធានការបង្ការ និងទប់ស្កាត់នោះ អាជ្ញាធរទីក្រុងហ្សាការតា បានបញ្ជាក់ថា ជនដែលបំពានបម្រាមទាក់ទងនឹងជម្ងឺ COVID-19 ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់រហូតជាង៦.៣០០ដុល្លារអាមេរិក និង ការជាប់ពន្ធនាគាររយៈពេលយូរបំផុត១ឆ្នាំ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤.២៤១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣៧៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣៥៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ៕
-
ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះ កម្មករ កម្មការិនីបម្រើការងារនៅតាមរោងចក្រ សហគ្រាសភាគច្រើនបំផុត នៅតែបន្តធ្វើការងាររបស់ពួកគេជាធម្មតាមិនឈប់សម្រាកទៅស្រុកកំណើតនោះឡើយ (មានវីដេអូ)

មកដល់ព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ កម្មករ កម្មការិនី នៅតាមរោងចក្រភាគច្រើនបំផុតនៅតែបន្តធ្វើការរបស់ពួកគេជាធម្មតាមិនមាននរណា ត្រឡប់ទៅស្រុកកំណើតនោះឡើយ។ ក្រុមកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាសមួយចំនួនក្នុងរាជធានីភ្នំពេញ បានថតវីដេអូបង្ហាញនូវសកម្មភាពរបស់ពួកគេពេលកំពុងធ្វើការ។តាមរយៈវីដេអូនោះ ពួកគេបានបញ្ជាក់ថា កម្មករ កម្មការិនី គោរពតាមការណែនាំ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមការពារទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩ គឺពួកគេនៅតែធ្វើការជាធម្មតាមិនត្រឡប់ទៅស្រុកកំណើតនោះឡើយ។ កម្មករ កម្មការិនី ដែលបន្តធ្វើការទាំងនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនីដទៃទៀត បន្តនាំគ្នានៅធ្វើការ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
-
ឧត្តមសេនីយ៍ឯក ផន សុភា បានស្ម័គ្រចិត្តបរិចាគនូវបៀវត្សរ៍ចំនួន២០០.០០០រៀល(ពីររយពាន់រៀលគត់) ក្នុង១ខែជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩

ឧត្តមសេនីយ៍ឯក ផន សុភា អត្ថលេខ ០៩៩០ គ្រូនគរបាលជាតិកម្រិតឧត្តមថ្នាក់លេខ១ បណ្ឌិត្យសភានគរបាលកម្ពុជា និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបានស្ម័គ្រចិត្តបរិចាគនូវបៀវត្សរ៍ចំនួន២០០.០០០រៀល(ពីររយពាន់រៀលគត់) ក្នុង១ខែរយៈពេល០៦ខែគិតចាប់ពីថ្ងៃ ខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ (COVID-19)៕
-
រោងចក្រ សហគ្រាស ៩៥% នៅទូទាំងប្រទេស បានដំណើរការ ផលិតកម្ម ធម្មតានៅថ្ងៃ១៣មេសានេះ

យោងតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានបញ្ជាក់លើបណ្ដាញសង្គមរបស់លោកថា នៅថ្ងៃ១៣មេសានេះ រោងចក្រ សហគ្រាស៩៥% នៅទាំងប្រទេសបានដំណើរការ ផលិតកម្មធម្មតា។ លោករដ្ឋមន្ត្រី បានសម្ដែងការគោរព កោតសរសើរ ការសហការ របស់និយោជក កម្មករនិយោជិត ដែលចូលរួម អនុវត្តន៍តាម បទបញ្ជារបស់រាជរដ្ឋាភិបាល។ លោកបានបន្តថា យើងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ដោយមកធ្វើការធម្មតានៅថ្ងៃចូលឆ្នាំនេះ។ រាជរដ្ឋាភិបាល ដោយបារម្ភនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្អាកថ្ងៃសម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្ងៃចាប់ពីថ្ងៃ១៣ដល់១៦មេសា ដោយតម្រូវឲ្យមនន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតា៕
-
ពុំបានរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ដែលសរុបក្នុងប្រទេសយេីងមានចំនួន ១២២ករណីដដែល និងករណីជាសះស្បេីយសរុប ៧៧នាក់

ក្រសួងសុខាពិបាល៖ រហូតម៉ោង ៩ព្រឹក ថ្ងៃទី១៣ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន ១២២ករណីដដែល និងករណីជាសះស្បេីយទេសរុប ៧៧នាក់ ស្លាប់គ្មាន។ យេីងពុំទាន់រកឃេីញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥