Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សិប្បកម្មត្រីងៀតនៅកំពង់ធំបង្ហាញពីសារៈសំខាន់អនាម័យ និង ការគោរពបានស្តង់ដាសុវត្តិភាពម្ហូបអាហារជួយឱ្យងាយរកទីផ្សារទាំងក្នុងស្រុក និង បរទេស

    សិប្បកម្មត្រីងៀតនៅកំពង់ធំបង្ហាញពីសារៈសំខាន់អនាម័យ និង ការគោរពបានស្តង់ដាសុវត្តិភាពម្ហូបអាហារជួយឱ្យងាយរកទីផ្សារទាំងក្នុងស្រុក និង បរទេស

    ខេត្តកំពង់ធំ៖ តាមរយៈការយល់ដឹង និងបទពិសោធន៍ការរកទីផ្សារដែលជាតម្រូវការរបស់អតិថិជន កំពុងធ្វើឱ្យម្ចាស់សិប្បកម្មមួយចំនួនបានងាកមកចាប់អារម្មណ៍យកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតម្ហូបអាហារដែលប្រកបដោយស្តង់ដាសុវត្តិភាព។ក្នុងបទពិសោធន៍កន្លងមកជាមួយអតិថិជន ម្ចាស់សិប្បកម្មផលិតត្រីងៀត លោក សួង សោភ័ណ ដែលបច្ចុប្បន្នស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ ដោយកាលពីមុនគាត់បាន ផលិត ត្រីងៀត តាមបែបសម័យបុរាណពីឪពុកម្តាយ មកជាផលិតបែបថ្មីស្របតាមផលិតផលម្ហូបអាហារដែលប្រកបដោយស្តង់ដាសុវត្តិភាពនោះបានធ្វើឱ្យសិប្បកម្មរបស់លោករីកចម្រើន និងមានការទទួលស្គាល់ពីអតិថិជនជាបន្តបន្ទាប់។ លោកបានបញ្ជាក់ប្រាប់ដែរថាការដែលធ្វើឱ្យលោកបានក្លាយខ្លួនជាម្ចាស់សិប្បកម្មមានឈ្មោះបោះសម្លេង និង អាចសាងកេរ្តិ៍ឈ្មោះបន្តបន្ទាប់នេះដោយសារតែ លោក បានអនុវត្ត តាមរយៈគម្រោងមួយរបស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប។វាជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFish-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧហ្សាហកម្ម(UNIDO) ហើយប្រការនេះវាបានជំរុញឱ្យលោកអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហាររហូតទល់សព្វថ្ងៃ។ សិប្បកម្ម បានកកើតឡើងតចាប់តាំងតែពីឆ្នាំ ២០១១ដែលនាពេលបច្ចុប្បន្ន លោកមិនត្រឹមតែផលិតត្រីងៀតទេនៅបានផលិតប្រហុក និងត្រីឆ្អើរផងដែរ។ ជាមធ្យមបច្ចុបុ្បន្នលោកអាចលក់ចន្លោះពី៥០០ទៅ៧០០គីឡូក្រាមក្នុងមួយខែ។សម្រាប់ងៀតត្រីរ៉ស់ មានតម្លៃជាមធ្យម២៨០០០ដល់៣០០០០រៀលក្នុងមួយគីឡូក្រាម។យ៉ាងណាក្តីបច្ចុប្បន្នលោកបានលក់ត្រឹមកម្រិតទីផ្សារក្នុងស្រុកនៅឡើយពិសេសការចែកចាយខេត្តកំពង់ធំ កំពង់ចាម និងខេត្តរតនគិរី។ បុរសរូបនេះបានរៀបរាប់ប្រាប់ថា”ត្រីងៀតដែលខ្ញុំបានយកមកធ្វើមានពីរប្រភេទគឺត្រីរ៉ស់ និងត្រីឌៀប ដែលពេលខ្លះបានមកពីធម្មជាតិ និងត្រីចិញ្ចឹម។ខ្ញុំអនុវត្តបានស្តង់ដានេះដោយសារបានប្រែក្លាយបរិវេណផ្ទះមានអនាម័យល្អ ពិសេសមានរោងសម្ងួតប្រើដោយពន្លឺព្រះអាទិត្យ ដែលមានកំដៅខ្ពស់ធ្វើឱ្យហាលស្ងួតល្អ គ្មានរុយរោម ការវេចខ្ចប់ ការទុកដាក់ប្រកបដោយអនាម័យខ្ពស់ជាដើម”។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់…

  • ត្រីទីឡាព្យ៉ាងាយចិញ្ចឹម ផ្តល់ផលលឿន ត្រូវបានក្រុមហ៊ុនជប៉ុន មួយ វិនិយោគ ដើម្បីនាំសាច់ចេញទៅលក់ទីផ្សារប្រទេសជប៉ុន

    ត្រីទីឡាព្យ៉ាងាយចិញ្ចឹម ផ្តល់ផលលឿន ត្រូវបានក្រុមហ៊ុនជប៉ុន មួយ វិនិយោគ ដើម្បីនាំសាច់ចេញទៅលក់ទីផ្សារប្រទេសជប៉ុន

    (ភ្នំពេញ)៖ កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យ៉ា ដែល បានចិញ្ចឹមឡើងដើម្បីធ្វើការលក់ទៅកាន់ទីផ្សារក្រៅប្រទេស និងមួយផ្នែកលក់ក្នុងទីផ្សារក្នុងស្រុកផងនោះកំពុងទទួលបានការចាប់អារម្មណ៍ទទួលទិញនៅប្រទេសជប៉ុន ហើយក្រុមហ៊ុនត្រៀមសម្រាប់ការលក់ទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗទៀតបើមានការកុម្មង់ទិញនាថ្ងៃខាងមុខ។ ជាមួយការចិញ្ចឹមដើម្បីលក់ទៅកាន់ទីផ្សារក្រៅប្រទេសនេះដែរចាំបាច់ណាស់ត្រូវតែមានគុណភាពដែលក្នុងនេះរួមទាំងទីតាំងល្អ ទឹកបញ្ចូលក្នុងស្រះគ្មានសារជាតិគីមី ឬកខ្វក់លាយឡំ ចំណីអាហារល្អ និងពិសេសពេលបញ្ជូនសាច់ទៅលក់ចាំបាច់ត្រូវតែមានអនាម័យខ្ពស់ធានាបាននួវគុណភាពអាហារខ្ពស់ដល់អ្នកបរិភោគ។ កសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ានេះត្រូវបានបង្កើតឡើងរយៈពេល៧ឆ្នាំមកហើយដែលជារបស់ក្រុមហ៊ុន Rainbow Progress Enterprises Co Ltd មានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីជប៉ុន ហើយក៏ទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ ។ លោក ចាវ សួស្តី ម្ចាស់សិប្បកម្មCambodia Fresh Farm បានបញ្ជាក់ប្រាប់ថាត្រីទីឡាព្យ៉ាជាត្រីងាយចិញ្ចឹមធំលឿនពោលគឺត្រីរយៈពេល៦ខែអាចចាប់លក់បានហើយ ដែលជាប្រភេទត្រីហុចផលលឿន។បច្ចុប្បន្ននេះលោកមានស្រះចិញ្ចឹមត្រីចំនួន ២១ ស្រះ និងស្រះនីមួយៗមានទំហំ ៤០ ម៉ែត្រគុណ៤០ ម៉ែត្រ។ ក្នុងមួយស្រះនីមួយៗ គឺយើងចិញ្ចឹមកូនត្រីទីឡាព្យ៉ាប្រមាណ ១ ម៉ឺនក្បាល និងទទួលផលបានប្រមាណ ៣ តោន។ លោកបានប្រាប់ថាសម្រាប់ត្រីទីឡាព្យ៉ាមួយក្បាលៗនៅពេលចិញ្ចឹមគឺទម្ងន់របស់វាចាប់ពី៥០០ដល់៦០០ក្រាមត្រូវចាប់លក់ហើយ បើកាលណាទុកវាធំពេកវានឹងឡើងខ្លាញ់ច្រើន និងមានទឹកច្រើនប្រការនេះនាំឱ្យបាត់បង់រស់ជាតិ។ ជាមួយគ្នានេះលោកបានបញ្ជាក់ប្រាប់ដែរថា”បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តចិញ្ចឹមត្រីទីឡាព្យ៉ាដោយសារជាប្រភេទត្រីផ្តល់ផលលឿន ហើយក៏ជាត្រី ទឹកសាបដែលពេញនិយមបរិភោគនៅជប៉ុន និងអឺរ៉ុបដែរ ។ចំពោះការចិញ្ចឹមនេះគោលដៅរបស់ក្រុមហ៊ុន គឺនាំចេញទៅទីផ្សារអន្តរជាតិ។…

  • រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO)

    រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO)

    (ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ បានទទួលការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីសំណាក់ក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 Macroeconomic Research Office (AMRO) ដែលដឹកនាំដោយលោកប្រធាន បណ្ឌិត លី គូឈីង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ នៃបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន AMRO ដែលតែងសិក្សាវាយតម្លៃអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ។ ភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ នេះ ដែលមានភាពធូរស្រាលបន្តិច ហើយដែលត្រូវបានសន្និដ្ឋានចុងក្រោយថានឹងមិនធ្លាក់ទៅក្នុងស្ថានភាពនៃវិបត្តិទេ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសធំៗមួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់មករកស្ថានភាពធូរស្រាលជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណាយប្រើប្រាស់ និងភាពរឹងមាំនៃទីផ្សារការងារ ក្រោយសម្ពាធអតិផរណាត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់ ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចពិភពលោកហាក់នៅមានភាពផុយស្រួយ និងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ជាងមុន ដោយសារការកើនឡើងនូវភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការបែកខ្ញែកច្រវ៉ាក់ផ្គត់ផ្គង់សកល, លទ្ធភាពនៃការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់,…

  • រដ្ឋន្ត្រីការងារ ស្នើទីភ្នាក់ងារ JICA បន្តបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់ ៧% ឡើងវិញ

    រដ្ឋន្ត្រីការងារ ស្នើទីភ្នាក់ងារ JICA បន្តបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់ ៧% ឡើងវិញ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) សូមបន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ ។ ការស្នើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានទីភ្នាក់ងារ JICA នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាចំណុចគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាចំណុចគន្លឹះមួយសម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ឡើងវិញនៅថ្ងៃអនាគត និងសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយ «កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០» ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចឱ្យបាននូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពក្នុងការពិនិត្យសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យ៉ាងយកចិត្តទុកដាក់…

  • រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន ៖ ព្រៃឈើ សត្វព្រៃ គឺជាធនធានធម្មជាតិមិនអាចខ្វះបាន និងជា អេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ

    រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន ៖ ព្រៃឈើ សត្វព្រៃ គឺជាធនធានធម្មជាតិមិនអាចខ្វះបាន និងជា អេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានលើកឡើងថា ព្រៃឈើ សត្វព្រៃគឺជាធនធានធម្មជាតិមិនអាចខ្វះបាននិងក៏ជាអេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះសំបូរទៅដោយសហគមន៍ទេសចរណ៍ធម្មជាតិ និងកែច្នៃរាប់សិបកន្លែង ។ ដូច្នេះមន្ទីរជំនាញបរិស្ថានខេត្តពិសេសប្រធានមន្ទីរទើបឡើងថ្មីត្រូវតែយកអស់កម្លាំងកាយចិត្ត សហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ពន្ធ័ ពិសេសអយ្យការតុលាការ ដើម្បីបង្ការទប់ស្កាត់ និងគ្រប់គ្រងឱ្យបាននូវធនធានធម្មជាតិ ដែលនៅសេសសល់តិចតួចនេះឱ្យស្ថិតនៅគង់វង្ស។ ការថ្លែងរបស់ឯកឧត្តម ក្នុងពិធីប្រកាសតែងតាំង លោក ច័ន្ទថេត ថានរៈ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថ្មីជំនួសលោក ឱម ម៉ាកធារី ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ផៃ ប៊ុនឈឿន បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានក្លាយជាខេត្តឧស្សាហកម្មទេសចរណ៍និងឧស្សាហកម្មកាត់ដេរ ដែលមានរោងចក្រសហគ្រាសច្រើនទី២ បន្ទាប់ពីខេត្តកណ្តាល។ ថ្វីត្បិតខេត្តនេះទើបតែរួចផុតពីការញាំញីដោយភ្លើងសង្គ្រាម តែខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងស៊ីវិល័យក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។ ជាមួយនិងកំណើនរោងចក្រសហគ្រាសយ៉ាងច្រើនដែលកំពុងដំណើរការ និងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានសំបូរបែប លោកប្រធានមន្ទីរបរិស្ថានខេត្តក៏ត្រូវបន្តយកចិត្តទុកដាក់ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីឱ្យស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថានក្នុងតំបន់ទេសចរណ៍បានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រមណីយដ្ឋានធម្មជាតិ ធ្វើយ៉ាងណាឱ្យទីរមណីយដ្ឋានទាំងនោះក្លាយជាកន្លែងទាក់ទាញនៃភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផល កសិកម្ម ផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់

    រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផល កសិកម្ម ផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅបានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ។ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិម៉ាឡៃ ដើម្បីសិក្សាស្ថានភាពជាក់ស្តែងនៃការនាំចេញនាំចូលទំនិញកម្ពុជា-ថៃ ហើយស្ទើរ៨០% ជាផលិតផលកសិកម្ម ដូចជា៖ដំឡូង ពោត និងមៀនជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនកិច្ចកសិដ្ឋានសិរិ ដែលជាកន្លែងផលិតនិងកែច្នៃមៀនខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការជាក់ស្តែង។ ឯកឧត្តម បានណែនាំជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែម ហើយការផលិតត្រូវគិតគូរលើរសជាតិ គុណភាពនិងសុវត្ថិភាព និងទំនុកចិត្ត ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ តមកក្នុងថ្ងៃដដែល ឯកឧត្តម ឌិត ទីណា បានបន្តបេសកកម្មចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាយ សុផាន ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។…

  • កម្ពុជា និងបារាំង ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិរួមគ្នា ​លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​របបសន្តិសុខសង្គម

    កម្ពុជា និងបារាំង ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិរួមគ្នា ​លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​របបសន្តិសុខសង្គម

    ភ្នំពេញ៖តាមរយៈជំនួបត្រីភាគីរវាងតំណាងទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)ភាគីបារាំង បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ​ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ​និងវិស័យរបបសន្តិសុខសង្គម។ ការប្តេជ្ញានេះត្រូវបាន​ធ្វើឡើង​នាជំនួបរវាងលោក ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នាទីស្តីការក្រសួង ល្ងាចថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣​​។ ការ​ប្តេជ្ញាបន្ត​កិច្ចសហប្រតិបត្តិការនេះ ត្រូវ​បាន​​ថ្នាក់ដឹកនាំ​​សហជីព​ឯករាជ្យ​បង្ហាញការគាំទ្រ​ ដែលវានឹង​ផ្តល់នូវ​​អត្ថប្រយោជន៍​សម្រាប់យុវជន និងប្រជាពលរដ្ឋ​ខ្មែរ ​ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញផ្សេងៗ។ ក្រសួង​ការងារបានផ្សព្វផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលសា​ធារណរដ្ឋបារាំងនិងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចស​ហប្រតិបត្តិជាមួយក្រសួងការងារ​ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដា​លបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)​។ ​​លោក ​ហ្សាក ប៉ឺលឡេ តាមរយៈក្រសួងការងារ​បានលើកឡើងថា ​៖ «រដ្ឋាភិបាលបារាំង តាមរយៈទីភ្នា​ក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួ​ង ស្ថាប័ននានា​។ ​សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ…

  • សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង សហគ្រាសធុនតូច និងមធ្យម ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

    សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង សហគ្រាសធុនតូច និងមធ្យម ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

    (ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀត រំហូរពាណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលនេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជា។ ឯកឧត្តមយល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ ដែលស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពិសេសគឺការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់មកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រស្ថាប័ន TVET ដែលកំពុងសហការស្រាប់ជាមួយភាគីជប៉ុន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីជប៉ុនសូមជួយទាក់ទាញសហគ្រាសធុនតូចនិងមធ្យម (SMEs)…

  • ទីផ្សារលក់គ្រំចំពុះទាឆ្នាំ២០២៣មានសន្ទុះកើនឡើង ខណៈការលក់ក្នុងស្រុកក៏កាន់តែមានតម្រូវការខ្ពស់ជាងមុន

    ទីផ្សារលក់គ្រំចំពុះទាឆ្នាំ២០២៣មានសន្ទុះកើនឡើង ខណៈការលក់ក្នុងស្រុកក៏កាន់តែមានតម្រូវការខ្ពស់ជាងមុន

    (ខេត្តកោះកុង)៖មកដល់ដើមខែកញ្ញានេះរដូវការប្រមូលគ្រំចំពុះទា ឬ អ្នកស្រុកហៅថាខ្យងចំពុះទាជិតបិទបញ្ចប់ហើយ និងបើគិតពីបរិមាណនៃការលក់គ្រំចំពុះទានាឆ្នាំនេះបានប្រមាណជាង២៤០០តោន ដែលចំនួននេះកើនឡើង បើធៀបនឹងឆ្នាំ២០២២ការលក់ចេញមានត្រឹមតែជាង២០០០តោនបន្តិចបន្តួចប៉ុណ្ណោះ ។ សហគមន៍តំបន់ការពារធម្មជាតិ ពាម ក្រសោប ខេត្ត កោះកុង អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង ១ រដូវ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុងបានឱ្យដឹងថាបើគិតមកដល់ជិតពាក់កណ្តាលខែកញ្ញានេះសន្ទុះនៃការលក់គ្រំចំពុះទាទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេសពិសេសប្រទេសថៃគឺមានការកើនឡើង។គិតមកដល់ពេលនេះបរិមាណលក់ចេញប្រមាណជាង២៤០០តោន។សម្រាប់ទីផ្សារឆ្នាំនេះដែរប្រទេសថៃបាននាំចេញប្រមាណ៧៥ភាគរយ ហើយការនាំទៅកាន់ប្រទេសនេះក្នុងមួយថ្ងៃប្រមាណ៥០ទៅ៦០តោន ឯប្រទេសវៀតណាមវិញកាលពីមុនមកនាំចេញគ្រំចំពុះទាក្នុងមួយថ្ងៃចាប់ពី១០តោនឡើងទៅ ប៉ុន្តែចាប់ពីជំងឺកូវីដ១៩រាតត្បាតមកឈ្នួញវៀតណាមលែងចុះមកទិញគ្រំចំពុះទាដូចកាលពីមុនទៀតហើយ។ លោក វង្ស តារា ដែលជាអ្នកចិញ្ចឹមគ្រំចំពុះទាមានឈ្មោះបោះសម្លេងមួយរូប និងជាអ្នកវេចខ្ចប់គ្រំចំពុះទាលក់ក្នុងស្រុកផងបញ្ជាក់ប្រាប់ថា៖”មកដល់ជិតពាក់កណ្តាល ខែ កញ្ញា ឆ្នាំ ២០២៣នេះការលក់គ្រំចំពុះទាបានប្រមាណជាង៨០ភាគរយហើយ ការប្រមូលផលនេះដែរគឺចុងដៃ ។យើងឃើញថាការគាំទ្ររបស់អតិថិជនក្នុងស្រុកបានកើនឡើងប្រមាណ២៥ភាគរយដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០-១៥ភាគរយប៉ុណ្ណោះ។ការលក់គ្រំចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋានជាដើមតែប៉ុណ្ណោះ។ពេលនេះគ្រំចំពុះទាដែលកែច្នៃរួចហើយលក់ចេញក្នុងមួយខែបានជិត២តោនបើគិតជាឆ្នាំនេះបានប្រមាណជិត២០តោនផងដែរ។ ដោយឡែក លោក វិ ឆេ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងសប្តាហ៍កន្លងទៅ បានបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបង និងឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវបៃតងកម្ពុជាខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករ ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំឱ្យមានការសហការគ្នាល្អ និងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះ និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ក្នុងឱចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។ បន្ទាប់ពីបានចុះពិនិត្យ និងពិភាក្សាការងារជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ…