Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុន Yuexiu Group ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មនៅកម្ពុជា

    ក្រុមហ៊ុន Yuexiu Group ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មនៅកម្ពុជា

    ភ្នំពេញ៖យោងតាមការចេញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្រុមហ៊ុនចិន Yuexiu Group បានបង្ហាញចំ​ណា​ប់អារម្មណ៍លើវិស័យមួយចំនួននៅប្រទេសកម្ពុជារួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក ចាវ យានលីន(Zhao yuan Lin) នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group  ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនរួមមានអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើប​ ។ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែ​តុលា ឆ្នាំ២០២៣ នាសាធារណរដ្ឋប្រជាមានិតចិន។ ក្នុង​ជំនួបនោះឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញ​ពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោ​យ​គិតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិ​តចិន និងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group ថា ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំ​ណើរការអាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត…

  • អាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

    អាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖​រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ស្មើនឹងប្រមាណ ៦៦ លានដុល្លារ សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យមួយចំនួនផងដែរ។ ការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងអំឡុងពេលតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បានបើកកិច្ចចរចា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាលពី ថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីលទ្ធផលនោះ។ ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា អមដោយលោកឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីតំណាងជាន់ខ្ពស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១០ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, និងធនាគារ…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ក្រុមហ៊ុនធំៗរបស់ចិន ចំនួនបួន កំពុងសម្លឹងរកឱកាសវិនិយោគថ្មី និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ក្រុមហ៊ុនធំៗរបស់ចិន ចំនួនបួន កំពុងសម្លឹងរកឱកាសវិនិយោគថ្មី និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

    ភ្នំពេញ៖ក្រុមហ៊ុនធំៗរបស់ចិនចំនួនបួន ដែលមានទាំងក្រុមហ៊ុនថ្មីៗ និងក្រុមចាស់ដែលកំពុងវិនិយោគនៅកម្ពុជា កំពុងសម្លឹងរកឱកាសវិនិយោគថ្មី និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យផលិតយានយន្ត វិស័យឌីជីលថល និងការផលិតកញ្ចក់នៅកម្ពុជា។ យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នាសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនចិនធំៗទាំងនោះ  ដែលមានដូចជា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD Co., Ltd., ក្រុមហ៊ុនផលិតកម្មកញ្ចក់ និងកញ្ចក់សូឡា(Solar Glass) Xinyi Energy,ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei។ នាជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រាប់បណ្តាក្រុមហ៊ុនទាំងនេះ ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ដោយលោក បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រសម្រាប់ក្រុមហ៊ុនថ្មីៗ និងជំរុញឱ្យក្រុមហ៊ុនដែលកំពុងវិនិយោគស្រាប់នៅកម្ពុជា ពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលរបស់ខ្លួន សម្រាប់ទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាការបង្កើតឱកាសការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានោះដែរ អនុប្រធានក្រុមហ៊ុន XDS Bicycle លោកស្រី Chuqiao Li  បានថ្លែងថា ក្រុមហ៊ុនមាន ចក្ខុវិស័យ ក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រក្នុងទីស្នាក់ការកណ្តាលទីក្រុង…

  • ក្រុមហ៊ុន Smart Axiata បើកសម្ភោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍

    ក្រុមហ៊ុន Smart Axiata បើកសម្ភោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍

    ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានអ្នកចូលរួមសរុបលើសពី ១៧០នាក់ ជាតំណាងមកពីដៃគូអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអប់រំ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា។ របាយការណ៍នេះមានសារៈសំខាន់ចំពោះក្រុមហ៊ុន Smart ដោយសារតែ Smart ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេស ដែលបានសម្ភោធរបាយការណ៍និរន្តរភាពចាប់តាំងពីឆ្នាំ ២០១៤មកម៉្លេះ។ តាមរយៈការចុះផ្សាយជារៀងរាល់ឆ្នាំ របាយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះតម្លាភាព ការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលនេះបង្ហាញថា Smart ពិតជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបដែលផ្តល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជនលើសពីផលិតផល និងសេវាកម្ម។ ស្របពេលដែលមានការទទួលស្គាល់ថាជាក្រុមហ៊ុនដែលទទួលបានពិន្ទុនៃការស្រឡាញ់ និងពេញចិត្ត (Net Promoter Score ឬ NPS) ខ្ពស់ជាងគេលើវិស័យទូរគមនាគមន៍ ក្រុមហ៊ុនSmart ក៏បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនូវគោលការណ៍និរន្តរភាពស្នូល ទាំងនៅលើផ្នែកផលិតផល និងសេវាកម្ម ក៏ដូចជាសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ក្រុមហ៊ុន Smart…

  • អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ អ្នកដំណើរមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសសេវាដឹកជញ្ជូន ក្នុងនិងក្រៅប្រព័ន្ធ នៅអា​កាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី

    អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ អ្នកដំណើរមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសសេវាដឹកជញ្ជូន ក្នុងនិងក្រៅប្រព័ន្ធ នៅអា​កាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី

    ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ថ្វីត្បិតតែអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានប្រតិបត្ដិការសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែភ្ញៀវអាចប្រើសេវាដឹកជញ្ជូនក្រៅប្រព័ន្ធបានធម្មតា និងមិនមានការហាមឃាត់មិនឱ្យអ្នកដឹកចូលទៅដឹកអ្នកដំណើរនៅក្នុងព្រលានយន្តហោះទេ។ លោក ស៊ិន ចាន់សិរីវុត្ថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានពន្យល់​ពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអា​កាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ​កាន់តែយល់ច្បាស់ និងអះអាងថាអ្នកធ្វើដំណើរអាចប្រើសេ​វាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបាន​។ លោកបានថ្លែង​ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចផ្ទេរសិទ្ធិឱ្យ​ក្រុមហ៊ុនមួយជាអ្នកធ្វើប្រតិបត្ដិការសេ​វាកម្មដឹកជញ្ជូន នៅក្នុងអាកាសយាន្ដដ្ឋាន សម្រាប់រថយន្តក្រុងតម្លៃ៨ដុល្លារក្នុងជើង ដែលទាំងទៅ និងមកតម្លៃ១៥ដុល្លារ។ ចំណែកតម្លៃដឹកជញ្ជូនសម្រាប់រថយន្តតាក់ស៊ី ត្រូវបានកំណត់ដោយសមាគមតាក់ស៊ី គឺក្នុងមួយជើង៣៥ដុល្លារ។ លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ៖ «តម្លៃដឹកជញ្ជូននេះ គឺក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនអាកាសយានដ្ឋាន បានព្រ​មព្រៀងគ្នាក្នុងតម្លៃនេះហើយ។ ដូចនេះ បើយើងចង់ប្រើ​រថយន្តរបស់អាកាសយានដ្ឋាន គឺត្រូវបង់តាមតម្លៃហ្នឹងហើយ។ដោ​យឡែកតាក់ស៊ី យើងធ្វើដូចអាកាសយានដ្ឋានផ្សេងៗទៀតដែរ គឺមានសមាគមតាក់ស៊ី បានកំណត់តម្លៃដោយចចារជា​មួយខាងអាកាសយានដ្ឋានរួចរាល់ហើយដែរ»។ លោកបន្ដថា ការបង្កើតសេវាកម្មនេះ គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មី ហើ​យមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេចឱ្យ​មានប្រតិបត្តិការសេវាកម្មតាក់ស៊ីនេះ​។ លោកបានពន្យល់បែបនេះថា…

  • ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាលទ្ធភាពធ្វើយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប

    ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាលទ្ធភាពធ្វើយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងជំរុញកិច្ចសកាការជាមួយសហភាពអឺរ៉ុប ដើម្បីពិនិត្យមើលលើលទ្ធភាពក្នុងការធ្វើយុទ្ធនាកា​រផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាទាក់ទាញអ្នកវិនិយោគមកពីសហគមន៍អឺរ៉ុប ដើម្បីវិនិយោគលើ​វិស័យស្វាយចន្ទីនៅកម្ពុជា។ កាលពីថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្មឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បា​ន​​ជួបជាមួយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាលើលទ្ធភាពក្នុងកិច្ចស​ហការគាំទ្រយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា ក្នុងគោលដៅចូលរួមជំរុញផលិតផលស្វាយចន្ទីកម្ពុជានៅលើឆាកអ​ន្តរជាតិ ក៏ដូចជាទាក់ទាញអ្នកវិនិយោគពីសហគមន៍អឺរ៉ុបមកវិនិយោគលើវិស័យនេះ។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១៧ ខែតុលា ​​ថា តំណាងសហភាពអឺរ៉ុប និងតំណាងអង្គការGIZ មកជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មនេះ មានគោលបំណងគាំទ្រយុទ្ធនាការផ្ស​​ព្វ​ផ្សាយស្វាយចន្ទីកម្ពុជា ជាពិសេសគឺ​ទិវាស្វាយចន្ទី ដែលក្រសួងពាណិជ្ជកម្មគ្រោងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំនៅ​ខែធ្នូ ឆ្នាំ២០២៣។ លោកបានបន្ថែមថា ខាងតំណាងសហភាពអឺរ៉ុប បានជម្រាបជាសង្ខេបពីផែនការសកម្មភាពថ្មីៗដែលសហភាពអឺរ៉ុបប្រ​ចាំនៅកម្ពុជា សហការជាមួយGIZ គ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២៤ (គម្រោង CAPSAFE មានរយៈពេល៤ឆ្នាំ) ដែលទិសដៅផ្តោតសំខាន់ទៅលើសកម្មភាពធំៗចំនួន២នោះគឺ ទី១ ជំរុញខ្សែច្រវាក់តម្លៃវិស័យកសិកម្មកម្ពុជា (មានស្វាយចន្ទី និងម្រេច) និងទី២ ការ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មវាយនភ័ណ្ឌរួមមាន វិស័យកាត់ដេរ និងសម្ភារធ្វើដំណើរ។ លោកបានបញ្ជាក់ថា  តំណាងសហភាពអឺរ៉ុបបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងកសិកម្ម ក្នុងការជំរុញលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ…

  • សភាពាណិជ្ជកម្មអាល្លឺម៉ង់ចង់បង្កើតការិយាល័យខ្លួននៅកម្ពុជា និងមានបំណងស្វែងយល់ស៊ីជម្រៅពីធុរកិច្ច និងការវិនិយោគនៅកម្ពុជា

    សភាពាណិជ្ជកម្មអាល្លឺម៉ង់ចង់បង្កើតការិយាល័យខ្លួននៅកម្ពុជា និងមានបំណងស្វែងយល់ស៊ីជម្រៅពីធុរកិច្ច និងការវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖​លោក Jan Cernicky ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍នៃការិយាល័យKonrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់បានបង្ហើបឱ្យដឹងថា សភាពាណណិជ្ជកម្មអាល្លឺម៉ង់ចង់ដាក់ការិយា​ល័យរបស់ខ្លួននៅកម្ពុជា ដើម្បីស្វែងយល់ស៊ីជម្រៅអំពីកាលានុវត្តភាពនៃធុរកិច្ចនិងការវិនិយោគនៅកម្ពុជា ខណៈភាគីកម្ពុជាស្វាគមន៍ចំពោះបំណងនេះ។ ​​​ការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់របស់អង្គការ KAS នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​កាលពី​​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុក​ ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែតុលា។​​ ក្នុង​ជំនួបនោះ លោក Jan Cernicky បានលើកឡើង​ថា សភាពាណិជ្ជកម្មអាល្លឺម៉ង់មានចំណាប់អារម្មណ៍ដាក់ការិយាល័យខ្លួននៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីធុរកិច្ច និងការវិនិយោគនៅប្រទេសនេះ ខណៈភាគីកម្ពុជាបង្ហាញការស្វាគមន៍និងគាំទ្រលើគំនិតនេះ និងលើកទឹកចិត្តដល់សហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពធ្វើធុរកិច្ច និងវិនិយោគបន្ថែមនៅកម្ពុជា ហើយក្រសួងពាណិជ្ជកម្មកម្ពុជារងចាំកិច្ចសហការជានិច្ច។​ ​នាឱកាសនោះដែរ​ លោកស្រី តឹករ៉េត កំរង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលតែងជួយកម្ពុជាក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធនឹងវិស័យអប់រំ នីតិរដ្ឋ អភិ​បាលកិច្ច កិច្ចការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងទំនាក់ទំនងអន្តរជាតិជាដើម។ លោកជំទាវបានប្រាប់ភាគីអាល្លឺម៉ង់ជុំវិញស្ថានភាពពាណិជ្ជកម្ម ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែតផងដែរ។…

  • កាឌី គ្រោងនឹងប្រមូលផលពូជស្រូវ «ចំប៉ីស៧០» ៦០០តោន ចែកចាយដល់កសិករដាំដុះ

    កាឌី គ្រោងនឹងប្រមូលផលពូជស្រូវ «ចំប៉ីស៧០» ៦០០តោន ចែកចាយដល់កសិករដាំដុះ

    ភ្នំពេញ៖វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាឬ កាឌី (CARDI) គ្រោងនឹងប្រមូលផលពូជស្រូវ ឈ្មោះ ចំប៉ីស៧០ ឱ្យបានប្រហែល៦០​០តោនក្នុងឆ្នាំ២០២៤ខាងមុខ ដើម្បីយកទៅចែកចាយបន្តនៅតាមមន្ទីរកសិកម្ម សហគមន៍កសិករ រួមទាំងក្រុមហ៊ុនឯ​កជនមួយចំនួនដែលចង់បានពូជស្រូវនេះទៅប្រើប្រាស់។ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែតុលាថា នៅក្នុងបច្ចេកទេសផលិតពូជ ដើម្បីផលិតពូជស្រូវបានសុទ្ធល្អ គឺចែកចេញជាប្រាំចំណាត់ថ្នាក់ មុននឹងបញ្ចេញពូជដ​ល់​ដៃកសិករ ។ក្នុងនោះ​រួមមាន ចំណាត់ថ្នាក់ទី១ រុក្ខាជម្រើស, ទី២ ពូជសុទ្ធគ្រឹះ, ទី៣ ពូជចុះបញ្ជី, ទី៤ ពូជស្រូវអនុញ្ញាត និងទី​៥ ពូជសុទ្ធ។ លោក​បានឱ្យដឹង​ទៀតថា បច្ចុប្បន្ននេះ វិទ្យាស្ថានបាននិងកំពុងធ្វើ​នៅចំណាត់ថ្នាក់ទី២ គឺពូជសុទ្ធគ្រឹះ ដោយមកដល់​ពេលនេះ​ផលិតបាន២០តោនហើយ និង​បន្តបន្ទាប់ទៀត​នឹងយកទៅផលិតបន្តដើម្បីបង្កើតបានជាពូជចុះបញ្ជី ក្រោយមកទើបចែ​កចាយដល់សហគមន៍កសិករ និងអ្នកពាក់ព័ន្ធ​ផលិតទៅជា​ពូជស្រូវ​បន្តទៀត ទើបក្លាយជាពូជសុទ្ធ សម្រាប់ចែកដល់ដៃក​សិ​ករផលិត ជាស្រូវចំណី សម្រាប់ផ្គត់ផ្គង់​តាមតម្រូវការទីផ្សារ ឬការនាំចេញ។ លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ៖ «តាមពិតគោលនយោបាយរបស់ក្រសួងកសិកម្ម គឺយើងជំរុញបីពូជ ។ទីមួយ…

  • គណៈកម្មការអឺរ៉ុបអនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយានពីវៀតណាម សម្រាប់យកនាំចេញទៅសហភាពអឺរ៉ុប

    គណៈកម្មការអឺរ៉ុបអនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយានពីវៀតណាម សម្រាប់យកនាំចេញទៅសហភាពអឺរ៉ុប

    ភ្នំពេញ៖ គណៈកម្មការអឺរ៉ុបបានអនុញ្ញាតឱ្យប្រទេសកម្ពុជាអាច ប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើម កំណើត នៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅ ប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣៕ ដោយ ៖ង៉ាន់ ទិត្យសូមជូនសេចក្តីជូនដំណឹង៖

  • អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបើកដំណើរការទទួលជើងហោះហើរលើកដំបូង

    អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបើកដំណើរការទទួលជើងហោះហើរលើកដំបូង

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបើកដំណើរការដើម្បីទទួលជើងហោះហើរជាលើកដំបូង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយពីប្រាសាទអង្គរវត្ត៤០ គីទ្បូម៉ែត្រ និង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ដែលមានទីតាំងស្ថិតនៅ ភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វិនិយោគដោយវិនិយោគគិនចិន ក្នុងផ្ទៃដី ៧០០ហិកតា ចំណាយទឹកប្រាក់វិនិយោគប្រជាង ១០០០លានដុល្លារ ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ ។ ឯកត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលដ៏ធំធេងបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ខណៈទុនវិនិយោគចំណាយរហូតដល់ ១,១០០លាន ដុល្លារ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងជាពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិ ដែលជំរុញឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និង សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។ ឯកត្តម…