-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ចូលរួមបរិច្ចាគប្រាក់បៀវត្សជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតវីរុសកូវីដ១៩ ឯកឧត្តម បានចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់ឯកឧត្តម ចំនួន ៥០០.០០០ រៀល (មួយប្រាំរយពាន់រៀល) ក្នុងមួយខែ រយៈពេល ០៦ខែ (ប្រាំមួយខែ) ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។ សូមពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ។ យេីងរួបរួមគ្នា យើងនឹងពិតជាអាចឆ្លងកាត់នូវការលំបាកនេះដោយជោគជ័យ៕
-
នៅទូទាំងពិភពលោក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១.៣៤លាននាក់ ខណៈអ្នកជំងឺ៧.៤ម៉ឺននាក់បាត់បង់ជីវិត
បរទេស៖ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសានេះ សរុបកើនឡើងដល់១លាន៣៤ម៉ឺន៦ពាន់៥៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៤ពាន់៦៩៧នាក់ និង ជាសះស្បើយឡើងវិញមានចំនួន២៧ម៉ឺន៨ពាន់៦៩៥នាក់នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន២០៩ ។ ជាមួយគ្នានេះ ប្រទេសចំនួន ១០ដែលបាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែជម្ងឺរាតត្បាតសកល COVID-19 នៅលើពិភពលោក ក្នុងនោះមានដូចជា៖ ១៖ សហរដ្ឋអាម៉េរិកមានករណីឆ្លង COVID-19 សរុប៣៦ម៉ឺន៧ពាន់៤ករណី ក្នុងនោះ១ម៉ឺន៨៧១នាក់ស្លាប់ និង ១ម៉ឺន៩ពាន់៦៧១នាក់ជាសះស្បើយ ។ ២៖ អេស្ប៉ាញមានករណីឆ្លងសរុប១៣ម៉ឺន៦ពាន់៦៧៥ករណី ក្នុងនោះ១ម៉ឺន៣ពាន់៣៤១នាក់ស្លាប់ និង៤ម៉ឺន៤៣៧នាក់ជាសះស្បើយ ។ ៣៖ អ៊ីតាលីមានករណីឆ្លងសរុប១៣ម៉ឺន២ពាន់៥៤៧ករណី ក្នុងនោះ១ម៉ឺន៦ពាន់៥២៣នាក់ស្លាប់ និង២ម៉ឺន២ពាន់៨៣៧នាក់ជាសះស្បើយ ។ ៤៖ អាល្លឺម៉ង់មានករណីឆ្លងសរុប ១០ម៉ឺន៣ពាន់៣៧៥ករណី ក្នុងនោះ១ពាន់៨១០នាក់ស្លាប់ និង២ម៉ឺន៨ពាន់៧០០នាក់ជាសះស្បើយ ។ ៥៖ បារាំងមានករណីឆ្លងសរុប៩ម៉ឺន៨ពាន់១០ករណី ក្នុងនោះ៨ពាន់៩១១នាក់ស្លាប់ និង១ម៉ឺន៧ពាន់២៥០នាក់ជាសះស្បើយ ។…
-
បារាំងរាយការណ៍ពីអ្នកស្លាប់ថ្មីៗដោយសារជម្ងឺ COVID-19 ចំនួន៨៣៣នាក់ទៀតគិតត្រឹមរយៈពេល២៤ម៉ោង ដែលនេះអត្រាខ្ពស់បំផុតមួយ
បារាំង៖ រដ្ឋមន្រ្តីសុខាភិបាលបារាំងលោក Olivier Veran បានប្រកាសថា ប្រទេសរបស់លោកបានកត់ត្រាពីអ្នកស្លាប់ថ្មីៗដោយសារជម្ងឺ COVID-19 ចំនួន៨៣៣នាក់គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ធ្វើឱ្យចំនួនសរុបនៃអ្នកស្លាប់កើនឡើងដល់៨ពាន់៩១១នាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ បារាំងគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជាច្រើនទៀត ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែការវាយលុកពីជម្ងឺឆ្លងសកល COVID-19 នៅក្នុងតំបន់អឺរ៉ុប ដែលក្នុងនោះក៏រួមមានប្រទេសអ៊ីតាលី និងអេស្ប៉ាញផងដែរ ក្រោយមានការកត់ត្រាពីចំនួនអ្នកស្លាប់កើនឡើងជាលំដាប់ ។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសានេះ សរុបកើនឡើងដល់១លាន៣៤ម៉ឺន៦ពាន់៥៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៤ពាន់៦៩៧នាក់ និង ជាសះស្បើយឡើងវិញមានចំនួន២៧ម៉ឺន៨ពាន់៦៩៥នាក់នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន២០៩៕
-
នៅចិន ចំនួនអ្នកឆ្លងថ្មីៗនៃជម្ងឺ COVID-19 កើនឡើងចំនួន៣២ករណីទៀត ខណៈអ្នកជម្ងឺបាត់បង់ជីវិតមិនមាននោះទេ
ចិន៖ អាជ្ញាធរចិនបានប្រកាសថា គ្មានអ្នកជំងឺណាម្នាក់បានស្លាប់ ដោយសារជំងឺ COVID-19 នោះឡើយ នៅថ្ងៃទី០៦ ខែមេសានេះ ដែលនេះជាលើកដំបូងបំផុតមិនធ្លាប់មានគិតចាប់តាំងពីប្រទេសចិន ត្រូវបានជម្ងឺផ្លូវដង្ហើមថ្មីនេះវាយលុកខ្លាំង ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ យ៉ាងណាមិញ បើទោះបីជាមិនមានករណីស្លាប់ក្តី ប្រទេសចិននៅតែរកឃើញករណីឆ្លងថ្មីៗចំនួន៣២ករណីថ្មីទៀត ដោយក្នុងនោះសុទ្ធតែជាករណីនាំចូលពីបរទេសទាំងអស់ ។ យោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរសុខាភិបាលចិន បានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងចិនដីគោក បានកើនឡើងដល់៨ម៉ឺន១ពាន់៧៤០ករណី ក្នុងនោះអ្នកជំងឺសរុប៣ពាន់៣៣១នាក់ស្លាប់ និងជាសះស្បើយវិញសរុប៧ម៉ឺន៧ពាន់១៦៧នាក់ ៕
-
នៅសិង្ហបុរី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ពាន់៣៧៥ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មីចំនួន៦៦ករណីថែមទៀត
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 ចំនួន៦៦ករណីបន្ថែមទៀត នៅថ្ងៃទី០៦ ខែមេសានេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់១ពាន់៣៧៥ករណី នេះបើតាមសារព័ត៌មាន CNA ។ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ មានតែ១ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះសុទ្ធតែករណីឆ្លងក្នុងស្រុក ខណៈអ្នកជំងឺចំនួន២៤នាក់ថែមទៀតបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់៣៤៤នាក់។ ដោយឡែកក្នុងចំណោមអ្នកជំងឺ៥៧១នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ភាគច្រើនមានសុខភាពធម្មតា ឬក៏ល្អប្រសើរឡើង ខណៈ២៥នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៕
-
សម្ដេចតេជោ សម្រេចផ្អាកចូលឆ្នាំខ្មែរ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន ត្រូវធ្វើការធម្មតា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចឲ្យស្ថាប័នរដ្ឋ និងឯកជន ធ្វើការធម្មតាក្នុងថ្ងៃចូលឆ្នាំខ្មែរ។ ការសម្រចចិត្តនេះគឺធ្វើឡើងបន្ទាប់ពី មានការពិគ្រោះ យោបល់ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយត្រូវធ្វើការធម្មតា មិនអនុញ្ញាតឱ្យឈប់សំរាកទេ គឺធ្វើការធម្មតា ទាំងរដ្ឋ ទាំងឯកជន ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនផ្អាកពិធីចូលឆ្នាំខ្មែរនោះទេ ដោយគ្រាន់តែឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា ដើម្បីកាត់បន្ថយការធ្វើដំណើរ ហើយនៅក្នុងពេលសមស្របណាមួយរដ្ឋាភិបាល នឹងឲ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃសងជួសវិញ៕
-
លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃក្រសួងបរិស្ថាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃក្រសួងបរិស្ថាន បានប្រកាសបរិច្ចាគថវិកា៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៣ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
-
ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីមួយករណីទៀត ដែលសរុបទាំងអស់ កើនដល់ ១១៥ ករណីហើយ និងបានជាសះស្បើយវិញសរុប ៥៨នាក់ផងដែរ
រហូតម៉ោង ៨ព្រឹក ថ្ងៃទី៧ មេសា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ១ករណីថ្មីទៀត ដែលសរុបទូទាំងប្រទេសមានចំនួន ១១៥ករណី និងបានព្យាបាលជាសះស្បេីយ ចំនួន ៥ករណីទៀត សរុប ៥៨នាក់ ស្លាប់គ្មាន។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង សូមបប្អូនបន្តការប្រុងប្រយ័ត្ន និងអនុវត្តន៍អនាម័យជាប់ជានិច្ច៕ ធ.ដព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
-
ព្រឹកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ ពាក់ព័ន្ធស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា
ភ្នំពេញ៖ យោងតាមមន្រ្តីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេចតេជោ បានបញ្ជាក់ប្រាប់ ក៏ដូចជាការជូនដំណឹងដល់សាធារណជន ឱ្យបានដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅវិមានសន្តិភាព ។ សន្និសីទសារព័ត៌មានពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺកូវីដនៅកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់ដឹង។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា នឹងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់នេះផងដែរ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដល់ប្រជាពលរដ្ឋឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួនសរុបរហូតដល់៥៨នាក់ហើយ ដែលបានជាសះស្បើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់៕ធ.ដ
-
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៤០០,០០០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ គិតចាប់ពីខែឧសភា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕ ដោយ៖ ប៊ុនធី