-
ទំហំពាណិជ្ជកម្មអន្តរជាតិ រយៈពេល ១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ ពាន់លានដុល្លារអាមេរិក
(ភ្នំពេញ)៖ លោកជំទាវ រដ្ឋមន្ត្រី ចម និម្មល បានលើកឡើងថា ទំហំ ពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ការនាំ ចេញមានចំនួន ២២ពាន់លានដុល្លារអាមេរិក គឺមានកើនឡើង ៤.០៨% បើប្រៀប ធៀបនឹងការនាំចេញរយៈពេល ១១ខែ ឆ្នាំ២០២២ ។ លោកជំទាវ បន្តថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ របស់ រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញ វិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈ១) ការ បន្ត ពង្រឹង គុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ២) ការបន្តធ្វើកំណែ ទម្រង់ ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាព នៃការផ្តល់សេវា សាធា រណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយ ទាំងការចំណាយ និងពេលវេលា ៣) ការរក្សាស្ថិរភាពថ្លៃ…
-
កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru លើកទី ៩ ប្រចាំឆ្នាំ ២០២៣ ផ្តោតសំខាន់ទៅលើការ លើកកម្ពស់សហគមន៍
(ភ្នំពេញ) ៖ PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit (ARES) លើកទី៩ ជាមួយនឹងការផ្តោតទៅលើប្រធានបទ «ការលើកកម្ពស់សហគមន៍» និងវិធីដែលអ្នកដឹកនាំអាចកសាងនិងកែលម្អទីក្រុងនាថ្ងៃស្អែក ។ កិច្ចប្រជុំកំពូលអចលនទ្រព្យ ARES ប្រចាំឆ្នាំ ២០២៣ បានប្រមូលផ្តុំអ្នកដឹកនាំអាជីវកម្មថ្នាក់កំពូលជាង ៤០០នាក់ មកជួបជុំគ្នាក្នុងសន្និសីទ និងព្រឹត្តិការណ៍បែបចម្រុះ(hybrid) ដែលពោរពេញទៅដោយការយល់ដឹងនិងការបំផុសគំនិត ហើយអ្នកជំនាញជាច្រើនបានផ្តួចផ្តើមកិច្ចសន្ទនាបំផុសគំនិតដែលចាំបាច់បំផុត អំពីអនាគតនៃសហគមន៍ ធុរកិច្ច ការកម្សាន្ត និង នវានុវត្តន៍ ហើយប្រធានបទនាឆ្នាំនេះគឺស្របទៅតាមចក្ខុវិស័យរបស់ PropertyGuru ក្នុងការលើកកម្ពស់សហគមន៍ក្នុងការ រស់នៅ ធ្វើការ និងរីកចម្រើននៅទីក្រុងនាថ្ងៃអនាគត។ នាយកប្រតិបត្តិ និងនាយកគ្រប់គ្រង PropertyGuru Group លោក Hari V. Krishnan ដែលបានលើកឡើងថាវេទិកាអចលនទ្រព្យ ARES 2023 ត្រូវបានប្រារព្ធឡើងនៅមុនថ្ងៃគម្រប់ខួប ១៦ ឆ្នាំនៃការបង្កើតក្រុមហ៊ុន PropertyGuru…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារមានការសហការបង្ការ និង បង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់
(ខេត្តកណ្តាល)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ក្នុងសកម្មភាពនៃការចុះពិនិត្យដាយត្រីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសាទរចំពោះផលត្រីដែលមានការកើនឡើង ហើយប្រជាពលរដ្ឋកាន់តែសប្បាយចិត្តក្នុងទិញធ្វើប្រហុកបានកាន់តែច្រើន ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងបន្តចុះពិនិត្យការប្រមូលផលត្រីជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហការបង្ការនិងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។ ចំពោះស្តង់ដានៃការកែច្នៃប្រហុកវិញ គឺត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើននៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ ។ រីឯសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់អគារដ៏ខ្ពស់ទំនើបទាន់ សម័យ របស់ធនាគារវីង ឆ្លុះបញ្ចាំងពី សុខសន្តិភាព ដែលជា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការសម្រេចនៅក្នុងការវិនិយោគសាងសង់អគារដ៏ខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកទុកចិត្ត និងការជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរកិច្ចរបស់កម្ពុជា និយាយជារួម គឺភាពធន់និងភាពរឹងមាំនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះភាពជោគជ័យរបស់ធនាគារវីង ដែលបានដើរតួជំរុញប្រតិបត្តិការជួយយ៉ាងច្រើនទៅដល់អាជីវករ ពាណិជ្ជករ និយោជិត និងប្រជាជនទូទាំងប្រទេស ឱ្យមានភាពងាយស្រួលទាក់ទិននឹងសុវត្ថិភាព ទំនុកចិត្ត និងចំណាយសោហ៊ុយតិចក្នុងការផ្ទេរប្រាក់ បើប្រៀបធៀបទៅនឹងការផ្ទេរប្រាក់តាមវិធីក្រៅផ្លូវការផ្សេងទៀត ។ សម្តេចធិបតី បានបញ្ជាក់ថា ធនាគារវីង បានដើរតួនាទីយ៉ាងសំខាន់ដោយសហការជាមួយក្រុមហ៊ុន ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល ។ សម្តេច បន្តថា គោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាលរួមមាន៖ ទី១- ការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងទី២- នៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមរួមទាំងការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលបានព្យួរការងារ…
-
បដិវត្តន៍នៃការសន្សំប្រាក់ថ្មីបានមកដល់ហើយ! សូមណែនាំ គណនីសន្សំឆ្លាត ពីធនាគារ ព្រីនស៍ ដែលនឹងធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាត ជាមួយការផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!
រាជធានីភ្នំពេញ៖ ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពឆ្នៃប្រឌិតដំបូងគេបង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក់ខ្ពស់លើការសន្សំរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងទទួលបានការការពារជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ សាកស្រមៃមើលថា គណនីសន្សំដែលអាចផ្តល់ជូនអតិថិជននូវការប្រាក់ខ្ពស់រហូតដល់ 12% ក្នុងមួយឆ្នាំ ដោយគិតទៅតាមការសន្សំប្រាក់ប្រចាំខែរបស់អតិថិជន ហើយ ថែមទាំងជួយសម្រាលដល់បន្ទុកនៃចំណាយលើថ្លៃ ថែទាំសុខភាពស្របពេលតែមួយទៀត។ ដោយគ្រាន់តែបើកគណនីសន្សំឆ្លាត លោកអ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃភ្លាមៗ រហូតដល់ $30,000 ទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើស។ កញ្ចប់ធានារ៉ាប់រងសុខភាពដែល ធនាគារ ព្រីនស៍ បានផ្ដល់ជូននេះ គឺជាការធានាការពារពីក្រុមហ៊ុនអេ អាយ អេ (AIA) ដែលជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតអន្តរជាតិដ៏ល្បីមួយ ដែលអាចធានាបាននូវសុខុមាលភាពរបស់អ្នក ស្របពេលដែលអតិថិជនកំពុងបង្កើនប្រាក់សន្សំរបស់ពួកគាត់ដោយគ្មានការព្រួយបារម្ភ។ អតិថិជន អាចចាប់ផ្តើមការសន្សំស្របតាមតម្រូវការ និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយអាចជ្រើសរើសប្រភេទសន្សំមួយក្នុងចំណោមផែនការសន្សំទាំង3 របស់គណនីសន្សំឆ្លាត៖ គម្រោងប្រាក់៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $1,000 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $200 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $5,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 8.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ជាមួយនឹងគម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $3,200។…
-
ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែង ទស្សនីយភាព សិល្បៈចម្រុះនានា នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ
(សៀមរាប)៖ ក្នុងរយៈពេល ១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃ ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ យោងតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរាភ្ញៀវជាតិចំនួន ៤ ៥៩៥ អង្គ/នាក់ និងភ្ញៀវបរទេស ចំនួន ៥០៤៨នាក់។ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ និង ១៦ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១៤៣៩នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣៨៦នាក់ និងភ្ញៀវបរទេសចំនួន ៣៥នាក់។ កម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ ដល់១៥ និង១៧…
-
ក្រសួងពាណិជ្ជកម្ម៖ ជំនួបពាណិជ្ជកម្ម ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជានិងអន្តរជាតិ
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ជំនួបពាណិជ្ជកម្ម រវាងធុរជនកម្ពុជា និងធុរជនបរទេស គឺជាការផ្លាស់ប្តូរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជា និងបរទេស ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាបើកឱកាសឱ្យវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគនៅ កម្ពុជាកាន់តែច្រើន។ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងដូចនេះក្នុងពិធីបើកជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ អំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ កម្រិតអន្តរជាតិ ដែលមានរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ឯកឧត្តមបានបញ្ជាក់ថា ជំនួបពាណិជ្ជកម្មនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេសអាចស្វែងរកព័ត៌មាន ពាក់ព័ន្ធទាំងអស់ នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្មនៅកម្ពុជា ។ វាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង ធុរជនកម្ពុជា និងធុរជនបរទេសជាមិត្ត ដើម្បីជំរុញការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែល មានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង ដែលរួមចំណែក ដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ «ព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា…
-
ទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងនាំយកឱកាសការងារចំនួន ៤ពាន់ កន្លែងសម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
(ភ្នំពេញ)៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូគ្រោងនឹងរៀបចំ វេទិកា ការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។ ប្រភពពីទីភ្នាក់ងារជាតិមុខរបរ និងការងារនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា៖” ចំពោះយុវជន និងអ្នកកំពុងស្វែង រកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បី ចូល រួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣”។ ទាក់ទិនក្នុងរឿងនេះកញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើស រើស បុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. លើកឡើងថា…
-
VISA ចេញរបាយការណ៍ថ្មី ក្រើនរំលឹកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលទិញទំនិញសម្រាប់ថ្ងៃឈប់សម្រាក
ភ្នំពេញ៖ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយពីរបាយការណ៍ស្តីពីការគំរាមកំហែងក្នុងរដូវកាលវិស្សមកាលរបស់ខ្លួន ដោយព្យាករណ៍ពីការកើនឡើងនូវសកម្មភាពក្លែងបន្លំ ដែលផ្តោតលើប្រតិបត្តិការនៃការប្រើប្រាស់កាតដោយផ្ទាល់ card-present (CP) និងតាមអ៊ីនធើណេត card-not-present (CNP) ។ របាយការណ៍ថ្មីនេះ បានព្យាករណ៍ពីរលកនៃការក្លែងបន្លំដែលផ្តោតលើអ្នកប្រើប្រាស់កាត ក្នុងការទិញទំនិញតាមអ៊ិនធើណេត និងទិញទំនិញដោយផ្ទាល់ ចន្លោះពី ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ខែ មករា ឆ្នាំ ២០២៤ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃការបញ្ជាទិញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) និងការចំណាយដោយផ្ទាល់នៅតាមបណ្តាហាងលក់រាយ និងបដិសណ្ឋារកិច្ច។ នៅថ្ងៃនេះ ក្រុមហ៊ុនVisa ក៏នឹងបង្ហាញពីទម្លាប់ទាំង១០ ដែលអ្នកប្រើប្រាស់អាចអនុវត្តតាម ដើម្បីធ្វើការបញ្ជាទិញដោយគ្មានការបារម្ភ និងមានសុវត្ថិភាពខ្ពស់។ តាមរយៈការវិភាគទិន្នន័យ និងប្រតិបត្តិការកន្លងមក បានបង្ហាញពីការឆ្លៀតឱកាសរបស់ឧក្រិដ្ឋជន ដែលបានកំណត់គោលដៅសម្រាប់វាយលុកលើអ្នកប្រើប្រាស់ក្នុងរដូវវិស្សមកាល។ ទិន្នន័យរបស់ ក្រុមហ៊ុន Visa បានបង្ហាញថា អត្រាក្លែងបន្លំសម្រាប់ប្រភេទពាណិជ្ជកម្ម ដែលងាយរងគ្រោះបំផុត បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលវិស្សមកាលឆ្នាំ ២០២២ ដោយមានការកើនឡើងលើសពីមធ្យមភាគនៃថ្ងៃធម្មតា ១១ភាគរយ នឹង កើនឡើង ៨…
-
ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា
(ទីក្រុងតូក្យូ)៖ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មានបំណង បង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេច បន្ថែមទៀត ពីប្រទេសកម្ពុជា ។ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងជំនួបនេះ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរ ចំពោះសម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជាសមាជិកសភា នៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន អំពីសកម្មភាពរបស់សម្ព័ន្ធសភា ដែលកន្លងមក បានសហការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន…