Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឱកាសការងារថ្មីជាង ៤៤១កន្លែងពីក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ដល់យុវជននៅថ្ងៃទី១៤ ខែកញ្ញានេះ

    ឱកាសការងារថ្មីជាង ៤៤១កន្លែងពីក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ដល់យុវជននៅថ្ងៃទី១៤ ខែកញ្ញានេះ

    (ភ្នំពេញ)៖ ឱកាសការងារសរុប ចំនួន ៤៤១កន្លែងពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា៖សម្រាប់ឱកាសការងាររបស់យុវជនថ្មីបន្ថែមួយទៀតនេះនឹងរៀបចំឡើងនាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា៖សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះ សម្រាប់អ្នកស្វែងរកការងារដែលមិនទាន់បានរៀបចំ CV ហើយត្រូវការជំនួយក្នុងការរៀបចំឲ្យមានភាពត្រឹមត្រូវ និងទាក់ទាញ សូមទាក់ទងមកមជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥។ សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៧ ដែលចូលរួមជ្រើសរើសបុគ្គលិកតាមរយៈវេទិការងារលើកនេះ រួមមាន៖ ក្រុមហ៊ុន…

  • កសិករចង់ឱ្យស្រូវផ្ការំដួល ស្ថិតក្នុងតម្លៃសមរម្យនារដូវច្រូតកាត់នៅខែវិច្ឆិកាខាងមុខនេះ

    កសិករចង់ឱ្យស្រូវផ្ការំដួល ស្ថិតក្នុងតម្លៃសមរម្យនារដូវច្រូតកាត់នៅខែវិច្ឆិកាខាងមុខនេះ

    ភ្នំពេញ៖ កសិករ ដាំដុះស្រូវផ្ការំដួលនៅតាមបណ្តាខេត្តនានា បានសំណូមដល់ក្រសួងកសិកម្មឱ្យជួយរក្សាតម្លៃស្រូវផ្ការំដួល ឱ្យស្ថិតនៅក្នុ​ងតម្លៃមួយសមរម្យ នារដូវប្រមូលផលក្នុងខែវិច្ឆិកាខាងមុខនេះ ខណៈដែលក្រសួងក៏​កំពុងជំរុញឱ្យមានការផលិតពូជស្រូវ​ល្អ​ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារផងដែរ​។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការឡើងថ្លៃប្រភេទស្រូវIR និងOM បានធ្វើឱ្យកសិករដែលដាំដុះស្រូវប្រភេទនេះ​ មា​ន​សេចក្តីត្រេកអរយ៉ាងខ្លាំង ប៉ុន្តែក្រោយមកស្ថានភាពនៃតម្លៃស្រូវនេះ ក៏បានត្រឡប់មករកសភាពធម្មតាវិញ។ ដំណាលគ្នានេះដែរ​ កសិករដែល​ដាំដុះស្រូវប្រភេទ ផ្ការំដួល ដែលនឹង​ត្រៀមប្រមូលផលក្នុងរយៈពេលពីរខែខាង​មុខ​ទៀតនេះ ចង់ឱ្យក្រ​សួ​ងក​សិកម្ម និងភាគីពាក់ព័ន្ធ គិតគូរ​ជួយរក្សាលំនឹងតម្លៃស្រូវផ្ការំដួល ព្រោះពួកគាត់បារម្ភថា វានឹងមានតម្លៃទាបនៅពេលមា​នការប្រមូល​។ លោក ជា សាន កសិករ ដាំដុះស្រូវផ្ការំដួលនៅស្រុកកញ្ចៀច ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា​ថា ប្រភេទស្រូ​វផ្ការំដួលនេះ គេអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ព្រោះជាប្រភេទស្រូវប្រកាន់រដូវ ហើយ​ការដាំដុះ​​ត្រូវការថែ​ទាំខ្លាំងជាងស្រូវធម្មតា (IR និង​OM) និងពឹងផ្អែកច្រើនលើទឹកភ្លៀង។ មិនត្រឹមតែប៉ុណ្ណោះ​ លោក​ថា សម្រាប់ពូជវិញកសិករ មិនទុកធ្វើពូជខ្លួនឯងបានទេ ដោយពូជត្រូវទិញពីស្ថានីយផលិតពូជរ​បស់ក្រសួងកសិកម្ម ឬទិញពីសហគមន៍ ព្រោះ​ការទុកប្រើខ្លួនឯង​នឹង​ធ្វើឱ្យគុណភាពស្រូវមិនល្អ មិនទទួលបានពូជសុទ្ធ នៅ​ពេលលក់ឈ្មួញនឹងទំលាក់ថ្លៃ។ លោកបានប្រាប់ដូច្នេះថា ៖ «ដាំស្រូវរំដួលនេះ យើងប្រើដើមទុនច្រើន និងចំណាយពេលវេលាក្នុងការថែទាំដិតដល់ណាស់​។…

  • ក្រសួង ពាណិជ្ជកម្ម ៖ សាំង ធម្មតា និងម៉ាស៊ូត( តម្លៃ ដដែល )សាំង នៅកម្ពុជា ត្រូវ លក់តម្លៃ ៤,៦០០រៀល ខណៈ ម៉ាស៊ូតលក់៤,៧៥០រៀលក្នុង១លីត្រ

    ក្រសួង ពាណិជ្ជកម្ម ៖ សាំង ធម្មតា និងម៉ាស៊ូត( តម្លៃ ដដែល )សាំង នៅកម្ពុជា ត្រូវ លក់តម្លៃ ៤,៦០០រៀល ខណៈ ម៉ាស៊ូតលក់៤,៧៥០រៀលក្នុង១លីត្រ

    (ភ្នំពេញ)៖ នៅ ព្រឹកថ្ងៃ ចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ដោយប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំង (តម្លៃ ដដែល )ខណៈ ប្រេងម៉ាស៊ូត (តម្លៃ ដដែល ) ។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៦០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧៥០រៀលក្នុង១លីត្រ។ ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវ លក់ ៤.៨៧០រៀល…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ត្រូវការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ត្រូវការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព

    (ខេត្តបាត់ដំបង)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរកសិកម្មខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា យើងត្រូវរួមគ្នា ការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព តាមរយៈវិធានការបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមន្ត្រីស្ម័គ្រចិត្ត ដែលមានឆន្ទៈ និងមនសិការជាតិ ក្នុងការខិតខំផលិតពូជស្រូវសុទ្ធដើម្បីជួយដល់កសិករ។ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីបន្តថា តួនាទីនិងភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូន គឺដើម្បីជួយដល់កសិករ និងសេដ្ឋកិច្ចជាតិ ដូច្នេះត្រូវមានមោទនភាព ហើយត្រូវសហការគ្នាល្អ ម្ចាស់ការ និងធ្វើវាឱ្យបានល្អបំផុត ដោយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហាប្រឈមនិងតម្រូវការពិតរបស់ពួកគាត់ ។ ត្រូវមានការសិក្សានិងវាយតម្លៃឱ្យបានច្បាស់លាស់អំពីសន្តិសុខស្បៀង និងខ្សែច្រវាក់តម្លៃ ព្រមទាំងធ្វើការការគាំទ្រដល់កសិករទាំងបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការកាត់បន្ថយថ្លៃដើម ជំរុញការនាំចេញ ដើម្បីឱ្យកសិករចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ តមក ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យស្ថានភាពត្រៀមប្រមូលផលស្រូវនៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្តបាត់ដំបង និងបានជួបសំណេះសំណាលជាមួយកសិករអំពីការងារមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ពូជស្រូវ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យក្រុមហ៊ុនបៃតង ជួយប្រជាសហគមន៍ខេត្តបាត់ដំបង ឲ្យខិតខំដាំដុះផលិតស្រូវពូជ “សែនក្រអូប និង ផ្ការំដួល” ដើម្បីធានាពីតម្រូវការទីផ្សារ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យក្រុមហ៊ុនបៃតង ជួយប្រជាសហគមន៍ខេត្តបាត់ដំបង ឲ្យខិតខំដាំដុះផលិតស្រូវពូជ “សែនក្រអូប និង ផ្ការំដួល” ដើម្បីធានាពីតម្រូវការទីផ្សារ

    ខេត្តបាត់ដំបង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះនិងការត្រៀមប្រមូលផលស្រូវ នៅតាមបណ្តាមូលដ្ឋានក្នុងខេត្តបាត់ដំប ដូចជា៖ ស្រុកសង្កែ ,ស្រុកថ្មគោល ,និងស្រុកបវេល ព្រមទាំងបានជួបប្រជុំពិភាក្សាការងារមួយចំនួន ជាមួយ លោកឧកញ៉ា ភួ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដើម្បីរិះរកដំណោះស្រាយឆ្លើយតប កង្វល់ក្នុងការជួយដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឲ្យស្រូវ មានតម្លៃសមស្រប ក្នុងខណៈពេលដែលពួកគាត់ ត្រូវប្រមូលផលស្រូវម្តងៗ និងចៀសវាងពីការទម្លាក់តម្លៃចុះថោកពីក្រុមឈ្មួញខិលខូច ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានជួបសំណេះសំណាលជាមួយកសិករ ដើម្បីស្វែងយល់ការងារមួយចំនួនពាក់ព័ន្ធការប្រើប្រាស់ទឹកនឹងប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ពូជស្រូវ និងពីការប្រែប្រួលថ្លៃស្រូវក្នុងពេលថ្មីៗនេះ ដោយក្នុងនោះឯកឧត្តម បានកត់សម្គាល់វាយតម្លៃថា៖ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែងបើធៀបនឹងចលនាបំភ្លៃតាមបណ្ដាញសង្គម…គឺស្រូវបានឡើងថ្លៃខ្ពស់ហើយក៏បានចុះមកវិញ តែក៏នៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រងែ និងជាតម្លៃសមរម្យដែលកសិករ នៅតែទទួលប្រាក់ចំណេញផងដែរ។ ទាក់ទិនទៅនិងស្ថានភាពខាងលើ ក្នុងនោះឯកឧត្តម បានផ្តល់នូវអនុសាសន៍ មួយចំនួនក្នុងការរកដំណោះស្រាយនិងជម្រុញធ្វើយ៉ាងណាដើម្បីបងប្អូនប្រជាកសិករ និងបងប្អូនប្រជាសហគមន៍ផលិតស្រូវ ត្រូវនាំគ្នាងាកមកប្រើប្រាស់និងជ្រើសរើសយកពូជស្រូវ “ពូជសែនក្រអូប និងផ្ការំដួល”…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ពូជស្រូវចំប៉ីស៧០ បើតាមឯកឧត្តមរដ្ឋមន្ដ្រី គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជានិងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថា ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករដែលផលិតពូជស្រូវនេះនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម ជាអាថិ៍ ការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្ម។ ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង ពីតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការ ការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសា នវានុវត្តន៍ និងបច្ចេកវិទ្យា។…

  • ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក ANDY HEWSON ជានាយកគ្រប់គ្រងថ្មី

    ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក ANDY HEWSON ជានាយកគ្រប់គ្រងថ្មី

    ភ្នំពេញ: ថ្ងៃនេះក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសតែងតាំង លោក Andy Hewson ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនជាផ្លូវការ។ លោក Andy បានចូលកាន់តំណែងថ្មីនេះ ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ដែលលោក Andy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុន ហ៊ិននីគែន។ លោក Andy ឡើងកាន់តំណែងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ហ៊ិននិគែន ខេមបូឌា ជំនួសលោក Samson Wong ដែលបានកាន់តំណែងនៅក្រុមហ៊ុននេះអស់រយៈពេលប្រាំឆ្នាំកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក Samson ក្រុមហ៊ុនហ៊ិននិគែន ខេមបូឌា បានពន្លឿនដំណើរផ្លាស់ប្តូរដឹកនាំប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបង្កើនគុណតម្លៃដល់ខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅដល់សហគមន៍។ នៅក្នុងកំឡុងពេលនៃការរីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ លោក Samson បានដាក់ចេញនូវរបៀបវារៈការងារយុទ្ធសាស្រ្តចំនួនពីរ គឺ “ការផ្តោតលើមនុស្ស (People-First)” និង “ធ្វើ ឱ្យ ប្រទសកម្ពុជាកាន់តែប្រសើរឡើង…

  • អគ្គនាយកពន្ធដារ ៖ រាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យបរិយាកាស នៃការធ្វើធុរកិច្ចកាន់តែប្រសើរឡើង

    អគ្គនាយកពន្ធដារ ៖ រាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យបរិយាកាស នៃការធ្វើធុរកិច្ចកាន់តែប្រសើរឡើង

    (ភ្នំពេញ)៖ អគ្គនាយកពន្ធដារ បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យបរិយាកាស នៃការធ្វើធុរកិច្ចកាន់តែប្រសើរឡើង ខណៈបញ្ចកោណទី៥ នឹងដើរតួនាទី ជាកាតាលីករថ្មីដ៏មានសារសំខាន់ ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងដូច្នេះក្នុងវេទិកាពន្ធដារ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia-MBCC) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម គង់ វិបុល បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងដើរតាមគន្លងមាគ៌ានយោបាយដ៏ត្រឹមត្រូវពី អ្នកដឹកនាំជំនាន់មុន ក្នុងនោះការជំរុញកំណើន នៃការវិនិយោគ និងការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា គឺជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តម បានបន្តថា តាមការគ្រោងទុក អំឡុង ខែវិច្ឆិកា ខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩…

  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ណែនាំដល់អង្គភាពសាខាគយ និង ការិយាល័យគយនៅតាមច្រកទ្វារ ត្រូវពង្រឹងការគ្រប់គ្រង និងអនុវត្តន៍ការកៀរគរចំណូលឲ្យមានប្រសិទ្ធភាព

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ណែនាំដល់អង្គភាពសាខាគយ និង ការិយាល័យគយនៅតាមច្រកទ្វារ ត្រូវពង្រឹងការគ្រប់គ្រង និងអនុវត្តន៍ការកៀរគរចំណូលឲ្យមានប្រសិទ្ធភាព

    (ត្បូងឃ្មុំ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេស ការិយាល័យគយនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បី ប្រមូលកៀរគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូល ឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះនៅថ្ងៃទី៦ កញ្ញា ក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ការិយាល័យគយ និងរដ្ឋាករទន្លេចាម, និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្កែនកុងតឺន័រ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ស្ថានីយស្កែនគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដោយមាន ការចូលរួមពីឯកឧត្ត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, លោក ពាង ណារិទ្ធ…

  • លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួល ជួប ពិភាក្សា ការងារជាមួយតំណាងវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ

    លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួល ជួប ពិភាក្សា ការងារជាមួយតំណាងវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ

    ភ្នំពេញ៖លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)ដើម្បីពិភាក្សាពីវិធីសហការអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជាឱ្យកាន់ តែប្រសើរ។ជំនួបនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនោះ តំណាង IBF បានឆ្លៀតឱកាសសម្តែងការ អបអរ សាទរចំពោះលោកជំទាវ បណ្ឌិត ក្នុង តួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកជំទាវក្នុងការលើកកម្ពស់ការ យល់ដឹង ផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ដោយឡែកក្នុងជំនួបនវដែរលោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមពង្រឹងកិច្ចសហការដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យធនាគារ និង ហិរញ្ញវត្ថុ នៅកម្ពុជា ព្រមទាំងបានណែនាំដល់ IBF ឱ្យជួយ បណ្តុះបណ្តាលបន្ថែមដល់និស្សិតដែលបាន បញ្ចប់ការសិក្សា ពីមណ្ឌល សិក្សា បច្ចេក ទេសធនាគារ (CBS) ដើម្បីបង្កើនជំនាញនិងការយល់ ដឹង របស់ពួកគេឱ្យកាន់តែខ្លាំងក្លា។ គួរបញ្ជាក់ថា មណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) គឺជាផ្នែកមួយ នៃ ធនាគារជាតិនៃកម្ពុជា…