Category: Covid-19

  • នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសអូសបន្លាយពេលបិទប្រទេសរយៈពេល៣សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19

    នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសអូសបន្លាយពេលបិទប្រទេសរយៈពេល៣សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19

    អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសេបប៉េ កុនតេ នៅថ្ងៃទី១០ ខែមេសានេះ បានប្រកាសអូសបន្លាយពេលបិទប្រទេសរយៈពេល៣សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ។ បើតាមការគ្រោងទុកនោះ ការបិទប្រទេសអ៊ីតាលីនឹងត្រូវអស់សុពលភាពថ្ងៃទី១៣ ខែមេសានេះ ប៉ុន្តែដោយសារតែស្ថានការណ៍មិនធូរស្រាលនៅឡើយនោះ លោក កុនតេ បានសម្រេចប្រកាសថា អ៊ីតាលីនឹងបន្តអូសបន្លាយពេលបិទប្រទេសបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។ វិធានការទប់ស្កាត់បច្ចុប្បន្នរបស់ប្រទេសអ៊ីតាលី រួមមាន៖ ការរឹតត្បិតការធ្វើដំណើរដែលមិនចាំបាច់ ការហាមឃាត់រាល់សកម្មភាពដែលមិនចាំបាច់ និងការបិទអាជីវកម្មដែលមិនចាំបាច់ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអ៊ីតាលី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៤ម៉ឺន៧ពាន់៥៧៧នាក់ ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៨ពាន់៨៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៤៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ៕

  • នាយករដ្ឋមន្រ្តីអង់គ្លេសមានសុខភាពប្រសើរឡើងវិញ និងអាចដើរបាននៅមន្ទីរពេទ្យ ខណៈអង់គ្លេសមានអ្នកស្លាប់ជិត៩ពាន់នាក់ដោយសារ COVID-19

    នាយករដ្ឋមន្រ្តីអង់គ្លេសមានសុខភាពប្រសើរឡើងវិញ និងអាចដើរបាននៅមន្ទីរពេទ្យ ខណៈអង់គ្លេសមានអ្នកស្លាប់ជិត៩ពាន់នាក់ដោយសារ COVID-19

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន មានសុខភាពប្រសើរឡើងវិញពីជម្ងឺ COVID-19 ហើយ នៅថ្ងៃសុក្រនេះ ចំពេលដែលចក្រភពមួយនេះបានកត់ត្រាពីករណីស្លាប់ដ៏ច្រើនបំផុតរបស់ខ្លួន ដោយសារតែវីរុសនេះ ចំនួន៩៨០នាក់ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស Downing Street លោកនាយករដ្ឋមន្រ្តីបច្ចុប្បន្នមានលទ្ធភាពដើររយៈពេលខ្លីក្នុងចម្លោះពេលសម្រាក ដែលជាផ្នែកមួយនៃការថែទាំដែលរូបលោកកំពុងទទួល ដើម្បីជួយដល់ជាសះស្បើយរបស់លោក។ ហើយស្របពេលដែលលោក បូរីស ចនសុន កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ St Thomas ដែលស្ថិតនៅភាគកណ្តាលទីក្រុងឡុងដ៍នោះ រដ្ឋមន្រ្តីការបរទេសអង់ គ្លេស លោក ដូមីនីក រ៉ាអាប់ កំពុងកាន់ការងារជំនួសលោកជាបណ្តោះអាសន្ន ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៧ម៉ឺន៣ពាន់៧៥៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៩៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ៕

  • លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ អំឡុងពេលចូលឆ្នាំថ្មីដែលបានផ្អាក ដើម្បីទប់ស្កាត់ករណីឆ្លងជម្ងឺ COVID-19

    លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ អំឡុងពេលចូលឆ្នាំថ្មីដែលបានផ្អាក ដើម្បីទប់ស្កាត់ករណីឆ្លងជម្ងឺ COVID-19

    ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ នាឱកាសបុណ្យសង្រ្កានចូលឆ្នាំថ្មី ដែលត្រូវបានផ្អាករួចទៅហើយនោះ ដើម្បីទប់ស្កាត់ករណីឆ្លងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។ ក្នុងសារដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសថៃ លោក ប្រាយុទ្ធ បាននិយាយថា ប្រជាពលរដ្ឋថៃគ្រប់រូបគួរស្នាក់នៅក្នុងផ្ទះ ជាជាងធ្វើដំណើរទៅលេងសាច់ញាតិនៅឯស្រុកកំណើតដូចរាល់ដង ឬមួយក៏រៀបចំពិធីជួបជុំអបអរសាទរបុណ្យសង្រ្កានចូលឆ្នាំថ្មី ដែលត្រូវបានពន្យារពេលរួចទៅហើយនោះ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់២ពាន់៤៧៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣៣នាក់បានស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១ពាន់១៣នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនជាងគេ គឺរាជធានីបាងកកតែម្តង ដែលមានអ្នកឆ្លងចំនួន១ពាន់២៦២ករណី នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១.៧លាននាក់ ក្នុងនោះស្លាប់ជាង១០ម៉ឺននាក់ និងជាសះស្បើយជាង៣៧ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១.៧លាននាក់ ក្នុងនោះស្លាប់ជាង១០ម៉ឺននាក់ និងជាសះស្បើយជាង៣៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៦៩ម៉ឺន៩ពាន់៦៣១ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន១០ម៉ឺន២ពាន់៧៣៤នាក់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៧ម៉ឺន៦ពាន់៣២៧នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹម ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។ រហូតមកទល់នឹងពេលនេះជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រអន្តរជាតិ Worldmeter នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥០ម៉ឺន២ពាន់៨៧៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់៧៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៧ពាន់៣១៤នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៨ពាន់២៧៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៥ពាន់៦៦៨នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៤ម៉ឺន៧ពាន់៥៧៧នាក់ ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៨ពាន់៨៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន ៤៥៥នាក់…

  • សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ក្នុងគ្រាមានអាសន្នដូចករណី COVID-19 ពលរដ្ឋកម្ពុជា នឹងឃើញច្បាស់ពី អ្នកស្នេហាជាតិពិតប្រាកដ

    សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ក្នុងគ្រាមានអាសន្នដូចករណី COVID-19 ពលរដ្ឋកម្ពុជា នឹងឃើញច្បាស់ពី អ្នកស្នេហាជាតិពិតប្រាកដ

    ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ន ដូចករណីការរីករាលដាលនៃមេរោគ COVID-19 ប្រជាពលរដ្ឋនឹងឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ដែលព្រមលះបង់កម្លាំងកាយចិត្តដោយមិន ខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ។ ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា កំពុងតែប្រឈមការរីក រាលដាលនៃវីរុស COVID-19 ខណៈប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ដែលក្នុងនោះក៏មានប្រាក់បៀវត្សរ៍របស់ខ្លួនផងដែរ ដើម្បីចូលប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងថា ក្នុងគ្រាអាសន្ន ដូចករណីការរីករាលដាលនៃមេរោគ COVID-19 យើងនឹង ឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង ៕…

  • សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋ យោគយល់ មិនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន

    សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋ យោគយល់ មិនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន

    ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណប្រជាពលរដ្ឋ ដែលមានការយោគយល់ ចំពោះការផ្អាក មិនឲ្យមានការធ្វើដំណើរពី ខេត្តមួយ ទៅខេត្តមួយ នាពេលនេះ ដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ជាពិសេស សុវត្ថិភាព អ្នកដទៃ និងសហគមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដូច្នេះថា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខ នឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាព សុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ យើងកំពុងប្រយុទ្ធប្រឆាំង នឹងជម្ងឺឆ្លងកូវីដ-១៩ ។ សូមជម្រាបថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់កំហិត លើការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មិនមានការហាមឃាត់ទេ។ ការដាក់កំហិតលើការធ្វើដំណើរនេះ បានអនុវត្តន៍កាលពីថ្ងៃទី៩…

  • ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នោះ កម្មករតាមរោងចក្រភាគច្រើនបំផុត នៅបម្រើការងារធម្មតា

    ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នោះ កម្មករតាមរោងចក្រភាគច្រើនបំផុត នៅបម្រើការងារធម្មតា

    ភ្នំពេញ៖ កម្មករ កម្មការិនី បម្រើការងារនៅតាមរោងចក្រ សហគ្រាសភាគច្រើនបំផុត នៅតែបន្តធ្វើការងាររបស់ពួកគេជាធម្មតា មិនឈប់សម្រាកទៅស្រុកកំណើតនោះឡើយ ដោយពួកគាត់បានប្រកាសគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ពោលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុននានា នៅតែធ្វើការជាធម្មតាក្នុងកំលុងពេលបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយនេះ។ ការសម្រេចលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំនេះ ដើម្បីទប់ស្កាត់ការជួបជុំ ដែលជាដើមចមដ៏ធំបំផុត នាំឱ្យផ្ទុះឡើងនូវជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ថា មកដល់ពេលនេះ ក្នុងចំណោមរោងចក្រដែលនៅដំណើរការនោះ គឺកម្មករ កម្មការិនី ប្រមាណជា ៩៥ភាគរយនៅតែបន្តធ្វើការជាធម្មតា។ ដោយឡែក៥ភាគរយទៀត គឺពួកគេបានសុំដោយមានការអនុញ្ញាតត្រឹមត្រូវពីភាគីរោងចក្រ បន្ទាប់ពីពួកគេមានមូលហេតុច្បាស់លាស់។ សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ កម្មករ…

  • លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០ម៉ឺនរៀល ក្នុង១ខែ រយៈពេល ៦ខែ

    លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០ម៉ឺនរៀល ក្នុង១ខែ រយៈពេល ៦ខែ

    ភ្នំពេញ៖ អធិការនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៤០០,០០០រៀល (សែសឹបម៉ឺនរៀល) ក្នុង១ខែ រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩ (COVID-19)។ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បានថ្លែងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩ (COVID-10) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងស្ថានភាពរីករាលដាល ខ្ញុំបាទសូមផ្ដល់ប្រាក់បៀរវត្សរ៍ របស់ខ្ញុំបាទជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ៤០០,០០០រៀល (សែសឹបម៉ឺនរៀល) រយៈពេល ៦ខែ សរុប (ពីរលានសែសឹបម៉ឺនរៀល) ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា…

  • អភិបាលខេត្តព្រះវិហារ បានចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ច ដែលឈរជើងនៅតាមគោលដៅ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជាសម្តេចតេជោ ក្នុងការបិទការធ្វើចរាចរណ៍ឆ្លងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាកជំងឺកូវីដ១៩ អោយមានប្រសិទ្ធភាព !

    អភិបាលខេត្តព្រះវិហារ បានចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ច ដែលឈរជើងនៅតាមគោលដៅ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជាសម្តេចតេជោ ក្នុងការបិទការធ្វើចរាចរណ៍ឆ្លងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាកជំងឺកូវីដ១៩ អោយមានប្រសិទ្ធភាព !

    ខេត្តព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជម្ងឹកូវីដ១៩ ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លោកបានដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរស្រុក រួមនឹងឧត្តមសេនីយ៍មេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធពីរប្រភេទ អញ្ជើញចុះទៅកាន់គោលដៅឈរជើងនានា របស់កងកម្លាំងត្រួតពិនិត្យក្នុងខេត្ត។ ហើយនៅថ្ងៃទី១០មេសា ម្សិលមិញ លោកបានចុះទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នៅចំណុចអូរចង្ហារ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះទៅកាន់ចំណុចឈរជើង នៅក្នុងស្រុកឆែបនោះ ដើម្បីពិនិត្យមើលលើការត្រួតពិនិត្យរបស់កម្លាំងគោលដៅ ដែលកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបិទការធ្វើចរាចរណ៍ឆ្លងពីខេត្តមួយ ទៅខេត្តមួយទៀត ក្នុងប្រទេស របស់ប្រជាពលរដ្ឋ និងអ្នកដំណើរទូទៅ ដែលជាវិធានការបន្ទាន់មួយ ក្នុងការរួមគ្នាទប់ស្កាត់ ការរីករាលដាលជម្ងឺកូរ៉ូណាវីរុស កូវីដ១៩ ដែលកំពុងតែរីករាលដាលជាសកល នៅលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជានេះ គឺតម្រូវអោយថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ផ្តើមអនុវត្តន៍ ក្នុងរយៈពេលមួយសប្តាហ៍ ដោយចាប់គិតពីម៉ោង២៤ និង០០នាទី ថ្ងៃទី១០មេសា រហូតដល់ម៉ោង២៤ និង០០នាទី ថ្ងៃទី១៦មេសាឆ្នាំ២០២០។…

  • ពលករដែលចេញពីប្រទេសថៃចំនួន១៤នាក់ ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា ដាក់ឲ្យនៅដាច់ដោយឡែកក្នុងវិទ្យាល័យ ហ៊ុន សែន ចាំយាម

    ពលករដែលចេញពីប្រទេសថៃចំនួន១៤នាក់ ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា ដាក់ឲ្យនៅដាច់ដោយឡែកក្នុងវិទ្យាល័យ ហ៊ុន សែន ចាំយាម

    កោះកុង៖ ពលករដែលចេញពីប្រទេសថៃចំនួន១៤នាក់ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ម្សិលម៉ិញ ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា ទទួលយកទៅដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកនៃសាលាវិទ្យាល័យ ហ៊ុន សែន ចាំយាម ក្រោយការត្រួតពិនិត្យ និងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមមន្ត្រីសុខាភិបាលខេត្តកោះកុង ។ បើតាមការលើកឡើងពីលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ការដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកជាបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយចំពោះការស្នាក់នៅ និងហូបចុកជាបណ្តោះអាសន្នរបស់ពួកគាត់នាពេលនេះជាបន្ទុករបស់អាជ្ញាធរ ហើយអាជ្ញាធរក៏កំពុងព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។ លោកអភិបាលបានបន្តថា រយៈពេល២ថ្ងៃ អាជ្ញាធរស្រុកមណ្ឌលសីមា ទទួលបានពលករចំនួន១៤នាក់ ដែលចេញពីប្រទេសថៃមកកម្ពុជាតាមច្រករបៀង និងច្រកទ្វារអន្តរជាតិចាំយាម ដើម្បីធ្វើការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ហើយនៅក្នុងនោះមានអ្នកនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងចំនួន២នាក់ អ្នកខេត្តព្រៃវែង៥នាក់ អ្នកខេត្តកំពត២នាក់ អ្នកខេត្តបាត់ដំបង៤នាក់ និងអ្នកខេត្តកំពង់ធំ១នាក់ ។ សូមបញ្ជាក់ថា ចំពោះពលករចំនួន៨នាក់ ក្នុងចំណោម១៤នាក់ខាងលើ ត្រូវបានមេខ្យល់យកកំរៃក្នុងម្នាក់១៥០០បាត ហើយដឹកចេញតាមច្រករបៀងយកមកចោលក្រោយវត្តនាងកុក ហើយត្រូវបានពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ទៅកាន់សមត្ថកិច្ចតែម្តង ៕