Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC Group” រួមនឹងថ្នាក់ដឹកនាំធនាគារចិនគ្រុប បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល ។ លោកប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារចិនគ្រុប បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីការជួយជ្រោមជ្រែងរបស់ធនាគារចិនគ្រុប នៅក្នុងការជំរុញសកម្មភាពវិនិយោគពីប្រទេសចិនមកកម្ពុជា ។ ដោយឡែក លោក កឺ ហាយជែវ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ធនាគារចិនគ្រុប…

  • ឯកឧត្តម វង្សី វិស្សុត៖ ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍

    ឯកឧត្តម វង្សី វិស្សុត៖ ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍

    (សៀមរាប)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរលើកដំបូង មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានលើកឡើងថា ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍។ ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្ម ដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាបអង្គរ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧,០០.០៦ ហិកតា និងបម្រុងដីប្រមាណ ១,០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឲ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា…

  • អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី បានបើកដំណើរការទទួលជើងហោះហើរលើកដំបូងនៅថ្ងៃទី១៦ ខែតុលា​

    អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី បានបើកដំណើរការទទួលជើងហោះហើរលើកដំបូងនៅថ្ងៃទី១៦ ខែតុលា​

    សៀមរាប៖អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបានប្រកាសបើកដំណើរការទទួលជើងហោះហើរលើកដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ ខណៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អះអាងថា នេះគឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ ។ ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)នេះដែរ ​ក៏មានការចូលរួមពី​ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម សុខ សូកេន រដ្ឋម​ន្រ្តីក្រសួងទេសចរណ៍,មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត រួមទាំងតំ​ណាងវិស័យឯកជនផ្នែកទេ​សចរណ៍ បានចូលរួមស្វាគមន៍អ្នកដំណើរដំបូងគេ ដែលបានហោះហើរចេញពីទីក្រុងបាងកក ប្រទេសថៃ តាមរយៈក្រមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេរ។ ​ ឯកឧត្តម វង្សី វិស្សុត ​បានថ្លែងនាពិធីនោះ​ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសាងសង់រួច​រាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១.១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន។ ឯកឧត្តមមានប្រសាសន៍ថា ការបើកឱ្យ​ប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អា​កា​សយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយកម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍន៍​វិស័យទេសចរណ៍នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជា​ងគេនៅកម្ពុជា នៅលើទឹកដីសៀមរាបអង្គរ ។ ឯកឧត្តម…

  • ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លើកឡើងពីសំណើបន្ត MoU រវាងហ្វីលីពីន និងកម្ពុជា និងចេតនាបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

    ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លើកឡើងពីសំណើបន្ត MoU រវាងហ្វីលីពីន និងកម្ពុជា និងចេតនាបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងសប្តាហ៍កន្លងទៅ បានអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ លោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកឡើងពីសំណើបន្ត MoU រវាងហ្វីលីពីននិងកម្ពុជា និងចេតនាបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះសំណើបន្ត MoU ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ (Downstream) ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ថ្វីដ្បិតតែកម្ពុជា ជាប្រទេសតូច តែមានសក្តានុពល និងឱកាសទីផ្សារធំទូលាយ ជាពិសេសទីផ្សារប្រទេសអាស៊ាន និងប្រទេសចិន ។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេស ។ ក្នុងនោះដែរភាគីទាំងពីរ…

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យប្រតិភូចិនក្រុងស៉ិនជិន ផ្ដល់អាទិភាពលើការវិនិយោគ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យប្រតិភូចិនក្រុងស៉ិនជិន ផ្ដល់អាទិភាពលើការវិនិយោគ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានការអនុញ្ញាតឱ្យប្រតិភូធុរជនចិនប្រមាណ៧០រូបដែលតំណាងឱ្យក្រុមហ៊ុនធំៗចំនួន៥៤ មកពីក្រុងស៉ិនជិន ខេត្តក្វាងទុង ចូលជួបពិភាក្សា ដើម្បីស្វែងយល់អំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យប្រតិភូចិនក្រុងស៉ិនជិន ផ្ដល់អាទិភាពលើការវិនិយោគឱ្យបានច្រើន និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជាទៅដល់ទីផ្សារទេសចរណ៍ក្រុងស៉ិនជិន និងប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិផ្សេងទៀត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជាកាន់ច្រើនឡើង។ គណៈប្រតិភូចិនក្រុងស៊ិនជិនបានគាំទ្រចំពោះសំណើរបស់ឯកឧត្តម រដ្ឋមន្រ្ដី សុខ សូកេន ក្នុងការជំរុញរំហូរទេសចរចិនមកកម្ពុជា ដោយស្នើសុំឱ្យមានកិច្ចសហការផ្សព្វផ្សាយរួមគ្នាពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិនដែលរស់នៅក្នុងទីក្រុងស៊ិនជិន។ គណៈប្រតិភូចិនបានគោរពស្នើឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ ទៅទស្សនកិច្ចស្វែងយល់វិស័យទេសចរណ៍ក្រុងស៊ិនជិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ក្រុងស៊ិនជិនអោយកាន់តែរឹងមាំ។ លោក វ័ង ស៉ឺ បានបន្តថា គំនិតដែលចង់មកធ្វើធុរកិច្ច វិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការនៅកម្ពុជានេះ គឺបានផុសចេញឡើងតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះសម្ដេចធិបតីនាយរដ្ឋមន្ត្រីបានបំផុសទាក់ទាញអ្នកវិនិយោគ និងធុរជននៅប្រទេសចិនមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម សុខ សូកេន ក៏នឹងជំរុញឱ្យមានដំណើរការពេញលេញនូវក្រុមប្រឹក្សាផ្សព្វផ្សាយ…

  • ចាប់ពីថ្ងៃទី១១- ដល់ថ្ងៃទី ២០ ខែតុលានេះសាំងធម្មតាបន្ត ចុះ ថ្លៃ២៥០រៀលក្នុងមួយលីត្រនិង ប្រេងម៉ាស៊ូតចុះថ្លៃ ២០០ រៀល ក្នុងមួយលីត្រ

    ចាប់ពីថ្ងៃទី១១- ដល់ថ្ងៃទី ២០ ខែតុលានេះសាំងធម្មតាបន្ត ចុះ ថ្លៃ២៥០រៀលក្នុងមួយលីត្រនិង ប្រេងម៉ាស៊ូតចុះថ្លៃ ២០០ រៀល ក្នុងមួយលីត្រ

    ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងពីតម្លៃ លក់ រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតាថ្លៃ ៤.៣០០ រៀលក្នុងមួយលីត្រ គឺចុះ ថ្លៃ ២៥០រៀលក្នុងមួយលីត្របើ ធៀប នឹងតម្លៃលក់រាយកាលពី១០ថ្ងៃមុន។ចំណែក ប្រេងម៉ាស៊ូតថ្លៃ ៤.៦៥០ រៀលក្នុងមួយលីត្រ គឺចុះថ្លៃ ២០០ រៀលក្នុងមួយលីត្រ។ ជាមួយនឹងតម្លៃលក់រាយថ្មីសម្រាប់១០ថ្ងៃនេះដែរ សេចក្តីជូនដំណឹង របស់ក្រសួងបានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃលក់រាយ ប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែតុលានឹងត្រូវ លក់ ៤.៥៦៨រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំង ធម្មតា EA92 និង ៤.៩១៨រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត DO50ppm ។ប៉ុន្តែដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជននិង ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា…

  • ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តរួមចំណែកក្នុងការវិនិយោគគម្រោងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងបន្តជួយអភិវឌ្ឍន៍វិស័យឯកជន

    ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តរួមចំណែកក្នុងការវិនិយោគគម្រោងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងបន្តជួយអភិវឌ្ឍន៍វិស័យឯកជន

    ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកវិនិយោគក្នុងគម្រោងពាក់ព័ន្ធនឹងបម្រែបម្រួលអា​កា​សធាតុ និងការអភិវឌ្ឍវិស័យឯកជនក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ។ជាពិសេសការពង្រឹងវិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រស​ហគ្រាស​ធុនមីក្រូតូច និងមធ្យម សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមជាមួយនឹងលោក វីនហ្វត ទឹកក្លិន (Winfried Wicklein) អគ្គនា​យ​កនៃអគ្គនាយកដា្ឋនអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុងអំឡុងពេលលោក ទឹកក្លិន បានមកបំពេញទស្ស​នកិច្ចនៅ​កម្ពុជា ក្នុងរយៈពេល​ពីរថ្ងៃ កាលពី​​ថ្ងៃទី៩-១០ ខែតុលា​កន្លងទៅនេះ​ ។ តាមរយៈសេចក្តីប្រកាសព័ត៌មានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Winfried Wicklein និងបា​ន​វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការគាំទ្រការអ​ភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន ។ ចំណែកលោក Winfried Wicklein ក៏បា​នថ្លែងអំណរគុណចំ​ពោះ​រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយ ADB ក្នុងរយះពេលជាង ៣០ឆ្នាំកន្លងមក ហើ​យលោកបានត្រៀមខ្លួនដើម្បីពង្រឹង…

  • មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ កម្ពុជារំពឹងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេសជាមួយនឹង ចិន សិង្ហបុរី និងឥណ្ឌានៅឆ្នាំនេះ

    មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ កម្ពុជារំពឹងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេសជាមួយនឹង ចិន សិង្ហបុរី និងឥណ្ឌានៅឆ្នាំនេះ

    ភ្នំពេញ៖ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា( NBC) លោកជំទាវ ជា សិរី បានថ្លែងថា នៅក្នុងឆ្នាំ២០២៣ នេះ ធនាគារជាតិនៃកម្ពុជា រំពឹងថា នឹងអាចភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសនេះជាមួយ ប្រទេសចិន សិង្ហបុរី និងឥណ្ឌាបន្ថែមទៀត ខណៈដែលកម្ពុជាបានអនុវត្តការទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៣រួចមកហើយ។ ​ លោកជំទាវអគ្គទេសាភិបាល បានថ្លែងបែបនេះ នៅក្នុងពេលដែលលោកជំទាវអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី«គោលន​យោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុននេះ។ ថ្លែងទៅកាន់ចូលរួមលោកជំទាវបានកត់សម្គាល់ឃើញថា ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រ​ព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ តួយ៉ាងបច្ចុ​ប្បន្នកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងតាមរយៈប្រព័ន្ធបាគងជាមួយប្រទេសថៃ ឡាវ និងវៀតណាម រួចមកហើយ។ លោកជំទាវ​បញ្ជាក់ថា ៖ «នៅយុគសម័យសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ បានបោះជំហានយ៉ាងលឿន បា​នក្លាយជាកាតាលីករជំរុញការគ្របដណ្ដប់ និងការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និ​ង​អាស្រ័យគ្នាទៅវិញទៅមក» ។ទន្ទឹមនឹងនេះប្រព័ន្ធបាគង ក៏ត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំ​បន់ផងដែរ ដោយបច្ចុប្បន្នមានការទូទាត់ឆ្លងព្រំដែនជាមួយប្រទេសថៃ ឡាវ…

  • ហាងលក់សម្លៀកបំពាក់ KARL LAGERFELD ម៉ាកយីហោដ៏ល្បីរបស់ប្រទេសបារាំង បង្ហាញវត្តមានដំបូងគេនៅក្នុងផ្សារទំនើបកូនខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល

    ហាងលក់សម្លៀកបំពាក់ KARL LAGERFELD ម៉ាកយីហោដ៏ល្បីរបស់ប្រទេសបារាំង បង្ហាញវត្តមានដំបូងគេនៅក្នុងផ្សារទំនើបកូនខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល

    (ភ្នំពេញ)៖ « Karl Lagerfeld »ជាម៉ាកយីហោអន្តរជាតិដ៏ល្បីឈ្មោះបំផុតលំដាប់ពិភពលោក បានបើកសម្ពោធ ហាងលក់សម្លៀកបំពាក់របស់ខ្លួន ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាទីតាំងទី១ និងដំបូងគេបង្អស់នៅកម្ពុជា ។ ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង គ្រុប, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល, Ms. អាល់បេតា (Alzbeta) តំណាងម៉ាកសញ្ញាប្រេន Karl Lagerfeld…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្លាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិ ទោះបីមុខរបរគាត់អាចរកចិញ្ចឹមជីវិតបានតូចតាចក៏ដោយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្លាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិ ទោះបីមុខរបរគាត់អាចរកចិញ្ចឹមជីវិតបានតូចតាចក៏ដោយ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្វីត្បិតតែបងប្អូនផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុខរបរគាត់ អាចរកចិញ្ចឹមជីវិតបានតូចតាចមែន ប៉ុន្តែគាត់ក៏ជាកម្លាំងចលករមួយធំ សម្រាប់សេដ្ឋកិច្ចជាតិផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ សម្តេចធិបតី បានលើកឡើងថា និយមន័យ ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និយមន័យសេដ្ឋកិច្ច គឺមានភាពខុសគ្នា និងលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្តែអ្វីដែលដូចគ្នា គឺទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលយើងមានកាតព្វកិច្ច ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយដល់គាត់គ្រប់គ្នា, នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល ។ សម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះក្នុងបញ្ជី ដើម្បីទទួលបានការលើកទឹកចិត្ត និងការគាំពារផ្សេងៗផងដែរ។ សម្តេច ថា ការចុះឈ្មោះក្នុងបញ្ជីរបស់ប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ គឺជាការលើកទឹកចិត្ត មិនមែនជាការបង្ខិតបង្ខំនោះឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា…