Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អ្នកវិនិយោគិនចិន បានបង្ហាញចេតនា ចង់វិនិយោគលើការដាំដុះរុក្ខជាតិ មួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញ នូវសត្វមួយចំនួនដែលអាចផលិតជាឱសថ

    អ្នកវិនិយោគិនចិន បានបង្ហាញចេតនា ចង់វិនិយោគលើការដាំដុះរុក្ខជាតិ មួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញ នូវសត្វមួយចំនួនដែលអាចផលិតជាឱសថ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នំា២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅទីស្តីការក្រសួងកសិកម្ម ។នៅក្នុងជំនួបនេះ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱស សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ។ ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណ ឯកឧត្តមរដ្ឋមន្ដ្រី បញ្ជាក់ថា ក្រសួងមិនជំទាស់ទេ ប៉ុន្តែ ប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន ឬអាចយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតសារធាតុញៀន ក្រសួងមិនអនុញ្ញាតឱ្យដាំដុះឡើយ។ ក្នុងការដាំដុះរុក្ខជាតិសម្រាប់ផលិតឱសថនោះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងប្រាប់វិនិយោគិនចិនថា កម្ពុជា មិនមានគោលនយោបាយផ្តល់ដីសម្បទានសម្រាប់វិនិយោគទេ ។ ដូច្នេះ អ្នកវិនិយោគអាចពិនិត្យលទ្ធភាពស្វែងរកទិញដីដោយខ្លួនឯង ឬជួលដីពីក្រុមហ៊ុនដែលទទួលបានដីសម្បទានពីមុន ឬក៏អាចធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករហើយប្រមូលទិញពីពួកគាត់វិញក្នុងតម្លៃដែលអាចទទួលយកបានទាំងសងខាង ។ ចំណែកសត្វមួយចំនួនដែលអ្នកវិនិយោគចិនមានបំណងចង់នាំចេញសម្រាប់យកទៅផលិតជាឱសថ ឯកឧត្តមរដ្ឋមន្ដ្រីពន្យល់ថា ការនាំចេញត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ទាំងផ្នែកច្បាប់ និងបញ្ហាសុខភាព ខណៈសត្វមួយចំនួននៅកម្ពុជា គឺជាសត្វកម្រ និងស្ថិតនៅក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា សាយតេស…

  • ឯកឧត្តម ផារ៉ា មង្គល៖ អ្នកអភិវឌ្ឍលំនៅឋាន និងបុរី គួរជំរុញសាងសង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋមានប្រាក់ចំណូលទាបឱ្យបានច្រើន

    ឯកឧត្តម ផារ៉ា មង្គល៖ អ្នកអភិវឌ្ឍលំនៅឋាន និងបុរី គួរជំរុញសាងសង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋមានប្រាក់ចំណូលទាបឱ្យបានច្រើន

    ភ្នំពេញ៖ ឯកឧត្តម ផារ៉ា មង្គល បានអំពាវនាវដល់អ្នកអភិវឌ្ឍលំនៅឋាន និងបុរីជំរុញការសាងសង់លំនៅឋានតម្លៃសមរម្យ ទាំងលំនៅឋាន និងអគារសហកម្មសិទ្ធិសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីឱ្យពួកគាត់មានផ្ទះរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ សម្រាប់តម្លៃនៅក្នុងសហគមន៍។ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបែបនេះក្នុងឱកាសចូលរួមសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងកោះពេជ្រ។ ពិព័រណ៍នេះ មានក្រុមហ៊ុនចូលរួមចំនួន ១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១,០០០មុខ រួមទាំង ៥០ប្រភេទនៃសេវាកម្ម ហើយផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុងស្រុក និងខ្លះទៀតជាផលិតផលដែលនាំចូលមកពីបណ្តាប្រទេសជាច្រើន។ ឯកឧត្តម ផារ៉ា មង្គល បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដីបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានចំនួន ២,៩២៤គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២,៣៣៥,០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥,១០៩,៤៧១,០២៣ដុល្លារ។ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦គម្រោង…

  • ការចងក្រងជាសហគមន៍ងាយស្រួលក្នុងការលក់ផលិតផលស្វាយចន្ទីនិងមានទីផ្សារច្បាស់លាស់

    ការចងក្រងជាសហគមន៍ងាយស្រួលក្នុងការលក់ផលិតផលស្វាយចន្ទីនិងមានទីផ្សារច្បាស់លាស់

    (ភ្នំពេញ)៖ ពួកយើងបានចងក្រងជាសហគមន៍ពីព្រោះថា ងាយស្រួលផលិតដំណាំ កសិ កម្ម និង ក៏ដូចជាងាយស្រួលលក់ទៅកាន់លើទីផ្សារ។ ក្រៅពីនេះការចងក្រង ជាសហគម ន៍ ក៏ងាយស្រួលក្នុងការប្រមូលផ្តុំកសិផលសម្រាប់ការលក់ផងដែរ”។ នេះជាការបញ្ជាក់ ពីសំណាក់អ្នកស្រី វេន សាវ៉ីន ប្រធានសហគមន៍កសិកម្មអូរគគីរ ស្ថិតក្នុងឃុំដា ស្រុកចិត្រ បុរី ខេត្តក្រចេះ។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ច ដែលរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នៅខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង អ្នកស្រីវេន សាវ៉ីនបានឱ្យដឹងថា ៖ សហគមន៍អ្នកស្រីបានដើរប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករ ពីសមាជិកសហគមន៍ និងមួយចំណែកទៀតបានទិញពីសហគមន៍ដទៃដើម្បីធ្វើការលក់ទៅឱ្យក្រុមហ៊ុន អ៊ិនធើស្នេក(Inter Snak) របស់ប្រទេសអាឡឺម៉ង់និងដៃគូផ្សេងទៀត ។អ្នកស្រីបានប្រាប់ថា៖ក្នុងឆ្នាំ២០២៣នេះសហគមន៍អ្នកស្រីបានប្រមូលទិញគ្រាប់ចន្ទីស្ងួតសរុប៤០៥តោន។សម្រាប់ឆ្នាំក្រោយសហគមន៍អ្នកស្រីនឹងបង្កើនបរិមាណនាំចេញលក់ឱ្យបានកើនឡើងបន្ថែមទៀត។ព្រមជាមួយគ្នាសហគមន៍័របស់អ្នកស្រីនឹង បង្កើនការផលិតគ្រាប់ស្វាយចន្ទីឱ្យដល់ ៣២៦០តោន នៅឆ្នាំ២០២៤ខាងមុខ ក្នុងខណៈឆ្នាំ២០២៣ ការផលិតគ្រាប់ស្វាយចន្ទីស្ថិតនៅក្នុងកម្រិតជាង ៤រយតោននៅឡើយ ។ប្រធានសហគមន៍កសិកម្មអូរគគីររូបនេះបានបញ្ជាក់បន្ថែមថាបច្ចុប្បន្នសមាគមន៍បានចុះកិច្ចសន្យាជាមួយអ្នកទទួលទិញនិងអ្នកផលិត មានចន្លោះពី ៦០០០រៀលទៅ ៦២០០រៀលក្នុងមួយគីឡូក្រាម ។…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សហភាពអឺរ៉ុប (EU) ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សហភាពអឺរ៉ុប (EU) ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា។ នៅក្នុងវិស័យជលផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីផែនការរបស់ក្រសួងដែលចង់ប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាព។ ចំពោះការនេសាទសមុទ្រវិញ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងពីផែនការមេ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបានលើកឡើងពីគោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប។ កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិត ផលិតផលកសិកម្ម ក្នុងទ្រង់ទ្រាយធំ មានគុណភាព សុវត្ថិភាព ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម អំពីគោលនយោបាយដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ១.៦០០នាក់ ដែលនឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ…

  • សហគ្រាសធុនតូច និងមធ្យម បង្ហាញពីការប្រើប្រាស់ នៃបច្ចេកវិទ្យា ថាមពល ពន្លឺព្រះអាទិត្យ ជួយទាំងប្រាក់កម្រៃ គុណភាព និង បរិស្ថាន

    សហគ្រាសធុនតូច និងមធ្យម បង្ហាញពីការប្រើប្រាស់ នៃបច្ចេកវិទ្យា ថាមពល ពន្លឺព្រះអាទិត្យ ជួយទាំងប្រាក់កម្រៃ គុណភាព និង បរិស្ថាន

    (ភ្នំពេញ)៖តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានៃថាមពលពន្លឺព្រះអាទិត្យលើ វិស័យកសិកម្ម និងវារីវប្បកម្មបានជួយឱ្យសហគ្រាសធុនតូច និងមធ្យមមួយចំនួនទទួលបានផលកម្រៃកាន់តែខ្ពស់ ចំណេញពេលវេលា ជួយដល់បរិស្ថាន និងគុណភាពផលិតផលត្រូវបានលើកកម្ពស់ក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តបច្ចេកវិទ្យាពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្មនិងវារីវប្បកម្មនៅថ្ងទី០៥ ខែ ធ្នូ ឆ្នាំ ២០២៣នាមជ្ឈមណ្ឌលពាណិជ្ជកម្ម PACTORY Phnom penh លោក ស៊ុន បូរិទ្ធ ប្រធានASPIRE-AT ដែលជាគម្រោងលើកស្ទួយសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិផលបានឱ្យដឹងថា ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការយកចិត្តទុកដាក់ពីការផ្លាស់ប្តូរបច្ចេកវិទ្យាបែប ដែលបង្កការប៉ះពាល់ដល់បរិស្ថានឬប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុឱ្យមកប្រើប្រាស់នូវថាមពល កកើតឡើងវិញដែលផ្តល់ចំណេញច្រើន និងមិនបង្កការប៉ះពាល់បរិស្ថានផង ។ ជាមួយគ្នានេះ លោកបានជំរុញដល់សហគ្រាស សិប្បកម្ម និងវិស័យដទៃទៀតគប្បីងាកមកប្រើប្រាស់នូវថាមពលកកើតឡើងវិញពីព្រោះថា៖ក្រៅពីជួយកាត់បន្ថយសារជាតិពុលហើយ នៅបានចូលរួមជួយដល់ការប្រែប្រួលអាកាសធាតុថែមទៀត។ លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត សំណាសុធា មានទីតាំងនៅភូមិអារញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាបបានឱ្យដឹងថាកាលពីមុនលោកធ្លាប់តែធ្វើការហាលត្រីបែបបុរាណគឺហាលថ្ងៃ ប៉ុន្តែបច្ចុប្បន្នបានផ្លាស់ប្តូរមកប្រើទូរសម្ងួតត្រី បែបបច្ចេកវិទ្យាពីការប្រើប្រាស់ថាមពលព្រះអាទិត្យវិញគឺទទួល នូវផលកម្រៃទ្វេរដងដោយសារការខូចខាតត្រីតិច គុណភាពល្អ និងចំណេញពេលវេលាថែមទៀត ។ តាមរយៈការផ្លាស់ប្តូរនេះដែរកាលពីមុនលោកអាចរកប្រាក់ចំណេញបានត្រឹមតែជាង១ពាន់ដុល្លារឬជាង២ពាន់ដុល្លារ តែបច្ចុប្បន្នអាចរកប្រាក់កម្រៃរហូតដល់៣ពាន់ដុល្លារក្នុងមួយខែ។ ដោយឡែក អ្នកស្រី ណុប កុលាប ដែលសព្វថ្ងៃរស់នៅភូមិ កណ្តាល ឃុំ…

  • ក្រុមហ៊ុនចិនមួយចង់បង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា

    ក្រុមហ៊ុនចិនមួយចង់បង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា

    ភ្នំពេញ៖ក្រុមហ៊ុន Guangzhou Youdi Bio-technology ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ប្រទេសចិន បានបង្ហាញបំណងរបស់ខ្លួន​ចង់វិនិយោគបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើ​រោគវិនិច្ឆ័យទំនើបនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារ។​ ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះ​ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង លោក Li Laiqing អគ្គនាយក​ ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. ជាមួយនឹង​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ២០២៣។​ ​ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ​ក្នុងជំនួបភាគីទាំងពីរ បានជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិននេះ​ ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧប​ករណ៍​សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។​ ​ប្រភពដដែលលើកឡើងថា នៅក្នុងជំនួបនោះដែរ តំណាងក្រុមហ៊ុនខាងលើ ក៏បានបន្ថែមថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd ក៏មានគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រា​វជ្រា​វនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើមផងដែរ។ ​ ជុំវិញកិច្ចពិភាក្សានេះដែរ លោក…

  • Smart Axiata និង CheckinMe សហការគ្នាដឹកនាំវិស័យធនធានមនុស្សកម្ពុជា ឆ្ពោះទៅកាន់ឌីជីថល

    Smart Axiata និង CheckinMe សហការគ្នាដឹកនាំវិស័យធនធានមនុស្សកម្ពុជា ឆ្ពោះទៅកាន់ឌីជីថល

    ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង CheckinMe នៅថ្ងៃទី៤ ខែធ្នូនេះ ចាប់ដៃគ្នាក្នុងភាពជាដៃគូក្នុងគោលបំណងធ្វើបដិវត្តន៍ និងឌីជីថលនីយកម្មលើប្រព័ន្ធធនធានមនុស្សនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានសហការរៀបចំសិក្ខាសាលា “HR Go Digital” ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅទន្លេបាសាក់២ រាជធានីភ្នំពេញ។ លោកស្រី Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ CheckinMe ដោយសារយើងជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលវិជ្ជមាន នៃដំណោះស្រាយបែបឌីជីថល។ សិក្ខាសាលា “HR Go Digital” បង្ហាញពីការបើកទំព័រថ្មី សម្រាប់វិស័យធនធានមនុស្សនៅកម្ពុជាតាមរយៈបច្ចេកវិទ្យា ដែលជំរុញប្រសិទ្ធភាពសម្រួលដល់ដំណើរការ និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។ ជាមួយគ្នានេះ លោក ឡី កំថូង នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe បានសម្តែងនូវក្តីរីករាយដោយមានប្រសាសន៍ថា យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart និងរួមបញ្ចូលគ្នានូវជំនាញរបស់យើងដើម្បីធ្វើបដិវត្តន៍លើផ្នែកធនធានមនុស្សនៅកម្ពុជា។ ដំណោះស្រាយដ៏ទំនើបរបស់យើង នឹងជួយឱ្យអាជីវកម្មមានភាពប្រសើរឡើង លើដំណើរការធនធានមនុស្សរបស់អាជីវកម្ម ធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងបុគ្គលិក ដែលមានទេពកោសល្យ បង្កើនប្រសិទ្ធភាព…

  • ការផ្តល់ថវិកា ជួយគាំទ្រដំណើរការប្រព្រឹត្តទៅរបស់សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទទួលលទ្ធផលកាន់តែល្អប្រសើរ

    ការផ្តល់ថវិកា ជួយគាំទ្រដំណើរការប្រព្រឹត្តទៅរបស់សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទទួលលទ្ធផលកាន់តែល្អប្រសើរ

    (ភ្នំពេញ)៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង បរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប អនុវត្តដោយរដ្ឋបាលជលផល បានសម្រេចផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្ត និង អនុវត្តផែនការសកម្មភាពរបស់សហគមន៍នេសាទ និង សហគមន៍ស្រះជម្រកត្រី នៅកម្ពុជាចាប់ពីឆ្នាំ២០២0 មកដល់បច្ចុប្បន្ន ក្នុងគោលដៅពង្រឹងការអភិរក្ស និងគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ឋភាពនិងនិរន្តរភាព តាមរយៈការចូលរួមដោយប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។ ថ្លែងក្នុងពិធីបើកបើកសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី និងពិធីប្រគល់វិញ្ញាបនបត្រនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា “សហគមន៍នេសាទមានវិសាលភាពគ្របដណ្តប់លើភាគច្រើននៃតំបន់គ្រប់គ្រងជលផលទាំងនៅទឹកសាប និងតំបន់ឆ្នេរ ចំណែកសហគមន៍ស្រះជម្រកត្រីត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្រះរួមនៅតាមភូមិឃុំដើម្បីអភិរក្សត្រីមេពូជនៅរដូវប្រាំង ដែលត្រីមេពូជទាំងនេះពងកូន និងធំធាត់ដោយ តភ្ជាប់ទៅតំបន់វាលស្រែ និងវាលទំនាបនៅរដូវវស្សា ។ ឯកឧត្តបានបញ្ជាក់បន្ថែមថា៖សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទាំងនោះ ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាឱ្យមាននិរន្តរភាព ដែលទាមទារឱ្យ សហគមន៍មានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា…

  • ក្រសួងកសិកម្មនឹងចងក្រង សហគមន៍កសិកម្ម ជួយកសិករដាំ ស្វាយចន្ទីដើម្បីផ្តល់ភាពងាយស្រួលរកទីផ្សារ

    ក្រសួងកសិកម្មនឹងចងក្រង សហគមន៍កសិកម្ម ជួយកសិករដាំ ស្វាយចន្ទីដើម្បីផ្តល់ភាពងាយស្រួលរកទីផ្សារ

    ក្រចេះ៖ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានដាក់ចេញនូវគោល នយោបាយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះដ៏សំខាន់មួយគឺ យើងនឹង ចងក្រងជាសហគមន៍កសិកម្មដើម្បីឱ្យការដាំដុះស្វាយចន្ទីទាំងកសិករ និងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា ។វាជាយន្តការមួយផ្តល់ភាពងាយ ស្រួលទាំងក្នុងការផ្គត់ផ្គង់ និងផលិតគ្រាប់ស្វាយចន្ទីសមាមាត្រគ្នា ហើយវាស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។នេះជាការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ចាប្រមាញ់ និង នេសាទ។ ប្រាប់បណ្តាញដល់សារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង លោកជំទាវ អ៊ឹម រចនា បានមានប្រសាសន៍ថា “តាមយន្តការដែលក្រសួង កសិកម្មនឹងត្រូវអនុវត្តនោះគឺយើងប្រមូលផ្តុំប្រជាកសិករដែលដាំដុះដំណាំកសិកម្មតាមប្រភេទ ដើីម្បីចងក្រងចូលជាសហគមន៍តែមួយ ដោយ ដំណើរការបែបដូចក្រុមហ៊ុនមួយអញ្ចឹង ។ក្នុងនេះនឹងមាននាយក គ្រប់គ្រង នាយកប្រតិបត្តិ មានគណនេយ្យ និងបុគ្គលិកផ្សេងៗទៀត ដែលគាត់បានយល់ច្បាស់ ពីខ្សែច្រវាក់ទាំងឡាយក្នុងផលិតផល ស្វាយ…

  • ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមប្រកាស ដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ

    ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមប្រកាស ដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ

    ភ្នំពេញ៖នៅថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ង្វៀន ធី ហ៊ុង (Nguyen Thi Hong )ទេសាភិបាលធនាគាររដ្ឋវៀតណាមបានដឹក នាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និង អញ្ជើញជា អធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) ជាផ្លូវការរវាងព្រះរាជា ណា ចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ពិធីនេះបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មាននៃធនាគារជាតិបានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគី ប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុង ប្រទេសទាំងពីរ។ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរ ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការអភិវឌ្ឍវិស័យ ធនាគារ នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធ ទូទាត់ ឆ្លងដែនតាម QR Code ជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ធនាគារជាតិនៃកម្ពុជាបានឱ្យបញ្ជាក់ថា…