Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន៩០នាក់ នៅទូទាំងខេត្តតាកែវ

    ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន៩០នាក់ នៅទូទាំងខេត្តតាកែវ

    (ខេត្តតាកែវ)៖ ក្នុងពិធីសំណេះសំណាល ជាមួយសិស្ស ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០២៣ ជាប់និទ្ទេស A ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ បានលើកឡើងថា សមិទ្ធផលទាំងឡាយរបស់សង្គម ដែលមានក្នុងពេលបច្ចុប្បន្ននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សះផ្សាបង្រួបបង្រួមជាតិមាតុភូមិ ស្វែងរកសុខសន្តិភាពពេញបរិបូរណ៍នៅទូទាំងប្រទេស ។ ឯកឧត្តម ជា វ៉ាន់ដេត បន្តថា តាមរយៈសុខសន្តិភាពនេះហើយបានធ្វើឱ្យចៅៗមានឱកាសសិក្សារៀនសូត្រ និងទទួលបានជ័យលាភីក្នុងការប្រឡងនៅពេលនេះ ស្របពេលដែលគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សម័យបច្ចុប្បន្ន ចំណេះដឹងជាទ្រព្យសំខាន់បំផុតមិនអាចខ្វះបាន ដូច្នេះហើយចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ហើយធ្វើខ្លួនជាមនុស្សល្អ ដើម្បីអាចចូលរួមជួយសង្គមជាតិទៅថ្ងៃមុខឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សារៀនសូត្រ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងរៀនឱ្យបានខ្ពង់ខ្ពស់…

  • តម្លែដំឡូងមី ទាំងក្រៀម ទាំងស្រស់ឆ្នាំនេះ ល្អប្រសើ ជាងឆ្នាំទៅ បើធៀបនឹង រយៈពេលប្រមូលផលឆ្នាំនេះ

    តម្លែដំឡូងមី ទាំងក្រៀម ទាំងស្រស់ឆ្នាំនេះ ល្អប្រសើ ជាងឆ្នាំទៅ បើធៀបនឹង រយៈពេលប្រមូលផលឆ្នាំនេះ

    (រតនគិរី )៖ “តម្លែដំឡូងមី ទាំងក្រៀម ទាំងស្រស់ឆ្នាំនេះ ល្អប្រសើ ជាងឆ្នាំទៅ បើធៀបនឹងរយៈពេលប្រមូលផលឆ្នាំនេះ។” នេះគឺជាការបញ្ជាក់ពីក្រុមឈ្មួញ កណ្ដាល ដែលប្រមូលទិញដំឡូងមី យកទៅ លក់បន្តនូវប្រទេសវៀតណាម ក្នុងស្រុកកូនមុំខេត្តរតនគិរី បានឲ្យដឹង នៅ ព្រឹក ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៤ ។ លោក សុខ ធារី ជាឈ្មួញកណ្ដាល មកពីខេត្តកំពង់ចាម ដែលប្រមូលទិញ ដំឡូងមី ក្រៀម នៅលើកំណត់ផ្លូវជាតិលេខ ៧៨ ស្ថិតក្នុងភូមិបីឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បានប្រាប់ថា ឆ្នាំនេះតម្លៃដំឡូងមីដែលគាត់ប្រមូលទិញ គឺមានតម្លៃខ្ពស់ ជាងជាងឆ្នាំមុន ។ លោកថា បើធៀបនឹងរយៈពេលដើមដៃដូចគ្នា តម្លៃដំឡូងមីក្រៀម គាត់ទិញត្រឹមតែ ៨០០រៀលចុះក្រោមប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ដោយឡែក ឆ្នាំនេះ គាត់បានទិញតម្លៃដំឡូងមីក្រៀមក្នុងរយៈពេលដូចគ្នាតម្លៃចាប់ពី ៨០០ រៀល ៨២០ រៀលរហូតដល់ ៨៣០ រៀលក្នុងមួយគីឡូក្រាម តាមគុណភាពនៃដំឡូង។ លោកថាដំឡូងមីក្រៀមឆ្នាំនេះមានតម្លៃក៏ដោយសាររយៈពេលនៃការប្រមូលផល…

  • ក្រសួងកសិកម្ម បើកកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វ នៅកម្ពុជា

    ក្រសួងកសិកម្ម បើកកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វ នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារ សត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ និងដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត…

  • កិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    កិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតួនាទីសំខាន់ណាស់ក្នុងការស្រាវជ្រាវ និងវិភាគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជា។ ជាយន្តការ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ មានធនធានមនុស្សនិងថវិកា ដើម្បីដំណើរការ ដោយមិនបង្កើតការិយាធិបតេយ្យ និងមិនបង្កើនការចំណាយ តែមានលទ្ធភាពរកចំណូល និងមានប្រសិទ្ធភាពបំផុត។ សូមជម្រាបជូនថា បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ស្មើអគ្គនាយកដ្ឋាន ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាល មានអង្គភាពចំណុះចំនួន៨ ដោយក្នុងនោះមានអង្គភាពដែលមានស្រាប់ចំនួន៧ និងអង្គភាពបង្កើតថ្មីចំនួន១ ៕ប្រភព ៖ ក្រសួងកសិកម្ម

  • រដ្ឋមន្ត្រីក្រសួកសិកម្ម៖កម្ពុជាកំពុងត្រូវការអ្នក វិនិយោគ នៅ កម្រិតបែបការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្មសម្រាប់ ការនាំចេញ

    រដ្ឋមន្ត្រីក្រសួកសិកម្ម៖កម្ពុជាកំពុងត្រូវការអ្នក វិនិយោគ នៅ កម្រិតបែបការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្មសម្រាប់ ការនាំចេញ

    ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា កម្ពុជាកំពុង ត្រូវការ អ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅ ប្រទេស ចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម រដ្ឋមន្រ្តីលលើកឡើងដូចនេះ ក្នុងជំនួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយអ្នកវិនិយោគចិន នៅទីស្តីការក្រសួងកាលពី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ការវិនិយោគទៅលើផ្នែកមួយ នេះ គឺ កម្ពុជាអាចទាញនូវផលប្រយោជន៍ច្រើនជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និង វារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមាន សក្តានុពល ផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញ ដល់កសិករ និងអ្នកវិនិយោគ។ បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទគឺ រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការ វិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការ វិនិយោគស្របតាមគោលនយោបាយជាតិ…

  • បន្លែកណ្តៀងដាក់លក់តាមផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង ទទួលការ ចាប់អារម្មណ៍ កាន់តែច្រើន

    បន្លែកណ្តៀងដាក់លក់តាមផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង ទទួលការ ចាប់អារម្មណ៍ កាន់តែច្រើន

    (ខេត្តស្វាយរៀង)៖ តាមរយៈការលក់កណ្តៀងតាមផ្លូវជាតិលេខ១ រវាងព្រំប្រទល់ ខេត្ត ស្វាយរៀង និងខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទី កន្លែងនោះ ទទួលការចាប់អារម្មណ៍ និងចុះទិញជាហូរហែ។ អ្នកលក់កណ្តៀង នៅតាមផ្លូវជាតិលេខ១ និង បន្លែពីធម្មជាតិផ្សេងៗទៀតនៅត្រង់កន្លែងនេះតែង ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ ចុះទិញដើម្បីយកមកធ្វើម្ហូបនៅឯផ្ទះ ពិសេស អ្នករស់នៅ ខេត្ត ស្វាយរៀង តែម្តង ។ គួរបញ្ជាក់ថាកណ្តៀងជាបន្លែមួយប្រភេទដែលមានពណ៌បៃតង និងមានរស់ជាតិ ល្វីងតិចៗ មិនចាញ់ប្រម៉ាត់ដីឡើយ ។បន្លែប្រភេទនេះត្រូវបានអ្នក ខេត្ត ស្វាយរៀង ពេញនិយមជាខ្លាំងតាំងតែសម័យចាស់បុរាណរហូតមកដល់សព្វថ្ងៃ។បន្លែប្រភេទនេះគេច្រើនយកទៅធ្វើជាបន្លែស្លទទួលទាន ឬជាអន្លក់ទឹកគ្រឿង អន្លក់ផ្ទាប់ជាមួយ ប្រហុក ផ្អក ជាដើម ជាពិសេសគឺ សម្លកណ្តៀង ដែលជា ទៅល្បីល្បាញឈ្មោះ ។ កន្លែងលក់កណ្តៀង និង បន្លែផ្សេងៗទៀតមួយនេះ ត្រូវបានគេឱ្យដឹងថា៖អ្នកស្រុកចាប់ផ្តើមលក់ប្រមាណជិត២ឆ្នាំមកនេះ។កាលពីដំបូងឡើយមានអ្នកលក់២ទៅ៣នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតម្រូវការរបស់អ្នកអតិថិជនកើនឡើងបន្តបន្ទាប់ធ្វើឱ្យអ្នកលក់កាន់តែរីកធំ ដែលរហូតមកដល់ពេលនេះមានជិត២០តូបហើយ។ អ្នកស្រី ថោង សុខ ដែលកំពុងលក់នៅភូមិធ្លក ឃុំក្រោលគោ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង…

  • នំកន្រ្ទាំ ឬ នំទ្រាំ បុរាណខ្មែរ នៅតែពេញនិយមប្រើក្នុងពិធីបុណ្យសំខាន់ៗ និងមានទីផ្សារល្អ

    នំកន្រ្ទាំ ឬ នំទ្រាំ បុរាណខ្មែរ នៅតែពេញនិយមប្រើក្នុងពិធីបុណ្យសំខាន់ៗ និងមានទីផ្សារល្អ

    (ខេត្តស្វាយរៀង)៖ បើគេធ្វើដំណើរតាមបណ្តាខេត្ត ឬសូម្បីតែក្នុងរាជធានីភ្នំពេញ ជាញឹកញាប់ផងដែរ គេឃើញពលរដ្ឋខ្មែរដាក់លក់នំកន្រ្ទាំ ឬ នំទ្រាំ គឺជានំបុរាណខ្មែរ ដែលភាគច្រើនគេទិញសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យទាន ឬមិនដូច្នេះទិញសម្រាប់ បរិភោគក្នុងក្រុមគ្រួសារ ។ ក្នុងសម័យមុនៗចាស់បុរាណតែងនាំគ្នាធ្វើនំប្រភេទនេះសម្រាប់ ក្នុងថ្ងៃសំខាន់ៗដូចជាការរៀបអាពាហ៍ពិពាហ៍ ថ្ងៃបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ជាដើម ដើម្បីទុកបរិភោគ ក្នុងក្រុមគ្រួសារ ឬចែកជូន ញាតិមិត្ត ដែលរស់នៅឆ្ងាយពីគ្នា ហើយមិនសូវបានជួបមុខគ្នា ។ នំកន្រ្ទាំ គេតែងឃើញ ចាស់បុរាណនាំគ្នាធ្វើដូចគ្នាជាមួយនឹង នំអន្សមជ្រូក អន្សមចេក នំបត់ នំគមសម្រាប់ថ្ងៃសំខាន់ៗរបស់ប្រពៃណីខ្មែរ ។ ទោះបីយ៉ាងណាក្នុងចំណោមនំទាំងនេះគេឃើញថា នំកន្រ្ទាំ ជាប្រភេទនំ ពិបាកធ្វើជាងគេ អ្នកធ្វើត្រូវការអត់ធ្មត់ និង របៀបធ្វើច្រើនតំណាក់ ។ នំកន្រ្ទាំ អាចទុកបានយូរ ដែលគេងាយ ស្រួលផ្ញើរជូនសាច់ញាតិ ឬមិត្តភក្តិទុកបរិភោគ។ អ្នកស្រី ម៉ី វន រស់នៅ ខេត្ត ស្វាយរៀង ដែលជាអ្នកធ្លាប់ធ្វើ នំកន្រ្ទាំ លក់បានឱ្យដឹងទាក់ទិនរបៀបធ្វើនំមួយបែបនេះថា៖ចំណោមធ្វើនំខ្មែរបុរាណ នំកន្រ្ទាំត្រូវបានគេចាត់ទុកថាពិបាកធ្វើជាងគេ។ការធ្វើនំប្រភេទនេះដំបូងគេ…

  • ភ្ញៀវទេសចរណ៍ ជិត ៤០មុឺននាក់ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកំពត ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣-២០២៤

    ភ្ញៀវទេសចរណ៍ ជិត ៤០មុឺននាក់ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកំពត ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣-២០២៤

    កំពត៖ លោក សយ សុីណុលប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា ៖ ភ្ញៀវទេសចរ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកំពត ក្នុងឱកាស ឆ្លងឆ្នាំសកល២០២៣ចូលឆ្នាំ២០២៤នេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន សរុប ៣៨៦ ៤៨៨នាក់ ក្នុងនោះ ភ្ញៀវទេសចរកំសាន្ត តាមរមនីយដ្ឋានសហគមន៍ ទេសចរនានាសរុបចំនួន ៥៦៤៨៨នាក់ ភ្ញៀវអន្តរ:ជាតិ ២៤៨៨នាក់ ខណៈដែល ភ្ញៀវ ទេសចរ ជាតិ អន្តរ:ជាតិ បងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយកម្មវិធី រាប់ថយក្រោយ ក្នុងក្រុងមានប្រមាណ ៣៣០ ០០០នាក់ ក្នុងនោះភ្ញៀវអន្តរ:ជាតិ ប្រមាណ ១៥០០នាក់។ លោកប្រធានបានបន្តថា ដោយមានការយកចិត្តទុកដាក់ និងដឹកនាំ ដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានតុបតែងកែលម្អរ សោភ័ណភាពក្រុង ពិសេសការ អភិវឌ្ឍន៍ តំបន់ឆ្នេរ និងកម្មវិធី សប្បាយៗ…

  • ថ្ងៃឆ្លងបុណ្យ ចូលឆ្នាំថ្មីឆ្នាំសកល ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍មកលេង កម្សាន្តជាង ៨ម៉ឺននាក់

    ថ្ងៃឆ្លងបុណ្យ ចូលឆ្នាំថ្មីឆ្នាំសកល ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍មកលេង កម្សាន្តជាង ៨ម៉ឺននាក់

    (កំពង់ឆ្នាំង)៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៣-២០២៤ មានភ្ញៀវមកពីតាម បណ្ដាស្រុកមកលេងកំសាន្ត ក្នុងក្រុងកំពង់ឆ្នាំង ជាង ៨ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ខែ មករា ឆ្នាំ ២០២៤នេះ។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យប់ថ្ងៃឆ្លងឆ្នាំសាកល ២០២៣-២០២៤ មានភ្ញៀវមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង ចំនួន ៨៦២០០ នាក់ក្នុងនោះភ្ញៀវបរទេស ៤៩នាក់ ។ ទីកំសាន្ត ដែលភ្ញៀវទេសចរ មកលេងកម្សាន្ត មានសួនច្បារវិមានឯករាជ្យ សួនសម្ដេចចៅហ្វាវាំង គង់ សំអុល មុខមជ្ឈមណ្ឌលហ្វឹកហ្វឺន ស៊ីម៉ាក់ សួនឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន នៅមុខសាលាខេត្ត ដោយឡែក នៅទំនប់ឈ្វាំងសែនជ័យ ស្រុករលាប្អៀរ ក៏មានភ្ញៀវមកលេងកម្សាន្តជាច្រើនផងដែរ ។ លោក ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ឆ្នាំនេះក៏ដូចជាបណ្ដាឆ្នាំមុនៗ ភ្ញៀវទេសចរណ៍បាននាំគ្នាអង្គុយពិសារអាហារ និងភេសជ្ជៈ លេងកម្សាន្ត តាមបណ្ដាសួនដូចបានរៀបរាប់ខាងលើ និងមានបាញ់កាំជ្រួចលេងជាធម្មតារហូតដល់ម៉ោងដែលត្រូវរាប់ថយក្រោយ…

  • ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប

    ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប

    (សៀមរាប)៖ នៅថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីចំនួន ៣ទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប ដែលធ្វើឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក្នុងខេត្តសៀមរាប កាន់តែសប្បាយរីករាយ និងមានការកម្សាន្តប្រកបដោយភាពសំបូរបែប។ បន្ទាប់ពីព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ចប់យ៉ាងសប្បាយរីករាយកាលពីពេលកន្លងទៅ។ ដូចគ្នាដែរ សម្រាប់ពិធិបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប ក៏មានការរៀបចំសោភណ្ឌភាព តុបតែងលម្អទីក្រុង រួមជាមួយការធ្វើអនាម័យ ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅទូទាំងខេត្តមានភាពល្អប្រសើរ ដែលជាភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រកបដោយភាពសប្បាយរីករាយ ។ ទាំងអស់នេះ បានបង្ហាញពីការរៀបចំខ្លួន ស្របតាមការដាក់ចេញនូវកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា។ ទន្ទឹមនោះ តំបន់រមណីយដ្ឋានក្នុងខេត្ត ទាំងទេសចរណ៍ប្រាសាទបុរាណ និងក្រៅពីប្រាសាទ កាន់តែមានភាពសំបូរបែប ដែលផ្ដល់នូវអារម្មណ៍ប្លែកដល់អ្នកទេសចរសម្រាប់ឆ្នាំ២០២៤ ។ ក្នុងនោះកន្លែងទេសចរណ៍កែច្នៃ ដែលមានភាពទាក់ទាញ ដល់ភ្ញៀវទេសចររួមមាន សួនបៃតងអង្គរ អតីតភូមិវប្បធម៌កម្ពុជា…