-
សហគ្រិនខ្មែរអនុម័តផែនការ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី២៥ ខែមករានេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ ដោយផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្រ្តរបស់សហគ្រិនខ្មែរសម្រាប់ឆ្នាំ២០២៤។ ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងអនុម័តផែនការសកម្មភាពឆ្នាំ២០២៤ ដោយពង្រឹងបន្ថែមនូវគំនិតផ្តួចផ្តើមដែលនឹងជួយទ្រទ្រង់ដល់គម្រោងសម្រាប់ជំរុញនវានុវត្តន៍សហគ្រិនភាព ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា វិស័យកាត់ដេរនិងវាយនភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។ សហគ្រិនខ្មែរ នឹងបន្តគំាទ្រដល់សហគ្រិនដែលស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោយទទួលបានការទទួលស្គាល់ និងភាពជោគជ័យ ក្នុងកម្មវិធីរបស់សហគ្រិនខ្មែរកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដែលជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ថ្លែងថា សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ។ កិច្ចការណ៍នេះនឹងត្រូវសម្រេចបានតាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលមានភាពប្រទាក់ក្រឡា ដើម្បីធានាបាននូវលទ្ធភាពជោគជ័យ និងវិសាលភាពរបស់អាជីវកម្ម។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា សហគ្រិនខ្មែរបាននឹងកំពុងរៀបចំគម្រោងដែលមានសក្តានុពលជាច្រើន មានទាំងគំនិតផ្តួចផ្តើមថ្មីៗ និងការពង្រីកកម្មវិធីដែលកំពុងដំណើរការស្រាប់ ដើម្បីឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពដល់សហគ្រិនក្នុងស្រុកនៅក្នុងវិស័យពាក់ព័ន្ធ។…
-
រយៈពេល ២០ឆ្នាំ KOICA បានចូលរួមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦៦,៥ លានដុល្លារអាមេរិក
(ភ្នំពេញ)៖ ចាប់តាំងពីការបង្កើតការិយាល័យនៅកម្ពុជានៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០០៣ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗចាប់ពីឆ្នាំ ១៩៩១-២០២៣ ដែលគម្រោង និងកម្មវិធីទាំងអស់មានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំនៅកម្ពុជា ជាមួយ និងគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) ក្នុងកាសបើកកិច្ចប្រជុំទ្វេភាគីពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូរវាងប្រទេសទាំងពីរលើកដំបូងក្នុងឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះភាគី KOICA ដឹកនាំដោយលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា ចំណែកភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២…
-
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ទោះមានការដួលរលំធនាគារមួយចំនួន នៅក្រៅប្រទេស
(ភ្នំពេញ)៖ ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ខណៈអត្រាការប្រាក់ឥណទាននៅកម្ពុជា រក្សាបានស្ថិរភាពល្អ ទោះបីនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា នាឆ្នាំ២០២៣ កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេស ភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប, ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី។ សង្គ្រាមពិតជាបង្កនូវសោដនាដកម្មដ៏ធ្ងន់ធ្ងរ ដល់ប្រជាជន សង្គម និងសេដ្ឋកិច្ច ។ លោកជំទាវបណ្ឌិត បន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ កម្ពុជា ពិតជាមានមោទនភាព ដែលប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ បើទោះបីនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារដូចជា៖ នៅសហរដ្ឋអាមេរិក និងស្វីស…
-
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ស្រូវផ្ការំដួល ប្រើពូជសុទ្ធកើនទិន្នផល ងាយស្រួលលក់ និងតម្លៃខ្ពស់
ភ្នំពេញ៖ តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជ ស្រូវសុទ្ធពិសេសស្រូវផ្ការំដួលសុទ្ធនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការ កើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយ ស្រួលលក់ និងបានតម្លៃខ្ពស់ ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គួរបញ្ជាក់ថាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ធ្វើឡើងក្នុងពិធីបានជួបប្រជុំជាមួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា កាលពីឆ្នា២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យបានចូលរួម ប្រើ ពូជសុទ្ធពីស្រូវផ្ការំដួល។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា នៅរដូវខាងមុខ ចំនួនកសិករ ប្រើ ពូជ សុទ្ធទាំង ១០ឃុំ អាចកើនដល់ឡើង ១…
-
ប្រជាជនកម្ពុជានឹងចំណេញទាំងថវិកា និងការរ៉ាប់រងសុខភាព ពីគណនីសន្សំឆ្លាតរបស់ធនាគារ ព្រីនស៍
ភ្នំពេញ៖ ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិត គឺ គណនីសន្សំឆ្លាត ដែលពិធីនេះរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉ល១ ក្នុងរោងភាពយន្ត Major Cineplex នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ឈ្មោះថា គណនីសន្សំឆ្លាត នឹងជួយប្រជាជនកម្ពុជាសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ តាមរយៈផែនការសន្សំ ខណៈផ្តល់ជូនឱ្យពួកគេនូវការធានារ៉ាប់រង និងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ថ្លែងក្នុងពិធីបើកសម្ពោធផលិតផលថ្មីនេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក មានប្រសាសន៍ថា គណនីសន្សំឆ្លាត គឺជាការផ្តល់ជូនពិសេសពីធនាគារ ព្រីនស៍ ហើយផលិតផលនេះនឹងផ្លាស់ប្តូរនូវរបៀបសន្សំប្រាក់របស់អតិថិជនយើង។ វាគឺជាគណនីសន្សំដែលបង្កើតឡើង ដើម្បីជួយអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ហើយនឹងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់ពួកគេផងដែរ។ លោកអភិបាលបន្តថា នៅធនាគារ ព្រីនស៍ ភាពជោគជ័យរបស់យើង គឺផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងភាពជោគជ័យរបស់អតិថិជនយើង។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវផលិតផល និងសេវាកម្មល្អបំផុត ហើយគណនីសន្សំឆ្លាតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ។ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលនេះ លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រើន ប្រឈមនឹងការលំបាកលើការចំណាយសម្រាប់ថែទាំសុខភាព។ ព្រឹត្ដិការណ៍មួយចំនួនដែលមិនអាចនឹកស្មានដល់បាន…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ គឺជាភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការផ្តល់នូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការផ្ទេរអំណាចឱ្យទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗខណៈមានបទល្មើសធនធានធម្មជាតិកើតឡើង គឺជាភាពជោគជ័យ និងនិរន្តភាពរបស់គម្រោងអភិវឌ្ឍន៍ នានា ហើយក៏ជាការរំពឹងទុករបស់អ្នកអនុវត្តគម្រោង និងម្ចាស់ជំនួយផងដែរ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF នាថ្ងៃទី ២២ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការកន្លងមកក្នុងភាពជាដៃគូរវាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF និងស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើកិច្ចសហប្រតិបត្តិការបន្ត ដើម្បីរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹង និងពង្រីកការដាំដើមឈើឡើងវិញ ដែលជាប្រយោជន៍ជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាសហគមន៍ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF បន្តគម្រោងអភិវឌ្ឍន៍ ដើម្បីផ្តល់នូវឯករាជ្យភាពលើផ្នែកសេដ្ឋកិច្ចដល់ប្រជាសហគមន៍ ដែលនេះគឺជាទិសដៅអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨…
-
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រគម្រោងពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ស្កត ម៉ូរីស (Scott Morris) អនុប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៦ មករា នៅទីស្តីការក្រសួង ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោក ស្កត ម៉ូរីស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ក្នុងគោល បំណង បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរឹងមាំ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច អស់រយៈពេលជាង ៣០ឆ្នាំកន្លងទៅ, ជាពិសេស…
-
សិក្ខាកាមកម្ពុជា ៤នាក់ ប្រឡងជាប់និងត្រៀមខ្លួនទៅធ្វើការស្របច្បាប់នៅប្រទេសជប៉ុនតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន & ជំនាញ ជេខេនស៊ី
(ភ្នំពេញ)៖ សិក្ខាកាមចំនួន ៤នាក់ ដែលបានឆ្លងកាត់តាមរយៈការសិក្សា និងប្រឡងតេសជ្រើសរើសសមត្ថភាព ប្រកបដោយភាពសុក្រិត្យ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន & ជំនាញ ជេខេនស៊ី បានប្រឡងជាប់ជាស្ថាពរ និងត្រៀមចេញដំណើរទៅធ្វើការនៅក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន ។ ក្នុងដំណើរចុះកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា ជប៉ុន ដឹកនាំដោយ លោក ហ៊ីរ៉ូណូប៉ះ ខុនដា ជាអគ្គនាយក ជាមួយនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន និង ជំនាញជេខេនស៊ី ដើម្បីមកត្រួតពិនិត្យ និងទទួលយកសិស្សដែលកំពុងតែបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលផ្ទាល់ និងទទួលសិស្សដែលប្រឡងជាប់ជាពលករ ជំនាញចំនួន៤នាក់ទៅធ្វើការនៅប្រទេសជប៉ុន។ ពិធីសំណេះសំណាលនេះធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីតំណាង ក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិក្ខាកាមជាច្រើនរូប នៅបុរីសូនី ស្ថិតនៅផ្លូវលេខ៩៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។គួរបញ្ជាក់ ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុន ហ្វាញ ខូអិលធីឌី អូសាកា…
-
ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤] ធនាគារ ព្រីនស៍ ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ពីពានរង្វាន់និយោជកឆ្នើមប្រចាំឆ្នាំ២០២៣-២០២៤ ដែលផ្តល់ជូនដោយវិទ្យាស្ថានម៉ាកយីហោនិយោជកប្រទេសឥណ្ឌា (Employment Branding Institute-India) នៅអាធីនីផ្លាហ្សា ទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់នេះ ជាការទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការបង្កើតកន្លែងការងារមួយដ៏ល្អប្រសើរសម្រាប់និយោជិតរបស់ខ្លួន។ យុទ្ធសាស្ត្រធនធានមនុស្សនៅធនាគារ ព្រីនស៍ ត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដោយក្នុងនោះរួមមាន ការរៀបចំបទសម្ភាសន៍ការងារឆ្នើម ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងការអនុវត្ត ការសិក្សា និងការអភិវឌ្ឍន៍ ព្រមទាំងអត្ថប្រយោជន៍របស់និយោជិត។ ធនាគារតែងតែរៀបចំការប្រជុំ និងវគ្គបណ្តុះបណ្តាលនានា ដូចជាកិច្ចប្រជុំគណៈគ្រប់គ្រង កិច្ចប្រជុំតាមសាខា កិច្ចប្រជុំតាមក្រុម និងវគ្គបណ្តុះបណ្តាលអំពីផលិតផលថ្មី ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញរបស់និយោជិតរបស់ខ្លួន។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទកភាពចំពោះសមិទ្ធផលរបស់សា្ថប័ន ហើយសមិទ្ធផលនេះអាចសម្រេចបានក៏ដោយសារបុគ្គលិកគ្រប់រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ពីក្រោយភាពជោគជ័យរបស់ធនាគារ។ បាវចនារបស់ធនាគារគឺ “យើងប្រឹងប្រែងដើម្បីអ្នក” ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដែលតែងតែចាត់ទុកបុគ្គលិករបស់ខ្លួនជាចំណុចកណ្តាល ក្នុងការបំពេញរាល់កិច្ចការ ដែលអ្វីទាំងនេះ ធ្វើឱ្យធនាគារ ព្រីនស៍ អាចផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគ លើវិស័យ កសិកម្ម និងការកែច្នៃផលិតផលកសិកម្មប្រកបដោយគុណភាព
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរង់ នាទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងរីករាយ ចំពោះ ការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា- អ៊ីរង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការសហការក្នុងវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងទទួលបានផល ចំណេញទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគ លើវិស័យ កសិកម្ម ស្របតាមគោលនយោបាយ ជាពិសេសលើការកែច្នៃផលិតផលកសិកម្មប្រកបដោយ គុណភាពសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាចង់ឱ្យការអនុវត្ត MoU ជាមួយប្រទេសជាដៃគូទាំងអស់ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ និងផលចំណេញទាំងអស់គ្នា៕ ប្រភព ៖ ក្រសួងកសិកម្ម