Category: Covid-19

  • ការធ្វើតេស្តថ្នាំប្រឆាំងគ្រុនចាញ់លើអ្នកជម្ងឺ COVID-19 ចាប់ផ្តើមហើយនៅសហរដ្ឋអាម៉េរិក

    ការធ្វើតេស្តថ្នាំប្រឆាំងគ្រុនចាញ់លើអ្នកជម្ងឺ COVID-19 ចាប់ផ្តើមហើយនៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ត្រូវបានយកមកធ្វើតេស្ត ដើម្បីព្យាបាលលើអ្នកជម្ងឺ COVID-19 តាមបែបវិជ្ជសាស្ត្រហើយនៅសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានស៊ីនហួរ ដកស្រង់ប្រភពពីវិទ្យាស្ថានសុខភាពជាតិអាម៉េរិក NIH នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ បេក្ខជនដំបូងដែលបានចុះឈ្មោះ ដើម្បីទទួលបានការធ្វើតេស្តនេះ គឺនៅមជ្ឈ មណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Vanderbilt រដ្ឋ Tennessee ខណៈការសាកល្បងព្យាបាលនេះ នឹងជ្រើសរើសយកអ្នកជំងឺដែលជាមនុស្សពេញវ័យចំនួន ៥០០នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមន្ទីរសង្រ្គោះបន្ទាន់នានា។ សូមជម្រាបថា ការធ្វើតេស្តខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំនេះឲ្យបានប្រាកដប្រជា ខណៈថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់នេះ ត្រូវបានជឿជាក់ថា ប្រហែលជាអាចមានប្រសិទ្ធភាពជាងគេ ក្នុងការព្យាបាលជំងឺរាតត្បាតសកល COVID-19 ៕

  • ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុអឺរ៉ុបព្រមព្រៀងបញ្ចេញកញ្ចប់ថវិកា៥៥០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺ COVID-19 នៅប្លុកអឺរ៉ុប

    ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុអឺរ៉ុបព្រមព្រៀងបញ្ចេញកញ្ចប់ថវិកា៥៥០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺ COVID-19 នៅប្លុកអឺរ៉ុប

    ប៊ែលហ្ស៊ិក៖ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុបបានឯកភាពបញ្ចេញកញ្ចប់ថវិកា ៥០០ពាន់លានអឺរ៉ូ ឬស្មើនឹង៥៥០ពាន់លានដុល្លារ ក្នុងគោលបំណងសង្គ្រោះប្រទេសទាំង២៧នៃប្លុកអឺរ៉ុប ពីវិបត្តិបង្កឡើងដោយជម្ងឺ COVID-19 ជាពិសេសអេស្ប៉ាញ និងអ៊ីតាលី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយរបស់ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុប កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ (ម៉ោងក្នុងតំបន់) នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលជាទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប ។ យ៉ាងណាមិញ សម្រាប់កញ្ចប់ថវិកាខាងលើនេះ គឺតិចជាងរហូតដល់ជាង២ដង នៃកញ្ចប់ថវិកាដែលត្រូវបានគេគណនាថា នឹងត្រូវការចាំបាច់រហូតដល់ទៅ១.៥ទ្រីលានអឺរ៉ូឯណោះ សម្រាប់តំបន់អឺរ៉ុបទាំងមូល ដើម្បីទប់ទប់វិបត្តិគ្រប់យ៉ាងដែលបាន និងកំពុងបង្កឡើងដោយសារជម្ងឺរាតត្បាតសកលមួយនេះ ៕

  • នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ប៉ុន្តែនៅតែបន្តសម្រាកនៅមន្ទីរពេទ្យ

    នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ប៉ុន្តែនៅតែបន្តសម្រាកនៅមន្ទីរពេទ្យ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ទទួលបានការអនុញ្ញាតឱ្យចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ (ICU) វិញហើយ ជាទីដែលរូបលោកបានចំណាយពេលដល់ទៅ៣យប់ ប៉ុន្តែលោកនឹងបន្តទទួលការព្យាបាលជម្ងឺ COVID-19 នៅឯមន្ទីរពេទ្យ St Thomas នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ រហួតមកទល់នឹងពេលនេះ លោក បូរីស ចនសុន កំពុងបន្តទទួលការព្យាបាលយ៉ាងដិតដល់បំផុត នៅក្នុងដំណាក់កាលដំបូង នៃការស្តារសុខភាពលោកឡើងវិញ នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស ។ ហើយស្របពេលដែលលោក បូរីស ចនសុន កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ St Thomas ដែលស្ថិតនៅភាគកណ្តាលទីក្រុងឡុងដ៍ នោះ រដ្ឋមន្រ្តីការបរទេសអង់ គ្លេស លោក ដូមីនីក រ៉ាអាប់ កំពុងកាន់ការងារជំនួសលោកជាបណ្តោះអាសន្ន ៕

  • សម្តេចក្រឡាហោម ស ខេង ៖ ចេញលិខិតណែនាំស្ដីពីការចាត់វិធានការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

    សម្តេចក្រឡាហោម ស ខេង ៖ ចេញលិខិតណែនាំស្ដីពីការចាត់វិធានការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ស្ដីពីការចាត់វិធានការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ៕

  • សម្ដេចតេជោ សម្រេចកដក កំហិតធ្វើដំណើរឆ្លងកាត់រវាងស្រុក និងស្រុកក្នុងខេត្តតែមួយ

    សម្ដេចតេជោ សម្រេចកដក កំហិតធ្វើដំណើរឆ្លងកាត់រវាងស្រុក និងស្រុកក្នុងខេត្តតែមួយ

    យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី១០មេសានេះ បញ្ជាក់ពីការកែសម្រួលបទបញ្ជាលេខ០២ប ប ចុះថ្ងៃទី៩មេសាស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩។ ក្នុងសេចក្ដីសម្រេចនោះបានបញ្ជាក់ពីមូលហេតុនៃការកែប្រែដោយ យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្ដែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដោយខកខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដែលមានចែងក្នុងបទបញ្ជានៅថ្អៃសទី៩មេសាឆ្នាំ២០២០។ ការកែសម្រេចួនោះគឺ ទី១ ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។ ទី២ លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតក្នុងខេត្តតែមួយ ដោយរក្សាជាធរមាននូវការហាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត៕

  • លោក ព្រំ សម្បត្តិ ប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក នាំយកអំណោយជាអង្ករចំនួន ១ពាន់គីឡូក្រាមមកប្រគល់ជូន ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺឆ្លង កូវិដ១៩

    លោក ព្រំ សម្បត្តិ ប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក នាំយកអំណោយជាអង្ករចំនួន ១ពាន់គីឡូក្រាមមកប្រគល់ជូន ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺឆ្លង កូវិដ១៩

    សៀមរាប៖ ដើមី្បចូលរួមក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺឆ្លង កូវិដ១៩ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនផងដែរ។ លោក ព្រំ សម្បត្តិ ប្រធាន ក្រុមហ៊ុន ក៏បានលើកឡើងថា ដើមី្បបំពេញតម្រូវការភាពចាំបាច់របស់រដ្ឋបាលខេត្ត សៀមរាបចំពោះមុខ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវិដ១៩នេះ ក្រុមហ៊ុនអលជេនើរេសិន ឯ.ក បានបរិច្ចាកនូវ អង្ករសុខភាពចំនួន ១ពាន់គីឡូក្រាម  ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសៀមរាបផងដែរ ។ លោក បានបន្តថា អង្ករសុខភាពនេះ គឺបម្រើដល់ផលប្រយោជន៍ នៃសុខភាពមនុស្សយើងគ្រប់រូប សំខាន់ជួយកាត់បន្ថយនូវ ជាតិស្ករ ចំពោះបងប្អូនកើតជម្ងឺទឹកនោមផ្អែម ដែលជាដៃគូរនៃជីវិតក្រុមគ្រួសារ និងជួយព្យាបាលជម្ងឺទឹកនោមផ្អែមបាន ជាសះស្បើយ និងជួយបញ្ចុះជាតិស្ករបានលឿនទៀតផង។ ម៉្យាងទៀតអង្ករសុខភាព ជាផលិតផលនាំចូលពីប្រទេសថៃ ក៏បានធ្វើការឆ្លងកាត់ការត្រួត ពិនិត្យ…

  • ករណីកូវីដ១៩៖ ឥណ្ឌូនេស៊ីមានមនុស្សស្លាប់ច្រើនជាងគេនៅអាស៊ី ក្រៅដីចិន

    ករណីកូវីដ១៩៖ ឥណ្ឌូនេស៊ីមានមនុស្សស្លាប់ច្រើនជាងគេនៅអាស៊ី ក្រៅដីចិន

    ឥណ្ឌូនេស៊ីបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុត ពោលគឺ ៤០នាក់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ម្សិលមិញ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨០នាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ នៅលើពិភពលោក ខណៈចំនួនអ្នកស្លាប់នេះ គឺខ្ពស់បំផុតនៅអាស៊ី ក្រៅដីចិន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ គួរឲ្យដឹងថា ឥណ្ឌូនេស៊ី បានដាក់ការរឹតត្បិតក្នុងសង្គមជាទ្រង់ទ្រាយធំ ប៉ុន្តែប្រធានាធិបតី Joko Widodo បានទទូចមិនព្រមបិទប្រទេសឡើយ។ អ្នកជំនាញផ្នែកសុខភាពនិយាយថា ប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងការកើនឡើងនូវករណីជាច្រើនបែបនេះ ក៏ដោយសារតែការឆ្លើយតបដ៏យឺតយ៉ាវរបស់រដ្ឋាភិបាលតែម្តង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បាននិយាយថា ប្រទេសនេះមានអ្នកឆ្លងជម្ងឺកូវីដ១៩ ថ្មី ៣៣៧នាក់ ដែលជាចំនួនខ្ពស់បំផុតមួយប្រចាំថ្ងៃផងដែរ សរុបអ្នកឆ្លងកើនដល់ ៣,២៩៣នាក់ហើយ៕

  • ថៃហាមឃាត់ការលក់គ្រឿងស្រវឹង ក្នុងរាជធានីបាងកក ១០ថ្ងៃ ចាប់ពីថ្ងៃនេះ

    ថៃហាមឃាត់ការលក់គ្រឿងស្រវឹង ក្នុងរាជធានីបាងកក ១០ថ្ងៃ ចាប់ពីថ្ងៃនេះ

    ថៃ៖ ប្រទេសថៃបានហាមឃាត់ការលក់គ្រឿងស្រវឹងនៅក្នុងរាជធានីបាងកក រយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃសុក្រ ទី១០ មេសា ២០២០នេះទៅ ដើម្បីកុំឲ្យមានការប្រមូលផ្តុំគ្នា ដែលអាចបង្កឲ្យមានការរីករាលដាលនៃជម្ងឺកូវីដ១៩ រឹតតែខ្លាំង។អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាឲ្យបិទហាង ឬកន្លែងលក់គ្រឿងស្រវឹងនានាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២០ ខែមេសា។ ទោះជាយ៉ាងណា ពួកគេនៅតែត្រូវបានអនុញ្ញាតឲ្យលក់ទំនិញផ្សេងទៀត។ សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា ហាង និងអ្នកលក់ដូរតាមផ្លូវ ដែលលក់អាហារ និងភេសជ្ជៈ ត្រូវបានអនុញ្ញាតិឲ្យលក់ខ្ចប់បាន ចាប់ពីម៉ោង ៤៖០១នាទីព្រឹក ដល់ម៉ោង ១០យប់ លើកលែងតែភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ ដែលបម្រើតែភ្ញៀវក្នុងហាង និងហាងលក់អាហារនៅក្នុងអាកាសយានដ្ឋាន និងមន្ទីរពេទ្យប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ផ្សារទំនើប ហាងលក់ចាប់ហួយ និងហាងស្រដៀងគ្នាផ្សេងទៀត នៅតែត្រូវបានអនុញ្ញាតឲ្យបើកចាប់ពីម៉ោង ៤ព្រឹក ដល់ម៉ោង ១០យប់។ នេះបើតាមសេចក្តីប្រកាសខាងលើ។ យ៉ាងណាមិញ ការប្រកាសនេះ បានបង្ខំឲ្យមនុស្សជាច្រើនសម្រុកទៅផ្សារទំនើប នៅល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីទិញគ្រឿងស្រវឹងទុក។ …

  • រុស្ស៊ី, អារ៉ាប៊ីសាអូឌីត, និងសហរដ្ឋអាម៉េរិក ព្រមព្រៀងគ្នាក្នុងការរក្សាតុល្យភាពតម្លៃប្រេងសកល ចំពេលជម្ងឺ COVID-19 កំពុងគំរាមកំហែងពិភពលោក

    រុស្ស៊ី, អារ៉ាប៊ីសាអូឌីត, និងសហរដ្ឋអាម៉េរិក ព្រមព្រៀងគ្នាក្នុងការរក្សាតុល្យភាពតម្លៃប្រេងសកល ចំពេលជម្ងឺ COVID-19 កំពុងគំរាមកំហែងពិភពលោក

    រុស្ស៊ី៖ ព្រះចៅ សាលម៉ាន់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ ឯកភាពធ្វើការសម្រសម្រួលរួមគ្នាមួយ ដើម្បីឈានទៅរក្សាឲ្យបាននូវតុល្យភាពតម្លៃប្រេងនៅក្នុងទីផ្សារសកល ខណៈជម្ងឺ COVID-19 កំពុងធ្វើឲ្យតម្រូវការប្រេងធ្លាក់ចុះយ៉ាងគំហុក នេះបើសារព័ត៌មាន China Daily នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។ ការព្រមព្រៀងគ្នារវាងមេដឹកនាំប្រទេសទាំងបី បានកើតមានឡើងបន្ទាប់ពីការជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃទី០៩ ខែមេសានេះ ហើយត្រូវបានប្រកាសដោយវិមានរដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី១០ ខែមេសាដដែលនេះ ដោយប្រទេសទាំងបីក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការបង្កើតកិច្ចប្រជុំពិសេស អូប៉ិចបូក (OPEC+) ក៏ដូចជាការជួបពិភាក្សាគ្នាថ្នាក់រដ្ឋមន្ត្រីថាមពលនៃបណ្តាប្រទេស G20 តាមវីដេអូខុនហ្វឺរិននាពេលឆាប់ៗខាងមុខ ។ សូមជម្រាបថា អង្គការប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកកិច្ចប្រជុំមួយដឹកនាំដោយរុស្ស៊ី នៅថ្ងៃទី០៩ ខែមេសានេះ ក្នុងនោះពួកគេបានព្រមព្រៀងកាត់បន្ថយការផលិតប្រេងជាង២០ភាគរយ ខណៈអង្គការ OPEC រំពឹងថា សហរដ្ឋអាម៉េរិក និងដៃគូផ្សេងៗទៀតនឹងធ្វើតាមដូចគ្នានេះដែរ ដើម្បីទប់ទល់ការធ្លាក់ចុះនៃតម្លៃប្រេងសកល ដោយសារតែជម្ងឺ COVID-19…

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១.៦លាននាក់ ក្នុងនោះស្លាប់ជាង៩ម៉ឺននាក់ និងជាសះស្បើយជាង៣៥ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១.៦លាននាក់ ក្នុងនោះស្លាប់ជាង៩ម៉ឺននាក់ និងជាសះស្បើយជាង៣៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៦០ម៉ឺន៣ពាន់៧១៩ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៩ម៉ឺន៥ពាន់៧២២នាក់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥ម៉ឺន៦ពាន់៦៥៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ រហូតមកទល់នឹងពេលនេះ ជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២០៩ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រអន្តរជាតិ worldmeter នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤៦ម៉ឺន៨ពាន់៥៦៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៦៩១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៥ពាន់៩២៨នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៣ពាន់២២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៤៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន២ពាន់១៦៥នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៤ម៉ឺន៣ពាន់៦២៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់២៧៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៨ពាន់៤៧០នាក់ ។ ៤-អាល្លឺម៉ង់…