-
ថៃបញ្ចេញកញ្ចប់ថវិកា៥៧.៨ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងរងផលប៉ះពាល់ដោយសារតែជម្ងឺ COVID-19
ថៃ៖ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី០៧ ខែមេសានេះ បានអនុម័តក្រិតច្បាប់ចំនួន០៣ដើម្បីបញ្ចេញកញ្ចប់ថវិកា១.៩ទ្រីលានបាត ឬស្មើនឹង៥៧.៨ពាន់លានដុល្លារ ដើម្បីជួយប្រជាជន និង ស្ថាប័នក្រុមហ៊ុនដែលរងផលប៉ះពាល់ពីជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន ឌឹ ណេសិន (The Nation) ។ ក្នុងថវិកាចំនួន១.៩លានលានបាតនេះ ៦០០ពាន់លាននឹងប្រើសំរាប់ផែនការទាក់ទងនឹងសុខភាព និងឧបត្ថម្ភប្រាក់ដល់ប្រជាជនរងផលប៉ះពាល់ ដោយសារ ជម្ងឺ COVID-19 ។ ហើយប្រាក់៤០០ពាន់លានបាតទៀត នឹងទុកសំរាប់ការស្តារនីតិសម្បទារសង្គម និងសេដ្ឋកិច្ច តាមរយៈគំរោងនានាដើម្បីបង្កើតការងារ ការពង្រឹងសហគមន៍ និងស្ថាបនាហេដ្ឋារចនាសម្ពន្ធសហគមន៍ ។ ក្រិតច្បាប់មួយទៀត នឹងអនុញ្ញាតអោយធនាគារថៃ BOT បន្តផ្តល់ប្រាក់កំចីការប្រាក់ទាបចំនួន៥០០ពាន់លានបាតដល់សហគ្រាសធុនតូច និងមធ្យម ។ សូមជម្រាបថា គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តក្រិតច្បាប់មួយទៀត ដែលអនុញ្ញាតឱ្យបញ្ចេញកញ្ចប់ថវិកា៤០០ពាន់លានបាត សំរាប់ធ្វើអោយទីផ្សារហិរញ្ញវត្ថុមានស្ថិរភាពផងដែរ ដោយធនាគារកណ្តាលថៃអាចទិញមូលបត្រសារជីវកម្ម ដើម្បីរក្សាលំហូរសាច់ប្រាក់ ៕
-
លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់លោក ចំនួន ៥០០.០០០ រៀល ក្នុងមួយខែ រយៈពេល ០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតវីរុសកូវីដ១៩ លោក បានចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់លោក ចំនួន ៥០០.០០០ រៀល (ប្រាំរយពាន់រៀល) ក្នុងមួយខែ រយៈពេល ០៦ខែ (ប្រាំមួយខែ) ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។ សូមពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ ។ យេីងរួបរួមគ្នា យើងនឹងពិតជាអាចឆ្លងកាត់នូវការលំបាកនេះដោយជោគជ័យ៕
-
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន ៥០០.០០០ រៀល ក្នុងមួយខែ រយៈពេល ០៥ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតវីរុសកូវីដ១៩ លោក បានចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់លោក ចំនួន ៥០០.០០០ រៀល (ប្រាំរយពាន់រៀល) ក្នុងមួយខែ រយៈពេល ០៥ខែ (ប្រាំខែ) ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។ សូមពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ ។ យេីងរួបរួមគ្នា យើងនឹងពិតជាអាចឆ្លងកាត់នូវការលំបាកនេះដោយជោគជ័យ៕
-
សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៨មេសានេះ ថ្ងៃសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ៃស ផុមប៉េអូ Mike Pompeo ។ សម្តេច និងលោក Pompeo បានលើកពីការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃ COVID-19 ដោយ លោក Pompeo អរគុណ កម្ពុជា ចំពោះការជួយសង្គ្រោះអ្នកធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាម៉េរិក ចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត អាម៉េរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សំរាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។ ជាមួយនឹងការអះអាងថា អាម៉េរិកនឹងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាព របស់ប្រជាជនកម្ពុជានោះ លោក Pompeo បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីអធិតេយ្យជាតិ គាំទ្រគ្រប់ទំរង់នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពី សារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។ ទាក់ទងនឹងក្របខ័ណ្ឌអាស៊ាន-អាម៉េរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់របស់អាម៉េរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារៈសំខាន់របស់អាម៉េរិកក្នុងការកាត់បន្ថយ គម្លាត…
-
ករណីកូវីដ១៩៖ ពលរដ្ឋចិនអាចចាកចេញពីក្រុងអ៊ូហានបានវិញហើយ ក្រោយបិទរាប់ខែ
ចិន៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី៨ មេសា ២០២០ថា ក្រោយការបិទទីក្រុង Wuhan នៃខេត្ត Hubei អស់រយៈពេលជាច្រើនខែមក ឥឡូវនេះ ពលរដ្ឋអាចចាកចេញពីទីក្រុងមួយនេះបានវិញហើយបន្ទាប់ពីប្រទេសចិនទាំងមូល មិនមានអ្នកស្លាប់កាលពីថ្ងៃអង្គារ។ ជាការដែលអាចចាកចេញពីទីក្រុងអ៊ូហាន លើកដំបូង ចាប់តាំងពីថ្ងៃទី២៣ មករា ២០២០មក។ប្រភពបន្តថា ខ្សែរថភ្លើង និងផ្លូវសំខាន់ៗនៅក្នុងទីក្រុង ត្រូវបានបើកដំណើរការឡើងវិញ។ លើសពីនេះទៀត ហាងទំនិញជាច្រើនបានបើកឡើងវិញកាលពីខែមុនក្រោយពេលដែលមិនមានអ្នកឆ្លងថ្មីក្នុងរយៈពេល១សប្ដាហ៍ពេញ។ សម្រាប់អ្នកដែលចង់ចាកចេញពីទីក្រុង តម្រូវឲ្យមានសញ្ញា “បៃតង” នៅក្នុងកម្មវិធីសុខភាពលើទូរសព្ទដៃ ដែលបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ។ កម្មវីធីនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ហើយមានលក្ខណៈប្លែកៗពីគ្នាសម្រាប់មនុស្សម្នាក់ៗដើម្បីតាមដានសុខភាពរបស់ពួកគេ៕
-
ពន្យារពេលរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដោយក្រសួងនឹងកំណត់ និងជម្រាបជូនអំពីកាលបរិច្ឆេទ នៃសម័យប្រឡងនៅពេលក្រោយ
-
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី០៩ ខែមេសានេះ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
-
នៅសហរដ្ឋអាម៉េរិក ចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន២ពាន់៧៩៦នាក់ ក្រោយអ្នកជម្ងឺ១ពាន់៩២៥នាក់ទៀតស្លាប់
បរទេស៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិកកើនឡើងដល់១ម៉ឺន២ពាន់៧៩៦នាក់ហើយ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន១ពាន់៩២៥នាក់ នេះបើតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ។ នាពេលថ្មីៗនេះ គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ អ៊ីលីនណយ (Illinois) សហរដ្ឋអាម៉េរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅសហរដ្ឋអាម៉េរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជម្ងឺCovid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ ។ សូមបញ្ជាក់ថា តួលេខថ្មីខាងលើនេះ អាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថា មានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជម្ងឺCOVID-19 នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះ គឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនីមួយៗ ៕
-
នៅបារាំង តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងលើស១ម៉ឺននាក់ ក្រោយមានអ្នកស្លាប់ថ្មីជាង១ពាន់៤រយនាក់ទៀត
បារាំង៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងប្រទេសបារាំង កើនឡើងដល់១ម៉ឺន៣២៨នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន១ពាន់៤១៧នាក់ទៀត នេះបើតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ។ ជាមួយគ្នានេះ អគ្គនាយកអាជ្ញាធរសុខាភិបាលសាធារណៈបារាំងលោក Jerome Salomon បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការរាតត្បាតនៅតែបន្តរីករាលដាលខ្លាំងនៅក្នុងប្រទេសបារាំង ដែលឥឡូវនេះ ស្ថិតនៅក្នុងសប្តាហ៍ទី០៤ហើយ នៃការដាក់ប្រទេសក្នុងគ្រាអាសន្ន ។ ប៉ុន្តែលោក Jerome Salomon បានបញ្ជាក់ទៀតថា ចំនួននៃករណីឆ្លងមេរោគ COVID-19 ធ្ងន់ធ្ងរដែលត្រូវបានទទួលការព្យាបាលនៅតាមមណ្ឌលថែទាំនោះ បានកើនឡើងត្រឹមតែ០.៨ភាគរយក្នុងរយៈពេល២៤ម៉ោង ដែលជាថ្ងៃទី៨ជាប់គ្នាដែលអត្រានេះបានថមថយចុះ ៕
-
នៅសិង្ហបុរី ចំនួនសុរបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ពាន់៤៨១ករណី បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន១០៦នាក់ទៀត
សិង្ហបុរី៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសសង្ហិបុរី បានកើនឡើងដល់១ពាន់៤៨១ករណី គិតត្រឹមថ្ងៃទី០៧ ខែមេសានេះ បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន១០៦ករណីទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ។ សិង្ហបុរីតែងតែរកឃើញករណីឆ្លងជម្ងឺ COVID-19 ជាចង្កោមៗផងដែរ ជាពិសេសពីសំណាក់ជនបរទេស ដែលបានចូលមកកាន់ប្រទេសដីកោះមួយនេះ ហើយក្នុងចំណោមករណីឆ្លងសរុបខាងលើនេះ មានអ្នកជំងឺសរុប៣៧៧នាក់ហើយបានជាសះស្បើយ ។ សូមជម្រាបថា សិង្ហបុរីបានស្ថិតនៅក្នុងចំណោមប្រទេសអាស៊ានមួយចំនួនទៀត ដែលបានរកឃើញករណីឆ្លងជម្ងឺ COVID-19 មុនគេផងដែរ ប៉ុន្តែករណីឆ្លងនៅសិង្ហបុរីមានអត្រាទាប បើធៀបនឹងប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន ហើយជាពិសេសសិង្ហបុរីគ្មានករណីស្លាប់នោះទេ ៕