-
ឱសថស្ថានចំនួន១២ កន្លែងនៅម្តុំផ្សារតាប៉ាង ត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យរកឧបករណ៍ តេស្តកូវីដ១៩

ភ្នំពេញ៖ បន្តាប់ពីក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះ។ នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឱសថស្ថានចំនួន១២ កន្លែងនៅម្តុំផ្សារតាប៉ាងដេីម្បីត្រួតពិនិត្យរកទីតាំងដែលលក់ ឧបករណ៍ តេស្តកូវីដ១៩ ដែលក្រសួងសុខា ភិបាលហាមឃាត់។ ក្រោមការដឹកនាំផ្ទាល់របស់លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ជាលទ្ធផលមិនមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារ ក៏បានណែនាំអប់រំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេស គឺចូលរួមសហការក្នុងការទប់ស្កាត់ការ លក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ៕ដោយ ប៊ុនធី
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ប្រគល់ឧបករណ៍វាស់កម្ដៅដល់មេភូមិទាំង ១៨៨ ក្នុងស្រុកបារាយណ៍ និងតាំងគោក និងឡាំប្រឺតា ២គ្រឿង សម្រាប់យុទ្ធនាការប្រយុទ្ធជំងឺ COVID-19

(កំពង់ធំ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកសម្ភារបរិក្ខាវេជ្ជសាស្ត្រជាច្រើនទៅចែកជូនអាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ទីរពេទ្យនៅក្នុងស្រុកទាំងពីរខាងលើ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងទប់ស្កាត់ជំងឺ Covid-19 នៅតាមមូលដ្ឋាន។ សម្ភារបរិក្ខាទាំងនេះរួមមាន៖ ឧបករណ៍ស្ទង់កម្ដៅចំនួន ២០០ឈុត តម្លៃសរុបប្រមាណ ១២,០០០ដុល្លារ និងឡាំប្រឺតាចំនួន ២គ្រឿង (តម្លៃសរុបប្រមាណ ៨០០០ដុល្លារ) ប្រគល់ជូនរដ្ឋបាលស្រុកបារាយណ៍ ១គ្រឿង និងរដ្ឋបាលស្រុកតាំងគោក ១គ្រឿង សម្រាប់ជាមធ្យោបាយចល័តចាក់មេក្រូឃោសនាផ្សព្វផ្សាយពីវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅតាមមូលដ្ឋានប្រជាពលរដ្ឋ។ ក្រៅពីនោះក៏មានឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល ថវិកា ស្ទិកឃ័រអប់រំផ្សព្វផ្សាយបង្ការការឆ្លងជំងឺ Covid-19 ដែលជាអំណោយរបស់សមាជិកក្រុមការងារផ្សេងទៀតផងដែរ។ ជាមួយនឹងការប្រគល់សម្ភារបរិក្ខាទាំងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ព្រមទាំងលោក ញ៉ែម ពីង ដែលជាប្រធានការិយាល័យសុខាភិបាលស្រុក ក៏បានណែនាំអប់រំពីការប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងទប់ស្កាត់ជំងឺ…
-
រាជរដ្ឋាភិបាលកម្ពុជា ជូនដំណឹងពីការចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរមកពីបរទេស រយៈពេល១ខែចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

-
សភាអឺរ៉ុបអនុម័តកញ្ចប់ថវិកាបន្ទាន់ចំនួន៤០ពាន់លានដុល្លារ ដើម្បីទប់ទល់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែមេរោគ COVID-19

អឺរ៉ុប៖ ទីបំផុតសភាអឺរ៉ុបនៅក្នុងសប្តាហ៍នេះបានសម្រេចអនុម័តលើកញ្ចប់ថវិកាចំនួន៤០ពាន់លានដុល្លារ ដែលជាកញ្ចប់ថវិកាក្នុងគ្រាមានអាសន្ន ដើម្បីជួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប និង ពលរដ្ឋរបស់ពួកគេដែលត្រូវរងផលប៉ះពាល់ខ្លាំងជាងគេពីការរាតត្បាតជាសកលនៃវីរុស COVID-19 ។ ប្រធានសភាអឺរ៉ុបលោក David Sassoli គឺជាបុគ្គលតែម្នាក់គត់ដែលបានចូលទៅអគារសភាសម្រាប់កិច្ចប្រជុំពិសេសនេះ ដោយសមាជិកសភាផ្សេងទៀតបានធ្វើការបោះឆ្នោតតាមសារអេឡិចត្រូនិក ។ កញ្ចប់ថវិកាបន្ទាន់នេះ ក៏រួមមានការពង្រីកបន្ថែមនូវមូលនិធិសាមគ្គីភាពសហភាពអឺរ៉ុប សម្រាប់គ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈនៅអឺរ៉ុបផងដែរ ។ សូមបញ្ជាក់ថា សមាជិកសភាអឺរ៉ុបក៏បានអនុម័តការផ្អាកជាបណ្តោះអាសន្នដល់ខែតុលាខាងមុខនេះ នូវច្បាប់មួយរបស់សហភាពអឺរ៉ុប ដែលតម្រូវឲ្យអាកាសចរណ៍នានាត្រូវប្រើប្រាស់៨០ភាគរយនៃផ្លូវហោះហើរដែលខ្លួនមានក្នុងមួយឆ្នាំៗ ដើ ម្បីអាចរក្សាផ្លូវហោះហើរទាំងនេះបាន ៕ធ.ដ
-
នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស ធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19

អង់គ្លេស៖ នាយករដ្ឋមន្ត្រីលោក Boris Johnson ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 ខណៈបច្ចុប្បន្នរូបលោកមានរោគសញ្ញាក្នុងកម្រិតស្រាលប៉ុណ្ណោះ និង កំពុងស្នាក់នៅដាច់ដោយឡែកពីគេ ដើម្បីទទួលការព្យាបាលនៅក្នុងវិមាន Downing Street ដែលជាទីសំណាក់នៃនាយករដ្ឋមន្ត្រី នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ ទោះបីជាបានឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះក៏ដោយ ក៏លោក បូរីស ចនសុន នៅតែបន្តស្ថិតនៅក្នុងការគ្រប់គ្រងរដ្ឋាភិបាលអង់គ្លេសដដែល ដើម្បីដោះស្រាយវិបត្តិប្រទេសជាតិទៅមុខទៀត ប៉ុន្តែគឺវាអាស្រ័យទៅលើស្ថានភាពសុខភាពរបស់លោកផ្ទាល់ ។ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock ក៏បានអះអាងដែរថា រូបលោកក៏ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19 ផងដែរ ។ លោក Hancock បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter ថា ខ្ញុំ ធ្វើតេស្តឃើញមានផ្ទុក COVID-19 ប៉ុន្តែសំណាងល្អ គឺរោគសញ្ញារបស់ខ្ញុំស្ថិតក្នុងកម្រិតស្រាល ហើយខ្ញុំកំពុងបន្តបំពេញការងារជាធម្មតាពីផ្ទះ និងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេឯង ៕ធ.ដ
-
បារាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល២សប្តាហ៍បន្ថែមទៀត ខណៈចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 សរុបកើនជិត២.០០០នាក់

បារាំង៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងប្រទេសបារាំង បន្តកើនឡើងដល់១ពាន់៩៩៥នាក់ បន្ទាប់ពីអ្នកជម្ងឺ២៩៩នាក់ទៀតបានស្លាប់ ក្នុងចំណោមករណីឆ្លងសរុប៣ម៉ឺន២ពាន់៩៦៤ករណី ខណៈរដ្ឋាភិបាលប្រកាសពន្យាពេលដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី១៥ ខែមេសាខាងមុខ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។ បើតាមអាជ្ញាធរបារាំង អត្រាស្លាប់ថ្មីខាងលើនេះ គឺស្មើនឹងការកើនឡើង១៨ភាគរយនៅក្នុងរយៈពេល២៤ម៉ោង ស្របពេលដែលអត្រាឆ្លងថ្មីវិញ គឺស្មើនឹង១៣ភាគរយនៅក្នុងរយៈពេលដូចគ្នានេះ ។ នៅក្នុងចំណោមអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស មានអ្នកជំងឺប្រមាណ៣ពាន់៧៨៧នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ៕ធ.ដ
-
ប្រធានអូឡាំពិកកម្ពុជា អំពាវនាវ ឲ្យពលរដ្ឋការពារប្រុងប្រយ័ត្នខ្ពស់ពីជម្ងឺកូវីដ១៩ ដែលកំពុងឆ្លងរាល ដាលនៅកម្ពុជា និងហាត់កីឡាជាប្រចាំដើម្បីសុខភាព

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្មណ៍ចំពោះការឆ្លងរីករាលដាលជំងឺកូវីឌ ១៩ នៅកម្ពុជា ឯ ឧបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូម យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយរក្សានៅអនាម័យគ្រប់ពេលវេលា គឺលាងសម្អាតដៃ ពាក់ម៉ាសជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាល នៅក្នុងមូលដ្ឋាន។ ការអំពាវនាវរបស់ ឯ ឧ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឡើងក្នុងអំឡុងពេលដែលលេងកីឡាវាយកូនគោល នៅទីលានហ្គែនភ្នំពេញ ជាមួយឯ ឧ អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន ។ ឯ ឧ ថោង ខុន បញ្ជាក់បន្ថែមថា ការរក្សាអនាម័យខ្ពស់តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល វានឹងជួយឲ្យយើងការពារបានភាគរាយខ្ពស់បំផុតពីការឆ្លងរីករាលដាលនៃជំងឺកូវិឌ១៩ ហើយ អ្វីដែលពិសេសទៀតនោះ គឺហាត់កីឡាជាប្រចាំ ដើម្បីការពារប្រព័ន្ធភាពសាំនៅក្នុងខ្លួនកាន់តែរឹងមាំ និង ធ្វើឲ្យសុខភាពយើងល្អទប់ស្កាត់ការកើតជំងឺមួយចំនួនផងដែរ ។ ទន្ទឹមជាមួយគ្នានេះ ឯ ឧ ក៏បានអំពាវនាវយ៉ាងទទូច ចំពោះបងប្អូនពលករដែលទើបត្រឡប់មកពីបំរើរការងារនៅក្រៅប្រទេស សូមស្តាប់តាមការណែនាំពីក្រសួងសុខាភិបាល ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ តាមដានជំងឺកូវិឌ១៩ ដើម្បីការពារកុំឲ្យមានករណីឆ្លង ។…
-
ឧបករណ៍តេស្តរកវីរុស COVID-19 ចំនួន២ម៉ឺនឈុតពីមូលនិធិ Alibaba និងមហាសេដ្ឋី Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ ឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន២ម៉ឺនឈុត ពីមូលនិធិ Alibaba និងមូលនិធិរបស់មហាសេដ្ឋីចិន លោក Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួង។ ពិធីប្រគល់-ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន២ម៉ឺនឈុតសម្រាប់បម្រើឱការការពារ ការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ជាអំណោយរបស់មូលនិធិ Alibaba និងមូលនិធិ Jack Ma នេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់១០២នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន០២នាក់ (សរុបអ្នកជាសះស្បើយកើនដល់១៣នាក់)។ អ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត៕ …
-
ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ

-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វីរុស COVID-19 បានវាយលុកចូលដល់ប្រទេស និង ដែនដីចំនួន២០០ហើយនៅទូទាំងសកលលោក

ស្វីស៖ ចំនួនសរុបនៃប្រទេស និង ដែនដីចំនួន២០០ហើយ ត្រូវបានរាយការណ៍ពីករណីឆ្លងរាតត្បាតនៃមេរោគ COVID-19 គិតត្រឹមថ្ងៃទី២៧ ខែមីនា (ម៉ោងក្នុងតំបន់) នេះបើតាមទិន្នន័យចុងក្រោយពីគេហទំព័រអង្គការសុខាភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ខាងលើនេះ ជំងឺរាតត្បាតជាសកលដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន៥៤ម៉ឺន៨៣២ករណី ដែលក្នុងនោះមានអ្នកជម្ងឺចំនួន២ម៉ឺន៤ពាន់២៩៣នាក់បានបាត់បង់ជីវិត និង ១២ម៉ឺន៥ពាន់២៩៧នាក់ផ្សេងទៀតជាសះស្បើយនៅទូទាំងសកលលោក ។ ទន្ទឹមគ្នា បណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីនោះ គឺមានចំនួន៩៦ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន៣៣ប្រទេស និងដែនដី អឺរ៉ុបចំនួន៤៨ប្រទេស ទ្វីបអាមេរិកចំនួន៧ប្រទេស ទ្វីបអូស្ត្រាលីចំនួន១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន៧ប្រទេស ៕ធ.ដ