Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • មន្រ្តីជាន់ខ្ពស់កសិកម្ម៖ រយៈពេលជាង ១១ខែ មន្រ្តីកសិកម្មឃុំផ្តល់សេវាកសិកម្មជូនកសិករបានចំនួន ៨ពាន់គ្រួសារនៅខេត្តកំពង់ចាម

    មន្រ្តីជាន់ខ្ពស់កសិកម្ម៖ រយៈពេលជាង ១១ខែ មន្រ្តីកសិកម្មឃុំផ្តល់សេវាកសិកម្មជូនកសិករបានចំនួន ៨ពាន់គ្រួសារនៅខេត្តកំពង់ចាម

    ភ្នំពេញ៖ បណ្ឌិត  យ៉ងសាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា នៅក្នុងរយៈពេលប្រមាណ១១ខែមកនេះ ការអនុវត្តសាកល្បងកម្មវិធីមន្រ្តីកសិកម្មឃុំនៅទូទាំង១០ឃុំ ក្នុងស្រុកជើង​ព្រៃ ខេត្តកំពង់ចាម បានផ្តល់សេវាកម្មជូនកសិករបានចំនួន ៨,១៣០ គ្រួសារ ឬស្មើនឹងប្រមាណ ៣៥ ភាគរយនៃចំនួនគ្រួសារ​កសិកម្មសរុបក្នុងស្រុក។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ទៀតថា កាលពីថ្ងៃទី២៨ ខែធ្នូ លោកបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនិងមេរៀន ទទួលបានពីការអនុវត្តសាកល្បងកម្មវិធីមន្រ្តីកសិកម្មឃុំនៅទូទាំង១០ឃុំក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ចាប់ពីខែកុម្ភ: ដល់ខែធ្នូ ២០២៣ ដោយមានការចូលរួមពីកសិករនិងអជ្ញាធរមូលដ្ឋាន ដែលបានវាយតម្លៃខ្ពស់លើវត្តមានរបស់មន្រ្តីកសិកម្មឃុំ និងគាំទ្រឱ្យមានមន្រ្តីកសិកម្មឃុំបន្តការងារយូរអង្វែងនៅមូលដ្ឋានរបស់គាត់។ ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«តាមរយៈបទពិសោធន៍នៅស្រុកជើងព្រៃជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កម្មវិធីដាក់ពង្រាយមន្រ្តីកសិកម្មនៅគ្រប់ឃុំសង្កាត់ដែលមានសក្តានុពលកសិកម្មនៅទូទាំងប្រទេសដើម្បីធ្វើការបម្រើកសិករប្រកប​ដោយប្រសិទ្ធ​ភាពខ្ពស់»។ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ បានបិទបញ្ចប់ និងបានប្រកាសលទ្ធផលជាផ្លូវការ ហើយ ក្រោយជាប់ជាស្ថាពរ មន្ដ្រីទាំង២៥០រូបនឹងត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែម ពោលគឺត្រូវរៀនផងនិងធ្វើការផងក្នុងឆ្នាំដំបូង។ ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«អំឡុងពេលមួយឆ្នាំនេះប្រសិនបើពួកគេអសមត្ថភាពធ្វើការមិនកើត នោះនឹងត្រូវបញ្ចប់កិច្ចសន្យាឬដកចេញវិញ ប៉ុន្ដែបើមានសមត្ថភាព មានសីលធម៌ការងារ មានអត្ដចរិតល្អ ក្រោយចប់មួយឆ្នាំអាចនឹងចូលក្របខ័ណ្ឌតែម្ដង»។ បើតាមបណ្ឌិត យ៉ងសាំង កុមារ មន្រ្តីកសិកម្មឃុំ ដែលទើបប្រឡងជាប់ ក្រោយរៀបចំបែបបទ ឯកសារជាមួយក្រសួងមុខងារសារធារណៈរួចហើយ មន្រ្តីទាំងអស់ នឹងទទួលបានការបណ្តុះនៅក្នុងខែកុម្ភៈ ពោលគឺនៅក្នុងរយៈពេលមួយខែពេញ មុននឹងចេញទៅតាមឃុំ…

  • ខេត្តកែប ទទួលបានភ្ញៀវទេសចរណ៍ ៩៩,៨៥៦នាក់ បានមកស្នាក់ និងលេងកំសាន្ត នៅក្នុង ក្នុងឱកាសឈប់សម្រាកថ្ងៃឆ្លងឆ្នាំសកល ២០២៣-២០២៤

    ខេត្តកែប ទទួលបានភ្ញៀវទេសចរណ៍ ៩៩,៨៥៦នាក់ បានមកស្នាក់ និងលេងកំសាន្ត នៅក្នុង ក្នុងឱកាសឈប់សម្រាកថ្ងៃឆ្លងឆ្នាំសកល ២០២៣-២០២៤

    ខេត្តកែប៖ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរ ខេត្តកែប បានឱ្យដឹងថា ៖ ភ្ញៀវទេសចរ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកែប ក្នុងឱកាស ឆ្លងឆ្នាំសកល ២០២៣-២០២៤នេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន សរុប៩៩,៨៥៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ៩៨,៥១៨នាក់ ភ្ញៀវ អន្តរ:ជាតិមាន ១៣៣៨ នាក់ ។ ដើម្បីបង្កើននូវភាពសប្បាយរីករាយ ដល់ភ្ញៀវទេសចរ ជាតិនិងអន្តរ:ជាតិ មកលេងកម្សាន្តនៅខេត្តកែប ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣ ឈានចូល ឆ្នាំ២០២៤និងអបអរសាទរខួបលើកទី៤៥នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា(៧មករា១៩៧៩-៧មករា២០២៤ រដ្ឋបាលខេត្តកែប បានបង្កើតឱ្យមាន កម្មវិធីជាច្រើន ក្នុងនោះមានដូចជា ពិធីបង្ហើរខ្លែងខ្មែរ និងពិធីអុំទូកផ្កាចារសមុទ្រ ប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម ។ ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ…

  • ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៣០៤ពាន់ ៦៤នាក់ បានមកឆ្លងឆ្នាំសកល នៅខេត្តសៀមរាប

    ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៣០៤ពាន់ ៦៤នាក់ បានមកឆ្លងឆ្នាំសកល នៅខេត្តសៀមរាប

    សៀមរាប៖ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ ឈានចូលឆ្នាំ២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣-២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ បានមកទស្សនាកម្សាន្ត។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ដើមី្បធានាកុំឲ្យមានការកកស្ទះចរាចរណ៍ ក្នុងពេលធ្វើដំណើរនៅក្នុងក្រុង។ ម្យ៉ាងទៀត ក៏ជាការរួមចំណែកក្នុងការជំរុញការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍នេះតែម្តង។ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ មកពីតាមបណ្តារាជធានី ខេត្ត បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ ឈានចូល ឆ្នាំ២០២៤ មានចំនួនប្រមាណជា ៣០៤ពាន់៦៤នាក់ ភាគច្រើន គឺភ្ញៀវទេសចរណ៍ក្នុងប្រទេស ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ…

  • ខេត្តយូណាននិងខេត្តបាត់ដំបង ប្តេជ្ញាខិតខំជំរុញនិងពន្លឿន នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាង ខេត្តទាំងពីរ

    ខេត្តយូណាននិងខេត្តបាត់ដំបង ប្តេជ្ញាខិតខំជំរុញនិងពន្លឿន នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាង ខេត្តទាំងពីរ

    បាត់ដំបង៖ ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ម៉ា ជុន(Ma Jun )អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត យូណាន ជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធសំខាន់ៗ ក្នុងខេត្ត បានផ្តោតលើការងារចាំបាច់មួយចំនួន។ក្នុងនេះ ក៏បានបញ្ជាក់ ប្តេជ្ញា ខិតខំជំរុញដើម្បីពន្លឿននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជ កម្ម រវាងខេត្តទាំងពីនិងប្រទេសទាំងពីរ ខេត្តយូណាន និង ខេត្តបាត់ ដំបង។ភាគីទាំងពីរនឹងឈានទៅចុះអនុស្សរណៈយោគយល់គ្នា (M0oU) នៅក្នុងឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការរំពឹងទុករបស់លោក Ma Jun នៅក្នុងកិច្ចជំនួប ពិភាក្សា ការងារជាមួយឯកឧត្តមអភិបាលខេត្តបាត់ដំបង កាលពីល្ងា ចថ្ងៃ ទី ២៧ខែធ្នូឆ្នាំ២០២៣លោកបានបញ្ជាក់ថា ដោយមើលឃើញ ពី សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្មនិងជាខេត្តជង្រុកស្រូវរបស់កម្ពុជាហើយ គុណភាពស្រូវ-អង្កររបស់ខេត្តបាត់ដំបងកម្ពុជា ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ជា ពិសេសទៀតនោះ ខេត្តបាត់ដំបងក៏មាន ស្ថានភាព លក្ខណៈ ភូមិសាស្ត្រ ទឹកដី ធម្មជាតិអំណោយផលដល់មនុស្ស សត្វនិងក្នុង វិស័យកសិកម្ម ស្រូវអង្ករនិងដំណាំកសិ-ឧស្សាហកម្ម ដ៏សម្បូរ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ប្រែក្លាយឧស្សាហកម្មត្បូងនេះ ទៅជា ឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ប្រែក្លាយឧស្សាហកម្មត្បូងនេះ ទៅជា ឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ លើកទឹកចិត្តដល់សមាគមគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឱ្យប្រែក្លាយឧស្សាហកម្មត្បូងមានតម្លៃនេះ ទៅជាឧស្សាហកម្ម មួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមិនត្រឹមតែបង្កើនការលក់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជំរុញដល់កិច្ចសហការដល់ការលក់គ្រឿងអលង្ការ និងត្បូងមានតម្លៃដល់បណ្ដាប្រទេសនៅជុំវិញពិភពលោក ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងជំនួបជាមួយសមាគមពាណិជ្ជករ គ្រឿង អលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅទីស្ដីការក្រសួងនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម សាយ សំអាល់ បង្ហាញពីការគាំទ្រ និងជំរុញយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានអនុវត្តនាពេលកន្លងមករហូតដល់បច្ចុប្បន្ន ។ ទន្ទឹមនេះ ឯកឧត្តម ណែនាំដល់សមាគមឱ្យធ្វើកិច្ចសហការជាមួយនឹងប្រទេសរុស្ស៊ី និងបែលហ្ស៊ិក ដែលល្បីល្បាញផ្នែកគ្រឿងអលង្ការ និងត្បូងមានតម្លៃ និងបានគាំទ្រដល់គម្រោងរបស់សមាគមក្នុងការរៀបចំកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដោយកម្មវិធីនេះអាចនាំកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត ។ ឯកឧត្តមបញ្ជាក់ថា អ្វីៗទាំងអស់នេះអាចកើតឡើងបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមរតកសន្តិភាពនេះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

  • កសិករខេត្តបាត់ដំបង៖ ការដាំដំណាំគម្របដី ជួយបង្កើនទិន្នផលខ្ពស់ គុណភាពដីល្អ និង ជួយដល់បរិស្ថាន

    កសិករខេត្តបាត់ដំបង៖ ការដាំដំណាំគម្របដី ជួយបង្កើនទិន្នផលខ្ពស់ គុណភាពដីល្អ និង ជួយដល់បរិស្ថាន

    ខេត្តបាត់ដំបង៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបន្ទាប់ពីការផ្លាស់ប្តូរមកធ្វើដំណាំគម្រប ដី បន្ថែមលើការដាំដំណាំវិលជុំនោះធ្វើឱ្យកសិករជាច្រើនគ្រួសារ រស់នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបន្ថែម និងក្រៅពីនេះនៅជួយបង្កើតគុណភាពដីរបស់ពួកគាត់កាន់តែល្អឡើងដោយមិនចាំបាច់ប្រើជីគីមីដូចកាលពីមុនទៀតឡើយ ។លោក លឹម សុខុម ជាកសិកររស់នៅក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថា៖ក្រោយពីការយល់ដឹងពីតម្លៃដំណាំគម្របដីធ្វើឱ្យជីវភាពរបស់គាត់ល្អប្រសើរជាងមុនដោយសារគាត់អាចរកប្រាក់ចំណូលបន្ថែមរៀងរាល់ឆ្នាំ។ សព្វថ្ងៃគាត់ក្រៅពីបានដាំដំណាំវិលជុំ ដូចជាពោត សណ្តែក ដំឡូង ហើយគាត់នៅដាំណាំគម្របដី មានដូចជា សង្ក្រងស្វាស្លឹកតូច ស្លឹកធំ ស្នោជាដើម ។ លោកធ្វើការពន្យល់ថា៖” យើងដាំពោតរួចហើយ បានយើងដាំដំណាំគម្របដី អញ្ចឹងដំណាំគម្របដីមានរយៈពេល២ខែជាង ទើបយើងប្រមូលផល ដូច្នេះមួយឆ្នាំយើងប្រមូលបាន ២ដងដែរ” ។ លោកបានឱ្យដឹងបន្ថែមថា ការដាំដំណាំគម្របដី បានជួយដល់គុណភាពដី ប្រៀបដូចជាជី ពោលគឺនៅពេលដាំដំណាំគម្របដីរួច ដាំណាំផ្សេងទៀតធ្វើឲ្យដំណាំលូតលាស់បានល្អលឿនណាស់ ។ លោកបានបញ្ជាក់ថា៖”ការដាំដំណាំទាំងវិលជុំ និង ដំណាំគម្របដីក្នុង ១ឆ្នាំអាចរកប្រាក់ចំណូលចាប់ពី ២ ទៅ ៣ម៉ឺនដុល្លារ តែការចំណាយទៅវិញក៏ច្រើនដែរ”។ បើតាមកសិកររូបនេះ បានឲ្យដឹងថា គាត់ដាំដំណាំលើផ្ទៃដីចំនួន ១០ហិកតា ដោយក្នុងមួយហិកតា អាចទទួលបានទិន្នផលចន្លោះពី ៧…

  • ដាំដំណាំគម្របដី ជួយឱ្យដីមានគុណភាពល្អ ជួយបរិស្ថាន និង ជួយឱ្យកសិកររកប្រាក់ចំណេញ

    ដាំដំណាំគម្របដី ជួយឱ្យដីមានគុណភាពល្អ ជួយបរិស្ថាន និង ជួយឱ្យកសិកររកប្រាក់ចំណេញ

    (ខេត្តបាត់ដំបង)៖ ដំណាំគម្របដី ផ្តល់នូវផលល្អទាំងគុណភាពដី បរិស្ថាន និងបង្កើនប្រាក់ចំណូលដល់កសិករ ការពារសំណឹកដី កម្ចាត់ស្មៅ កម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះរបស់ដីកសិកម្មទៀតផង។ ថ្លែងបញ្ជាក់ប្រាប់ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា”ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២៣នាមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស ស្ថិតនៅភូមិស្តៅ ឃុំស្រុកស្តៅ ស្រុករតនៈមណ្ឌល ខេត្ត បត់ដំបង លោក ស វ៉េង ទីប្រឹក្សាផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៅកម្ពុជា បានលើកឡើងថា ៖ បច្ចេកទេសកសិកម្មអភិរក្ស ឬហៅកសិអេកូឡូស៊ី ដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០០៩មក ជាបច្ចេកទេសដាំដុះ ដោយធ្វើការកាត់បន្ថយការភ្ជួររាស់ និងការរគ្រប់គ្រងដីឱ្យមាននិរន្តភាព តាមរយៈការដាំដំណាំគម្របដី ។លោកបានបញ្ជាក់ថាបច្ចុប្បន្ននេះកសិករមានបញ្ហាប្រឈមខ្លាំងទាក់ទិនទៅនឹងបញ្ហាជីជាតិដីពិសេសដីនៅខ្ពង់រាប ។ នៅពេលកសិកម្មចាប់ផ្តើមដាំដុះ ពួកគាត់តែងភ្ជួររាស់ក្នុងមួយឆ្នាំចាប់ពី ២ទៅ ៣ដង ។ ហេតុនេះនៅពេលគាត់ភ្ជួររាស់ដី មានន័យថា វានឹងបង្កឱ្យមានការហូរច្រោះ ដែលជាមូលហេតុចម្បងធ្វើឱ្យដីរបស់គាត់ថយចុះគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅពេលដីបាត់បង់ជីជាតិ ការថយចុះនៃគុណភាពដីនេះដែរ…

  • ក្រសួងបរិស្ថាន គាំទ្រការវិនិយោគដោយប្រើថាមពលស្អាត ដើម្បីបង្កើនប្រាក់ចំណូល ជូនប្រជាសហគមន៍

    ក្រសួងបរិស្ថាន គាំទ្រការវិនិយោគដោយប្រើថាមពលស្អាត ដើម្បីបង្កើនប្រាក់ចំណូល ជូនប្រជាសហគមន៍

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ធីដើម្បីនាំចេញទៅប្រទេសជប៉ុនតាមរយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំ ដោយប្រើប្រាស់ថាមពលស្អាត (Green energy) ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនសហការផ្ទាល់ជាមួយប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ដាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដែលនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ផង និងផ្តល់នូវភាពស្អាតដល់បរិស្ថានផង។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ ។ លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគម្រោងការវិនិយោគខ្នាតមធ្យមកន្លងមកដែលសម្រេចបានប្រមាណជាង១ពាន់តោន ហើយជាគម្រោងក្រុមហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាត(Green energy)បន្ថែមទៀតនៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…

  • កត្តាសំខាន់ចំនួន៣ ជាហេតុធ្វើឱ្យការប្រមូលចំណូលពន្ធគយឆ្នាំនេះមិនគ្រប់តាមផែនការ

    កត្តាសំខាន់ចំនួន៣ ជាហេតុធ្វើឱ្យការប្រមូលចំណូលពន្ធគយឆ្នាំនេះមិនគ្រប់តាមផែនការ

    ភ្នំពេញ៖ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ នៅក្នុងឆ្នាំ២០២៣នេះ សម្រេចមិនបានគ្រប់តាមផែនការនោះទេ ពោលតាមការប៉ាន់ស្មាន ការប្រមូលចំណូលពន្ធគយឆ្នាំនេះ បានសម្រេច ប្រមាណជាង ៨២%នៃផែនការដែលបានកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២៣។នេះបើតាមការថ្លែងដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលាជាតិគយ។ បើតាមផែនការកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ តម្រូវឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឱ្យបានប្រមាណ ២៨០០លានដុល្លារ ដូច្នេះបើសម្រេចបាន ៨២ភាគរយ ស្មើនឹងប្រមាណ ២៥០០លានដុល្លារ។ ឯកឧត្តមបានពន្យល់យ៉ាងដូច្នេះថា កត្តាសំខាន់ចំនួន៣ ដែលបណ្តាលឱ្យការប្រមូលពន្ធគយថមថយ មិនគ្រប់តាមផែនការ គឺទី១. ការអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយ បណ្តាប្រទេសផ្សេងៗ ហើយកម្ពុជាបានផ្តល់នូវការអនុគ្រោះពន្ធដល់សូន្យ សម្រាប់មុខទំនិញមួយចំនួន ដល់ប្រទេសភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ហេតុនេះហើយទើបធ្វើឱ្យចំណូលពន្ធគយរបស់កម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែងនៅឆ្នាំ២០២៣ ចំណូលពន្ធគយ ដែលបានបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ប្រមាណជិត ៤០០លានដុល្លារ។ ទី២.កត្តាការអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម…

  • រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងគុណភាព

    រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងគុណភាព

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឲ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងអំពីគុណភាពសាច់ និងជៀសវាងអ្នកណាក៏អាចសុំនាំចូលសាច់បង្កកបាន។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយពីវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។ សន្និសីទនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលាជាតិគយ ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករចំនួន ៩០រូប និងតំណាងសភាពាណិជ្ជកម្ម សមាគមធុរកិច្ច ធុរជន និងជើងសាគយសរុបចំនួន ៣៥០ រូប។ ឯកឧត្តម បណ្ឌិត គុណ ញឹម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់វិធានការចំពោះមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្ដធ្វើការងារនៅក្នុងការបង្ក្រាប ការនាំចូលសាច់ ដែលខូចគុណភាព និងខុសច្បាប់ យើងស្នើទៅរាជរដ្ឋាភិបាល ក្នុងការកំណត់ អ្នកដែលអាចមានសិទ្ធិនាំចូលសាច់បង្កក ត្រូវតែមានឃ្លាំងត្រជាក់, អាជីវកម្មច្បាស់លាស់ ដើម្បីជៀសវាងអ្នកណា ក៏អាចសុំនាំចូលសាច់បង្កកបាន។ ថ្លែងនាឱកាសក្នុងវេទិការនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា…