Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អ្នកជំនាញសេដ្ឋកិច្ច៖ការបណ្តុះបណ្តាលបច្ចេកទេស​របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្តចាប់វិស័យឧស្សាហកម្មពីប្រទេសអភិវឌ្ឍន៍

    អ្នកជំនាញសេដ្ឋកិច្ច៖ការបណ្តុះបណ្តាលបច្ចេកទេស​របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្តចាប់វិស័យឧស្សាហកម្មពីប្រទេសអភិវឌ្ឍន៍

    ភ្នំពេញ៖អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានមើលឃើញថា គោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិនត្រឹមតែអាចពង្រីកកម្លាំងជំនាញក្នុងស្រុកទេ តែ​ជាយុទ្ធសាស្រ្តចាប់យកអ្នកវិនិយោគខាងវិស័យឧស្សា​ហកម្មធំតូច និងមធ្យមដែលកំពុងហូរចេញពីបណ្តាប្រទេសអភិវឌ្ឍមកកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ។   ​ អ្នកជំនាញសេដ្ឋកិច្ចលោក​ គី សេរីវឌ្ឍន៍ បានថ្លែង​ឱ្យដឹង​ថា មូលធនមនុស្សគឺជាសសរស្តម្ភមួយនៃយុទ្ធសា​ស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ហើយការដាក់ឱ្យមានគោលនយោបាយជា​តិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមកិច្ចការអាទិភា​ពនានារបស់ខ្លួន។ ​ លោកបានថ្លែង​ថា ៖ «ប្រទេសសិង្ហបុរីគេបានអនុវត្ត​លើគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេ​ក​ទេស​ និងវិជ្ជាជីវៈនេះបានជិត៤០ឆ្នាំហើយ ។ដោយឡែកកម្ពុជាក៏បានចាប់ផ្តើមលើគោលនយោបាយថ្នាក់ជា​តិមួយនេះផងដែរ។ នេះគឺជាការចាប់ផ្តើមមួយដ៏សំខាន់ណាស់ ជាការចាប់ផ្តើមថ្មីមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិមួយដ៏ចាំបាច់ តាមរយៈការបង្កើនកម្លាំងជំនាញលើការផលិតក្នុងស្រុក»។ ​ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ​បញ្ជាក់ផងដែរថា ការដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ក៏ជាយន្តការផ្តល់ផលប្រយោជន៍ និងជំរុញសេដ្ឋកិច្ចរយៈពេលវែងផងដែរ​។ ​លោក គី សេរីវឌ្ឍន៍ មើលឃើញថា យន្តការនេះអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស និងលើកកម្ពស់លើវិស័យឧស្សាហកម្ម និងវិស័យផលិតកម្ម លើសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជានាពេលអនាគតផងដែរ។​ លោកបានបញ្ជាក់ថា ៖ «កាលណាយើងពុំមានកម្លាំងជំនាញទេ គឺយើងមិនអាចទាញការវិនិយោគធំៗពីក្រៅប្រទេសបាននោះទេ បើទោះបីរាជរដ្ឋាភិបាលលើកលែងពន្ធ ឬក៏ផ្តល់ការលើកទឹកចិត្តផ្សេងៗដល់ការវិនិ​យោគក៏ដោយ វានៅតែពិបាកដដែល ព្រោះយើងខ្វះកម្លាំងពលកម្មជំនាញ»។​ គោលនយោបាយថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ អាចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការត្រៀមខ្លួនស្វាគមន៍វិនិយោគខាងវិស័យឧស្សាហកម្មពីបណ្តាប្រទេសអភិវឌ្ឍន៍មកកាន់កម្ពុជា ដែលកត្តានេះហើយរាជរដ្ឋាភិបាលបានដាក់គោលដៅដុតដៃដុតជើងក្នុងការពង្រីកកម្លាំងជំនាញ ឬក៏មូលធនមនុស្សនេះ។ លោក គី សេរីវឌ្ឍន៍ បាន​បញ្ជាក់បន្ថែម។…

  • ជប៉ុនចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃ

    ជប៉ុនចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃ

    (ភ្នំពេញ)៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃទូទាំងប្រទេសដែលមានតម្លៃជាទឹកប្រាក់ ១,៣៣៨ លានយ៉េន ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ។ តាមរយៈគម្រោងនៃជំនួយឥតសំណងនេះ ស្ថានីយ៍វាស់វែងអចិន្ត្រៃចំនួន ៩៤ ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ នឹងត្រូវបានសាងសង់ដើម្បីដាក់អោយដំណើរការជាប្រព័ន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ស្ថានីយ៍ទាំងនេះមានសមត្ថភាពខ្ពស់ក្នុងការចាប់យកទិន្នន័យពីផ្កាយរណប (GNSS) ដែលជំនួយអោយការកំណត់ទីតាំងមានសុក្រិតភាពខ្ពស់ រួមជាមួយការបញ្ជូនពត៌មានទៅកាន់អ្នកប្រើប្រាស់។ ដែលគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេវាកម្មរដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លី និងប្រតិបត្តិការដីធ្លី ក៏ដូចជាការធ្វើឌីជីថលនៅក្នុងវិស័យព័ត៌មានភូមិសាស្ត្រ ។ ក្រោមជំនួយឥតសំណងដែលបានចុះហត្ថលេខានៅថ្ងៃនេះ រួមជាមួយគម្រោងសហប្រតិបត្តិការបច្ចេកទេស នឹងរួមចំណែកដល់ការពង្រីកការប្រើប្រាស់ទិន្នន័យ CORS នៅក្នុងប្រទេសកម្ពុជាបានយ៉ាងទូលំទូលាយ ៕ គួរបញ្ជាក់ថា ក្រៅពីហិរញ្ញប្បទានឥតសំណង ដាច់ដោយឡែកតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស ចៃកាបាននិងកំពុងសហការក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ចាប់តាំងពីឆ្នាំ២០២១មក។ ដែលគម្រោងផ្ទាល់បានផ្តោតទៅលើចំណុចសំខាន់ ៗ រួមមាន៖១) ការបង្កើតស្ថានីយ៍ CORS ចំនួន៥ទីតាំង និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងដំណាក់កាលសាកល្បង។២) ធ្វើប្រតិបត្តិការ…

  • នៅតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ! ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជន

    នៅតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ! ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជន

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ កជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុប ១៨៨ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២០ ០០០កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០…

  • ប្រជាពលរដ្ឋ និងអ្នកជំនាញ បង្ហាញមោទភាពខ្ពស់ចំពោះវត្តមានអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី និងទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី

    ប្រជាពលរដ្ឋ និងអ្នកជំនាញ បង្ហាញមោទភាពខ្ពស់ចំពោះវត្តមានអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី និងទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី

    សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប លាតសន្ធឹងលើផ្ទៃដីប្រមាណ ៧០០ហិកតា ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីឧទ្យានអង្គរ និងប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។ អាកាសយានដ្ឋានអន្តរជាតិសៀរាបអង្គរ (ថ្មី) បានបើកដំណើរការ ទទួលជើងហោះហើរ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣មក បាននិងកំពុងបង្ហាញពីភាពមមាញឹកនៃការដឹកជញ្ជូនភ្ញៀវជាតិ អន្តរជាតិ គ្រប់ប្រភេទ ទាំងអ្នកទេសចរណ៍ អ្នកចំនួញ និងអ្នកធ្វើដំណើរផ្សេងៗ។ ជាការចាប់អារម្មណ៍ វត្តមានព្រលានយន្តហោះដ៏ស្រស់ស្អាតនេះ សង្កេតឃើញបងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និងប្រជាពលរដ្ឋខេត្តផ្សេងៗទៀត ក៏ត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាយ៉ាងច្រើនកុះករ ពិសេសថ្ងៃសម្រាកចុងសប្តាហ៍ ។ ប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តនាថ្ងៃសម្រាកចុងសប្តាហ៍នេះ បានបង្ហញពីសេចក្តីសប្បាយរីករាយ និងចំណាប់អារម្មណ៍ខ្ពស់ ជាមួយនិងវត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ដែលនិងអាចអោយយន្តហោះគ្រប់ប្រទេសចុះចតបាន។ ជាមួយនិងសម្មិទ្ធិផលថ្មីនៃព្រលានយន្តហោះអន្តរជាតិសៀមរាប នេះលោក មាន សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ(USEA) បានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តដែលនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មកពីគ្រប់ទឹសទី ។ ត្រង់ចំណុចនេះដែរលោកបាន បន្ថែមដែរថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍ក្នុងប្រទេសក៏ដូចជានៅក្នុងខេត្តសៀមរាបនេះតែម្តង…

  • Smart Axiata និងក្រុមហ៊ុននាំមុខចំនួន ៣ រួមគ្នាសម្ពោធសេវាកម្មទិញមុនទូរទាត់ក្រោយ BNPL ជំរុញហិរញ្ញវត្ថុឌីជីថលនាយុគសម័យថ្មី

    Smart Axiata និងក្រុមហ៊ុននាំមុខចំនួន ៣ រួមគ្នាសម្ពោធសេវាកម្មទិញមុនទូរទាត់ក្រោយ BNPL ជំរុញហិរញ្ញវត្ថុឌីជីថលនាយុគសម័យថ្មី

    ភ្នំពេញ៖ ទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការផ្លាស់ប្តូរ តាមរយៈកិច្ចសហប្រត្តិបត្តិការដែលមិនធ្លាប់មានពីមុនមកពីសំណាក់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុជាទីទុកចិត្ត Boost ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុពេញលេញក្នុងតំបន់របស់ក្រុមហ៊ុន Axiata មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី និង ក្រុមហ៊ុន Mora ដែលជាវេទិកាឌីជីថលឈានមុខគេ។ ភាពជាដៃគូនេះ នាំមកជូននូវសេវាកម្ម ទិញមុនទូទាត់ក្រោយ “Buy Now, Pay Later” (BNPL) ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍ឌីជីថលពេញលេញ ដែលគ្មានភាពរអាក់រអួល និងមិនអាចប្រៀបផ្ទឹមបាន។ ចំណុចពិសេសនៃកិច្ចសហការមួយនេះគឺ ការបូកបញ្ចូលនូវចំណុចខ្លាំងនៃទូរគមនាគមន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ និងបច្ចេកវិទ្យាឌីជីថល ក្នុងការសម្រួលឲ្យអតិថិជនទទួលបាន និងអាចប្រើប្រាស់ឥណទាន។ សេវាកម្ម BNPL បានបង្ហាញនូវភាពដ៏អស្ចារ្យក្នុងការបង្កើនសេរីភាពហិរញ្ញវត្ថុ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន។ អ្វីដែលសេវាកម្មនេះខុសប្លែកពីសេវាកម្ម BNPL ដទៃនោះគឺវត្តមានរបស់ Mora ដែលជាវេទិកាឌីជីថល។ វេទិកាប្រកបដោយភាពច្នៃប្រឌិតមួយនេះ អាចឲ្យអតិថិជនធ្វើការស្នើសុំឥណទានតាមបែបឌីជីថលពេញលេញ តាំងពីពេលចាប់ផ្តើម ការអនុម័តឥណទាន ការទិញទំនិញ រហូតដល់ការទូទាត់ចេញ។ជាមួយនឹងបទពិសោធន៍ដែលងាយស្រួល និងគ្មានភាពរអាក់រអួល អតិថិជនអាចទទួលបាននូវឥណទាន និងអាចទិញផលិតផលយ៉ាងងាយស្រួលពីជម្រើសពាណិជ្ជករជាច្រើន…

  • រដ្ឋមន្រ្តីរ៉ែ និងថាមពល បញ្ជាមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន

    រដ្ឋមន្រ្តីរ៉ែ និងថាមពល បញ្ជាមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន

    ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម “ញ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីសប្តាហ៍មុនឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានដាក់បទ​បញ្ជាដោយ​ចាប់ពីពេលនេះទៅមិនឱ្យមានការចេញអា​ជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន។   សូមជម្រាបថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរវាងក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម “ញ”)នេះ រៀបចំឡើ​ងដើម្បីធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យរ៉ែ និងថាមពល ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាគោល។ នាវេទិកានេះឯកឧត្តម កែវ រតនៈ មានថ្លែង​ថា “រឿងមួយ ដែលសមាគមថ្មគួរតែរីករាយ ហើយប្រទេសយើងគួរតែរីករាយ ដែរនោះ គឺខ្ញុំបានដាក់បញ្ជារួចហើយ គឺមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតនោះទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន”។យើងចង់មានការអភិរក្សឱ្យមានតុល្យភាពជាមួយការអភិវឌ្ឍ​។ មានន័យថា ការផ្គត់ផ្គង់ថ្មសំណង់សព្វថ្ងៃនេះ គឺមិនខ្វះទេ​ ហើយខាង​វិស័យ​ឯកជនទទួលស្គាល់ហើយដែរ​ គឺមិនខ្វះទេ! ទោះជាមានតម្រូវការប៉ុន្មាន ​ឯកជនអាចផ្គត់ផ្គង់ក្នុងស្ថិរភា​ព​មួយ គឺមិនថ្លៃពេកនោះទេ»។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីលើកឡើងដែរ​ថា ក្រសួងក៏មិនហាមឃាត់ក្នុងការធ្វើអាជីវកម្មនេះដែរ ព្រោះថាជាសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះនៅពេលមានគេការដាក់ពាក្យស្នើសុំ ក្រសួងអាចនឹងមានការអនុញ្ញាត ប្រសិនបើគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ការគិតគូរដល់បរិស្ថាន, បង់សួយសារអាករ ពន្ធដារបានត្រឹមត្រូវគ្រប់គ្រាន់ជាដើម​។ ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតនេះដែរឯកឧត្តមបានបញ្ជាក់ទៀតថា យើងក៏ត្រូវថ្លឹងថ្លែង ជាមួយនឹងបញ្ហាអភិរក្សដែរ។…

  • កំពង់ស្ពឺ ជាប់ជាខេត្តលំដាប់លេខ២ ដែលមានរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំពេញ

    កំពង់ស្ពឺ ជាប់ជាខេត្តលំដាប់លេខ២ ដែលមានរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំពេញ

    កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នខេត្ត​កំពង់ស្ពឺមានរោងចក្រ សហគ្រាសកំពុងដំណើរការច្រើនដោយជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីរាជធានីភ្នំពេញក៏ដោយ ក៏លោកនៅតែស្វាគមន៍ និងបន្តទាក់ទា​ញអ្នកវិនិយោគឱ្យមកបោះទុនបើករោងចក្រសហគ្រាសបន្ថែមទៀត ដើម្បីបង្កើតការងារជូនពលរដ្ឋ។ ឯកឧត្តម  វ៉ី សំណាង មានប្រសាសន៍កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣​ថា លោក និងក្រុមការងារបានចុះទៅទស្សនកិច្ច នៅរោ​ងចក្រផលិតកាបូបយីហោល្បីៗ ដែលឈ្មោះថា ស៊ីគ្លូ ស្ថិតក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ​ដើម្បីចង់ដឹងពីសុខទុក្ខកម្មករនិយោជិតផង និងដើម្បីជួបពិភាក្សាការងារជាមួយខាងម្ចាស់រោងចក្រ ​ពីបរិយាកាសវិនិយោគ ក៏ដូចជាស្តាប់ពីបញ្ហាប្រឈ​មរបស់វិនិយោគិននៃរោងចក្រនេះផងដែរ។ បើតាមលោកអភិបាលខេត្ត រោងចក្រស៊ីគ្លូនេះ មានចំនួនពីរទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ និងមានកម្មក​ កម្មការិនីកំពុងធ្វើការចំនួន៨ ០០០នាក់ ។​បច្ចុប្បន្នកំពុងដំណើរការលើខ្សែច្រវាក់ផលិតកម្មផលិតកាបូបយីហោល្បីៗមានម៉ាកCOACH, KATE, SPADE, MICHAEL, KORS, TORY, BURCH, FOSSIL, និង​BRAHMIN សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ដែលក្នុងមួយខែអាចមានលទ្ធភាពផលិតបានចំនួន៦៦ម៉ឺនកាបូប។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រោងចក្រ សហគ្រាស នឹងបន្តកើនឡើងថែមច្រើនទៀតនៅដើមឆ្នាំ២០២៤ លើទឹកដីខេត្តកំពង់ស្ពឺ ។បច្ចុប្បន្នខេត្តនេះ មានរោងចក្រ សហគ្រាសប្រមាណ…

  • ក្រសួងពាណិជ្ជកម្ម នាំយកផលិតផលសំខាន់ៗរបស់កម្ពុជា ទៅចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦​

    ក្រសួងពាណិជ្ជកម្ម នាំយកផលិតផលសំខាន់ៗរបស់កម្ពុជា ទៅចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦​

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលសំខាន់ៗរបស់កម្ពុជាមួយចំនួនដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ និងវត្ថុអនុស្សាវរីយ៍ជាដើម ទៅចូលរួមតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នា​ទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិត​ចិន ដែល​មាន​រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥ ដលទី​១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះកម្ពុជាបានសាងសង់ពន្លាជាតិដែលមានទំហំ១៣៦ម៉ែត្រការ៉េ ដោយសាងស​ង់តាមលំនាំព្រះបរមរាជវាំង និងការតុបតែងជារចនាបថខ្មែរ។នៅក្នុងពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញផលិតផលដែលមានសក្តានុពលដូចជា អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច កាហ្វេ និងវត្ថុអនុស្សាវរីយ៍​ជាច្រើនទៀត​ ព្រមទាំងដាក់តាំងបង្ហាញ​នូវ​រូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរ​បស់​កម្ពុជាផងដែរ​ ។ លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី​៥ ខែវិច្ឆកា ​ថា បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ចំនួន៥លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម បានបន្តដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំចូលរួម ពិព័រណ៍ពា​ណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៦ «The 6th China International Import Expo(CIIE)» ដែរ​។ លោកបានបន្ថែមថា…

  • អូស្ត្រាលី បង្ហាញការគាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា ដែលជាផ្នែកមួយជួយកែលម្អផ្នែកធុរកិច្ច

    អូស្ត្រាលី បង្ហាញការគាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា ដែលជាផ្នែកមួយជួយកែលម្អផ្នែកធុរកិច្ច

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ប្រទេសអូស្ត្រាលីបង្ហាញការគាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា(G-PSF)ដោយទទួលស្គាល់ថាកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជនពិតជាមានសារសំខាន់ណាស់ក្នុងការធានាឱ្យមានបរិយាកាសអំណោយផល និងភាពរឹងមាំនៃវិស័យផ្នែកធុរកិច្ចនៅកម្ពុជា។ គួរជម្រាបថា កិច្ចប្រជុំពេញអង្គនៃវេទិការវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយវិស័យឯកជនលើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការបញ្ជាក់នូវការគាំទ្ររបស់អូស្រ្តាលី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងស្ថានទូតអូស្ត្រាលីជា​មួយតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលស្ថាប័ន​ទាំងពីរមានតួនាទីជា លេខាធិការដ្ឋាននៃវេទិកាមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា៖«តាមរយៈកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចដ៏ធំរបស់យើងគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងន័យជួយដល់វេទិកានេះ ក្នុងការបង្កើតវិធីសាស្រ្តអនុវត្តន៍ល្អប្រសើរមួយ និងធានាបាននូវការចូលរួមប្រកបដោយបរិយាបន្ន និង បម្រើប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។ សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះអូស្ត្រាលីបានទទួលស្គាល់ពីសារសំខាន់នៃការសន្ទនាបើកចំហររវាងវិស័យសាធារណៈ និងឯកជន ហើយបានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ G-PSF ជាវេទិកាចម្បងសម្រាប់ការសម្របសម្រួលកិច្ចសន្ទនានេះ។ សេចក្តីប្រកាសដដែលបន្តថា G-PSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយបានទទួលការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៩ ក្នុងអំឡុងពេលនោះវាត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំសកលលោកក្នុងការអនុវត្តន៍ល្អបំផុតនៃការសន្ទនាសាធារណៈ និងឯកជន។ ចាប់តាំងពីពេលនោះមក G-PSF បានពង្រីកពី ៦ ទៅ ១៤…

  • អង្ករ ស កម្ពុជាជើងដំបូង ជាងបីពាន់តោនបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ

    អង្ករ ស កម្ពុជាជើងដំបូង ជាងបីពាន់តោនបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកានេះ ថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេចនៅក្នុងខែសីហាឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ។ ពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អង្ករ ស កម្ពុជាជើងទី១ បានទៅដល់ទឹកដីឥណ្ឌូនេស៊ី ចំនួន ៣ ៥០០តោន និង បន្តដឹកជញ្ជូនចំនួន ២ជើងបន្ថែមទៀតសរុប ១០,០០០តោន ។ តាមសារអេឡិចត្រូនិកលើបណ្ដាញសង្គមតេឡេក្រាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេចតាមរយៈការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ អ្នកនាំពាក្យដដែលបន្ថែមថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់,…