-
លោកស្រី លី អាយលែន បានអំពាវនាវឱ្យប្រជាជន កម្ពុជា ទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅ ចាក់វ៉ាក់សាំង ឱ្យបានពេញលេញនៅពេលដល់វេន

-
្រសួងសុខាភិបាល ប្រកាសថា ៣២ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១១២នាក់ (ករណីនាំចូល ២៥នាក់ និងសហគមន៍ ៨៧នាក់), ជាសះស្បើយ ១០៥នាក់

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៦០,៧០៥នាក់ (គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៦០,៧០៥នាក់។ ក្នុងនោះរួមមាន ១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២០៥,៥៧០នាក់ ២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៩,៤៤២នាក់ ៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១១,៣៧១នាក់ ៤. អាយុ៥ឆ្នាំ ៣២៤,៣២២នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
-
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីការទប់ស្កាត់ ការឆ្លងរាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង

-
សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធសាស្ត្រ «ផ្ការីក» នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ធ្វើឱ្យពលរដ្ឋខ្មែរយើងទទួលបានភាពសុំានៅក្នុងសហគមន៍ដូចបច្ចុប្បន្ន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី កម្ពុជា បានមានប្រសាសន៍ថា ព្រោះតែយើងអនុវត្តយុទ្ធសាស្ត្រ «ផ្ការីក» នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងទទួលបានភាពសុំានៅក្នុងសហគមន៍ដូចពេលបច្ចុប្បន្ន ពោលនេះគឺជាមោទនភាពមួយរបស់កម្ពុជាដែលជាមានស្ថិតិខ្ពស់បំផុត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយកម្ពុជា សម្រេចចាក់បានចំនួន ៨៩.៧៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោយពីចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។
-
ក្រសួងសុខាភិបាល ប្រកាសថា ៣១ថ្ងៃជាប់គ្នា កម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣១ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៦៦នាក់ ក្នុងនោះករណីនាំចូលចំនួន ២នាក់ និងឆ្លងក្នុងសហគមន៍ ៦៤នាក់, អ្នកជំងឺចំនួន ៩៨នាក់ជាសះស្បើយ ។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៨៨លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៧៣ម៉ឺននាក់ និងជាសះស្បើយ៣០៧លាន៨៣ម៉ឺននាក់

-
បាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ត្រូវទៅធ្វើតេស្តរកវីរុសកូវីដ១៩ ក្រោយរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង លើបាតុករម្នាក់

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៥៨,៨៥៤នាក់ (គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២)

-
ក្រសួងសុខាភិបាល ប្រកាសថា រយៈពេល ១ខែហើយកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល ៣០ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៦នាក់ ក្នុងនោះករណីនាំចូលចំនួន ៥នាក់ និងឆ្លងក្នុងសហគមន៍៤១នាក់, អ្នកជំងឺចំនួន ៩២នាក់ជាសះស្បើយ។