-
ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួង ក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងវិស័យស្នូលទាំង៣នេះដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីគោលបំណងកម្មវិធីថ្នាក់ជាតិរបស់សម្តេចធិបតីក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីឱ្យក្រុមគោលដៅទាំងអស់ មានជំនាញ និងទទួលបានការងារឆាប់រហ័ស និងសមរម្យ ហើយសម្បូណ៌បែបក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ។ បន្ថែមពីនេះ ឯកឧត្តម បានរំលេចជូនដល់សហព័ន្ធថា កម្មវិធីនេះ នឹងកែប្រែកម្ពុជា ពីអតិពលកម្ម ទៅជាកម្លាំងពលកម្ម ដែលមានជំនាញជាក់លាក់ និងច្បាស់លាស់ដើម្បីធានាការប្រកួតប្រជែងផង និងការទាក់ទាញវិនិយោគថ្មីៗបន្ថែមផងសម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ ។ គណៈប្រតិភូសហព័ន្ធ…
-
ក្រសួងពាណិជ្ជកម្មជូនដំណឹងអំពីការរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសបុណ្យ សមុទ្រខាងមុខ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះនឹងមានរៀបចំពិព័រណ៍ផលិត ផលខ្មែរ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅក្រុងកែប ខេត្តកែប ។ពិព័រណ៍នេះ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមាន ការ ទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំង ប្រទេស។ ជាមួយគ្នានេះក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែតុលានេះ ក្រសួង ពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវ អនុលោមតាម ស្តង់ដារផលិតកម្ម មកពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុង ឱកាសនេះផងដែរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងផ្តល់អាទិភាពខ្ពស់ លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិតច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់៕ដោយ៖ង៉ានទិត្យ
-
ក្រុមហ៊ុន Swisse និងក្រុមហ៊ុន Beauty Glo សហការគ្នានាំយក ផលិតផល Swisse ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ក្រុមហ៊ុន Swisse ប្រចាំប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Beauty Glo បានរួមសហការគ្នាក្នុងការបើកសម្ភោធជាផ្លូវការ ក្រុមហ៊ុនតំណាង Swisse ប្រចាំប្រទេសកម្ពុជា ដែលនឹងនាំចូលផ្តាច់មុខនូវផលិតផលមានគុណភាពខ្ពស់ដាច់គេ ក្នុងការការលើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ។ ពិធីបើកសម្ភោធនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ កម្ពុជា ។ លោកជំទាវ សាន កុសល នាយកប្រតិបត្តិនៃក្រុមហ៊ុន Beauty Glo និងក៏ជាតំណាងក្រុមហ៊ុន Swisse ប្រចាំកម្ពុជា បានថ្លែងថា៖ « BeautyGlo គឺមិនត្រឹមតែជាក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ និងសុខភាពប៉ុននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅលោក Nick Mann នាយកប្រតិបត្តិ នៃ H&H Group ប្រចាំតំបន់អូស្ត្រាលី នូវេហ្សេឡង់ និងអាស៊ីបានថ្លែងថា…
-
កំពង់ផែភ្នំពេញ និងកំពង់ផែតឹងកាងសៃហ្គន ចុះអនុស្សរណៈជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែតឹងកាងសាយហ្គន (Saigon Newport-SNP) កាលពីថ្ងៃទី ២៨ ខែតុលាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ។ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងនៃកំពង់ផែស្វយ័តភ្នំពេញបានថ្លែងថា គោលបំណងនៃការចុះអនុស្សរណៈនេះ ដើម្បីបង្ហាញពីឆន្ទៈរបស់ភាគីទាំងពីរ សម្រាប់ការពិភាក្សាជាផ្លូវការ ដើម្បីធ្វើការរួមគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការរួមគ្នាអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនរួមមាន កំពង់ផែ/ដេប៉ូ និងអ្នកផ្តល់ភស្តុភារ ព្រមទាំងពង្រីកភាពជាដៃគូអាជីវកម្ម ដើម្បីបង្កើនវត្តមានទីផ្សារពាណិជ្ជកម្មជាយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា និងវៀតណាម។ លោកស្រីបានបន្ថែមថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។ លោកស្រីបានបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានកើនឡើងជាមធ្យម ១៨,ភាគរយ ក្នុងមួយឆ្នាំ។ គួរកត់សម្គាល់ថា ពាណិជ្ជកម្មនៅឆ្នាំ ២០២១ បានកើនឡើងយ៉ាងខ្លាំងគឺ ៧៩ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។ លោកស្រី ហ៊ឺ ផានិន បានបញ្ជាក់ថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក ។…
-
រាជរដ្ឋាភិបាលកម្ពុជា រំពឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ភាគរយ នៅឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមាននិន្នាការកើនឡើង ដោយរំពឹងថា សម្រេចបានកំណើនក្នុងរង្វង់៦,៦ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ។ យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែតុលា បានបញ្ជាក់ថា ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារបើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។ ការរំពឹងទុកនូវកំណើន ៦,៦ភាគរយនេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្មត្រូវបាន ព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ភាគរយក្នុងឆ្នាំ២០២៤ ពីប្រមាណ៥ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩ភាគរយ ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១ភាគរយ…
-
សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ផ្តល់អនុសាសន៍គន្លឹះជូនរដ្ឋាភិបាលដើម្បីនិរន្តរភាពហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជាបានចេញផ្សាយការសិក្សាស្រាវជ្រាវមួយស្តីពី «ការផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩» និងបានផ្តល់អនុសាសន៍គន្លឹះជូនរាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពហិរញ្ញវត្ថុនៅកម្ពុជា។ របាយការណ៍នេះដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានចងក្រងឡើងក្នុងគោលបំណងកំណត់គម្លាតគោលនយោបាយស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាព និងវាយតម្លៃពីភាពខុសគ្នា រវាងគោលនយោបាយ និងការអនុវត្ត នៅក្នុងស្ថាប័នពាក់ព័ន្ធនានា។ ជាពិសេសការសិក្សាវាយតម្លៃពីផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវលេខ ២៣ និង ៣១២) ដែលទទួលបានហិរញ្ញប្បទានពី ADB។ សេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជាបានឱ្យដឹងថា ការសិក្សានេះបានផ្តល់អនុសាសន៍សំខាន់ៗចំនួនប្រាំពីរសម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាល រួមមានអនុសាសន៍ចំនួនបីផ្តោតលើ គោលនយោបាយទូទាត់សំណងដោយឥតស្ម័គ្រចិត្ត គួរតែត្រូវបានធ្វើឡើងនៅដំណាក់កាលដំបូងបំផុតនៃគម្រោង ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការលើកកម្ពស់លទ្ធភាពទទួលបានជំនួយហិរញ្ញវត្ថុរបស់ស្ត្រី។អនុសាសន៍ចំនួនបួនផ្សេងទៀត ផ្តោតលើការព្រមព្រៀងជារួមលើលក្ខខណ្ឌច្បាប់ ពាក្យបច្ចេកទេស និងគោលគំនិតស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ការពង្រឹងស្ថាប័នដោយការរួមបញ្ចូលចំណេះដឹង និងជំនាញរបស់ស្ថាប័នរយៈពេលវែង ការបង្កើតឧបករណ៍សមស្របសម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម និងដំណោះស្រាយលើចំណេះដឹង និងជំនាញដែលនៅមានកម្រិតរបស់អ្នកបង្កើត និងអ្នកអនុវត្តគោលនយោបាយ ទាក់ទងនឹងសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ។ របាយការណ៍សិក្សាស្រាវជ្រាវបានបញ្ជាក់ថា៖«សហគមន៍ពេញចិត្តចំពោះគម្រោងកែលម្អផ្លូវថ្នល់ និងសង្កត់ធ្ងន់លើចំណុចសំខាន់ចំនួនបី គឺ៖ ១ សហគមន៍បានទទួលយកលទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ ២ សហគមន៍បានទទួលស្គាល់នូវតម្រូវការនៃគម្រោងកែលម្អផ្លូវថ្នល់ ជាពិសេសបញ្ហាទាក់ទងទៅនឹងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍របស់ពួកគាត់ និង ៣ សហគមន៍បានកត់សំគាល់នូវអត្ថប្រយោជន៍ជាច្រើនដែលនឹងកើតចេញពីគម្រោងកែលម្អផ្លូវថ្នល់នេះ»។អត្ថប្រយោជន៍ទាំងនោះរួមមាន…
-
ទេសាភិបាលរង ៖ កត្តាសុខសន្តិភាព អំណោយផលដល់ធនាគារជាតិនៃកម្ពុជា កសាងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ
(សៀមរាប)៖ ដោយសារកត្តាសុខសន្តិភាព និងកត្តាស្ថិរភាពនយោបាយ ដែលបានផ្តល់ បរិយាកាសអំណោយផលដល់ធនាគារជាតិនៃកម្ពុជា កសាងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ពីបាតដៃទទេ រហូតទទួលបានសមិទ្ធផលកាន់តែប្រសើរឡើងដូចសព្វថ្ងៃនេះ ។ នេះជា ប្រសាសន៍របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ជូនដល់អ្នកពាក់ពន្ធ័ នៅខេត្តសៀមរាប ។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានក្រើនរំលឹកចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យបន្តយកចិត្តទុកដាក់ចំពោះកិច្ចការពារអតិថិជនដែលជាការងារអាទិភាព និងសំខាន់ចាំបាច់មួយសម្រាប់គ្រឹះស្ថាន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេស សេវាឥណទានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អតិថិជន។ ឯកឧត្តម ក៏បានស្នើដល់ស្ថាប័នពាក់ពន្ធ័ត្រូវចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាជនយើងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់ទូលំទូលាយ ដើម្បីជាការរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនថែមទៀត។ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់សមាសទី១ ឆ្នាំ២០២៣ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ ៤៧,៣០ទ្រីលានរៀល (ស្មើនឹង…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយ KOICA ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Moonjung Choi នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយ KOICA ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយ នៃរាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ ឱ្យមានសន្តិសុខស្បៀង និងប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មតាមគំរូថ្មី ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែច្រវាក់ផលិតកម្ម និងអន្តរាគមន៍ផ្សេងៗបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះដែរ គឺការជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលមានទុន និងធនធានគ្រប់គ្រាន់ ក្នុងការធ្វើផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ និងអាចធ្វើកិច្ចសន្យាជាមួយអ្នកវិនិយោគបានប្រកបដោយទំនុកចិត្ត។ លើសពីនេះទៀត កម្ពុជាមានមន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាគោលនយោបាយ គឺត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដោយក្នុងនោះមានកិច្ចការមួយចំនួនដែលត្រូវការសហការចូលរួមដោះស្រាយដោយយកចិត្តទុកដាក់ ដូចជា ផ្នែកថាមពល និងប្រព័ន្ធស្រោចស្រព…
-
គម្រោងលំនៅដ្ឋានដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១”Le Condé BKK1” បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
(ភ្នំពេញ)៖ Le Condé BKK1 ដែលជាគម្រោងលំនៅដ្ឋានលំដាប់ប្រណិត មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយគឺពិធីបញ្ចប់ការសាងសង់គ្រោងអគារ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។ នេះជាការបញ្ចប់អគារកម្រិតខ្ពស់បំផុត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ចុងក្រោយនៃការអភិវឌ្ឍន៍។ Le Condé BKK1 គឺជាគម្រោងលំនៅដ្ឋានមួយក្នុងចំណោមគម្រោងលំនៅដ្ឋានដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅក្នុងតំបន់ ដែលផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើបដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អចលនទ្រព្យនេះមានទីតាំងជាយុទ្ធសាស្ត្រក្នុងសង្កាត់បឹងកេងកង១ ដ៏មានកិត្យានុភាព ងាយស្រួលចូលទៅកាន់តំបន់ពាណិជ្ជកម្ម និងកន្លែងកម្សាន្តសំខាន់ៗនៃទីក្រុង។ តាមរយៈរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិដ៏ល្បីល្បាញ បានធ្វើឲ្យLe Condé BKK1 មានលក្ខណៈពិសេសប្លែកពីគេនៃស្ថាបត្យកម្មសហសម័យ និងប្រពៃណី។ ការអភិវឌ្ឍន៍នេះមានបរិក្ខារទំនើបៗ រួមទាំងអាងហែលទឹកធំៗចំនួន២ កន្លែងរត់ហាត់ប្រាណប្រវែង២៤០ម៉ែត្រ កន្លែងហាត់ប្រាណ និង សួនលើអាកាស។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យ ខុនដូជាច្រើនបានបញ្ចុះតម្លៃ ស្របពេលដែលគម្រោង Le Condé BKK1 ឡើងថ្លៃ៥%បន្ថែមទៀតដោយសារគម្រោង Le Condé BKK1 ជាគម្រោងដែលមានទីតាំងដ៏ល្អបំផុត១គ្មាន២នៅលើផ្លូវកែង និងផ្លូវសំខាន់បំផុតនៅបឹងកេងកងគឺផ្លូវ ៣៥២កែងផ្លូវ ៥៧ ហើយជាខុនដូដែលជាតម្រូវការអតិថិជន ទិញសម្រាប់រស់នៅ វិនិយោគ សម្រាប់ជួល និងលក់ចំនេញ…
-
ក្រសួងប្រៃសណីយ៍លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ពង្រឹងការវិនិយោគបន្ថែមផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ គណៈប្រតិភូ EU-ABC និង Eurocham ប្រចាំនៅកម្ពុជា ជំរុញ និងពង្រឹងការវិនិយោគបន្ថែមផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ វឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុង រៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវលើបច្ចេកវិទ្យា 5G ដែលស្របតាមដំណាក់កាលអភិវឌ្ឍនៃវិស័យទូរគមនាគមន៍។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាស អនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍…