-
ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ
ពូជពូជស្រូវ “ចំប៉ីស៧០”នេះ ត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ ក្រោយពីបានអភិវឌ្ឍពូជស្រូវថ្មីនេះដោយជោគជ័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកពូជស្រូវនេះទៅកាន់កសិករទូទាំងប្រទេស កាលពីចុងឆ្នាំ២០២២។ នាពេលបច្ចុប្បន្ន វិទ្យាស្ថាន CARDI ដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដាំដុះពូជស្រូវប្រភេទនេះជាច្រើន ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្រប ដើម្បីបង្កើតផលិតភាពកសិកម្ម ក្រោមទស្សនទាន “បច្ចេកវិទ្យា ដើម្បីវិបុលភាពសង្គម” ។ តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជនេះទៅប្រើប្រាស់ ឬបន្សុទ្ធពូជដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវចំណាយថវិកាទិញប្រចាំឆ្នាំទៀតឡើយ។ សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧…
-
តម្លៃគ្រាប់កាហ្វេស្រស់នៅមណ្ឌលគិរីកើនឡើង បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម
ភ្នំពេញ៖ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិន្នផលគ្រាប់កាហ្វេស្រស់នៅខេត្តមណ្ឌលគិរីមានតម្លៃថ្លៃជាងមុន បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ។ទន្ទឹមនេះអ្នកដាំដុះ និងផ្ទៃដីដាំដុះកាហ្វេ មានការកើនឡើងដូចគ្នា។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផលិតផលគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅខេត្តមណ្ឌលគិរីមានការកើនឡើងជាអតិបរមា ចន្លោះពី២០០រៀល ទៅ៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំ ២០២៣នេះ បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។ លោកបានលើកឡើងថា ៖ «តម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ១ ៣៥០ ទៅ១ ៥០០ រៀល នៅក្នុងឆ្នាំ ២០២៣ នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀលហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅតែអាចបន្តកើនដល់ចន្លោះពី១ ៤០០ទៅ១ ៦០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។ លោក សុង ឃាង បន្តថា កត្តាដែលធ្វើឱ្យតម្លៃគ្រាប់កាហ្វេស្រស់ ឬកាហ្វេឆៅ មានការកើនឡើង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិន ដែលជាមិត្ត និងបងប្អូនល្អរបស់យើង មកទស្សនាកម្ពុជា ឲ្យបានច្រើន ជាពិសេស មកកាន់ខេត្តសៀមរាប
(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក ដែលជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ហើយក៏ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលជាមិត្ត និងបងប្អូនល្អរបស់កម្ពុជា សូមអញ្ចើញមកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើន ជាពិសេស មកកាន់ខេត្តសៀមរាបទឹកដីអង្គរ និងអាចធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវលើកទី៣ នៅរដ្ឋធានីប៉េកាំងកាលពីខែមុននេះ ឯកឧត្តមប្រធានាធិបតី ស៊ីជីនពីង និងខ្ញុំ បានប្រកាសរួមគ្នាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងន័យនេះ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់យើង សូមអញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ពិសេសគឺអាចអញ្ចើញធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះតែម្តង ។ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយមិត្តចិន ក្នុងការចូលរួមធ្វើឱ្យកម្លាំងចលករមួយនេះ បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ហើយរំពឹងថា ជាមួយនឹងក្របខណ្ឌត្បូងពេជ្រ រវាងកម្ពុជា-ចិន ប្រទេសទាំង២ នឹងរួមគ្នាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរ
(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ខិតខំធ្វើយ៉ាងណាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យបានល្អប្រសើរបន្ថែមទៀត ដែលធ្វើដំណើរឆ្លងកាត់នៅតាម ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ។ សម្តេចធិបតី បានបន្តថា ដើម្បីជាការផ្តល់នូវទំនុកចិត្ត និងបង្កើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ អាជ្ញាធរទាំងអស់ត្រូវតែពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ដែលនៅជាប់នឹងព្រលានថ្មី ឬនៅទីណាទាំងអស់ជូនដល់ពួកគេជាប្រចាំ ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរនាពេលនេះ គឺនឹងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស គឺនៅខេត្តសៀមរាបផ្ទាល់តែម្តង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈព្រលានថ្មីនេះ បានតភ្ជាប់ការហោះហើរ ដោយត្រង់ជាមួយប្រទេសជាច្រើននៅលើពិភពលោក ៕ ដោយ ៖ វណ្ណលុក
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងព្រលានយន្តហោះថ្មី គឺត្រូវតែរួមចំណែកផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅក្នុងតំបន់ផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ
(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រូវតែរួមចំណែកផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅតំបន់នេះផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្រៅពីការកសាងព្រលានថ្មី រាជរដ្ឋាភិបាល មានផែនការពង្រីកផ្លូវជាតិលេខ៦ ជា ៤ និង ៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្ត គ្រោងចំណាយថវិកា ប្រមាណ ៦០លានដុល្លរ ។ សម្តេច ថា ក្រៅពីការពង្រីកផ្លូវ យើងនឹងធ្វើរថភ្លើងពីព្រលានថ្មីទៅក្រុងសៀមរាបផងដែរ ។ ជាមួយគ្នានេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកដំណើរមកកាន់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំជា E –arrival សម្រាបភ្ញៀវមកដល់ព្រលានយន្តហោះ កាត់បន្ថយការប្រើក្រដាស់ ដោយប្រើអេឡិចត្រូនិច ត្រូវធ្វើឱ្យបានសាកល្បងនៅចុងឆ្នាំ២០២៣ នៅព្រលានយន្តហោះសៀមរាបអង្គរ មុនគេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត…
-
ក្រសួងកសិកម្ម និងសហភាពសហគមន៍ កសិកម្មបន្លែសុវត្ថិភាព កម្ពុជា សហការ គ្នា ត្រៀមរៀបចំនាំចេញចំណិតដំឡូងមីក្រៀម ចេញទៅប្រទេសចិន
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមពិភាក្សា លើការត្រៀមរៀបចំពិធីនាំចេញចំណិតដំឡូងមីក្រៀម ត្រង់ទៅ ប្រទេសចិន ជាមួយសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាព កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើ ឯកឧត្តមរដ្ឋមន្ត្រី ចំនួន ៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគី ចិន ចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធ នឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញ អ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការ គាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា បានទទួលយកសំណើទាំង៣ ហើយក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួងនឹងជំរុញអ្នកវិនិយោគ ចិន ឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផល សក្តា នុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម ។…
-
ចងក្រងជាសហគមកសិកម្មបែបថ្មី ជាប្រយោជន៍ក្នុងការរកទីផ្សារ និង តម្លៃកសិផល សម្រាប់ប្រជាកសិករ
(ខេត្តបន្ទាយមានជ័យ)៖ ការចងក្រងជាសហគមកសិកម្មបែបថ្មី គឺដើម្បីប្រជាកសិករ ទទួលបានប្រយោជន៍ ក្នុងការរកទីផ្សារ និង មិនព្រួយបារម្មណ៍ពីតម្លៃកសិផល ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ដល់បងប្អូនប្រជាកសិករឲ្យរួមគ្នាបង្កើតជាសហគមកសិកម្មថី្មមួយរក្សាបាននូវតម្លៃ និងទីផ្សារ រួមទាំងទទួលបានបច្ចេកទេសផលិតផងដែរ ។ ហើយពិធីនេះ បានធ្វើឡើង នៅស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោក ឃ្លោក នួយ បញ្ជាក់ថា ការផ្សព្វផ្សាយឲ្យបងប្អូនដែលប្រកបរបរ ធ្វើស្រែ ចំការ ឬ ជាកសិករ ស្ម័គ្រចិត្ត ចូលជាសហគមកសិកម្មបែបថ្មីនេះ សំដៅជួយប្រជាកសិករ ដែលមានថវិកាតិចតួច និង ដីស្រែតិច ឲ្យពួកគេមកចូលជាមួយអ្នកមានទុន មានដីស្រែច្រើន ដើម្បីរួមគ្នាធ្វើកសិកម្មបែបថ្មី ដែលការផលិតចំណាយទុនតិច តែទិន្នផលខ្ពស់ដែលឆ្លើយតបតម្រូវការចាំបាច់ ទីផ្សារលក់កសិផលមានតំលៃសមរម្យទទួលយកបាន ។ គួរបញ្ជាក់ផងដែរ ការផ្សផ្សាយបង្កើតសហគមកសិកម្មបែបថ្មីនេះ ជាទិសដៅ អភិវឌ្ឍវិស័យកសិកម្មផ្ដោតលើការ រក្សាស្ថេរភាពតម្លៃនិងទីផ្សារ…
-
ក្រុមអ្នកជំនាញ និងយុវជនបង្ហាញពីការពង្រឹងសមត្ថភាពមុខជំនាញ និង ការចាប់ទីផ្សារការងារនៅកម្ពុជា
(ភ្នំពេញ)៖ សិស្ស-និស្សិត និងអ្នកជំនាញវ័យក្មេងជាច្រើននាក់ ដែលក្នុងនេះ ភាគច្រើនសុទ្ធសឹងជាយុវជនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ ធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅអគារពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញបានបង្ហាញពីភាពចាំបាច់ក្នុងពង្រឹងសមត្ថភាពមុខជំនាញ និង ការចាប់ទីផ្សារការងារនៅកម្ពុជា។ ជាមួយព្រឹត្តិការណ៍ដ៏ធំនេះដែរឱកាសការងារក្នុងប្រទេសជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ បានបង្ហាញវត្តមានរបស់ខ្លួននៅតាមស្តង់ពិព័រណ៍រៀងៗខ្លួន សម្រាប់ស្វាគមន៍សិស្ស និស្សិតដែលកំពុងស្វែងរកការងារធ្វើទាំងនេះផងដែរ។ សម្រាប់ទីផ្សារការងារប្រមូលផ្តុំដ៏ធំដែលកំពុងរង់ចាំនេះដែរ ត្រូវបានអ្នកជំនាញ និងបណ្តាយុវជនដែលមានបទពិសោធន៍ក៏បានបង្ហាញពីការឈោងចាប់ទីផ្សារការងារ និងត្រូវតែអនុវត្តនូវការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង និងសម្រួចសមត្ថភាពតាំងតែពីកំពុងសិក្សានៅក្នុងថ្នាក់ចំណេះដឹងទូទៅនិងថ្នាក់ឧត្តមសិក្សា។ លោក ថុក ប៊ុនធៀម ប្រធានការិយាល័យអភិវឌ្ឍន៍យុទ្ធសាស្រ្តធនធានមនុស្ស នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានបញ្ជាក់ថា៖ យុវជនដែលចង់មានបទពិសោធន៍ការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ខ្លួនចាំាបាច់ត្រូវចូលរួមការងារសង្គម ឬការងារស្ម័គ្រចិត្ត ណាមួយ ដែលជាជំនាញគាត់ចង់ធ្វើនៅថ្ងៃអនាគត។ ក្រៅពីនេះក៏ត្រូវចេះស្វែងយល់ពីស្ថាប័ននោះផងដែរថា គេមានតម្រូវការបែបណា ហើយការងារដែលត្រូវបំពេញនោះបែបណា។ អ្វីដែលសំខាន់ជាងនេះត្រូវចេះពង្រឹងសមត្ថភាព និង អត្ថចរិកនានា ក៏ត្រូវតែល្អ ព្រមជាមួយគ្នាទាំងអស់។ លើកឡើងដូចគ្នានេះដែរ លោក លីប…
-
សប្តាហ៍ថាមពលស្អាតឆ្នាំនេះ នឹងបង្ហាញពីការច្នៃប្រឌិត និងភាពជោគជ័យថាមពលស្អាតនាំមកឱ្យកម្ពុជា
ភ្នំពេញ៖ ព្រឹត្តិការណ៍សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៣នេះ គ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ខែវិច្ឆិកាខាងមុខ ដើម្បីបង្ហាញពីការច្នៃប្រឌិត និងភាពជោគជ័យថាមពលស្អាត ដែលព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័ននៅកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការរៀបចំកម្មវិធីមួយចំនួនរួមមាន សិក្ខាសាលា កិច្ចពិភាក្សា ការតាំងពិព័រណ៍បង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ ជាពិសេសព្រឹត្តិការណ៍នេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនវិស័យសាធារណៈនិងការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ។ នេះបើសេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការ អេននឺជឺឡេប (EnergyLab Cambodia) ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP)កាលពីពេលថ្មីៗនេះ ។ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា លោករីករាយណាស់ ដែលអូស្ត្រាលីជាអ្នកឧបត្ថម្ភដ៏ធំមួយ នៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ ហើយអូស្ត្រាលីជួយគាំទ្រគោលដៅអន្តរកាលថាមពលរបស់កម្ពុជា។ លោកបន្តថា ថាមពលស្អាត បានផ្តល់នូវឱកាសអភិវឌ្ឍសេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនរបស់កម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា «តាមរយៈកម្មវិធីភាពជាដៃគូរវាងកម្ពុជានិងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ អូស្ត្រាលី នឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការកសាងសមត្ថភាពរបស់មន្ត្រីផ្នែកថាមពល ផ្សារភ្ជាប់ថាមពលពន្លឺព្រះអាទិត្យជាមួយប្រជាជននៅតំបន់ឆ្ងាយ និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល»។ ជាមួយគ្នានេះ លោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា…
-
ពិព័រណ៍ការងារ និងផលិតភាពជាតិនឹងរៀបចំឡើង ២ថ្ងៃចាប់ពីថ្ងៃ ទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖ឱកាសការងារ ជាង ២០ ០០០កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងផ្តល់ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងមហាព្រឹត្តិការណ៍ការងារ ធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេល ពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ ឱកាសការងារជាង ២ម៉ឺន កន្លែងនេះគឺមកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំ និងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗ ដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរ ចំនួនជាង ១៨៨ ។ គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារ ជាតិ មុខរបរ និងការងារ…