Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សិប្បកម្មត្រីងៀត នៅខេត្តសៀមរាប ទទួលបានអតិថិជនថ្មីៗបន្ថែមទៀត ក្រោយការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន

    សិប្បកម្មត្រីងៀត នៅខេត្តសៀមរាប ទទួលបានអតិថិជនថ្មីៗបន្ថែមទៀត ក្រោយការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន

    សៀមរាប: ការលក់ផលិតផលកែច្នៃពីផលិតផលជលផល នៃសិប្បកម្ម សិប្បកម្មកែច្នៃតី្រ សំណាង សុធា និង សហគ្រាសកែច្នៃត្រីងៀត Home Taste Food ទទួលបានកំណើននៃការបញ្ជារទិញពីអតិថិជនថ្មីៗបន្ថែមទៀត ក្រោយក្រសួងកសិកម្ម និងអង្គការយូនីដូ សហការគ្នា ក្នុងការដឹកនាំអ្នកសារព័ត៌មានចុះទៅទស្សនកិច្ចដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីការអនុវត្តស្តង់ដារចំណីអាហារនៅសិប្បកម្មទាំងនេះ។ លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ថា ថ្មីៗនេះ ពោលគឺចាប់តាំងពីក្រុមការងារក្រសួងកសិកម្ម និងអង្គការយូនីដូ បាននាំអ្នកសារព័ត៌មានមកដល់សិប្បកម្មដោយផ្ទាល់មក លោកសង្កេតឃើញថា ការលក់ផលិផលតកែច្នៃដូចជា ត្រីងៀត ជាដើម មានកំណើនក្នុងរង្វង់១០ភាគរយ ដែលសុទ្ធសឹងតែ ជាអតិថិជនថ្មីៗ។លោកបានបញ្ជាក់ ថា ៖ «បើតាមខ្ញុំមើលទៅការលក់ដែលកើនឡើងប្រមាណ១០ភាគរយនេះ សុទ្ធតែជាអតិថិជនថ្មីៗ ដែ លគាត់បានទាក់ទងមកកុម្មង់ទិញ។ អតិថិជនថ្មីៗ ដែលបានបញ្ជាទិញទាំងនោះ គឺសម្រាប់យកទៅបរិភោគ មិនមែនជាអ្នកល ក់បន្តឡើយ។ ខ្ញុំយល់ថា ការដែលផលិតផលរបស់យើងមានស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់ ស្របតាមនិមិត្តសញ្ញា គុ ណភាពផលិតផលជលផលកម្ពុជា…

  • ប្រជាពលរដ្ឋ និង កងកម្លាំងក្នុង ខេត្តកែប បានចាប់ ផ្ដើម រក្សា អនាម័យដើម្បី ត្រៀម ពិធីបុណ្យ សមុទ្រខែធ្នូ ខាង មុខ

    ប្រជាពលរដ្ឋ និង កងកម្លាំងក្នុង ខេត្តកែប បានចាប់ ផ្ដើម រក្សា អនាម័យដើម្បី ត្រៀម ពិធីបុណ្យ សមុទ្រខែធ្នូ ខាង មុខ

    ភ្នំពេញ:​ ថ្នាក់ដឹកនាំខេត្ត កែប បាន ណែនាំ ឱ្យ ប្រជាពលរដ្ឋ និង កង កម្លាំង ទាំង អស់ ចាប់ ផ្ដើម រក្សា សណ្ដាប់ ធ្នាប់ សាធារណៈ រក្សា អនាម័យ បរិស្ថាន និង កែលម្អ ហេដ្ឋា រចនា សម្ព័ន្ធ មួយ ចំនួននៅក្នុង ខេត្ត ឱ្យកាន់តែស្អាត និង ទាក់ទាញ ដើម្បី ត្រៀម រៀប ចំ ពិធី បុណ្យ សមុទ្រ ដែលនឹង មកដល់ នៅ ដើម ខែ ធ្នូ ឆ្នាំ២០២៣ ខាង មុខ នេះ ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ ឱ្យ…

  • ហោប៉ៅកម្មករផ្នែកវាយនភណ្ឌ កាត់ដេរកម្ពុជា នឹងទទួលបានប្រាក់បន្ថែមជាង ៤០លានដុល្លារ សម្រាប់ប្រាក់ឈ្នួលថ្មី ក្នុងឆ្នាំ២០២៤

    ហោប៉ៅកម្មករផ្នែកវាយនភណ្ឌ កាត់ដេរកម្ពុជា នឹងទទួលបានប្រាក់បន្ថែមជាង ៤០លានដុល្លារ សម្រាប់ប្រាក់ឈ្នួលថ្មី ក្នុងឆ្នាំ២០២៤

    (ភ្នំពេញ)៖ តួលេខ ២០៤ដុល្លារ គឺជាចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលចាប់អនុវត្តផ្តល់ជូនពីខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ មានន័យថា ប្រាក់ឈ្នួលអប្បរមានេះត្រូវបានដំឡើង៤ដុល្លារបន្ថែមទៀតពីលើប្រាក់ឈ្នួលអប្បរមាក្នុងឆ្នាំ២០២៣នេះ ដែលមានចំនួន ២០០ដុល្លារ។ ប្រសិនយើងគណនាជារួម ប្រាក់ឈ្នួលអប្បរមាដែលដំឡើងបន្ថែម៤ដុល្លារក្នុងមួយខែសម្រាប់កម្មករម្នាក់ ចុះបើសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សរុបចំនួនប្រមាណ ៨៤ម៉ឺននាក់ គឺមានន័យថាក្នុងមួយខែ ប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះត្រូវបានបន្ថែមទឹកប្រាក់សរុបប្រមាណ៣លាន៣សែនដុល្លារ ចូលក្នុងហោប៉ៅរបស់កម្មករសរុប។ ចុះប្រសិនបើមួយឆ្នាំ គឺមានន័យថាហោប៉ៅរបស់កម្មករនឹងទទួលបានប្រាក់ឈ្នួលបន្ថែមសរុបប្រមាណ៤០លានដុល្លារឯណោះ។ បើសិនយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយ ខណៈប្រទេសជាច្រើនកំពុងរងផលប៉ះពាល់ពីសង្គ្រាមរុស្សី និង អ៊ុយក្រែនទៀតនោះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសនានាពុំត្រូវបានដំឡើងថ្លៃបន្ថែមនោះទេ។ ទន្ទឹមនេះ នៅក្នុងប្រទេសមួយចំនួន ដូចជា ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថានជាដើមនៅទាបជាង ១០០ដុល្លារ រីឯសម្រាប់វៀតណាម និង ឥណ្ឌា ក៏នៅទាបជាង ២០០ដុល្លារនៅឡើយ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅតែសម្រេចបានការបង្កើនប្រាក់ឈ្នួលអប្បរមាជូនកម្មករពី ២០០ដុល្លារក្នុងឆ្នាំ២០២៣នេះ…

  • សហគ្រិនខ្មែរចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក រៀបចំកម្មវិធីអង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ

    សហគ្រិនខ្មែរចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក រៀបចំកម្មវិធីអង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ

    ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនបណ្តាក់ទុននៅក្នុងសហរដ្ឋអាមេរិក Silicon Valley នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានសហការរៀបចំកម្មវិធី “អង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ដើម្បីជាដំណើរការឆ្ពោះទៅរកការពង្រីកទីផ្សារនៅក្រៅប្រទេស។ កម្មវិធី “អង្គរ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ជាវេទិកាដ៏មានសក្តានុពលមួយសម្រាប់បង្ហាញធុរកិច្ចថ្មី ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានផែនការពង្រីកទីផ្សារក្នុងតំបន់។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំវិនិយោគិន និងអ្នកជំនាញនាំមុខលើផ្នែកសហគ្រិនភាពមកចែករំលែក ចូលរួមពិភាក្សាស៊ីជម្រៅ និងស្វែងរកដំណោះស្រាយនៃការគិតឆ្ពោះទៅមុខ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដែលកំពុងលូតលាស់នៅកម្ពុជា ឆ្ពោះទៅរកទិសដៅសហគ្រិននៅពេលអនាគត ដែលធុរកិច្ចថ្មីអាចបោះជំហានពង្រីកទីផ្សារនៅថ្នាក់តំបន់។ ព្រឹត្តិការណ៍នេះដែរ គឺជាពិព័រណ៍អន្តរជាតិលើកទី២ របស់កម្មវិធីអង្គរ៥០០ ដែលជាវេទិកាផ្តល់ជូនអ្អ្នកជំនាញនាំមុខក្នុងស្រុក និងអន្តរជាតិនៅក្នុងវិស័យធុរកិច្ច អ្នកជំនាញផ្នែកវិនិយោគ និងស្ថាបនិកដែលបានទទួលប្រាក់វិនិយោគរួចហើយ ដើម្បីចែករំលែកការយល់ដឹងអំពី ទិដ្ឋភាពរួមនៃការវិនិយោគទៅលើធុរកិច្ចថ្មី ដែលការពិភាក្សានេះផ្តោតសំខាន់លើប្រធានបទដូចជា និន្នាការវិនិយោគបច្ចុប្បន្ន គន្លឹះសម្រាប់ការវិនិយោគ អ្វីដែលអ្នកវិនិយោគស្វែងរកនៅក្នុងធុរកិច្ចថ្មី និងកំហុសទូទៅនៅពេលស្វែងរកទុនវិនិយោគ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែ បានមានប្រសាសន៍ថា អ្នកវិនិយោគក្នុងស្រុក…

  • មន្ត្រីធនាគារជាតិ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានបោះជំហានទៅមុខមួយកម្រិតទៀត ក្រោយសម្រេចបាននូវការ ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារដោយមិនអស់កម្រៃ រហ័ស និងសុវត្ថិភាព

    មន្ត្រីធនាគារជាតិ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានបោះជំហានទៅមុខមួយកម្រិតទៀត ក្រោយសម្រេចបាននូវការ ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារដោយមិនអស់កម្រៃ រហ័ស និងសុវត្ថិភាព

    (ភ្នំពេញ)៖ មន្ត្រីធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានបោះជំហានទៅមុខមួយកម្រិតទៀត ក្រោយសម្រេចបាននូវការផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារដោយមិនអស់កម្រៃ រហ័ស និងសុវត្ថិភាព តាមរយៈប្រព័ន្ធទូទាត់បាគង និងKHQR Code ខណៈឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធទូទាត់សងប្រាក់មានប្រតិបត្តិការប្រមាណ ៣០,៣លានប្រតិបត្តិការ កើនឡើង ១,៦ដង និងមានទំហំប្រាក់ប្រតិបត្តិការមាន ៨៩,៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ៣,៦% ស្មើនឹងជិត ៣ ដងនៃផលិតផលក្នុងស្រុកសរុប ។ នេះជាការបញ្ជាក់របស់ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងកម្មវិធី វេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក ហេង បូមករា បានថ្លែងថា ក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្មទី៤ បច្ចេកវិទ្យា គឺជាសមាសភាពយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសឹងតែគ្រប់វិស័យ រាប់ចាប់ពីសេដ្ឋកិច្ច រហូតដល់យោធា។ ស្របគ្នានេះដែរ វិបត្ដិកូវីដ១៩ គឺជាសមាសភាពមួយក្នុងការបន្សាំបច្ចេកវិទ្យា ជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះ បានជំរុញឱ្យមានភាពប្រសើរឡើងនៃខ្សែចង្វាក់តម្លៃ…

  • តម្លៃស៊ុតមាន់ចិញ្ចឹមមានទីផ្សារល្អ និង អ្នកចិញ្ចឹមអាចរកប្រាក់ចំណេញពី ៣០ ទៅ ៤០ភាគរយ

    តម្លៃស៊ុតមាន់ចិញ្ចឹមមានទីផ្សារល្អ និង អ្នកចិញ្ចឹមអាចរកប្រាក់ចំណេញពី ៣០ ទៅ ៤០ភាគរយ

    (ភ្នំពេញ)៖ ក្រុមម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់នៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជិត២ឆ្នាំមកនេះពងមាន់ចិញ្ចឹមរបស់ពួកគាត់កំពុងមានទីផ្សារល្អ ដោយក្នុងនេះពុំមានការប្រជែងទីផ្សារជាមួយការនាំស៊ុតចូល ពីប្រទេសជិតខាងទៀតឡើយ។ តាមរយៈទីផ្សារល្អ និងតម្រូវការស៊ុតមាន់កាន់តែកើនឡើងនេះដែរ បានជួយឱ្យអត្រាចិញ្ចឹមរបស់ពួកគាត់អាចរកប្រាក់ចំណេញក្នុងចន្លោះពី៣០ទៅ៤០ភាគរយ។ អ្នកស្រី ពីង ភីរម្យ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយកន្លែងនៅ ខេត្ត បាត់ដំបង បានប្រាប់ឱ្យដឹងថាអ្នកស្រីបានចិញ្ចឹមមាន់យកស៊ុតជាង ១ម៉ឺនក្បាល ហើយវាបានផ្តល់ស៊ុតលក់រៀងរាល់ថ្ងៃដោយក្នុងនេះ ស៊ុតបោះដុំ លក់មួយគ្រាប់ចាប់ពី៤០០ ទៅ៤៥០រៀលនិង៤៧០រៀល ទៅតាមទំហំស៊ុតតូចធំ។ស៊ុតមានប៉ុន្មានគេយកអស់ៗដោយក្នុងនេះ បានលក់ទាំងក្នុងខេត្ត បាត់ដំបង និងទៅកាន់រាជធានីភ្នំពេញផងដែរ។ ម្ចាស់កសិដ្ឋានរូបនេះប្រាប់ថាបច្ចុប្បន្នចំណីមាន់ពងស្ថិតនៅក្នុងតម្លៃមួយខ្ពស់គួរសម តែយ៉ាងណាក៏អាចជួយឱ្យកសិដ្ឋានរបស់អ្នកស្រីអាចរកប្រាក់ចំណេញចន្លោះពី ៣៤ទៅ៤០ភាគរយ។ លោក ភី ទី ម្ចាស់កសិដ្ខានចិញ្ចឹមមាន់យកស៊ុតស្ថិតនៅ ឃុំ កំពង់ អំពិល ស្រុក រំដួល ខេត្ត ស្វាយរៀង បានប្រាប់ឱ្យដឹងថា៖ក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកអាចផលិតស៊ុតមាន់បានចន្លោះពី៥០០ទៅជិត១០០០គ្រាប់។សម្រាប់ទីផ្សារបោះដុំលោកលក់ក្នុងមួយគ្រាប់៤០០រៀល ដោយក្នុងនេះស៊ុតមាន់ត្រូវបានគេមកទទួលទិញអស់ៗក្នុងនេះភាគច្រើនតាមផ្សារម៉ាត និងទីផ្សារក្នុងខេត្តស្វាយរៀងតែម្តង។ ម្ចាស់កសិដ្ឋានដែលចិញ្ចឹមមាន់យកស៊ុតជាង៣ឆ្នាំមកនេះបានប្រាប់ដែរថា បើគិតពីផលកម្រៃក្នុងការចិញ្ចឹមមាន់យកស៊ុតគឺឃើញថាមានទីផ្សារល្អជាងមុន ហើយប្រាក់ចំណេញទៀតសោតអាចបានក្នុងចន្លោះពី៣០ទៅ៤០ភាគរយ។ទាំងនេះដោយតម្លៃនៅរក្សាបានកម្រិតខ្ពស់ថេរ ហើយអាចលក់ចេញអស់ៗ និងពេលខ្លះរកស៊ុតមាន់លក់ឱ្យគេមិនគ្រប់ថែមទៀត។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា ស្ថានភាពស៊ុតមាន់ ស៊ុតទាមានភាពល្អប្រសើរដោយក្នុងនេះអ្នកចិញ្ចឹមអាចរកផលកម្រៃបានច្រើនជាងមុន។ សម្រាប់តម្លៃស៊ុតរក្សាបានទីផ្សារល្អប្រសើរនេះដែរដោយសារ…

  • ក្រុមហ៊ុន Smart Axiata បើកដំណើរការដំណោះស្រាយសហគ្រាស “Smart for Business” ជាផ្លូវការ

    ក្រុមហ៊ុន Smart Axiata បើកដំណើរការដំណោះស្រាយសហគ្រាស “Smart for Business” ជាផ្លូវការ

    ភ្នំពេញ : ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មរបស់ខ្លួន ដែលដំណោះស្រាយនោះមានឈ្មោះថា “Smart for Business”។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart បានធ្វើបទបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជនដែលជាសហគ្រិន ដែលជាម្ចាស់ សហគ្រាសធុនធំ តូច និងមធ្យម។ ដំណោះស្រាយសម្រាប់អាជីវកម្មទាំងនោះគឺត្រូវបានបង្កើតឡើង ដើម្បីពង្រឹង និងផ្តល់នូវ វិធីសាស្រ្តថ្មីប្រកបដោយគុណភាពនៃការទំនាក់ទំនង សុវត្ថិភាពឌីជីថល រួមទាំងប្រសិទ្ធភាពនៃការចំណាយ និងសុវត្ថិភាពប្រតិបត្តិការ ក្នុងយុគសម័យឌីជីថលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។ ជាមួយនឹងការផ្ដល់ជូនដ៏សម្បូរបែប នៃដំណោះស្រាយអាជីវកម្មចំនួន១២ប្រភេទ ក្រុមហ៊ុន Smart មានគោលបំណងបំពេញតម្រូវការទូទៅ នៃអាជីវកម្មក្នុងយុគសម័យឌីជីថល។ ការផ្តល់ជូននេះគ្របដណ្តប់លើផ្នែកជាច្រើននៃអាជីវកម្មដូចជា ការតភ្ជាប់ ទំនាក់ទំនង ការគ្រប់គ្រងយានយន្ត អង្គផ្ទុកទិន្នន័យអនឡាញ និងធនធានមនុស្ស។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងអំណរគុណ ចំពោះដៃគូដែលបានផ្តល់ទំនុកចិត្តលើក្រុមហ៊ុន Smart រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ថាដំណោះស្រាយថ្មីទាំងនេះនឹងបន្តជួយដល់ដៃគូរអាជីវកម្មបស់ក្រុមហ៊ុនស្មាតក្នុងការឈានទៅរកភាពជោគជ័យកាន់តែខ្ពស់នៅក្នុងទីផ្សារអាជីវកម្មដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ លោក Ziad បានបន្ថែមទៀតថា នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងប៉ុណ្ណោះ។…

  • ក្នុងវេទិកា ការងារ របស់ NEA ថ្ងៃស្អែកនេះនឹងផ្តល់ឱកាសការងារថ្មី ចំនួនជិត ៤០០កន្លែង ទៀតដល់យុវជន

    ក្នុងវេទិកា ការងារ របស់ NEA ថ្ងៃស្អែកនេះនឹងផ្តល់ឱកាសការងារថ្មី ចំនួនជិត ៤០០កន្លែង ទៀតដល់យុវជន

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩កន្លែង សម្រាប់យុវជនសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ បើយោងតាមការបញ្ជាក់ពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថាយុវជន សិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។ ទាក់ទិនក្នុងរឿងនេះកញ្ញា វណ្ណា នារីរ័ត្ន មន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា ភាពរីកចម្រើនរបស់ធនាគារយើង បានធ្វើឱ្យនាគារមានតម្រូវការបុគ្គលិកជាច្រើន។ជាមួយគ្នានោះការសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិជាច្រើនលើកច្រើនសារគឺជាផ្នែកមួយក្នុងការជួយដល់ធនាគារឱ្យអាចជ្រើសរើសបុគ្គលិកបានយ៉ាងឆាប់រហ័សនឹងទាន់ពេលវេលា។ កញ្ញាបញ្ជាក់បន្តថា៖ «NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមក»។ កញ្ញា វណ្ណា នារីរ័ត្ន បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានសមរម្យ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យ កសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យ កសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា នាទីស្តីការក្រសួង កសិកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី ។ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ដ្រី្កក្រសួងកសិកម្ម និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏មានពិគ្រោះពិភាក្សាគ្នាផងដែរ អំពីការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មជនជាតិសូវៀតចំនួន៨រូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣។ ភាគីទាំងពីបានព្រមព្រៀងគ្នារៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការសូវៀត នៅខេត្តកំពង់ចាម ដែលជាទីកើតហេតុ។ ចំណែកស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងរៀបចំខ្លឹមសារជាពីរភាសា គឺភាសាខ្មែរ និងរុស្ស៊ី ដោយមានឆ្លាក់ឈ្មោះអ្នកជំនាញការសូវៀតទាំង៨រូបផង។ ចំពោះការងាររៀបចំនិងទីតាំងតម្កល់ស្តូបគោរពវិញ្ញាណក្ខន្ធ កម្ពុជា-រុស្ស៊ី នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីធានាថាការរៀបចំអាចដំណើរការបានរលូន។ បន្ថែមពីលើនេះ ទីតាំងនៃការតម្កល់ស្តូបត្រូវជ្រើសរើសឱ្យបានស័ក្តិសមជាទីបំផុត ដើម្បីផ្ដល់ការគោរពចំពោះអ្នកជំនាញការកសិកម្មនៃសហភាពសូវៀតទាំង៨រូប ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣៕ ប្រភព៖ក្រសួងកសិកម្ម

  • ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០២៣

    ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០២៣

    ភ្នំពេញ៖ ធនាគារ ព្រីនស៍ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបី សម្រាប់អភិបាលកិច្ចសាជីវកម្មដ៏តឹងរឹងរបស់ខ្លួន ដែលត្រូវបានប្រសិទ្ធនាមជាធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៣ ដោយទស្សនាវដ្តី Global Finance & Banking ទស្សនាវដ្តីInternational Finance និងទស្សនាវដ្តី World Economic។ ពានរង្វាន់ទាំងបីនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចសាជីវកម្មក្នុងគណនេយ្យភាព តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និងការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងរក្សា និងធានានូវស្តង់ដារខ្ពស់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីសម្រេចបាននូវការគ្រប់គ្រងហានិភ័យ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព ដែលសម្របសម្រួលដោយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពខ្លាំង និងមានតុល្យភាព។ រួមជាមួយនឹងគណៈគ្រប់គ្រងដែលខ្លាំងក្នុងការអនុវត្ត រួមទាំងគោលការណ៍ប្រកបដោយការទទួលខុសត្រូវ និងយុទ្ធសាស្ត្រជាក់ស្តែង បានផ្តល់ឱ្យធនាគារ ព្រីនស៍ នូវការបោះជំហានទៅមុខដ៏មុតមាំសម្រាប់ការរីកចម្រើនរបស់ខ្លួន។ ថ្លែងអំពីពានរង្វាន់នេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “យើងមានកិត្តិយសជាអនេក ដែលបានទទួលពានរង្វាន់ទាំងបីនេះ ដែលជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងចំពោះឧត្តមភាពលើគ្រប់វិស័យនៃអាជីវកម្មរបស់យើង។ ក្រុមការងារគណៈគ្រប់គ្រងរបស់យើងបានធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីសម្រេចបាននូវការអនុវត្តដ៏ល្អបំផុតនៅក្នុងអភិបាលកិច្ចសាជីវកម្មដែលដឹកនាំដោយគណៈកម្មាធិការក្រុមប្រឹក្សាឯករាជ្យ ដើម្បីធានាថា ប្រតិបត្តិការរបស់ធនាគារ…