Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រោយរដូវច្រូតកាត់ប្រជាសហគមន៍សាមគ្គីអមលាំង ដើរចាប់កង្កែបអាចម៍គោ ទុកបរិភោគ និងលក់រកចំណូលបន្ថែមសម្រាប់គ្រួសារ

    ក្រោយរដូវច្រូតកាត់ប្រជាសហគមន៍សាមគ្គីអមលាំង ដើរចាប់កង្កែបអាចម៍គោ ទុកបរិភោគ និងលក់រកចំណូលបន្ថែមសម្រាប់គ្រួសារ

    (ភ្នំពេញ)៖ ក្រោយរដូវច្រូតកាត់រួចរាល់ពោលគឺចាប់ពីដើមខែធ្នូដល់ពាក់កណ្តាលដើមខែ មករានេះ ប្រជាកសិកររស់នៅ ឃុំអមលាំង មួយចំនួនតែងនាំគ្នាដើរចាប់ កង្កែបអាចម៍គោ តាឡនតន ដើម្បីទុកបរិភោគ និងមួយចំនួនទៀតបានចាប់កង្កែបទាំងនេះដើម្បីលក់ដែលអាចរកប្រាក់ចំណូលសម្រាប់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ អ្នកស្រុកបានឱ្យដឹងថា៖ ក្នុងរយៈពេលជាងមួយខែមកនេះ បន្ទាប់ពី ច្រូតកាត់រួចរាល់ គឺជាអំឡុងពេលដែលកង្កែបអាចម៍សម្បូរបំផុត ហើយនាពេលនេះដែរ ប្រជាកសិករ ពួកគាត់តែងនាំគ្នាចេញដើររកកង្កែបអាចម៍គោ មកទុកបរិភោគដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ។ កង្កែបទាំងនេះពួកគាត់អាចប្រឡាក់ចៀនបរិភោគ ប្រឡាក់ធ្វើងៀត និងស្លរបរិភោគជាដើម ។ អ្នកនាង រិន ភា ដែលកំពុងដើររកចាប់កង្កែបពេលយប់ជាមួយកូនស្រីតូចរបស់ខ្លួនបានឱ្យដឹងថា ៖ អ្នកនាងទើបតែដើររកចាប់កង្កែបអាចម៍គោក្បែរផ្ទះនេះឃើញថា សម្បូរគួរសម ។ ក្នុងមួយយប់អ្នកនាងអាចចាប់បានប្រមាណកន្លះគីឡូក្រាម ដល់ ១គីឡូក្រាម ។ កូនកង្កែបទាំងនេះយកមកទុកចៀនបរិភោគ ជំនួសការទិញម្ហូប ។ ស្រ្តីរូបនេះបានបញ្ជាក់ដែរថា ខ្ញុំទើបតែមកដើរចាប់កង្កែបនាពេលនេះប៉ុណ្ណោះ ឃើញគេដើរចាប់គ្រប់គ្នាខ្ញុំក៏ដើរចាប់ហ្នឹងគេដែរ ។ កង្កែបក្រោយខែច្រូតកាត់មានរស់ជាតិឆ្ងាញ់ ។ ខ្ញុំយកវាមកវះពោះហើយប្រឡាក់អំបិលទុកសម្រាប់ចៀនបរិភោគ ឃើញថា រស់ជាតិវាឆ្ងាញ់ពិសារណាស់ ។ អ្នកស្រី សាយ គីន សព្វថ្ងៃរស់នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង…

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះ MOU ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះ MOU ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប

    (សៀមរាប)៖ ក្រៅពីពិធីបើកដ៏មានអត្ថន័យជាផ្លូវការនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤” នាថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបជាមួយលោក Xu Zhengzhong ប្រធានក្រុមហ៊ុន Bauhinia Culture Group Corporation Limited។ ការពិភាក្សានោះបាន ផ្តោតសំខាន់លើការរិះករផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍វប្បធម៌ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើនការវិនិយោគ និងការយល់ដឹងកាន់តែស៊ីជម្រៅ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Liu Minglin នាយកប្រតិបត្តិនៃក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ដើម្បីពង្រឹងចំណងមិត្តភាពបន្ថែមទៀត និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ផងដែរនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤៕…

  • កម្ពុជា ចាប់ផ្តើមនាំអង្ករចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមលើកទី១ ចំនួន ៥០០តោន នៃចំនួន ៦០០០០តោន ស្មើនឹងទឹកប្រាក់ ៥៤លានដុល្លារ

    កម្ពុជា ចាប់ផ្តើមនាំអង្ករចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមលើកទី១ ចំនួន ៥០០តោន នៃចំនួន ៦០០០០តោន ស្មើនឹងទឹកប្រាក់ ៥៤លានដុល្លារ

    (ភ្នំពេញ)៖ កម្ពុជាទទួលបាននាំចេញអង្ករទៅកាន់ ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំ ចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០តោន ស្មើនឹង ៥៤ លានដុល្លារអាម៉េរិក។ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជ័យនៃការចំពោះជោគជ័យនេះ ។ លោកជំទាវរដ្ឋមន្ត្រីបន្តថា ការនាំ ចេញ អង្ករនាពេលនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការ ជំរុញ កិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមានក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។ លើសពីនេះ ការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគ ក្នុងចំណោមប្រទេសទាំង៣នេះ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត ។ ការលើកឡើងនេះធ្វើឡើង…

  • ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារជំរុញការនាំចេញ ហុងគ្រី ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរ

    ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារជំរុញការនាំចេញ ហុងគ្រី ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរ

    (ប៊ុយដាប៉ែស ប្រទេសហុងគ្រី)៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជ កម្ម បានជួបពិភាក្សាការងារជាមួយ លោក Gábor Jenei នាយកប្រតិបត្តិនៃទីភ្នាក់ ងារជំរុញការនាំចេញហុងគ្រី (Hungarian Export Promotion Agency – HEPA) និងសហការី ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពធុរកិច្ចនិងវិយោគ និងកាលា នុវត្តភាពសម្រាប់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ធ្វើឡើងកាលពីថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាទិភាពដូចជា កសិកម្ម កម្មន្តសាល ឌីជីថល កាគាំទ្រសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញជាដើម។ ក្នុងនោះ ភាគីកម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ HEPA ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ ស្របតាមលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី។ គួរបញ្ជាក់ផងដែរថា…

  • សួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសហាម ឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ច្រើនប្រភេទ រយៈពេល ៦ខែ

    សួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសហាម ឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ច្រើនប្រភេទ រយៈពេល ៦ខែ

    (ភ្នំពេញ)៖ សួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាស ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ច្រើន ប្រភេទ រយៈពេល ៦ខែ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សួងពាណិជ្ជ កម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ ការនាំ ចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងចំណេកសាច់បង្កក ដែលអប្សរា ទទួលបាន នៅ ថ្ងៃ សុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ន នេះ នឹង ចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គលគ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ ការនាំចេញ ឡើយ។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធា រណជន និងក្រុមហ៊ុននាំចេញ-នាំចូល ដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញ ខាងលើ…

  • ឆ្នាំ២០២៤នេះ ក្រុមហ៊ុននៅកម្ពុជា និងបរទេសគ្រោងបោះទុនវិនិយោគ ១៨០០លានដុល្លារនៅខេត្តព្រះសីហនុ

    ឆ្នាំ២០២៤នេះ ក្រុមហ៊ុននៅកម្ពុជា និងបរទេសគ្រោងបោះទុនវិនិយោគ ១៨០០លានដុល្លារនៅខេត្តព្រះសីហនុ

    ភ្នំពេញ៖ ក្រុមហ៊ុន PITOU និង LJ ដែលជាក្រុមហ៊ុន អនុវត្តគម្រោងនៅកម្ពុជា បានបញ្ជាក់ថា ខ្លួនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ជាមួយក្រុមហ៊ុន AMARTA PURA របស់ប្រទេសឥណ្ឌូណេស៊ី ; ក្រុមហ៊ុន DCI របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន KWK របស់ប្រទេសសឹង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាលក្ខណៈរាជា បេតិកភណ្ឌទេសចរណ៍ដែលមាននៃទំហំផ្ទៃដី ២២.៥ ហិកតាស្ថិតនៅក្នុង សង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ការវិនិយោគនេះមានទឹកប្រាក់សរុប ចំនួន ១៨០០ លានដុល្លារអាមេរិក ជាគម្រោងដ៏ធំ ដែលផ្ដោតទៅលើ សណ្ឋាគារ កាស៊ីណូ កន្លែងវាយកូនហ្គោល ផ្សារទំនើប មន្ទីរពេទ្យអន្តរជាតិ សាកលវិទ្យាល័យអន្តរជាតិ និងប្រភេទកីឡាទេសចរណ៍ ជាមួយនឹងសំណង់អគារ ប្រណិតៗជាច្រើនទៀត។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់ពិធីចុះកិច្ចព្រមព្រៀងវិនិយោគនិង អនុស្សារណៈយោគយល់គ្នានៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ លោក ឃៀង ខេមរិន្ទ តំណាងក្រុមហ៊ុនវិនិយោគនៅកម្ពុជា បានប្រាប់ឲ្យដឹងថា ៖ គម្រោងវិនិយោគមួយនេះនឹង ចាប់ផ្ដើមនៅអំឡុងពាក់កណ្តាលឆ្នាំ២០២៤…

  • ឱកាសការងារជិត ១០០ កន្លែង សម្រាប់យុវជន ជាមួយ ក្រុមហ៊ុនធំៗបី

    ឱកាសការងារជិត ១០០ កន្លែង សម្រាប់យុវជន ជាមួយ ក្រុមហ៊ុនធំៗបី

    ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយនាំយកឱកាសការងារចំនួន ៩៩ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៣ ចូលរួម ទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង ។ ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន CBS (CTN, CNC, MYTV ក្រុមហ៊ុន MEKONGNET និងវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរក ការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។…

  • ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣ សម្រេចបានជាង ៥សែនហិកតាលើសផែនការ ខណៈការប្រមូលផលស្រូវវស្សាជិត ៣លានហិកតា

    ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣ សម្រេចបានជាង ៥សែនហិកតាលើសផែនការ ខណៈការប្រមូលផលស្រូវវស្សាជិត ៣លានហិកតា

    (ភ្នំពេញ)៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងឆ្នាំ២០២៣ សម្រេចបានចំនួន ៥៥៤ ២១០ហិកតា ស្មើនឹង ១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ហិកតា។ចំណែកការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោនក្នុងមួយហិកតា។ យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣បានឱ្យដឹងថាសម្រាប់ផលិតកម្មដំណាំស្រូវរដូវប្រាំងនាឆ្នាំ២០២៣ ក្នុងនេះផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៥៦ ៥៩៧ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ-ក្របីមានចំនួន ១៩១ហិកតា ស្មើនឹង ០,០៣ភាគរយនិងដោយគ្រឿងយន្តចំនួន ៥៥៦ ៤០៦ហិកតា ស្មើនឹង៩៩,៩៧ភាគរយ លើសឆ្នាំមុន ៩៧ ២៨៤ហិកតា។ក្នុងនេះផ្ទៃដីសាបសម្រេចបានចំនួន ៥ហិក តិចជាងឆ្នាំមុនចំនួន ៥ហិកតា។ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៥៤ ២១០ហិកតា ស្មើនឹង ១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ហ.ត លើសឆ្នាំមុន ៩៦ ៨២០ហិកតា ៕ ដោយ ៖ ម៉ាដេប៉ូ

  • ការនាំចេញផលនេសាទឆ្នាំ២០២៣ មានការកើនឡើង ខណៈការនេសាទត្រីទាំងទឹកសាប-ទឹកប្រៃកើនឡើងដូចគ្នា

    ការនាំចេញផលនេសាទឆ្នាំ២០២៣ មានការកើនឡើង ខណៈការនេសាទត្រីទាំងទឹកសាប-ទឹកប្រៃកើនឡើងដូចគ្នា

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងមកនេះការនាំចេញផលនេសាទ និងរួមទាំងប្រាក់ចំណូលផងបានកើនឡើងបើប្រៀធៀបឆ្នាំ២០២២ ។ ព្រមជាមួយគ្នានេះចំពោះការនេសាទទាំងទឹកសាប និងត្រីទឹកសមុទ្រមានការកើនឡើងដូចគ្នាផងដែរ។នេះបើតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣ ។ បើយោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា៖ក្នុងឆ្នាំ ២០២៣កន្លងមកផលនេសាទស្រស់នាំចេញចំនួន ៣ ៤៤៩តោន ស្មើនឹង៤៩,២៧ភាគរយ នៃផែនការចំនួន ៧ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៥៤៧តោន។ផលនេសាទកែច្នៃនាំចេញចំនួន ១៨៦តោន ស្មើនឹង១៨,៦៣ភាគរយ នៃផែនការចំនួន ១ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ១៤៥តោន ។ ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថាចំពោះ ការកែច្នៃផលនេសាទ គឺផលនេសាទទឹកសាបអនុវត្តបានចំនួន ៤៦ ០៩០តោន ស្មើនឹង៧៦,៨២ភាគរយ នៃផែនការចំនួន ៦០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ១ ០០០តោន។ផលនេសាទសមុទ្រអនុវត្តបានចំនួន ១១ ២៨០តោន ស្មើនឹង១១២,៨០ភាគរយ នៃផែនការចំនួន ១០ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើនចំនួន ២០តោន។ការផលិតទឹកត្រីអនុវត្តបានចំនួន ៥០ ១៥០ ០០០លីត្រ ស្មើនឹង១០០,៣០ភាគរយ…

  • រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមានទំហំទឹកប្រាក់ជាង ៤៤៦លានដុល្លារអាមេរិក

    រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមានទំហំទឹកប្រាក់ជាង ៤៤៦លានដុល្លារអាមេរិក

    (ភ្នំពេញ)៖ រយៈពេល ១១ខែ ពោលគឺក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជារកចំណូល ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ សរុបចំនួន ៤៤៦ ៩២៥ ៦៧៤ដុល្លារ ដែលក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៤៤៥ ៤២២ ២៣៥ដុល្លារ និង ចំណូលពីការនាំចេញឈើ កៅស៊ូរយៈពេល ១១ខែ ឆ្នាំ២០២៣ មានចំនួន ១ ៥០៣ ៤៣៩ដុល្លារ។ យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣បានឱ្យដឹងថា៖សម្រាប់ផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៦ ៦៨២ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួន ១៨០ ១៥៨ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៨០ ៣៣២ហិកតា។ផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហិកតាស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងដែរថា៖ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៣៣៤ ៨៨៣តោន កើនឡើងចំនួន…