Category: Covid-19

  • កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈដែលអ្នកឆ្លងម្នាក់បានជាសះស្បើយថែមទៀត

    កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈដែលអ្នកឆ្លងម្នាក់បានជាសះស្បើយថែមទៀត
  • លោកជំទាវ ឃួន មុំ នាយករងខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៤ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកជំទាវ ឃួន មុំ នាយករងខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៤ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
  • ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៤ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៤ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
  • សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេស បន្តចូលរួមប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេស បន្តចូលរួមប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមគេហទំព័រ Facebook របស់សម្ដេចនៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ថា សូមបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ ។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ក៏សូមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋាន ដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ជែលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេស ក្នុងស្ថានភាពដែលយើងទាំងអស់គ្នា កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ។…

  • ធនាគារអេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

    ធនាគារអេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

    ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារឈានមុខគេនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌នៅក្នុង ពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល (បីពាន់លានរៀល) សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ដូចខាងក្រោម៖ ១)-  ថវិកាចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ២)-  ថវិកាចំនួន ២០០លានរៀល (ពីររយលានរៀល) តាមរយៈសមាគមធនាគារនៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ៣)-  ថវិកាចំនួន ១.២០០លានរៀល (មួយពាន់ពីររយលានរៀល) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។ ៤)-  ថវិកាចំនួន ៨០០លានរៀល…

  • សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាននាំយកអត្តពលិកវ័យក្មេងសំខាន់ៗ ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅខេត្តកែប ដើម្បីបង្កើនសិទ្ធផលត្រៀមការប្រកួតនានានៅក្រៅប្រទេស

    សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាននាំយកអត្តពលិកវ័យក្មេងសំខាន់ៗ ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅខេត្តកែប ដើម្បីបង្កើនសិទ្ធផលត្រៀមការប្រកួតនានានៅក្រៅប្រទេស

    លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ប្រាប់តាមទូរស័ព្ទ ពីខេត្ត កែប នាព្រឹកមិញនេះថា បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងប្រកាសផ្អាកកាហ្វឹកហាត់ និងរំសាយក្រុមជម្រើសជាតិជាបណ្តុះអាសន្ន ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ អំឡុងពេលដែលជំងឺកូវីដកំពុងឆ្លងរីករាលដាលនៅកម្ពុជានោះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក៏បានរំសាយកីឡាករការិនីមួយចំនួនឲ្យទៅកាន់លំនៅដ្ឋានរៀងៗខ្លួនផងដែរ ។ ទន្ទឹងជាមួយគ្នានោះ កីឡាករដែលជាប់ភារៈកិច្ចត្រៀមចេញទៅក្រៅប្រទេស ប្រមាណជា៦រូបត្រូវបានសហព័ន្ធនាំយកទៅហ្វឹកហាត់នៅខេត្ត កែប ដែលជាកន្លែងមួយសុវត្ថិភាពការពារបានពីការឆ្លងនូវជំងឺកូវីដ១៩។ អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា កក្តាដែលយើងមិនរំសាយពួកគាត់តាមផែនការក្រសួងអប់រំប្រកាសនោះ ដោយពួកគេទាំង៦រូបនេះ កំពុងត្រៀមខ្លួនចេញទៅប្រកួតតំណាងឲ្យកម្ពុជានៅក្រៅប្រទេស ប្រសិនបើពួកគេមិនបានហ្វឹកហាត់បង្រឹងសមត្ថភាពនោះទេ លិទ្ធផលរបស់ពួកគេដែលខិតខំហ្វឹកហាត់កន្លងមកនឹងមានការធ្លាក់ចុះខ្លាំងជាក់ជាមិនខាន។ ដូច្នោះ ការហ្វឹកហាត់ជាលក្ខណៈប្រមូលផ្តុំគ្នាតិចតួច និងនៅកន្លែងដាច់ដោយឡែកវាមិនជួយឲ្យពួកគេបានកើនឡើងសមត្ថភាព ហើយ មិនឆ្លងកូវីដ១៩ផងដែរ។ ប្រសិនបើមិនមានការរំសាយនោះទេ ព្រឹត្តិការណ៍ដាវីសខាប់ ក្រុមទី៤ តំបន់អូសេអានី នៅប្រទេសទាក់មីនីដ្ឋាន និងដំណើរការប្រកួតនៅអំឡុងខែ មិថុនា ឆ្នាំ២០២០ ហើយសម្រាប់សហព័ន្ធកីឡាករកម្ពុជា គ្រោងនិងបញ្ជូនកីឡាករ៦រូប ចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមកៅអីឡើងទៅកានក្រុមទី៣នៅឆ្នាំក្រោយ៕

  • សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ប្រមូលនិធិបានទឹកប្រាក់ចំនួនសរុប ១២៤០$ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្តាត់ការរីករាលដាលជំងឺ COVID-19 នៅកម្ពុជា

    សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ប្រមូលនិធិបានទឹកប្រាក់ចំនួនសរុប ១២៤០$ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្តាត់ការរីករាលដាលជំងឺ COVID-19 នៅកម្ពុជា

    សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្កើតមូលនិធិគ្រួសារ E-Sports (Esports Family) សម្រាប់ទទួលនិធិពីសប្បុរសជន ម្ចាស់ក្លិបជាសមាជិក EFC ទាំងអស់ បណ្តាក្លឹប (NET) កីឡាករ កីឡាការិនី Streamers និងអ្នកសេ្នហាវិស័យកីឡាអេឡិចត្រូនិកទាំងអស់ ដោយទទួលបានថវិកាក្នុងមូលនិធិមានចំនួនសរុប ១២៤០$ (មួយពាន់ពីររយសែសិប) ដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះទឹកប្រាក់ចំនួន ៥០០ដុល្លារ ជាថវិការបស់សហព័ន្ធ និង៧៤០ដុល្លារ ជាថវិកាចូលរួមឧបត្ថម្ភពីក្រុមគ្រួសារកីឡា Esports កម្ពុជា ដើម្បីចូលរួមជា មួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្តាត់ការរីករាលដាលជំងឺ COVID-19 នៅកម្ពុជា ដែល កំពុងគំរាមកំហែងសុខភាព និងជីវិតប្រជាជនកម្ពុជាយើង។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមប្រព័ន្ធទំនាក់ទង តេឡេក្រាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានអោយដឹងទៀតថា ខណៈពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែចាប់វិធានការទប់ទល់នឹងជម្ងឺ Covit-19 ដែលកំពុងតែគំរាមកំហែងសុខភាពប្រជាជននៅកម្ពុជា ក្នុងនាមខ្ញុំបាទជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិច កម្ពុជានិងជាតំណាងមូលនិធិគ្រួសារកីឡាអេឡិចត្រូនិកកម្ពុជាសង្ឃឹមជឿជាក់ថា…

  • ក្លិបបឹងកេត និងទ័ព សម្រេចកាត់ប្រាក់ខែកីឡាករ ៥០% ដើម្បីធានានិរន្ដរភាពក្លិប ក្នុងគ្រាមានវិបត្តិដោយសារជំងឺ Covid-19

    ក្លិបបឹងកេត និងទ័ព សម្រេចកាត់ប្រាក់ខែកីឡាករ ៥០% ដើម្បីធានានិរន្ដរភាពក្លិប ក្នុងគ្រាមានវិបត្តិដោយសារជំងឺ Covid-19

    ក្លិបបាល់ទាត់ចំនួន២ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺក្លិបបឹងកេត និងក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) បានសម្រេចកាត់ប្រាក់បៀវត្សរ៍របស់កីឡាករ គ្រូបង្វឹក និងបុគ្គលិកចំនួន ៥០% ដើម្បីធានានិរន្ដរភាពក្លិប ក្នុងគ្រាមានវិបត្តិដោយសារជំងឺ Covid-19 ខណៈបណ្តាក្លិបជាច្រើនទៀតមិនកាត់ប្រាក់ខែបែបនេះឡើយ។ លោក បែ មករា អគ្គលេខាធិការ ក្លិបបឹងកេតបានឲ្យដឹងថា ការកាត់បន្ថយប្រាក់បៀវត្សរ៍នេះ គឺកើតចេញពីការឯកភាពរបស់កីឡាករ គ្រូបង្វឹក បុគ្គលិក និងថ្នាក់ដឹកនាំក្រុមទាំងអស់ក្នុងន័យរួមចំណែកសម្រាលបន្ទុករបស់ក្លិប។ លោកថា «យើងដឹងហើយ វិបត្តិ Covid-19 បានជះឥទ្ធិពលច្រើនដល់វិស័យសេដ្ឋកិច្ចទូទាំងពិភពលោក ហើយបឹងកេត ក៏រងផលប៉ះពាល់ដែរ ដូច្នេះដើម្បីជួយក្លិប កុំឲ្យមានបន្ទុកធ្ងន់ កីឡាករ គ្រូបង្វឹក បុគ្គលិក និងថ្នាក់ដឹកនាំសម្រេច និងឯកភាពកាត់បន្ថយប្រាក់ខែចំនួន ៥០% ដើម្បីរួមចំណែកជួយក្លិបក្នុងស្ថានភាពដ៏អាក្រក់នេះ ដែលក្នុង១ឆ្នាំគ្រោងចំណាយ ប្រហែល១លានដុល្លារ។ ចំណែកឯលោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិបកងយោធពលខេមរភូមិន្ទអះអាងថា ក្លិបនេះក៏សម្រេចចិត្តកាត់ ប្រាក់ខែកីឡាករ៥០%ដែរ ស្របពេលក្លិបបានផ្អាកការប្រមូលផ្ដុំហ្វឹកហាត់បណ្ដោះអាសន្ន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺ Covid-19…

  • អភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអភិបាលខេត្តស្រះកែវ ពីរ ចំណុចសំខាន់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩

    អភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអភិបាលខេត្តស្រះកែវ ពីរ ចំណុចសំខាន់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំប្រតិភូកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្ត និងបន្ទាត់ព្រំដែនកម្ពុជា~ថៃ ជួបប្រជុំពិភាក្សា ដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS  នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក នារសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា បានស្នើសុំជាគោលការណ៍រួមទៅ ០២ចំណុច ដល់ឯកឧត្តមអភិបាលខេត្តស្រះកែវ៖ ១.ស្នើសុំជួយសម្រួលដល់បងប្អូនប្រជាពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមកជារាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រក ណាមួយសមរម្យផ្លូវ ដូចជាច្រកបឹងត្រគួនជាអាទិ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ តែកន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ។ ២.ស្នើឲ្យមានការជួយសម្រួលការចេញចូលដឹកតំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រគួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម។ ក្រោយពីការជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាង ភាគីទាំងពីរ តាមសំណើសុំរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…

  • លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមបរិច្ចាគប្រាក់បំណាច់ចំនួន ៥ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមបរិច្ចាគប្រាក់បំណាច់ចំនួន ៥ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩