Category: Covid-19

  • គណៈកម្មការផ្សារច្បារអំពៅបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពអាជីវករ និងអតិថិជន

    គណៈកម្មការផ្សារច្បារអំពៅបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពអាជីវករ និងអតិថិជន

    ភ្នំពេញ៖ អនុវត្តន៍តាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយគណៈកម្មការផ្សារច្បារអំពៅទាំង២ ត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពអាជីវករ និងអតិថិជនដែលចូលទៅទិញសម្ភារផ្សេងៗនៅក្នុងផ្សារ ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យកំដៅនៅក្នុងខ្លួន ប្រើទឹកអាល់កុលសម្រាប់លាងដៃ និងពាក់ម៉ាស់។ យុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 បានធ្វើឡើងរយៈពេល៤ថ្ងៃមកហើយនៅក្នុងផ្សារ ដឹកនាំដោយលោកគួច ចំណាន ប្រធានគណៈកម្មការផ្សាច្បារអំពៅលើ និងលោកគ្រី ហ៊ុច អនុប្រធានគណៈកម្មការផ្សារ ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យកំដៅនៅក្នុងខ្លួនអាជីវករនិងអតិថិជន ដាក់ឧបករណ៍បំពងសម្លេងអោយអាជីវករស្តាប់ពីវិធីការពារ និងទប់ស្កាត់ កុំអោយឆ្លងមេរោគCovid 19 ដែលកំពុងតែគំរាមកំហែងសុខភាពប្រជាពលរដ្ឋនៅលើពិភពលោក  ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងក៏កំពុងតែជួបនូវបញ្ហាឆ្លងមេរោគCovid 19 ផងដែរ ។ យុទ្ធនាការនេះធ្វើជារៀងរាល់ថ្ងៃដោយដាក់ផែនការជាក់លាក់ និងផ្លាស់ប្តូរវេនគ្នាធ្វើ នៅគ្រប់ច្រកចេញ ចូលផ្សារ  ហើយផ្សារច្បារអំពៅ បេីកដំណេីរការលក់ដូរធម្មតា ក្នុងនោះគណៈកម្មការផ្សារ បានបន្តដឹកនាំក្រុមការងារ ចុះផ្សប់ផ្សាយខ្លឹមសារ  ណែនាំអំពីវិធីការពារ របស់ក្រសួងសុខា ភិបាល នឹងវាស់កំដៅ បាញ់អាកុល លាងសំអាតដៃ ជូនដល់បងប្អូ អាជីវករ ប្រជាពលរដ្ឋ …

  • នគរបាលខណ្ឌច្បារអំពៅ ចូលរួមផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់មេរោគ កូវិដ ១៩

    នគរបាលខណ្ឌច្បារអំពៅ ចូលរួមផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់មេរោគ កូវិដ ១៩

    ភ្នំពេញ៖ អនុវត្តន៍ការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានបញ្ចេញកម្លាំងនគរបាលជាច្រើននាក់រួមជាមួយរថយន្តដាក់ឧឃោសនស័ព្ទចាក់សារសម្លេង ដើម្បីផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ និងការពារ កុំឲ្យមានការឆ្លងមេរោគ កូវិដ១៩ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ សកម្មភាពនេះចាប់ផ្តើមអនុវត្តន៍រៀរាល់ថ្ងៃរហូតដល់មេរោគ កូវីដ១៩ បានធូស្បើយ ដោយធ្វើការផ្សព្វផ្សាយគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ ធ្វើយ៉ាងណាផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹងពីវិធីការពារ  បង្ការ និងអប់ស្កាត ជៀសផុតឆ្លងមេរោគ កូវិដ១៩ ។ មិនត្រឹមតែប្រើប្រាស់ឧឃោសនស័ព្ទបំពងសម្លេងនោះទេ ក្រុមការងារបានយកស្ទីឃ័រទៅបិទតាមផ្ទះនិងទីសាធារណៈផងដែរ ។  លើសពីនេះទៀតក្រុមការងារថែមទាំងធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចក្នុងការអនុវង្តគោល នយោបាយ “ ភូមិ-សង្កាត់មានសុវត្ថិភាព “ឲ្យមានប្រសិទ្ធភាព ៕ដោយ៖ ធី សណ្តោស

  • ករណីកូវីដ១៩៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ពលរដ្ឋមិនបាច់ទិញអាហារស្តុកទេ ព្រោះមានការផ្គត់ផ្គង់គ្រប់គ្រាន់

    ករណីកូវីដ១៩៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ពលរដ្ឋមិនបាច់ទិញអាហារស្តុកទេ ព្រោះមានការផ្គត់ផ្គង់គ្រប់គ្រាន់

    លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានមានប្រសាសន៍ កាលពីថ្ងៃទី២៥ មីនា ម្សិលមិញថា ប្រជាពលរដ្ឋមិនចាំបាច់ទិញអាហារស្តុកទុកនោះទេ ពីព្រោះការផ្គត់ផ្គង់ គឺមានគ្រប់គ្រាន់។ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា លោកធានាថា នឹងមានអាហារគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់លោក ហើយលោកក៏ដឹងដែរថា ប្រជាជនមានអារម្មណ៍បែបណា ចំពោះការរីករាលដាល នៃវីរុសកូវីដ១៩នេះ។ ប៉ុន្តែនៅចំពោះមុខនាពេលនេះ គឺសកម្មភាពចម្បង រួមគ្នាទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជម្ងឺនេះ។គួរបញ្ជាក់ដែរថា ករណីនៃជម្ងឺកូរ៉ូណានៅក្នុងប្រទេសម៉ាឡេស៊ីមានចំនួនរហូតដល់ ១,៦២៤ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕

  • អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យបណ្តាប្រទេសនានាបង្កើនការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19

    អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យបណ្តាប្រទេសនានាបង្កើនការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19

    បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស នៅថ្ងៃទី២៥ ខែមីនានេះ បានជំរុញឱ្យបណ្តាប្រទេសនានាប្រើប្រាស់យុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ។ យុទ្ធសាស្រ្តថ្មីនេះគួរតែត្រូវបានបង្កើតឡើងដោយប្រទេស និងក្នុងតំបន់ តាមរយៈការ “បិទទ្វារ” ដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនៃវីរុស COVID-19 នេះបើតាមលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ។ ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោករូបនេះ ថែមទាំងបានអំពាវនាវឱ្យប្រទេសនានា ពង្រីកការបណ្តុះបណ្តាល និងដាក់ពង្រាយការថែទាំសុខភាព ក៏ដូចជាកងកម្លាំងសុខាភិបាលសាធារណៈ ដើម្បីស្វែងរករាល់ករណីដែលសង្ស័យនៅក្នុងកម្រិតសហគមន៍ និងបង្កើនលទ្ធភាពនៃការធ្វើតេស្តរកមេរោគ ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលដែលចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោក កើនឡើងដល់៤១ម៉ឺន៦ពាន់៦៨៦ករណី និងអ្នកជម្ងឺស្លាប់សរុបកើនដល់១ម៉ឺន៨ពាន់៥៨៩នាក់ គិតត្រឹមថ្ងៃទី២៥ ខែមីនា…

  • ព្រឹទ្ធសភា និងសេតវិមានសហរដ្ឋអាម៉េរិកឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកា២ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងវីរុស COVID-19 និងជួយសេដ្ឋកិច្ច

    ព្រឹទ្ធសភា និងសេតវិមានសហរដ្ឋអាម៉េរិកឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកា២ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងវីរុស COVID-19 និងជួយសេដ្ឋកិច្ច

    សហរដ្ឋអាម៉េរិក៖ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសេតវិមានអាម៉េរិក នៅថ្ងៃទី២៥ ខែមីនានេះ (ម៉ោងក្នុងតំបន់) បានព្រមព្រៀងរួមគ្នាលើកញ្ចប់ថវិកាជំនួយ២ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងស្តារសេដ្ឋកិច្ចប្រទេស នេះបើតាមសារព័ត៌មានចិន CGTN ។ កិច្ចព្រមព្រៀងនេះ បានកើតមានឡើងក្រោយក្រុមមន្ត្រីសេតវិមានបានបង្កើតកិច្ចចរចារយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីប្រធានក្រុមសមាជិកព្រឹទ្ធសភាភាគច្រើន លោក Mitch McConnell ធ្វើបទបង្ហាញពីសំណើរបស់អ្នកសាធារណរដ្ឋ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាជំនួយ ក៏ដូចជាវិធានការបន្ធូរបន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច ខណៈសហរដ្ឋអាម៉េរិកកំពុងតស៊ូប្រយុទ្ធនឹងមេរោគ COVID-19 ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះទៀតសោត នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធ សភា និងសភាតំណាងរាស្ត្រដើម្បីធ្វើការអនុម័ត មុននឹងបញ្ជូនទៅឱ្យប្រធា នាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ៕

  • មន្ទីរបញ្ចកោណបញ្ជាឲ្យយោធាផ្អាកចេញទៅបរទេស៦០ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    មន្ទីរបញ្ចកោណបញ្ជាឲ្យយោធាផ្អាកចេញទៅបរទេស៦០ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ម៉ាក អ៊ែស្ពើរ បានចេញបទបញ្ជាឲ្យផ្អាករាល់ការធ្វើដំណើរទៅបរទេសរបស់យោធាអាម៉េរិក ក្នុងរយៈពេល ២ខែ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិករូបនេះបានគូសបញ្ជាក់ថា គោលបំណងរបស់វិធានការដែលបានដាក់ចេញខាងលើនេះ គឺដើម្បីធានាឲ្យប្រាកដថា យើងមិននាំវីរុសត្រឡប់ផ្ទះមកចម្លងដល់អ្នកដទៃទេ ដែលនេះមានន័យថា យើងមិនបានធ្វើឲ្យវារីករាលដាលក្នុងចំណោមរបស់យោធាយើងទេ។ សូមបញ្ជាក់ថា បទបញ្ជារបស់លោក ម៉ាក អ៊ែស្ពើរ នេះ ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកបានកត់ត្រាអ្នកឆ្លងសរុបនៃវីរុស COVID-19 កើនឡើងដល់៦ម៉ឺន៦ពាន់៤៨ករណី ក្នុងនោះអ្នកជម្ងឺ៩៤៤នាក់ស្លាប់ ខណៈ អ្នកជម្ងឺ៣៩៤នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ៕

  • នៅអ៊ីតាលី ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦៩.១៧៦ករណី ខណៈអ្នកជម្ងឺសរុប៨.៣២៦នាក់ជាសះស្បើយឡើងវិញ

    នៅអ៊ីតាលី ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦៩.១៧៦ករណី ខណៈអ្នកជម្ងឺសរុប៨.៣២៦នាក់ជាសះស្បើយឡើងវិញ

    អ៊ីតាលី៖ គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ អ៊ីតាលីមានករណីឆ្លងសរុបចំនួន ៦ម៉ឺន៩ពាន់១៧៦ករណី និង អ្នកជំងឺសរុប៨ពាន់៣២៦នាក់បានជាសះស្បើយទាំងស្រុង នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា តួលេខអ្នកស្លាប់ដោយសារមេរោគ COVID-19 ប្រចាំថ្ងៃក្នុងប្រទេសអ៊ីតាលី នៅតែខ្ពស់ដដែល ជាក់ស្តែងនៅថ្ងៃទី២៥ ខែមីនានេះ អ្នកជម្ងឺ៦៨៣នាក់បានស្លាប់ ដែលប្រការនេះធ្វើឲ្យចំនួនសរុបកើនដល់៧ពាន់៥០៣នាក់ ។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃស្តីពីស្ថានការណ៍វិវត្តន៍ថ្មី មន្រ្តីការគាំពារជនស៊ីវិលរបស់អ៊ីតាលី បានបញ្ជាក់ថា និន្នាការរាតត្បាតហាក់ដូចជាឆ្លើយតបទៅនឹងការរំពឹងទុក… ដូច្នេះខ្លួនសូមអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនឱ្យគោរពរាល់ច្បាប់ និងការរឹតត្បិតដែលត្រូវបានដាក់ចេញ តាមរយៈការបិទប្រទេសដែលនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣ ខែមេសាខាងមុខនេះ ៕

  • នូវែលសេឡង់រកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៧៨ករណីទៀត ខណៈទើបប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន

    នូវែលសេឡង់រកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៧៨ករណីទៀត ខណៈទើបប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន

    សហរដ្ឋអាមេរិក៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានប្រកាសស្ថានភាពអាសន្នថ្នាក់ជាតិ ស្របពេលដែលនូវែលសេឡង់ត្រៀមបិទប្រទេសទាំងស្រុងនៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី២៥ ខែមីនានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលនូវែលសេឡង់បានរកឃើអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះចំនួន៧៨នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់២៨៣ករណី ខណៈអ្នកជំងឺ២៧នាក់ក្នុងចំណោមនោះ បានជាសះស្បើយរួចទៅហើយ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗនេះ មួយចំនួនត្រូវបានគេដឹងថា ភាគច្រើនជាអ្នកទើបតែធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាម៉េរិក។ ហើយបើគិតមកទល់នឹងពេលនេះ ប្រទេសនូវែលសេឡង់មិនទាន់មានករណីស្លាប់ ដោយសារតែមេរោគ COVID-19 នោះឡើយ៕

  • ថវិកាជាង៨លានដុល្លារទទួលបានពីសប្បុរសជនសម្រាប់ប្រយុទ្ធនឹងវីរុសកូវីដ១៩

    ថវិកាជាង៨លានដុល្លារទទួលបានពីសប្បុរសជនសម្រាប់ប្រយុទ្ធនឹងវីរុសកូវីដ១៩

    កម្ពុជាទទួលបានថវិការជាង ៨ លានដុល្លារពីសប្បុរសជនក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ ១៩។ សម្តេចតេជោនៅថ្ងៃ ២៥ មីនា បានថ្លែងនូវការអរព្រះគុណថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែដែល បានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគថវិកា ដែលរហូតមកដល់ពេលនេះ ទទួលបាន ថវិកា ប្រមាណជាង ៨ លានដុល្លារនោះហើយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវ ព្រះរាជទ្រព្យផ្ទាល់ចំនួន ៣០ម៉ឺនដុល្លារ ក្នុងនោះព្រះករុណា ព្រះមហាក្សត្រចំនួន១០ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន២០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។ បន្ទាប់មក សប្បុរសជនបានចូលជាថវិការជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១ ៩នោះ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតែទទួលថវិកាសប្បុរសជននានារហូតដល់ការរីករាលដាលជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ថវិកាសប្បុរសជនបើនៅសល់ នឹងបង្វែរទៅមូលនិធិគន្ធបុប្ផា…

  • សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាកំពុងពិចារណាដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន

    សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាកំពុងពិចារណាដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន

       សម្ដេចតេជោ ហ៊ុន សែន ពិចារណាដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្នបើសិនជំងឺកូវីដកាន់តែរីករាលដាល។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចជួបសំណេះសំណាលជាមួយពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥មីនាឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៍បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នោះ មានប្រទេសដទៃបានធ្វើរួចមកហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាជាដើម។ សូមជម្រាបថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ រួមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។               …