-
សហភាពអឺរ៉ុប និងអង្គការអន្តរជាតិចំនួន៤ ជួយកម្ពុជាលើការអប់រំ អភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍តាមដងទន្លេសាប
ភ្នំពេញ៖ តាមរយៈកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអុកស្វាម អង្គការ Save the Children រួមជាមួយនឹងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយកម្ពុជាជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប។ កម្មវិធី CAPFISH ដែលជាកម្មវិធីផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា បានជួយពង្រឹងសហគមន៍នេសាទក្នុងខេត្តចំនួន ១០ ដែលក្នុងនោះខេត្តចំនួន ៦ ស្ថិតនៅតាមដងទន្លេសាប និងចំនួន ៤ ទៀតស្ថិតនៅបណ្តោយឆ្នេរ។ កម្មវិធីនេះផ្តោតលើការនេសាទប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ។ នាពេលថ្មីៗនេះគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណកម្មការតម្រង់ទិសកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាបន្នបានធ្វើទស្សនកិច្ចនៅតំបនបឹងទន្លេសាប។ ទស្សនកិច្ចនេះបានបង្ហាញអំពីការរីកចម្រើនរបស់គម្រោងនាពេលថ្មីៗទាក់ទិននឹងផ្នែកអប់រំ ការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប។ ក្នុងពេលទស្សនកិច្ចនោះ គណៈប្រតិភូបានជួបពិភាក្សាជាមួយសហគមន៍ សិស្សានុសិស្សថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សានិងរដ្ឋបាលថ្នាក់តំបន់នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ដែលជារមណីយដ្ឋានដ៏មានសារៈសំខាន់នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបដើម្បីស្វែងយល់អំពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍មូលដ្ឋាន។ គណៈប្រតិភូបានឃើញពីផលជាវិជ្ជមាននៃកម្មវិធីទៅលើការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ និងបានកោតសរសើរចំពោះកិច្ចសហការរួមគ្នានៃអង្គការពាក់ព័ន្ធ។ លោក ឃុន សាវឿន…
-
អគ្គនាយកដ្ឋានពន្ធដារសម្រចធ្វើការពន្យាពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹងមួយដោយបានប្រាប់ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ដោយ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ។ ចំពោះម្ចាស់…
-
សភាពាណិជ្ជកម្មកម្ពុជា កំពុងបន្តសិក្សាពីនីតិវិធីក្នុងការនាំចេញផលិតផលកសិកម្មកែច្នៃរួចទៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងបន្តការងារសិក្សាពីនីតិវិធី និងលក្ខខណ្ឌនានា ក្នុងការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយនិងការពិនិត្យមើលទីតាំងសម្រាប់ការរៀបចំការតាំងពិព័រណ៍ នៅក្នុងទីក្រុងឡុងប៊ិច នាខែវិច្ឆិកាខាងមុខ។ លោក ហ៊ុន ឡាក់ សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈប្រតិភូសភាពាណិជ្ជកម្ម មិនទាន់បានវិលត្រឡប់មកកាន់កម្ពុជាវិញជាមួយនឹងសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទេ ដោយត្រូវនៅបន្តនៅសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃទៀត ដើម្បីធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីគោលការណ៍ និងនីតិវិធីនានា ក្នុងការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់សហរដ្ឋអាមេរិក ខណៈដែលកន្លងទៅកម្ពុជានាំចេញភាគច្រើនទៅអាមេរិក ជាផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង និងផលិតផលធ្វើដំណើរ និងកង់ជាដើម។ លោកបានបញ្ជាក់បន្តថា ៖ «យើងនៅបន្ត ដើម្បីពិភាក្សាការងារមួយចំនួនទៀត ជាមួយខាងវិនិយោគិនអាមេរិក ព្រោះយើងមានបំណងក្នុងការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់អាមេរិក ។ដូចនេះយើងត្រូវសិក្សាពីលក្ខខណ្ឌ និងនីតិវិធីមួយចំនួន ធ្វើយ៉ាងណាដើម្បីឱ្យយើងអាចនាំចេញផលិតផលកែច្នៃរបស់យើងមកទីផ្សាមួយនេះបាន»។ លោកបានបន្តថា ក្រៅពីការសិក្សាពីនីតិវិធី និងទីផ្សារហើយ ដោយមានការសម្របសម្រួលពីសហគមន៍ខ្មែរប្រចាំទីក្រុងឡុងប៊ិច និងក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ប្រចាំសហរដ្ឋអាមេរិក នឹងមានការពិនិត្យមើលទីតាំង សម្រាប់ការរៀបចំ ការតាំងពិព័រណ៍និងជំនួបពាណិជ្ជកម្ម នៅក្នុងទីក្រុងឡុងប៊ិច នាខែវិច្ឆកាខាងមុខ។ លោក ហ៊ុន ឡាក់ បានបញ្ជាក់បន្ថែមថា…
-
សហគ្រាសផលិតទឹកត្រី មួយកន្លែង នៅកម្ពុជាឈរជើងរឹងមាំលើទីផ្សារ ក្រោយពីការជួយរបស់គម្រោង CAPFISH-Capture
ភ្នំពេញ៖ តាមរយៈគម្រោង ខាបហ្វីស ខាបឆឺ ( CAPFISH-Capture) បានជួយឱ្យក្រុមហ៊ុនផលិតទឹកត្រីមួយមានឈ្មោះម៉ាកយីហ៊ោ លាង ឡេង ក្នុងរាជធានីភ្នំពេញអាច បង្កើនភាពប្រកួត ប្រជែង លើទីផ្សារ ហើយពិសេសអាចនាំចេញលក់ផលិតផលប្រកបដោយភាពរឹងមាំថែមទៀត។ ខាបហ្វីស ខាបឆឺ ជាគម្រោងអភីវឌ្ឍន៍ជលផលក្រោយប្រមូលផលដែលជាផ្នែកមួយនៃកម្មវិធីCAPFISH ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់ដើម្បីអភិវឌ្ឍន៍ជលផលផ្នែកក្រោយប្រមូលផល។គម្រោងនេះដែរត្រូវបានទទួលការឧបត្ថម្ភថវិការពីសហគមន៍អឺរ៉ុបដែលមានគោលបំណងរួមចំណែកនូវការសម្រចនៃចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សន្តិសុខស្បៀងនិងកាត់បន្ថយភាពក្រីក្រ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននាថ្មីៗមកនេះលោក លាងឡេង ម្ចាស់សហគ្រាស ទឹកត្រីលាងឡេងបច្ចុប្បន្នផលិតផលរបស់លោកសំខាន់ៗដែលបានដាក់ចេញលក់លើទីផ្សាររួមាននដូចជាទឹកត្រី ទឹក ស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ប្រេងខ្យង ទឹកខ្មេះជាដើម។ក្នុងចំណោមផលិតផលទាំងនេះលោកបាននាំចេញលក់លើទីផ្សារនៅកម្ពុជាបានចំនួន១៦ ខេត្តនិងលោកអាចបង្កើតប្រព័ន្ធមួយសម្រាប់តម្រូវការទីផ្សារអឺរ៉ុបផងដែរ។ លោក លាង ឡេង បានបញ្ជាក់ប្រាប់៖ សម្រាប់ទឹកត្រីរបស់លោកមានលក្ខណៈពិសេសដោយលោកផលិត ដោយប្រើត្រីទឹកសាបស្រស់ៗជាត្រីរៀលពេញ១ឆ្នាំ ដោយបច្ចេកទេសផ្អាប់ និងស្លទឹកត្រី ផង។ដោយសារកំណើនអថិតិជនសហគ្រាសរបស់លោករំពឹងថាការលក់ផលិតផលទឹកត្រីមានបញ្ជាក់គុណភាពកើនឡើងដល់ ២ ៨២០០ កេស ក្នុងមួយខែ។ជាមួយគ្នាសម្រាប់ឆ្នាំ២០២៥លោករំពឹងថាទីផ្សារក្នុងស្រុកនឹងកើនឡើង ៦៥ភាគរយនៅឆ្នាំ ២០៣៥ ជាមួយគ្នាលោកក៏មានគោលបំណងនាំចេញទៅទីផ្សារអឺរ៉ុប ផងដែរ។ សហគ្រាសរំពឹងថា ការលក់ផលិតផលទឹកត្រីមានបញ្ជាក់គុណភាពកើនឡើងដល់ ២ ៨២០០ កេស ក្នុងមួយខែ។ តាមរយៈគម្រោង CAPFISH-Capture…
-
កម្ពុជា និងអូស្ត្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីលើវិស័យកែច្នៃចំណីអាហារ
ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ កាលពីថ្ងៃទី ២២ខែកញ្ញា ឆ្នាំ២០២៣ ក្នុងន័យគាំទ្រសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំអាហារ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។ សេចក្តីប្រកាសព័ត៌មានរួម បានឱ្យដឹងថា ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ប្រភពដដែលបញ្ជាក់ថា កិច្ចការងារធំៗទាំង៣នៃភាពជាដៃគូនេះរួមមាន ១. មូលនិធិកែច្នៃចំណីអាហារ គឺផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេឬបំពេញតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ។ ២. វិស័យសេវាកម្មកែច្នៃចំរើអាហារ គឺជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។ ទី៣.កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ គឺការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។ លោក ចាស្ទីន…
-
ខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយឆ្នាំ២០២៣ នាចុងខែកញ្ញានេះ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក “ភូមិមួយផលិតផលមួយ”ឆ្នាំ២០២៣ រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ក្រុងសៀមរាប ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ និង ទិវាពិភពលោកស្អាតលើកទី៦។ តាមរយៈសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបសហការជាមួយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរទេសចរណ៍ខេត្ត សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប មន្ទីរ-អង្គភាព ប្រតិបត្តិករវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ និងផលិតផលផ្សេងៗទៀត ដើម្បី អបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” (The 6th World Cleanup Day) និងរៀបចំប្រារព្ធ ពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣។ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី និងជាម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានថ្លែងថា ពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយឆ្នាំ២០២៣ តែងប្រារព្វឡើងជាញឹកញាប់ នៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តជាតំបន់គោលដៅទេសចរណ៍ ដែលមិនត្រឹមតែភ្ញៀវជាតិនោះទេដែលបានទិញផលិតផលខ្មែរ ភ្ញៀវបរទេសក៏មានការគាំទ្រច្រើនដែរ។ លោកស្រីបានបញ្ជាក់ថា រាល់ពេលព្រឹត្តិការណ៍ពិព័រណ៍ភូមិមួយផលិតផលមួយ…
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សហគ្រិនជាសមាជិកអង្គការមូស្លីម DMDI ពិចារណាចូលមកវិនិយោគលើឧស្សាហកម្មហាឡាលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិកអង្គការមូស្លីម DMDI ទាំងអស់ ក្នុងពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។ ការថ្លែងរបស់ឯកឧត្តម ស៊ុន ចាន់ថុល នេះ ធ្វើឡើងនៅក្នុងសន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) លើកទី២១ ដែលត្រូវបានរៀបចំនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមការប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សន្និសីទពិភពម៉ាឡាយូពិភពឥស្លាម (DMDI) នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI ដែលក្នុងនោះក៏មានការផ្តោតលើឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញសុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។ ឯកឧត្តមបានបញ្ជាក់កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន…
-
ក្រុមហ៊ុន Tienit នឹងបង្កើនការនាំចេញបង្កងកណ្តូបឱ្យដល់ជាង ១ ០០០ គីឡូក្រាម ទៅកាន់ប្រទេសចិន ត្រឹមពាក់កណ្តាលខែតុលាខាងមុខ
ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Tienit International Trading គ្រោងនឹងបង្កើននាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ប្រាំមួយលើកទៀត ដែលស្មើនឹងប្រមាណ ១,០៥០គីឡូក្រាម ទៅទីផ្សារប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនបាននាំចេញពីរដងដោយជោគជ័យ និងទទួលបានគាំទ្រច្រើនពីទីផ្សារចិន។ លោក ជា គឹមឡុង ទីប្រឹក្សាក្រុមហ៊ុន Cambodia Tienit International Trading បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ថា ក្រោយពីក្រុមហ៊ុនបាននាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ លើកទី១ (នាំចេញសាកល្បង) ៤៥គីឡូក្រាម និងលើកទី២ ចំនួន ១០៥គីឡូក្រាម ដោយជោគជ័យមក បច្ចុប្បន្នក្រុមហ៊ុនបានស្នើទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួចហើយ ក្នុងការត្រៀមនាំចេញប្រាំមួយលើកទៀតនាពេលដ៏ខ្លីខាងមុខ ។ លោកថា ការនាំចេញបង្កងកណ្តូបដោយជោគជ័យនេះ មានន័យថា បង្កងដែលទៅដល់ទីផ្សារចិន គឺជារបស់ធម្មជាតិ ហើយនៅរស់ទាំងអស់ នៅពេលទៅដល់ប្រទេសចិន ខណៈផលិតផលនេះក៏ទទួលបានការគាំទ្រច្រើនដែរពីខាងប្រជាជនចិន។ លោក គឹមឡុង បានបញ្ជាក់បែបនេះថា ៖ «ខាងក្រុមហ៊ុនស្នើសុំគោលការណ៍ទៅគយទុកហើយ ដើម្បីនាំចេញ៦ជើងទៀត ដែលស្មើនឹងបរិមាណ…
-
ក្រសួងកសិកម្ម នឹងរៀបចំពង្រីកស្តង់ដាគុណភាពកសិកម្មបន្ថែមទៀត ដើម្បីប្រជែងលើទីផ្សារ
ខេត្តសៀមរាប៖ ក្រៅពីការអនុវត្តស្ដង់ដារ គុណភាព ផលិតផល ជលផលកម្ពុជា ( CQS ) ដែលជាស្តង់ដារមួយកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ និងមានការចូលរួមកាន់តែច្រើនឡើងពីសំណាក់ម្ចាស់សហគ្រាស ក៏ដូចជាសិប្បកម្មនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងរៀបចំស្ដង់ដារដូចគ្នានេះសម្រាប់ផលិតផលកសិកម្មផ្សេងទៀត មានដូចជា បន្លែ ផ្លែឈើ និងស្រូវអង្ករជាដើម។ នេះជាការបញ្ចេញឱ្យដឹងពីសំណាក់ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ពេលចុះទស្សនកិច្ចនៅសិប្បកម្មផលិតទឹកត្រីលាងឡេង នារាជធានីភ្នំពេញ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការរៀបចំឱ្យមានបន្ថែម និងបន្តបន្ទាប់នៃការអនុវត្តស្តង់ដារបស់ក្រសួងកសិកម្មនេះធ្វើឡើងដើម្បីធានានូវសុវត្តិភាពចំណីអាហារ និងពិសេសនោះក៏ដើម្បីប្រកួតប្រជែងទីផ្សារតែម្តង។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះថ្លែងថា៖ វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់សហគ្រាសកែច្នៃខ្នាតតូច និងមធ្យម ដោយក្នុងនោះ ជួយកាត់បន្ថយការចំណាយថ្លៃដើម ជំរុញការកែច្នៃផលិតផលឱ្យមានគុណភាពខ្ពស់ប្រកបដោយស្ដង់ដារបច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារមានតម្លៃទ្វេដងជាងផលិតផលកែច្នៃធម្មតា។ កញ្ញា អ៊ឹម រចនា បានលើកឡើងថា វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សុខមាលភាពរបស់បរិភោគ។ ប្រព័ន្ធមួយនេះជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យដល់សហគ្រាសកែច្នៃផលិតផលដែលមានការធានាដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ…
-
ឯកឧត្តមបណ្ឌិត សួង ណយ បានជំរុញដល់ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញត្រូវជំរុញទីផ្សារផលិតផលខ្មែរតាមរយៈការលើកកម្ពស់ចលនាភូមិ១ផលិតផល១
(កំពត)៖ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន ជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋសូមជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួនទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។ ថ្លែងក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងសុ្រក និងសហគ្រាសធុនតូចនិងមធ្យម ស្ថានប័នមីក្រូហិរញ្ញវត្ថុ(ភូមិ១ផលិតផល១) ខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ភូមិ១ផលិតផល១ ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលផ្តុំជំរុញកសិករ ឬអ្នកផលិតឲ្យខិតខំផលិតឲ្យបានច្រើនប្រកបដោយគុណភាព មានអនាម័យ ចេះវេចខ្ចប់ និងស្វែងរកទីផ្សារ ដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក ឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ ការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ និងដើម្បីស្វែងយល់អំពីតម្រូវការផ្សេងៗរវាងអ្នកផលិត និងអ្នកទិញ ធ្វើយ៉ាងណាដើម្បីជំរុញទីផ្សារផលិតផលក្រុងស្រុកឲ្យប្រសើរ តាមយន្តការធ្វើការនាំចេញនៅនឹងកន្លែង។ ឯកឧត្តមបានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋសូមជួយគាំទ្រ ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួនទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។ម្ចាស់សិប្បកម្មផលិតប្រេងដូងនៅស្រុកឈូក…