-
សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាព កសិ កម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅCOP28 នាទីក្រុងឌុយបៃ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឌុយបៃ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា បានចូលរួម ជាមួយបណ្តាលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាង ១២០ ប្រទេស អនុម័ត្តលើសេចក្តីថ្លែងប្រកាសរួមស្តីពីប្រព័ន្ឌស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និង សកម្មភាពអាកាសធាតុ ដែលក្នុងឱកាសនោះ មានប្រទេសជាច្រើនបានផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងថវិកា ដែលប្រកាសរួមនេះនឹងផ្តល់សារសំខាន់ចំពោះដូចជា៖ ១-ធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍មូលដ្ឋានដែលងាយរងគ្រោះ នឹងការប្រែប្រួលអាកាសធាតុ។២-លើកកម្ពស់សន្តិសុខស្បៀង និងសុខភាពស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាត និងទទួលការបាត់បង់និងខូចខាតពីគ្រោះធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។៣-ពង្រីកការអនុវត្តកសិកម្មវៃឆ្លាត និងបញ្ចេញកាបូនតិច ដែលជាផ្នែក មួយនៃសកម្មភាពបន្សាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖សារសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព៕ ដោយ៖ម៉ាដេប៉ូ
-
ក្រសួងពាណិជ្ជកម្ម ៖ ចាប់ពីថ្ងៃទី០១-១០ ខែ ធ្នូ នេះ! សាំង ធម្មតា(ឡើងថ្លៃ ៥០៛) ត្រូវ លក់តម្លៃ ៤,៣០០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ ៥០៛)លក់៤,៣០០រៀលក្នុង១លីត្រ
(ភ្នំពេញ)៖ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ សាំង (ឡើងថ្លៃ ៥០៛)ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៥០៛) ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀលក្នុង១លីត្រ។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹកថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នឹងត្រូវ លក់ ៤.៥៦៧រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92…
-
ដំណាំស្វាយចន្ទីបើមានការថែទាំត្រឹមត្រូវហុចទិន្នផលជាង ២តោនក្នុង ១ហិកតានិង ផ្តល់ប្រាក់កម្រៃខ្ពស់
ខេត្តកំពង់ធំ៖ ស្វាយចន្ទី ជាដំណាំកសិកម្មដែលស្ថិតនៅក្នុងចំណោមដំណាំ ដ៏មានសក្តានុពលរបស់កម្ពុជាក្នុងនេះមានដូចជាស្រូវ និងស្វាយចន្ទី ។ ទោះបីយ៉ាងណា ដំណាំមួយប្រភេទនេះក៏ទាមទារឱ្យមានការថែទាំ និងបច្ចេកទេសក្នុងការដាំទើបទទួលបានទិន្នផលខ្ពស់ ហើយប្រាក់កម្រៃក៏ទទួលបានច្រើនទៅតាមនោះដែរ ។ អ្នកជំនាញបានក្រើន រំលឹកថា៖ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការខាតបង់លើដំណាំស្វាយចន្ទី កសិករត្រូវអនុវត្តនូវចំណុចសំខាន់ៗមួយចំនួនរាប់ចាប់ពីការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការថែទាំ ក៏ដូចជាការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺ ។ លោក សូ សៅឌី ទីប្រឹក្សាបច្ចេកទេសកសិកម្ម នៃគម្រោង GIZ CRAS ដែលជាអ្នកបច្ចេកទេសដល់ប្រជាកសិករដាំដំណាំស្វាយចន្ទីបានឱ្យដឹងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ ថា ៖ ជាទូទៅបញ្ហាដែលប្រឈមដល់កសិករនោះគឺសត្វល្អិត និងរោគជំងឺ ។ សម្រាប់សត្វល្អិតដែលផ្ទុះខ្លាំង ចាំបាច់ត្រូវមានការគ្រប់គ្រង ហើយទាំងអស់នេះ សុទ្ធសឹងជាបញ្ហាប្រឈមដែលធ្វើឱ្យទិន្នផលថយចុះ ។ ចំពោះសត្វដែលបង្កគ្រោះថ្នាក់ខ្លាំងគឺ មូសតែ និងក្រៅពីនេះក៏មានចៃម្សៅ(ចៃស)ឬពពួកស្រមើល…
-
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី៖ អ្នកចិញ្ចឹមសត្វនៅកម្ពុជា តែងតែគិតគូរពីសុវត្ថិភាពចំណីអាហារដល់អ្នកបរិភោគ
ភ្នំពេញ៖ អ្នកចិញ្ចឹមសត្វនៅកម្ពុជា តែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំងតាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ចំណី ចាក់វ៉ាក់សាំង និងអនាម័យជីវសុវត្ថិភាពជាដើម ដើម្បីរក្សាសុវត្ថិភាពសត្វចិញ្ចឹមរបស់ខ្លួនផង ហើយក៏ដើម្បីរក្សាសុវត្ថិភាពចំណីអាហារដល់អ្នកបរិភោគផងដែរ។ ការថ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភាព និងជាសហប្រធានក្រុមការងារ “ក” ផ្នែកកសិកម្ម កសិឧស្សាហកម្ម នាឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី សុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពពលរដ្ឋ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការនាំចូលសាច់បង្កកខុសច្បាប់ មកលើវិស័យចិញ្ចឹមសត្វ និងសុខភាពអ្នកបរិភោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បន្តថា នៅក្នុងប្រទេសកម្ពុជា បានអនុវត្តទៅតាមគតិច្បាប់ ពោលគឺកាលណា បើរកឃើញថាមានសត្វឆ្លងរោគ យើងតែងតែកម្ទេចចោលភ្លាម។ ប៉ុន្តែជាអកុសល យើងបែរជានាំគ្នាមកជាប់អន្ទាក់សាច់បង្កកទៅវិញ ពីព្រោះថា មានប្រទេសខ្លះ នៅពេលសត្វរបស់ពួកគេឆ្លងរោគ ពួកគេពុំបានកម្ទេចចោលដូចយើងទេ គេបែរជាពិឃាដសត្វទាំងនោះ ហើយបង្កកនាំមកលក់ឱ្យយើងក្នុងតម្លៃថោកៗ ជាងថ្លៃដើមចិញ្ចឹមយ៉ាងឆ្ងាយ ធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយយើងមិនដឹងថា វាប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងណាឡើយ។ ចំណែកលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានយល់ស្របទាំងស្រុង ចំពោះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី…
-
Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់ រយៈពេលយូរ
(ភ្នំពេញ)៖ ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។ នេះបើយោងតាមបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង Gmail, YouTube, Photos, Docs, Drive, Meet និង Calendar អាចនឹងត្រូវលប់ចោល។ គណនីដែលត្រូវបានរាប់ថា មានសកម្មភាព ដរាបណាអ្នកប្រើប្រាស់ធ្វើការ log-in ចូលរួមធ្វើសកម្មភាពណាមួយដូចជា អាន ឬបញ្ជូនសារ, មើលវិដេអូក្នុងយូធូប ឬប្រើប្រាស់ Google Search ជាដើម៕ ដោយ ង៉ាន់ ទិត្យ
-
សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ទុកថា តម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អ នឹងកើនកតម្លៃ៥ភាគរយក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានធ្វើការព្យាករណ៍ទុកថានៅក្នុងឆ្នាំ២០២៤ខាងមុខនេះតម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អ នឹងកើន៥ភាគរយ នាឆ្នាំ២០២៤ខាងមុខ ដោយសារគុណភាពស្វាយចន្ទីកម្ពុជានិងតម្រូវការសាកលកើនឡើងរួចមក។ ក្នុងការចេញផ្សាយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងដែរថាក្រៅពីតម្លៃដែលគេរំពឹងថានឹងកើនឡើង៥ភាគរយនេះដែរ ចំណែកទិន្នផលនឹងកើន ១០ភាគរយ ដោយសារចម្ការស្វាយចន្ទីមានស្ថេរភាពនិង បាតុភូត Elnino មិនប៉ះពាល់ខ្លាំងដល់ដំណាំមួយនេះ។ គួរបញ្ជាក់ថាក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវ៉ាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាទីស្តីការក្រសួងកសិកម្ម លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖តាមរយៈការខិតខំលើកស្ទូយលើវិស័យស្វាយចន្ទី និងក៏ដូចជាការចូលរួមទាំងរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យឯកជនលោករំពឹងថាកម្ពុជានឹងអាចក្លាយជាប្រទេសដែលមានគុណភាពគ្រាប់ស្វាយចន្ទីល្អជាងគេនិង រស់ជាតិឆ្ងាញ់ ជាងគេក្នុងពិភពលោក។ ទោះបីយ៉ាងណា អនុប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះលើកឡើងដែរថា៖ទន្ទឹងនឹងកម្ពុជាមានស្វាយចន្ទីល្អ និងគុណភាពល្អជាគេនេះដែរយើងនៅខ្វះខាតចំណុចតិចតួចមួយគឺកែច្នៃគ្រាប់ចន្ទីដ៏ល្អរបស់យើងនេះឱ្យទៅជាផលិតផលមួយស្តង់ដា និងអាចទទួលយកបានក្នុងទីផ្សារអន្តរជាតិ។ពេលនេះកម្ពុជាយើងបានចាប់ផ្តើមចេញដំណើរហើយ គឺតាមរយៈកម្ពុជាបានចូលរួមសន្និសីទស្វាយចន្ទីនៅទីក្រុងឌុបបៃគឺគេអបអរខ្លាំងណាស់ដោយសារកម្ពុជាបានជាប់ជាប្រទេសដែលមានគ្រាប់ផ្លែចន្ទីដ៏ល្អនៅឆ្នាំ២០២១។នេះជាជំហ៊ានដ៏ល្អមួយ ហើយវាស្របនឹងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនមានមហិច្ចតាក្នុងទិសដៅលើកស្ទួយប្រទេសកម្ពុជាដែលមានស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេលើពិភពលោកផងដែរ។ ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថា៖នាពេលនេះមានការបង្កើតដីចំនួន ៥០ហិកតានៅខេត្តកំពង់ធំទៅជាកន្លែងកសិឧស្សហកម្មស្វាយចន្ទី។នាពេលនេះគេបានទាក់ទាញអ្នកវិនិយោគទុនពីប្រទេសសិង្ហបុរីដែលបានបោះទុនលើកទី១ខ្ទង់១២លានដុល្លារដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ចន្ទីឱ្យបាន…
-
សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា កម្ពុជានឹងប្រែក្លាយជាប្រទេស ដែល នាំចេញគ្រាប់ស្វាយចន្ទី ច្រើនជាងគេ ហើយនៅជាប្រទេសមានគ្រាប់ ស្វាយចន្ទី គុណភាពល្អ និងឆ្ងាញ់ជាងគេ ក្នុងលោក
ភ្នំពេញ ៖បន្ទាប់ពីស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខនោះ សមាគមស្វាយចន្ទីកម្ពុជារំពឹងថាក្រៅពីកម្ពុជាអាចប្រែក្លាយជាប្រទេសនាំចេញ គ្រាប់ស្វាយចន្ទីច្រើនគេហើយនៅជាប្រទេស ដែលមាន គ្រាប់ស្វាយចន្ទីល្អនិងឆ្ងាញ់ជាងគេក្នុងលោកថែមទៀត។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវ៉ាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាទីស្តីការក្រសួងកសិកម្ម លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា៖តាមរយៈការខិតខំលើកស្ទូយលើវិស័យស្វាយចន្ទី និងក៏ដូច ជាការចូលរួមទាំងរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យឯកជនលោករំពឹងថាកម្ពុជានឹងអាចក្លាយ ជាប្រទេសដែលមានគុណភាពគ្រាប់ស្វាយចន្ទីល្អជាងគេនិង រស់ជាតិឆ្ងាញ់ ជាងគេក្នុងពិភពលោក។ ទោះបីយ៉ាងណា អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះលើកឡើងដែរថា៖ទន្ទឹងនឹងកម្ពុជាមានស្វាយចន្ទីល្អ និងគុណភាពល្អជាគេនេះដែរយើងនៅខ្វះខាតចំណុចតិចតួចមួយគឺកែច្នៃគ្រាប់ចន្ទីដ៏ល្អរបស់យើងនេះឱ្យទៅជាផលិតផលមួយស្តង់ដា និងអាចទទួលយកបានក្នុងទីផ្សារអន្តរជាតិ។ ពេលនេះកម្ពុជាយើងបានចាប់ផ្តើមចេញដំណើរហើយ គឺតាមរយៈកម្ពុជាបានចូលរួមសន្និសីទស្វាយចន្ទីនៅទីក្រុងឌុបបៃគឺគេអបអរខ្លាំងណាស់ដោយសារកម្ពុជាបានជាប់ជាប្រទេសដែលមានគ្រាប់ផ្លែចន្ទីដ៏ល្អនៅឆ្នាំ២០២១។នេះជាជំហ៊ានដ៏ល្អមួយ…
-
អ្នកវិនិយោគ នៅក្នុងវិស័យស្វាយចន្ទីជាង ៥០០នាក់ មកពីជុំវិញ ពិភពលោក នឹងជួបជុំគ្នានៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក នៅកម្ពុជា
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា អ្នកវិនិយោគនៅក្នុងវិស័យស្វាយចន្ទីជាង ៥០០នាក់ មកពីស្ទើរគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក នឹងមកជួបជុំគ្នានៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក នៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ នៅក្នុងពិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កម្មវិធីសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០នេះ នឹងរៀបចំនៅថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈឆ្នាំ២០២៤ ។ លោកបានប្រាប់ឱ្យដឹងទៀតថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម សន្និសិទ ស្វាយចន្ទីពិភពលោក (World Cashew Conference) នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពល ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។ លោបានបញ្ជាក់ថា ៖ «នាសន្និសីទនោះ សសក…
-
ថ្ងៃទី ៣០ ខែវិច្ឆិកាក្រុមហ៊ុនធំៗ ចំនួន៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមជាង ៥០០កន្លែង ទៀតដល់យុវជន
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។ ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី៣០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ…
-
១០ខែកន្លងមកកម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅទៅកាន់ក្រៅប្រទេសជាង៦១ម៉ឺនតោន ដែលមានទំហំទឹកប្រាក់ស្មើនឹង ៨៣១ លានដុល្លារ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជាកំពុងប្រែក្លាយជាប្រ ទេសមានសក្តានុពលខ្លាំងទៅលើដំណាំស្វាយចន្ទី ហើយក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣កន្លងមកនេះ កម្ពុជា បាននាំចេញគ្រាប់ផ្លែស្វាយចន្ទីឆៅ ៦១៥០០តោន ដែលមានទំហំទឹកប្រាក់ស្មើនឹង ៨៣១ លានដុល្លារ ថយចុះ ១៦,៧ភាគរយបើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២ ។ គួរបញ្ជាក់ថាតម្លៃជាមធ្យមគ្រាប់ផ្លែចន្ទីស្ងួត ១.៦៥៨ ដុល្លារ ក្នុង១តោន ។ សម្រាប់ ខែតុលាគ្រាប់ផ្លែចន្ទីស្ងួតតម្លៃ ៧០០០រៀល-៧៥០រៀលក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។ ថ្លែងក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែសង្វាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ក្នុងខេត្តចំនួន ៣ គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ឯកឧត្តម រាជ រ៉ា…