-
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៥៩៧លានដុល្លារ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ

-
បីខែដើមឆ្នាំនេះ ការនាំចេញដំឡូងមី របស់កម្ពុជា មានជាង ១.៥លានតោនទៅកាន់ថៃ និងវៀតណាម

-
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៥៩៧លានដុល្លារ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២,៤២៨.៦ប៊ីលានរៀល ស្មើនឹង ៥៩៧.៦លានដុល្លារ ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។
-
ពិតជាអស្ចារ្យ! ដែនជម្រកសត្វព្រៃភ្នំណាមលៀរ អាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងហោច១៧ ទីតាំង និង២៤កន្លែងជាទីកម្សាន្តទឹកជ្រោះ

ខេត្តមណ្ឌលគិរី ៖ ក្រុមការងារជំនាញនៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានរកឃើញថា ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី មានតំបន់ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងតិច ចំនួន ១៧ទីតាំង ដែលទាក់ទងនឹងវប្បធម៌ និង២៤ទីតាំង ជាទឹកជ្រោះ ព្រមទាំងទីតាំងសំខាន់ៗ នៃស្ថានប្រព័ន្ធមួយចំនួនថែមទៀត។
-
ពីរខែដើមឆ្នាំ ២០២២ ការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក មានតម្លៃ១,៤១៥លានដុល្លារ កើនឡើងជាង ៤០ភាគរយ

-
មូលនិធិកូកា-កូឡា គាំទ្រមូលនិធិ Planet Water នាំយកទឹកស្អាតជូនសិស្សានុសិស្ស និងពលរដ្ឋនៅខេត្តស្ទឹងត្រែង

-
ពីរខែដើមឆ្នាំការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានតម្លៃ១,៤១៥លានដុល្លារ កើនឡើង ជាង ៤០ភាគរយ

ភ្នំពេញ៖ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា រយៈពេលពីរខែដើមឆ្នាំ ២០២២នេះ កម្ពុជានាំ ចេញទំនិញទៅកាន់សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៣,៥៩៥លានដុល្លារ ជាទីផ្សារឈរនៅលេខទី១ ដែលស្រូប ការនាំចូលទំនិញពីកម្ពុជា ច្រើនជាងគេមានចំនួន ១,៤១៥ លានដុល្លារ កើនឡើង ៤២.១ភាគរយ។ បើតាមទិន្នន័យដដែលនេះ ចាប់ពីខែមករា ដល់ខែកម្ភៈ ឆ្នាំ នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក ក្នុង ទំហំ ១,៤១៥លានដុល្លារ កើនឡើង ៤២.១ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃ ត្រឹមតែ ៩៩៥លានដុល្លារ។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល បាន ឱ្យដឹងទៀតថា វៀតណាម ជាទីផ្សារលំដាប់ទី២ ដែល កម្ពុជា បាននាំចេញទំនិញ ក្នុងតម្លៃ៣៦០លានដុល្លារ ថយ ចុះ ១២.៥ ភាគរយ ខណៈចិនស្ថិតក្នុងលេខរៀងទី៣ ដែល បាននាំចូលទំនិញពីកម្ពុជា ចំនួនជាង២០៩លានដុល្លារ ថយចុះ២.៧ភាគរយ និងជប៉ុនឈរនៅលំដាប់ទី៤ ដែលបាននាំចូលទំនិញពីកម្ពុជាចំនួន២០២លាន កើនឡើង៤.៣ភាគរយ។…
-
កម្ពុជា-សិង្ហបុរីបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងប្រទេសសិង្ហបុរីបានបង្ហាញពីកិច្ចសប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងទៀតពីវិស័យឌីជីថលនៅកម្ពុជា។ការបង្ហាញជំហរវាងប្រទេសទាំង២បែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នាពេលថ្មីៗមកនេះ។ គួរបញ្ជាក់ថាក្នុងជំនួបពិភាក្សានេះធ្វើ ឡើង ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការងារអាទិភាពរបស់ក្រសួង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល រវាងសិង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ក្នុងជំនួបនេះលោកជំទាវឯកអគ្គរដ្ឋទូត បាននាំយកលិខិតអញ្ជើញរបស់ លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំ Asia Tech x SG 2022 ដែលប្រព្រឹត្តទៅនៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕ដោយ៖ម៉ាដេប៉ូ
-
ក្នុងឆ្នាំ ២០២១ ទ្រូម៉ាន់នីទទួលបានកំណើនគណនីអតិថិជនជាង ១០០ភាគរយ ខណៈត្រៀមបង្ហាញឡូហ្គោ TrueMoney Wallet ថ្មី និងសេវាថ្មីៗនៅឆ្នាំ ២០២២នេះ

-
ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់ជូនអ្នកទិញទំនិញអនឡាញនូវឱកាសបង្កើនទឹកប្រាក់ទ្វេដងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិចលើកដំបូង

ភ្នំពេញ៖ ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញអនឡាញនូវឱកាសបង្កើនប្រាក់ទ្វេដង ចំពោះការទិញទំនិញក្នុងរដូវកាលចូលឆ្នាំខ្មែរនេះ ដែលជាផ្នែកមួយនៃប្រម៉ូសិន ដែលផ្តល់ជូនដោយកិច្ចសហប្រតិបត្តិការដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ជាមួយក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក។