-
កសិករធ្វើស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីងបានអនុវត្ត តាមលក្ខខណ្ឌកំណត់យ៉ាងត្រឹមត្រូវ
ភ្នំពេញ៖ រដូវច្រូតកាត់ឆ្នាំ២០២៣ របស់កសិករស្រូវមិត្ដក្រៀលតំបន់ ការពារទេសភាពអន្លង់ព្រីង គិតរហូតមកដល់ពេលនេះបាន បញ្ចប់ ហើយ ដោយកសិករទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន និងតម្លៃស្រូវ ទៀតសោតក៏ខ្ពស់ផងដែរ។ អង្គការ Nature Lifeបានឱ្យដឹងថា៖កសិករដាំស្រូវមិត្តក្រៀលនៅ តំបន់ ការពារ ទេសភាពអន្លង់ព្រីងបានបញ្ចប់ការច្រូតកាត់ហើយ កសិករ ភាគច្រើនមានភាពរីករាយអាស្រ័យដោយតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ។ជាងនេះទៀតកសិករភាគច្រើនទទួលបានទិន្នផល ខ្ពស់ជាងឆ្នាំទៅថែមទៀត។ អង្គការ Nature Lifeបានអះអាងផងថា៖ ក្នុងចំណោមកសិករ សហការ ចំនួន ១២០គ្រួសារ ទិន្នន័យបឋមបានបង្ហាញថា កសិករ ប្រម៉ាណជា ៩០ភាគរយគោរតាមលក្ខខណ្ឌទាំង១២របស់ ស្រូវមិត្ត ក្រៀល អង្គការជិវិតធម្មជាតិនៅកម្ពុជាបានទទួលទិញទិន្នផល ស្រូវខ្ពស់ជាងទីផ្សារ៥ភាគរយ ។ គួរបញ្ជាក់ថាតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវ បានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។ អង្គការ Nature Life ក៏ធ្លាប់បានឱ្យដឹងដែរថា៖ដីស្រែជុំវិញតំបន់ ការពារទេសភាពអន្លង់ព្រីង សុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដ ក្រៀល…
-
កសិករនៅឃុំទន្លេបិទ ត្អូញត្អែរថា ទីផ្សារសត្វគោបច្ចុប្បន្នមិនសូវល្អ
ត្បូងឃ្មុំ៖ កសិកររស់នៅភូមិតាអ៊ុយ ភូមិភ្នំ ភូមិអន្លង់ពោង និងភូមិ អំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រកបរបរ ចិញ្ចឹម គោបាននិយាយថា ការចិញ្ចឹមគោលក់មិនបានទទួលផលល្អទេនៅឆ្នាំ នេះ ដោយសារទីផ្សារគោចុះថោក។ កសិករមួយចំនួន បានបោះបង់ ការចិញ្ចឹមជាបណ្តើរៗ ដោយលក់ទាំងគោសាច់ លក់ទាំងបា លក់ទាំង មេពូជ ។ លោក ធឿន ប៊ុនធីម អាយុ៤៣ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា គាត់ចិញ្ចឹមគោរយៈ ពេល ជិត ២០ឆ្នាំមកហើយ។ បច្ចុប្បន្នគាត់មានគោចំនួនជិត៤០ក្បាល ។ក្នុងនោះមាន មេពូជចំនួនពីរក្បាល និងឈ្មោលចំនួនពីរក្បាល ។លោកបន្តថា ការចិញ្ចឹមបានផលល្អ គឺដោយមានការយកចិត្ត ទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមក បណ្តុះបណ្តាលដល់ការចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ ការបាញ់ថ្មាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ ដែលមាន វ៉ាក់សាំង ចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម…
-
ក្រសួងពាណិជ្ជកម្ម៖ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី នឹងជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត
ភ្នំពេញ៖ លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ីជាផ្នែកសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរខណៈដែលក្នុងឆ្នាំ២០២២កន្លងទៅ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជាមួយគ្នាជិត៩៥០លានដុល្លារ ក្នុងឆ្នាំ២០២២កន្លងទៅ។ លោកជំទាវ សយ បុប្ផា បានលើកឡើងបែបនេះ នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ី ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ពោលគឺបានរៀបចំឡើង នៅអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦។ នៅក្នុងសុន្ទរកថារបស់លោកជំទាវបានលើកឡើងទៀតថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ីជាផ្នែកសំខាន់ ក្នុងការជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱកាសវិនិយោគថ្មីៗ រវាងប្រទេសទាំងពីរ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។ លោកជំទាវ សយ បុប្ផា បានបញ្ជាក់ថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី ជាផ្នែកមួយដ៏មានសារសំខាន់ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ឱ្យកាន់តែប្រសើរឡើង ជាពិសេសស្វែងរកដៃគូ និងឱកាសវិនិយោគថ្មីៗបន្ថែមទៀត រវាងប្រទេសទាំងពីរ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ…
-
អ្នកវិនិយោគទុនបរទេសនៅកម្ពុជា ដើរតួនាទីសំខាន់ក្នុងការផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានចាត់ទុកសមាគមអ្នកវិនិយោគបរទេសនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការចងក្រងសមាជិក និងធនធានព្រមទាំងការពិគ្រោះយោបល់ដើម្បីគាំទ្រដល់សកម្មភាពនៃការដាក់ទុន វិនិយោគ ។ជាពិសេសមិនត្រឹមតែជួយដល់សមាជិក ឱ្យមានការរីកចម្រើន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងផងដែរ។ ឯកឧត្តម ប៉េង ពោធិ៍សា បានលើកឡើងដូចនេះ ក្នុងពិធីអបអរសាទរបង្កើតសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា និងការចូលកាន់ដំណែងនៃក្រុមប្រឹក្សាភិបាលសមាគម ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិនិយោគិនបរទេសនៃតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងជាច្រើនទៀត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែធ្នូ បានលើកយកប្រសាសន៍ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ និងគាំទ្រទាំងស្រុង ចំពោះគំនិតផ្តួចផ្តើម ដែលនាំឱ្យមានការចងក្រងជាសមាគមក្នុងខេត្តស្វាយរៀងនាពេលនេះ ដែលសមាគមនេះ ជាយន្តការមួយដែលនឹងដើរតួនាទីដ៏សំខាន់ ក្នុងការប្រមូលផ្តុំ ការពិគ្រោះយោបល់ និងគាំទ្រដល់សកម្មភាពនៃការដាក់ទុន វិនិយោគ ការធ្វើអាជីវកម្ម ដែលជួយដល់ការអភិវឌ្ឍ និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងទាំងមូលផងដែរ។ លោកបានបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធរខេត្ត នៅតែមានមហិច្ឆតា ចង់បាន ហើយស្វាគមន៍ជានិច្ចចំពោះគ្រប់ការវិនិយោគទាំងអស់មកកាន់ខេត្តស្វាយរៀង ដោយខេត្តត្រៀមខ្លួនជានិច្ចជួយសម្របសម្រួល គាំទ្រ និងសហការ ដើម្បីផ្តល់ភាពកក់ក្តៅ…
-
ឯកឧត្តម ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយ ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu LE GRIX នាយកផ្នែកកសិកម្ម អភិវឌ្ឍន៍ជនបទ ជលផល និងជីវៈចម្រុះ នៃភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងគម្រោងអភិវឌ្ឍក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍត្រូវមានការសិក្សា និងធ្វើឱ្យចំគោលដៅ ស្របតាមគោលនយោបាយ ធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ កាត់បន្ថយថ្លៃដើម ទទួលបានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍត្រូវមានការចូលរួម និងដឹកនាំអនុវត្តដោយក្រសួង ដើម្បីធានានូវប្រសិទ្ធភាពការគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការអនុវត្តស្របតាមគោលនយោបាយពិតប្រាកដ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករ ទាំងបញ្ហាបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ…
-
លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក
(ភ្នំពេញ)៖ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានលើកឡើងថា ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀត លើការចំណាយលើធាតុចូលកសិកម្ម ។ លោកជំទាវរដ្ឋមន្រ្តីបន្ថែមថា ការវិនិយោគ ទាំងនេះបានបង្កើតការងារ និងពង្រឹងឱ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម ។ ការលើឡើង របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលកសិផលសម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia) នៅទីស្តីការក្រសួង។ គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖១). កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម…
-
CARDI មានវិសាលភាពធំណាស់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ កសិករ និងប្រទេសជាតិ
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា CARDI គឺមានវិសាលភាពធំណាស់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ផ្តល់ផលចំណេញដល់កសិករ និងផ្តល់មុខមាត់ដល់ប្រទេសជាតិ តាមរយៈការនាំអង្ករកម្ពុជាចូលក្នុងទីផ្សារអន្តរជាតិ មានជាអាទិ៍៖ អង្ករសែនក្រអូប និងផ្ការំដួល ដែលបានឈ្នះពានអង្ករល្អបំផុតលើសាកលលោក ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បែបនេះ ក្នុងសន្និបាតប្រចាំឆ្នាំ ស្តីពីការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលហៅកាត់ថា CARDI កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទិសដៅឆ្នាំថ្មីនេះ គឺ CARDI ត្រូវធ្វើការស្រាវជ្រាវគ្រប់អនុវិស័យទាំងអស់ លើបច្ចេកទេស យុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ហើយត្រូវមានកំណត់គោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់លើដំណាំសេដ្ឋកិច្ច ដែលមានសក្តានុពលសម្រាប់ទីផ្សារ ហើយកសិករអាចដុះបាន ព្រមទាំងមានលទ្ធភាពអាចផលិតក្នុងទ្រង់ទ្រាយធំពិតប្រាកដ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងជាពិសេសការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ…
-
អភិបាលខេត្តកំពង់ស្ពឺ៖ សភាចិនបានជំរុញឱ្យអ្នកវិនិយោគចិនចុះសិក្សាស្វែងយល់ពីសក្តានុពលចំនួនប្រាំ
កំពង់ស្ពឺ៖ សភាចិនបានជំរុញឱ្យអ្នកវិនិយោគចិនចុះមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគចំនួនប្រាំ នៅលើទឹកដីខេត្តកំពង់ស្ពឺ រួមមានមាន វិស័យទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម វិស័យវារីវប្បកម្ម និងវិស័យឧស្សាហកម្ម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្រោយមានជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣។ រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងជំនួបនេះឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា កំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលសម្រាប់វិនិយោគទៅលើវិស័យទាំងប្រាំខាងលើនេះ ខណៈលោកបានត្រៀមខ្លួននិងកំពុងទទួលស្វាគមន៍អ្នកវិនិយោគិនមកបោះទុនវិនិយោគក្នុងខេត្តនេះ។ ឯកឧត្តមបានបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រសហគ្រាស ៣៩៤កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់ធ្វើការ។ក្នុងចំណោមរោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរទាំងនេះ វិនិយោគិនចិនបានស្រូបយក៩០ភាគរយ។ មិនត្រឹមតែរោងចក្រ សហគ្រាសវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនោះទេ វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្មក៏មានចំណែកអ្នកវិនិយោគមកពីប្រទេសចិនដែរ។ ឯកឧត្តមអភិបាលខេត្តរំពឹងទុកថា នៅឆ្នាំ២០២៤អ្នកវិនិយោគចិននៅតែបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៅលើគ្រប់វិស័យ ពិសេសខេត្តកំពង់ស្ពឺ ។…
-
ដើមឈើត្រូវការកាត់តែងមែកទើបផ្ដល់ទិន្នផលបានខ្ពស់ និងផ្លែ មាន គុណភាពល្អ
(ខេត្តស្ទឹងត្រែង)៖ ដំណាំហូបផ្លែ ពិសេសប្រភេទដើមឈើ ដែលអាចផ្ដល់ ទិន្នផល បានខ្ពស់ក៏អាស្រ័យទៅលើមែករបស់ដំណាំ ប៉ុន្តែនៅក្នុងមែកដើមឈើក៏មានមែកដែលមិនមានប្រយោជន៍ និងមានប្រយោជន៍ផងដែរ ។ នៅពេលដើមឈើជិតចេញផ្កាហើយ គេចាំបាច់ណាស់ត្រូវកាត់តែងមែកដែលគ្មានប្រយោជន៍ចេញ។ការកាត់មែកដែលគ្មានប្រយោជន៍នេះគឺដើម្បីឱ្យដើមឈើអាចដុះលូតលាស់បានលឿន និងមានសុខភាពល្អពេលផ្លែចេញមកធំ និងរឹងមាំល្អ ។ លោក ងួន គុយ អ្នកមានបទពិសោធន៍ច្រើនឆ្នាំទៅលើដំណាំស្វាយចន្ទីសព្វថ្ងៃ រស់នៅ ខេត្តស្ទឹងត្រែង បានប្រាប់ថាដើមឈើហូបផ្លែគ្រប់ប្រភេទបើចង់ទទួលបានទិន្នផលខ្ពស់ចាំបាច់ត្រូវតែការតាក់តែងមែក។ការតាក់តែងមែកនេះគឺយើងត្រូវតែកាត់មែកតូចៗដែលស្ថិតនៅខាងក្នុងដើមដែលមិនបានត្រូវពន្លឺថ្ងៃចេញ។មែកតូចៗទាំងនេះគ្មានប្រយោជន៍ទេ ហើយវាថែមទាំងដណ្តើមជីពីមែកដទៃទៀត ។ក្រៅពីនេះមែកទាំងនេះនៅមានសត្វល្អិតតោង និងបង្កឱ្យដើមឈើកើតរោគជំងឺច្រើនថែមទៀត។លោកបានលើកឡើងដោយបញ្ជាក់ប្រាប់ផងថា”ការកាត់មែកតែងចោលវាជួយបង្កើនរស្មីសំយោគ ខ្យល់អាកាសចេញចូលបានល្អ ពុំស៊ីសារធាតុចិញ្ចឹមដើមច្រើន។ មែកទាំងនេះគ្មានប្រយោជន៍អ្វីទេ បើយើងទុកវាក៏ពុំមានផ្លែ និងចុងក្រោយក៏វាគង់តែងាប់ដែរដោយសារតែវាពុំសូវត្រូវពន្លឺព្រះអាទិត្យ” ។ លោក ងួន គុយ បានឱ្យដឹងបន្ថែមថា៖ ក្រៅពីនេះសម្រាប់ការកាត់សម្អាតស្មៅក្រោមដើមឈើក៏ជារឿងមួយសំខាន់ណាស់ដែរ ពីព្រោះថាស្មៅទាំងនេះគឺជាជម្រកសត្វល្អិតដែលបង្កការបំផ្លាញដល់ផ្លែឈើ និងដើមឈើផង។ជាមួយគ្នានេះអ្វីដែលយើងត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវប្រើថ្នាំសម្លាប់ស្មៅឡើយពីព្រោះថាវានឹងធ្វើឱ្យខូចដីឈប់មានសត្វជន្លេនរស់នៅ និងសត្វល្អិតផ្សេងៗទៀតដែលផ្តល់នូវជីដល់ដើមឈើក៏ងាប់អស់គ្មានសល់ដែរ។ យោងតាមការសិក្សាស្រាវជ្រាវ អ្នកឯកទេសបានឱ្យដឹងថា៖ជាទូទៅគេអាចតាក់តែងមែកបាននៅកូនឈើណាដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ។ ម្យ៉ាងទៀតនៅរដូវប្រាំងជាពេលវេលាដ៏ល្អបំផុតសម្រាប់ការកាត់មែកដំណាំ ព្រោះដើម្បីការពារមិនឲ្យមានការឆ្លងរោគ ទៅលើមុខរបួសនៃដំណាំ។តាមធម្មជាតិនៅរដូវប្រាំងអាចធ្វើឲ្យរុក្ខជាតិឆាប់ជាពីមុខរបួសបានលឿនជាងរដូវវស្សា និងចំណុចគួរជៀសវាងមិនត្រូវតែងមែកនៅពេលកំពុងប្រមូលផលឡើយ លុះត្រាតែប្រមូលផលរួចទើបអាចកាត់មែកខ្លះបាន ។ លោក សូ សៅឌី ទីប្រឹក្សាបច្ចេកទេសកសិកម្ម នៃគម្រោង GIZ CRAS…
-
អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូបស្នើរាជរដ្ឋាភិបាល ពិចារណា លើការធ្វើឧត្តមភាពប្រៀបធៀបនៃទំនិញសម្រាប់នាំចេញ
ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប បានស្នើរាជ រដ្ឋា ភិបាល ពិចារណាលើការធ្វើឧត្តមភាពប្រៀបធៀប នៃទំនិញ សម្រាប់នាំចេញទៅវៀតណាម ពោលគឺជំរុញការវិនិយោគពី វៀតណាមមកកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើតតម្លៃ បន្ថែមនៅក្នុងប្រទេស ហើយកែច្នៃ រួចនាំចេញទៅវៀតណាម វិញ ស្របពេលដែលប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា-វៀតណាម ប្រកាសដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្ម ទ្វេ ភាគីឱ្យសម្រេចបាន ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុខ ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រាប់ បណ្ដាញព័ត៌មានទូរទស្សន៍អប្សរា នារសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា នៅប្រទេសវៀតណាម ជាការពង្រឹង ទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ ព្រោះប្រទេស វៀតណាម គឺជាដៃគូទំនាក់ទំនងពាណិជ្ជកម្មធំរបស់កម្ពុជា ។ វៀតណាម ក៏មានការវិនិយោគ និងមានភ្ញៀវ ទេសចរ មកកាន់…