Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ កីឡាជាផ្នែកមួយចាំបាច់ក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប

    មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ កីឡាជាផ្នែកមួយចាំបាច់ក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា (SPORT FOR ALL ) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមន្ត្រីជាន់ខ្ពស់បំផុសផ្សព្វផ្សាយឲ្យមនុស្សគ្រប់វ័យចូលរួមហាត់ប្រាណ និងលេងកីឡា ដែលជាផ្នែកមួយចាំបាច់ និងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងជាផ្នែកមួយជួយដល់ការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៣ សំដៅដល់ទស្សនវិជ្ជាទូលំទូលាយ ក្នុងការជំរុញលើកទឹកចិត្តឱ្យមនុស្សគ្រប់ភេទ គ្រប់វ័យចូលរួមក្នុងសកម្មកីឡា ដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អ។ «ការហាត់ប្រាណ និងលេងកីឡាជាផ្នែកមួយចាំបាច់ និងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត សមត្ថភាពសរីរាងកាយ និងជាផ្នែកមួយជួយដល់ការអភិវឌ្ឍសង្គមជាតិ»។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៅក្នុងបញ្ចកោណទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា ជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត”។ កីឡាបានដើរតួយ៉ាងសំខាន់ នៅ…

  • សហគមន៍តំបន់ការពារធម្មជាតិអូរជាំ ដាំក្រវាញ ១ម៉ឺនដើម ដើម្បីបង្កើនពូជក្រវាញ និង រកចំណូលដល់ប្រជាសហគមន៍

    សហគមន៍តំបន់ការពារធម្មជាតិអូរជាំ ដាំក្រវាញ ១ម៉ឺនដើម ដើម្បីបង្កើនពូជក្រវាញ និង រកចំណូលដល់ប្រជាសហគមន៍

    (ភ្នំពេញ)៖ ចាប់ពីដើមខែសីហា ឆ្នាំ ២០២៣មក ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានរួមដៃគ្នាដាំ ស្តារពូជក្រវាញក្នុងព្រៃធម្មជាតិ ស្ថិតក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ការដាំក្រវាញនេះគឺដើម្បីបង្កើនចំនួនពូជក្រវាញនៅតាមសហគមន៍សំដៅធ្វើយ៉ាងណាចូលរួមអភិរក្សពូជក្រវាញ និងក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារពីម្ហូបអាហារធ្វើពីក្រវាញពិសេសផ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលកម្សាន្តនៅទឹកធ្លាក់អូរជាំនេះដោយផ្ទាល់តែម្តង។ លោក គីម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានឱ្យដឹងថា៖ ចាប់ពីដើមខែសីហា មក សហគមន៍របស់លោកបានចាប់ផ្តើមដាំដើមក្រវាញដែលប្រជាសហគមន៍បានរួមគ្នាបណ្តុះពូជកូនក្រវាញពីធម្មជាតិ។គិតមកដល់ពេលនេះក្រវាញដែលបានដាំមួយចំនួនបានលូតលាស់ល្អ តែមួយចំនួនទៀត ក៏មិនសូវល្អផងដែរដោយសារតែឆ្នាំនេះមានការខ្សត់ខ្សោយទឹកភ្លៀង ហើយភ្លៀងចាប់ផ្តើមធ្លាក់ជោគជាំទើបតែចុងខែសីហា ប៉ុណ្ណោះ ។ លោកប្រធានសហគមន៍បានឱ្យដឹងបន្ថែមថា៖ក្រៅពីដាំក្រវាញតាមសហគមន៍ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនបានដាំតាមផ្ទះសម្បែងរបស់ពួកគាត់ ដោយសង្ឃឹមថា អាចរកប្រាក់កម្រៃពីការលក់ក្រវាញនេះផងដែរ ។ លោក គីម សុងបានបន្តឱ្យដឹងថា៖ ប្រជាជនសហគមន៍របស់លោកបច្ចុប្បន្នមានជាង ៣០០គ្រួសារ ដោយក្នុងនេះភាគច្រើនជាអ្នកប្រកប របរស្រែចំការ និងមួយផ្នែកបានពឹងផ្អែកបម្រើលើសេវាទេសចរណ៍ ប៉ុន្តែការដាំ ក្រវាញនេះ លោកបានដាក់ក្ដីរំពឹងថា វាអាចជាមុខរបរថ្មីបន្ថែមសម្រាប់លើកស្ទួយជីវភាពប្រជាសហគមន៍ ។ ដោយឡែក លោក វឹង វីន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានឱ្យដឹងថាលោកបានសាកល្បងដាំកូនក្រវាញជិត ១០០ដើមកាលពីជាងមួយឆ្នាំមុន ពេលនេះឃើញថាវាលូតលាស់បានល្អ ហើយក្រវាញមួយចំនួនកំពុងបែកគុម្ពល្អ ។…

  • ម៉ាឡេស៊ី មានបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសខ្លួនបន្ទាប់ពីអង្ករ

    ម៉ាឡេស៊ី មានបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសខ្លួនបន្ទាប់ពីអង្ករ

    ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ាឡេស៊ី បានបង្ហាញពីគោលបំណងក្នុងការនាំចូលផលិតផលជលផលរបស់កម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសនេះ​បាននាំចូលអង្ករពីកម្ពុជារួចហើយ។ ការបង្ហាញគោលបំណងរបស់ភាគីម៉ាឡេស៊ី ត្រូវបានលើកឡើងនាជំនួបកិច្ចពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា និងឯកឧត្តម  Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី។ ជំនួបនេះ បានរៀបចំឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ នៅទីក្រុងគូឡាឡាំពួរ  ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានផ្តោតសំខាន់លើផលិតផល ស្រូវ អង្ករ ដែលអាចធានាបាននូវសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មលើអង្កររបស់កម្ពុជា។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីកសិកម្មម៉ាឡេស៊ីបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើអនុវិស័យវារីវប្បកម្មរបស់កម្ពុជា និងបង្ហាញពីបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈដែលភាគីទាំងពីរ បានលើកទឹកចិត្ត និងគាំទ្រឱ្យវិនិយោគិននៃប្រទេសទាំងពីរ វិនិយោគលើវិស័យកសិកម្ម ដោយធ្វើការសហការគ្នាឱ្យកាន់តែជិតស្និតបន្ថែមទៀត។ នេះបើតាមខ្លឹមសារនៃជំនួបដែលក្រសួងកសិកម្មបានបង្ហោះនៅលើបណ្តាញសង្គម។ សូមជម្រាបថា ផលិតផលជលផល ត្រូវបាននាំចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ជាពិសេសប្រទេសចិន ដោយក្នុងនោះកាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១២ប្រភេទ…

  • ក្រុមហ៊ុនអាជីវកម្មប្រមាណ១០០ ដាក់តាំងពិព័រណ៍ផលិតផលរបស់ខ្លួន អបអរពិធីបុណ្យភ្ជុំបិណ្ឌ និងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា

    ក្រុមហ៊ុនអាជីវកម្មប្រមាណ១០០ ដាក់តាំងពិព័រណ៍ផលិតផលរបស់ខ្លួន អបអរពិធីបុណ្យភ្ជុំបិណ្ឌ និងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា

    (ភ្នំពេញ)៖ បណ្តាអាជីវកម្ម ប្រមាណ ១០០ក្រុមហ៊ុន បានធ្បើការដាក់បង្ហាញផលិតផលរបស់ខ្លួន ក្នុងការតាំងពិព័រណ៍រយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ និងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា ដោយស្តង់លក់ដូរ ចំណីអាហារោ រួមជាមួយផលិតផលរាប់រយមុខ ចាប់ថ្ងៃទី០៦ ដល់ទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារ K Mall នៅលើផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍តាំងពិព័រណ៍នេះគឺ១ – បង្កើតបរិយាកាសរីករាយនៃការទិញផលិតផល/សេវាកម្មបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២ – បើកការបញ្ចុះតម្លៃពិសេសសម្រាប់ផលិតផលមុនបុណ្យភ្ជុំបិណ្ឌ៣ – ជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា៤ – បង្កើតព្រឹត្តិការណ៍ជំនួបរវាងម្ចាស់អាជីវកម្ម ដែលដាក់តាំងពិព័រណ៍ភ្ជាប់ទំនាក់ទំនងជាដៃគូរអាជីវកម្ម និងអ្នកឧបត្ថម្ភកម្មវិធី៥ – លើកស្ទួយការស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ៦ – ផ្សព្វផ្សាយពីប្រពៃណីខ្មែរ លើកម្ពស់ការយល់ដឹង អំពីអនាម័យ និងបញ្ហាសំរាម៧ – គាំទ្របុព្វហេតុសប្បុរសធម៌។ ផលិតផលដែលបានដាក់បង្ហាញទាំងនោះរួមមាន ផលិតផលកសិកម្ម ផលិតផលម្ហូបអាហារ ភេសជ្ជ ផលិតផលសូត្រ ហូលផាមួយ និងវត្ថុអនុស្សាវរីយ៍ជាដើម ។ សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ជួបជុំគ្នាដោយតាំងពិព័រណ៍រយៈពេល៣ថ្ងៃនេះ រៀបចំឡើង ក្រុមហ៊ុន KHB Events…

  • ប្រជាពលរដ្ឋ ក្នុងក្រុង និងតំបន់ជាយក្រុងសៀម មានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» ដាក់ឲ្យដំណើរការ

    ប្រជាពលរដ្ឋ ក្នុងក្រុង និងតំបន់ជាយក្រុងសៀម មានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» ដាក់ឲ្យដំណើរការ

    (សៀមរាប)៖ ក្រោយពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» ត្រូវបានសាងសង់រួចរាល់ ក្រោមឥណទានពីរដ្ឋាភិបាលជប៉ុន ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងតំបន់ជាយក្រុងជាង ២ម៉ឺន២ពាន់គ្រួសារ បានទទួលទឹកស្អាតប្រើប្រាស់ប្រកបដោយស្តង់ដារ និងសុវត្ថិភាព។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» មានសមត្ថភាព ផលិតទឹកស្អាតប្រើប្រាស់បានប្រមាណ ៦ម៉ឺនម៉ែត្រគីប នៅក្នុងមួយថ្ងៃ។ក្នុងដំណើរទស្សនកិច្ចស្វែងយល់ គម្រោងផលិតទឹកស្អាតជ្រាវ ក្នុងខេត្តសៀមរាប នៅថ្ងៃទី០៤ ខែតុលា ឯកឧត្តម ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» បាននឹងកំពុងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ ស្តង់ដារខ្ពស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ជាង ២០ម៉ឺននាក់ នៅក្នុងទីក្រុងសៀមរាប ដូចជានៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់អភិវឌ្ឍពាក់ស្នែង ។ ឯកឧត្តម ចាន់ សេងឡា បន្តថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តសៀមរាប បានបង្កើនការផលិតពី ៣ម៉ឺនម៉ែត្រគុប ដល់៩ម៉ឺនមែត្រគុប ក្នុងមួយថ្ងៃ ជាមួយនឹងការតបណ្តាញប្រព័ន្ធបង្ហូរទឹក ពី ២៤០គីឡូម៉ែត្រ ដល់ទៅ ៥៣១គីឡូម៉ែត្រ ដោយគ្របដណ្តប់តំបន់កើនឡើងពី៣៥ ភាគរយ ដល់ ៥៩ភាគរយ…

  • អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ពលរដ្ឋដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំ ដើម្បីបង្កើនជីវភាព ជាពិសេសដាំពោត ដែលមានតម្រូវការខ្ពស់

    អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ពលរដ្ឋដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំ ដើម្បីបង្កើនជីវភាព ជាពិសេសដាំពោត ដែលមានតម្រូវការខ្ពស់

    (កំពង់ស្ពឺ)៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី(CPF)ប្រមូលទិញប្រម៉ាណ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ។ ឯកឧត្ដមអភិបាលខេត្តលើកឡើងនេះគ្រាដែលដឹកនាំមន្ទីរជំនាញពាក់ពន្ធ័ និងអាជ្ញាធរស្រុកចុះពិនិត្យការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុន យេឡូហ្វៀល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ។ មួយវិញទៀតដំណាំពោតក្រហមកំពុងមានទីផ្សារល្អ មួយតោនអាចលក់បានតំលៃជាមធ្យម ៨០ម៉ឺនរៀល ឬអាចលើសពីនេះ។ ហើយអ្វីដែលធ្វើឱ្យកសិករអ្នកផលិតកាន់តែមានទំនុកចិត្តនោះគឺមានក្រុមហ៊ុននៅចាំទទួលទិញដោយមិនឱ្យអ្នកផលិតពិបាករកទីផ្សារនោះទេ។ ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមហ៊ុនស៊ីភី ដែលទទួលទិញកសិផលពីកសិករ សូមរក្សាតំលៃ ពេលពួកគាត់ធ្វើបាន។ ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ហើយក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ត្រូនកសិកម្មវិញ ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃជំនួសការប្រើមនុស្សដែលនាំឱ្យប៉ះពាល់ដល់សុខភាព។ លោក កៅ តុលា ប្រធានបច្ចេកទេសដាំរបស់ក្រុមហ៊ុនស៊ីភី(CPF)បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការដាំសាកល្បងលើផ្ទៃដី ៣០០ហិកតា លើការគ្រោងទុក ៣០០០ហិកតា ដោយដាំពោតក្រហមប្រភេទ៥០១ ។នៅក្នុងគម្រោងសាកល្បងនេះ ក្នុងមួយហិកតាទទួលផលបាន ៨តោនទៅជិត ១០តោន គិតជាប្រាក់បានប្រមាណជិត ៧លានរៀល…

  • រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចេញ យុទ្ធសាស្រ្តអាទិភាពចំនួន៤ សម្រាប់ដ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទអនុវត្តន៍ ក្នុងអាណត្តិទី៧

    រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចេញ យុទ្ធសាស្រ្តអាទិភាពចំនួន៤ សម្រាប់ដ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទអនុវត្តន៍ ក្នុងអាណត្តិទី៧

    ខេត្តបាត់ដំបង៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន៤ សម្រាប់អនុវត្តន៍ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដើម្បីប្រែក្លាយតំបន់ជនបទទៅជាជនបទស៊ីវិស័យ និង មានកិត្យានុភាព សំដៅកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ។ ការថ្លែងលើកឡើងរបស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។ ជាមួយសមិទ្ធផលការងារដែលមន្ទីរសម្រេចបានទាំងក្នុងអាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ របស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នាពេលកន្លងមក។ ឯកឧត្ដម រដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ៖ ដើម្បីចូលរួមចំណែកនិងធ្វើឲ្យសម្រេចបាន នូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំធ្វើយ៉ាងណាឲ្យសម្រេចឱ្យបាន នូវចក្ខុវិស័យរបស់ខ្លួន គឺលើកកម្ពស់គុណភាពនិងគុណតម្លៃរបស់ប្រជាជននៅជនបទ ប្រកបដោយចីរភាពនិងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច-សង្គមនិងវប្បធម៌ ។ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បន្ថែមទៀតថា៖ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងតែបន្តក្នុងការខិតខំប្រែក្លាយតំបន់ជនបទទាំងអស់…

  • ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករ ឬអ្នកនាំចេញ អនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេសដើម្បីទទួលបានការអនុគ្រោះពន្ធ DCTS

    ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករ ឬអ្នកនាំចេញ អនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេសដើម្បីទទួលបានការអនុគ្រោះពន្ធ DCTS

    ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យផលិតករ ឬអ្នកនាំចេញអនុវត្តតាមវិធានដើមកំណើតទំនិញ របស់ចក្រភពអង់គ្លេសដើម្បីទទួលបានការអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ទៅ ទីផ្សារអង់គ្លេស។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹ ងថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ក្រសួងបញ្ជាក់ថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួ ច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន, ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តា ម រយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ។ប្រភពដដែលបន្តថា ក្នុងនោះបានអ…

  • នៅថ្ងៃទី០៥ ខែតុលា ទីភ្នាក់ងារជាតិមុខរបរ និងការងារ រៀបចំវេទិកា ការងារដោយផ្តល់ឱកាសការងារថ្មីចំនួន ១៧០៦កន្លែងទៀត ដល់យុវជន

    នៅថ្ងៃទី០៥ ខែតុលា ទីភ្នាក់ងារជាតិមុខរបរ និងការងារ រៀបចំវេទិកា ការងារដោយផ្តល់ឱកាសការងារថ្មីចំនួន ១៧០៦កន្លែងទៀត ដល់យុវជន

    ភ្នំពេញ៖ ក្នុងវេទិកា ការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៣ស្អែកនេះក្រុមហ៊ុន និងរោងចក្រធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៧០៦ កន្លែង សម្រាប់យុវជនសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រសួងការងារបានឱ្យដឹងថានៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣នេះថា ក្រុមហ៊ុន និងរោងចក្រ ទាំង៦ ដែលនឹងចូលរួមក្នុងវេទិកការងារនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ មានដូចជា៖ ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន Pate Pok, រោងចក្រ IK Apparel Co.,Ltd, រោងចក្រ ត្រាកស៍ អឹភែរឹល ខេមបូឌា ខូអិធីឌី, រោងចក្រ ញ៉ូវាយដ៍ អឹភែរឹល…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ ម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងអង្ករក្រអូប

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ ម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងអង្ករក្រអូប

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ីប្រចាំ កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈអនុសារណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៦មក។ ទាក់ទងនឹង MOU នេះ ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី បានបង្ហាញពីបំណងជំរុញការអនុវត្ត MOU នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ។ ក្នុងពាណិជ្ជកម្មកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា ។ ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម…