Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រដ្ឋមន្ត្រីកសិកម្ម និង ប្រតិភូ EU-ASEAN បន្តកិច្ចសហការ ក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប

    រដ្ឋមន្ត្រីកសិកម្ម និង ប្រតិភូ EU-ASEAN បន្តកិច្ចសហការ ក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦.៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគលើការកែច្នៃ Down Stream ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។ នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ ជាអាទិ៍ ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម…

  • ក្រសួងពាណិជ្ជកម្ម៖ វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា នឹងជំរុញការអភិវឌ្ឍ​វិស័យត្រចៀកកាំកម្ពុជា

    ក្រសួងពាណិជ្ជកម្ម៖ វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា នឹងជំរុញការអភិវឌ្ឍ​វិស័យត្រចៀកកាំកម្ពុជា

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា នឹងជួយជំរុញ និងបង្កើតឱកាសក្នុងកា​រអភិវឌ្ឍ​វិស័យត្រចៀកកាំកម្ពុជា​ក្នុងក្របខ័ណ្ឌជាតិ និងពាណិជ្ជកម្ម ជាមួយអន្តរជាតិ ដែលនឹងចូលរួមចំណែកក្នុងការបង្កើនកម្រិតចំណូល របស់ប្រជាជនកម្ពុជា ។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ កាលពីថ្ងៃទី​២៤ ខែតុលា នាវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ដែលបា​នរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេលពីរថ្ងៃ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុ​លា ឆ្នាំ២០២៣។ វេទិកានេះ​ក៏មាន​ការចូលរួមពីពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសំបុកត្រចៀកកាំ ដើម្បីកែច្នៃផងដែរ ដូចជា​ ឥណ្ឌូ​នេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ភូមា ចិន (ហុងកុង ម៉ាកា កោះតៃវ៉ាន់) និងសិង្ហបុរីជាដើម ដើម្បីសិក្សាពីគុណភាពសំបុ​កត្រចៀកកាំកម្ពុជា​ ។ ដោយឡែកកម្ពុជា និងចិន បាននិងកំពុងចរចាបើកទីផ្សារនាំចេញសំបុកត្រចៀកកាំ ទៅប្រទេសចិននាពេល​ខាងមុខ។ ឯកឧត្តម សំហេង បូរ៉ា បានថ្លែង​ថា វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ​បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់ការស្វែងយល់កាន់តែច្រើន ​ពីវិស័យត្រចៀកកាំកម្ពុជា ជាពិសេសបានផ្ដល់ឱកាស ជូនអាជីវករ និ​ង​ពាណិជ្ជករជាតិ និងអន្តរជាតិ ក្នុងការពង្រឹង…

  • សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ស្នើពីរចំណុច ដល់រដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់វិស័យសំណង់

    សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ស្នើពីរចំណុច ដល់រដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់វិស័យសំណង់

    ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាលចំនួនពីរចំណុចរួមមាន  ការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍន៍លំនៅឋាន និងការផ្តល់សិទ្ធិដល់ជនបរទេស ក្នុងទិញលំនៅឋាននៅតាមគម្រោងបុរីនានា ដើម្បីស្រោចស្រង់វិស័យសំណង់នៅកម្ពុជា។ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាលពីថ្ងៃទី​២៤ ខែតុលាបានបង្ហាញលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅថ្មីៗនេះ​។  កិច្ចប្រជុំបន្ទាន់នេះ ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា ជាពិសេសពិភាក្សាទៅលើបញ្ហាប្រឈមបច្ចុប្បន្ន ដែលវិស័យសំណង់នៅកម្ពុជាកំពុងជួបប្រទះ, ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា និងពិភាក្សារលើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបន្តថា នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សាយ សំអាល់ បានលើកបន្ថែមថា ក្រសួ​ងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួ​នបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង។ ប្រភពដដែល​​បានបញ្ជាក់​បន្ថែ​មថា ៖ «តាមពិតទៅគោលការណ៍នេះ យើងបានស្នើទៅកាន់រាជរដ្ឋាភិបាលរួចហើយ ដោយយើងចង់ស្នើរដ្ឋាភិបាលទម្លាក់ថវិកា និងសិក្សាលទ្ធភាពក្នុងការបង្កើតច្បាប់ផ្តល់សិទ្ធិឱ្យជនបរទេសទិញលំនៅឋាននៅក្នុងបុរីបា​ន»។ សមាគមបានបន្ត​ទៀត​ថា កន្លងទៅ នៅតាមប្រទេសមួយចំនួននៅក្នុងតំបន់ និងក្នុងពិភពលោក ដូចជា ចិន…

  • ក្រុមហ៊ុនធំៗចំនួន ៧នឹងផ្តល់ឱកាសការងារថ្មីចំនួនជាង ៤០០កន្លែងបន្ថែមទៀតក្នុងវេទិកា ការងារចុងខែតុលានេះ

    ក្រុមហ៊ុនធំៗចំនួន ៧នឹងផ្តល់ឱកាសការងារថ្មីចំនួនជាង ៤០០កន្លែងបន្ថែមទៀតក្នុងវេទិកា ការងារចុងខែតុលានេះ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្រុមហ៊ុនធំៗចំនួន ៧ នឹងចូលមកផ្តល់ឱកាសការងារ និងកម្មសិក្សាការងារ ចំនួន ៤៤២ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ។ បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣នេះថាក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ធនាគារ WOORI, និងធនាគារ ស្ថាបនា, ក្រុមហ៊ុន JACCS, ក្រុមហ៊ុន EMD (F&D) Co,Ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន CBS និងក្រុមហ៊ុន MR Training។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង…

  • បារាំង ប្តេជ្ញាជំរុញរំហូរភ្ញៀវពីប្រទេសខ្លួនមកកម្ពុជា

    បារាំង ប្តេជ្ញាជំរុញរំហូរភ្ញៀវពីប្រទេសខ្លួនមកកម្ពុជា

    (ភ្នំពេញ)៖ ភាគីបារាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាមួយភាគីកម្ពុជា និងបានសន្យាជំរុញរំហូរភ្ញៀវទេសចរនៅប្រទេសខ្លួន ក៏ដូចជាប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុបឱ្យមកទស្សនាគោលដៅទេសចរណ៍កម្ពុជាកាន់តែច្រើន ។ កិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ។ កម្ពុជា បារាំង បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមក ពិសេសការផ្ដល់ជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងការសាងសង់វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំង ។ ឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាក់ថា បន្ទាប់ពីសាលាជាតិមួយនេះសាងសង់រួចរាល់ និងដាក់ដំណើរការ នោះភាគីបារាំងនឹងជួយរៀបចំកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍មួយចំនួន ដើម្បីប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងនូវចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្រ្ដចំនួន៥ ហៅកាត់ថា «បង្កើន 5-BUILD» ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ព្រមជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រជាតិ ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនកិច្ចសហការគ្រប់ជ្រុងជ្រោយ វិជ្ជមាន និងមានភាពរលូនក្នុងដំណើរការនៃការស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺជាសកម្មភាពមួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺជាសកម្មភាពមួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្តថា យន្តការអនុវត្តនិងរចនាសម្ព័ន្ធដឹកនាំនៃដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរដែលត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័នជាចាំបាច់ ការរៀបចំតភ្ជាប់បណ្តាញ ឧបករណ៍ឌីជីថលនិងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ឌីជីថលនិងផែនការសកម្មភាពនៅតាមក្រសួង ស្ថាប័ន។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ដែលអាចផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាពនិងជឿទុកចិត្តបាន ព្រមទាំងជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាលនិងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់អត្ថប្រយោជន៍ដល់ក្រសួង ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថា សន្និសីទ GovTech ជាលើកដំបូង ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Stefan Messerer…

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញការអភិវឌ្ឍ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញការអភិវឌ្ឍ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

    ភ្នំពេញ៖អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័​​យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកទៅថ្ងៃ​អនាគត។ ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនេះ ត្រូវបានធ្វើឡើងតាមរយៈសិក្ខាសាលានា​​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣​ ​ ដែលធ្វើឡើង​ក្នុងគោលបំណងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីអ្នកចូលរួមទាំងអស់ ជាវិ​ភាគទា​នដល់ការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ សំដៅចូលរួមគាំទ្រការអនុវត្តរបៀបវារៈ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដា្ឋនអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងថា ក្នុងបរិការណ៍សកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម, បច្ចេកវិទ្យាបាននិងកំពុង ធ្វើបរិវត្តន៍​កម្មឌីជីថលក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គម ដែលក្នុងនោះក៏មានការធ្វើបរិវត្តន៍​កម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុផងដែរ។ ការណ៍នេះធ្វើឱ្យលេចឡើងនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចឌីជីថល និងសុខុមាលភាពសង្គមវៃឆ្លាត។ លោកបានថ្លែងបញ្ជាក់ថា ៖ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានការគិតគូរទាំងក្នុងវិស័យធនាគារ ទាំងក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅរួមចំ​ណែ​កជំរុញសន្ទុះនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក»។ ជាមួយគ្នានោះដែរ បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដា្ឋន​អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងដែរ​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ…

  • ឆ្នាំនេះសម្បូរផ្សិតកញ្ចូ ដុះច្រើន ធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំង សប្បាយរីករាយ នឹងដើរដកផ្សិតលក់

    ឆ្នាំនេះសម្បូរផ្សិតកញ្ចូ ដុះច្រើន ធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំង សប្បាយរីករាយ នឹងដើរដកផ្សិតលក់

    (ភ្នំពេញ)៖ ចាប់តាំងតែពីពាក់កណ្តាល ខែតុលា ឆ្នាំ២០២៣ មកផ្សិតកញ្ចូបានដុះជាបន្តបន្ទាប់ នៅតាមព្រៃសហគមន៍ ក៏ដូចជាតាមស្ទឹង និងព្រៃរបោះ បានធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំងសប្បាយរីករាយជាមួយនឹងការដើរ ដកយកមកទុកបរិភោគដែលជាអាហារបានមកពីធម្មជាតិមានរស់ជាតិឆ្ងាញ់ពិសារ និងពិសេសនោះអាចលក់រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារថែមទៀត ។ គួរបញ្ជាក់ថាតាំងតែពី ខែមិថុនា មកគេតែងឃើញបងប្អូនប្រជាសហគមន៍សាមគ្គីអមលាំង ស្ថិតនៅឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានដើរដកផ្សិតដាក់លក់តាមផ្លូវជាហូរហែស្ទើររៀងរាល់ថ្ងៃ។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំង បានឱ្យដឹង នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២៣ថា៖ នៅសហគមន៍របស់អ្នកស្រីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានដុះផ្សិតកញ្ចូច្រើនកន្លែង ធ្វើឱ្យបងប្អូនប្រជាសហគមន៍ នាំគ្នាដើរដកផ្សិតតាមព្រៃសហគមន៍ តាមដងស្ទឹង និង ព្រៃរបោះនានាលក់បានកម្រៃច្រើនគួរសម ដោយក្នុងនេះមានគ្រួសារខ្លះអាចរកប្រាក់ចំណូលរហូតដល់ ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ ប្រធានសហគមន៍រូបនេះ បានឱ្យដឹងទៀតថា ”សម្រាប់ប្រជាសហគមន៍ដែលអាចរកប្រាក់ចំណូលក្នុងការដកផ្សិតបច្ចុប្បន្នមានចំនួន ៣ភូមិ គឺ ភូមិកុមារមាស ភូមិទំនាប និងភូមិ ថ្មគប់ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្នុងសមាគមន៍អ្នកស្រីមានសមាជិក ៣៥០គ្រួសារនិងមានពលរដ្ឋជាង…

  • សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ

    សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ

    (ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេល ថ្មីៗនេះ លោក ប៉ាវ ស៊ីណា ប្រធាន សម្ព័ន្ធសហជីពចលនាកម្មករ បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យ សិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។ លោក យល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹមតែ ទៅ លើ ការងាររបស់កម្មករនិយោជិត នៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាព ជីវភាពនៃក្រុមគ្រួសារ កម្មករនិយោជិតទៀតផង។ ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិត ដែលមាន កូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅក្បែរកន្លែងធ្វើការងាររបស់ខ្លួនទៀតផង។ លោក ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករនិយោជិតដែលមានកូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព សុវត្ថិភាព និង ការ មើល ថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុង ឬ ក្បែររោងចក្រ…

  • ផ្សាររាត្រីធំជាងគេនៅភ្នំពេញ ទំនើប ទាន់សម័យ នាំមុខគេ នៅអាស៊ីអាគ្នេយ៍ នឹងបើកក្នុងពេលឆាប់ៗនេះ

    ផ្សាររាត្រីធំជាងគេនៅភ្នំពេញ ទំនើប ទាន់សម័យ នាំមុខគេ នៅអាស៊ីអាគ្នេយ៍ នឹងបើកក្នុងពេលឆាប់ៗនេះ

    (ភ្នំពេញ)៖ នាពេលរាត្រីចូលមកដល់ ជីវិតពេលរាត្រីក៏ចាប់ផ្តើម ហើយផ្សាររាត្រីក៏ក្លាយជាកន្លែងដែលមានភាពអ៊ូអរបំផុតផងដែរក្នុងទីក្រុង។ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ៥ ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកដំណើរការក្នុងពេលឆាប់ៗនេះហើយ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ គឺជាផ្សាររាត្រីទី២ សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រីដែលមានទុនវិនិយោគច្រើនបំផុតក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សាររាត្រីនេះមានផ្ទៃដីសរុបជាង១៨០០០ ម៉ែត្រការ៉េ ជាមួយនិងការឌីហ្សាញបានបែងចែកគម្រោងនេះទៅជាតំបន់ធំៗ៤ ដែលក្នុងនោះមានស្តង់សរុប ៣៣៤ ដោយបានប្រមូលផ្តុំនូវអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ពីជុំវិញពិភពលោក និងគំនូរលើជញ្ជាំង ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងទាន់សម័យបំផុត។ លើសពីនេះក៏មានផងដែរនូវការប្រគុំតន្ត្រីដ៏ពិរោះ និងការសំដែងរបាំតាមដងផ្លូវ ក៏ដូចជាមានការតុបតែងដោយសិប្បកម្មប្រជាប្រិយជាច្រើនប្រភេទផងដែរ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ និងនាំមកនូវបទពិសោធន៍ផ្សាររាត្រីថ្មីស្រឡាងមកកាន់ភ្នំពេញ ដោយមានកន្លែងរៀបចំទីកម្មវិធីចម្រុះបែប មានរចនាបទជាផ្សារទំនើបនិងទាន់សម័យ កម្មវីធីចម្រុះបែបនិងគួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានទីធ្លាលំហែកម្សាន្តស្តង់ដារអន្តរជាតិផងដែរ។ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។ នៅថ្ងៃបើកដំណើរការនោះ គម្រោងមានស្តង់លក់អាហារ ផ្សារសិប្បកម្ម និងការសម្តែងវប្បធម៌ដែលមកពីជុំវិញពិភពលោក ព្រមទាំងមាន ផលិតផល ម៉ាកអន្តរជាតិធំៗផងដែរ។ ក្នុងកម្មវិធីនេះ ភ្ញៀវដែលចូលមកកម្សាន្ត អាចរីករាយជាមួយការបាញ់កាំជ្រួចលើវាលស្មៅលើកដំបូងនៅភ្នំពេញ ឬមើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនៅតំបន់ឆាកកណ្តាល ឬក្រេបរសជាតិស្រាបៀរក្រោមខ្យល់អាកាសដ៏ស្រស់ស្រាយ ឬរីករាយជាមួយជីវិតពេលរាត្រីក្រោមបរិយាកាសដ៏ល្អប្លែក។ ក្រុមហ៊ុនអភិវឌ្ឍន៍និងវិនិយោគទីក្រុងនៅកម្ពុជា ព្រីនស៍ គ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សៈអាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” និងបានខិតខំសាងសង់ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5…