-
រដ្ឋមន្ត្រីទេសចរណ៍ ជំរុញដល់មន្ត្រីក្រោមឱវាទខិតខំពង្រឹងវិស័យទេសចរណ៍ជាតិ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃអគ្គនាយកដ្ឋានគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធដែលមានការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីជាង ២០០នាក់ នៅថ្ងៃអង្គារទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមទាំងអស់គ្នា ក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់ឧត្តមភាពការងារដែលចាំបាច់ក្នុងការគាំទ្រដល់កម្មវិធីនយោបាយ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធានាបាននូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការចូលរួមចំណែករបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្ត កម្មវិធីនយោបាយ នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈមនសិការ គុណធម៌ និងសីលធម៌ សម្រាប់បុគ្គលិក-និយោជិត និយោជក និងមន្រ្តីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើយ៉ាងណាធានាបានថា «បុគ្គលិកម្នាក់ ជំនាញមួយ» ជាពិសេសការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ានព្រមទាំងលើកកម្ពស់សុខុមាលភាព មន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាបន្ន ។…
-
ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃប្រាក់៥០លានដុល្លារ
ភ្នំពេញ៖ នាគារជាតិនៃកម្ពុជាបានប្រកាសដាក់ដេញថ្លៃប្រាក់៥០លានដុល្លារ ចំនួនបួនលើកនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ដែលការប្រកាសនេះត្រូវបាន អ្នកជំនាញក្នុងវិស័យធនាគារលើកឡើងថា ជាវិធានការដ៏សំខាន់និងទាន់ពេលវេលាក្នុងការរក្សាស្ថិរភាពប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៤ ខែកញ្ញា ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ឱ្យត្រៀមលក្ខណៈចូលរួមដេញថ្លៃប្រាក់ដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់ដោយធនាគារជាតិ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ «ធនាគារជាតិនែកម្ពុជាបានកំណត់ការដេញថ្លៃនោះចំនួន៤លើកក្នុងខែនេះ គឺលើកទី១ នៅថ្ងៃទី៦ ចំនួន១០លានដុល្លារអាមេរិក។ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ចំនួន១៥លានដុល្លារអាមេរិក, លើកទី៣ នាថ្ងៃទី១៣ ចំនួន១០ដុល្លារអាមេរិក និងលើកទី៤ប្រព្រឹត្តទៅនាថ្ងៃទី១៥ ចំនួន១៥លានដុល្លារអាមេរិក»។ ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី យល់ឃើញថា វិធានការរបស់ធនាគារជាតិ ដែលបានប្រកាសដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពប្រាក់រៀលនេះ មិនមែនធ្វើឡើងជាលើកទី១ទេ គឺបានធ្វើតាំងពីអំឡុងទស្សវត្ស៩០មកម្ល៉េះ ដែលជានេះជាវិធានការដ៏ត្រឹមត្រូវមួយ។ លោកបានពន្យល់បែបនេះថា ៖ «ខ្ញុំនៅចាំបានថា ក្នុងឆ្នាំ២០២១ ធនាគារអេស៊ីលីដាបានចូលរួមដេញថ្លៃជាង១០លើក តែឆ្នាំ២០២២ មិនបានចូលរួមដោយសារប្រាក់រៀលយើងមានស្ថិរភាពល្អហើយ ហើយឆ្នាំ២០២៣នេះ ទើបតែចាប់ផ្តើមធ្វើក្នុងខែនេះ ដែលនេះគឺវិធានការរបស់ធនាគារជាតិក្នុងការរក្សាថ្លៃនិងស្ថិរភាពប្រាក់រៀលខ្មែរយើងហើយ»។ ចំណែក លោក ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ…
-
ក្រសួងសង្គមកិច្ច៖ មូលនិធិជនពិការ បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម និងតាមបែបវេជ្ជសាស្ត្រនៅតាមសហគមន៍នានា សរុប ជិត ១៨ម៉ឺននាក់
(ភ្នំពេញ)៖ មូលនិធិជនពិការ មានតួនាទី និងភារកិច្ចផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីផ្សេងៗ ដែលជួយដល់ជនមានពិការភាព និងគាំទ្រដល់ស្ថាប័នគ្រឹះស្ថាននានា ដែលផ្ដល់សេវាកម្មដល់ជនមានពិការភាព ។ បច្ចុប្បន្ន មូលនិធិជនពិការ បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម និងតាមបែបវេជ្ជសាស្ត្រ នៅតាមសហគមន៍នានា សរុបជិត ១៨ម៉ឺននាក់ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជនពិការ នៅទីស្តីការក្រសួង។ មូលនិធិជនពិការ មានតួនាទី និងភារកិច្ចផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីផ្សេងៗ ដែលជួយដល់ជនមានពិការភាព និងគាំទ្រដល់ស្ថាប័នគ្រឹះស្ថាននានា ដែលផ្ដល់សេវាកម្មដល់ជនមានពិការភាពដូចជាផ្នែកសុខាភិបាល ស្ដារលទ្ធភាពពលកម្ម អប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងរកការងារឲ្យធ្វើ លើកកម្ពស់និងបង្កើនសុខមាលភាពរបស់ជនមានពិការភាព ជាពិសេស៖ ១. ជនមានពិការភាពក្រីក្រ និងយោធិនមានពិការភាព ដែលមិនបានទទួលសេវាស្ដារលទ្ធភាពពលកម្ម ២. គ្រួសារជនមានពិការភាព និងយោធិនមា នពិការភាព ដែលពឹងផ្អែកលើជនមានពិការភាពក្នុងជីវភាពរស់នៅ ៣. ជនមានពិការភាពក្រីក្រ និងយោធិនមានពិការភាព ដែលទទួលបានសេវាស្តារលទ្ធភាពពលកម្ម…
-
ដើមឈើចំនួន ២៥០០ដើម ត្រូវបានដាំដោយជោគជ័យ ដើម្បីអបអរសាទរគម្រប់ខួប ១០ឆ្នាំនៃគម្រោង «តោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant» នៅសហគមន៍នេសាទត្រពាំងសង្កែ
(ភ្នំពេញ)៖ “Let’s Plant” ៖ មួយទសវត្សរ៍ នៃឧត្តមភាពបរិស្ថាន កំណើនសេដ្ឋកិច្ច និងការពង្រឹងសហគមន៍ ។ ថ្មីៗនេះ សភាយុវពាណិជ្ជករអន្តរជាតិសាខាចតុមុខបានសម្រេចនូវគម្រោង «តោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant 2023» គម្រប់ខួបទី ១០ឆ្នាំ ដែលជាសមិទ្ធិផលបានដាំដើមកោងកាងចំនួន ២៥០០ដើមនៅសហគមន៍នេសាទ ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលបានផ្ដល់ជាចំណូលជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ននៅសហគមន៍នោះ ស្របទៅតាមគោលដៅអភិវឌ្ឍន៍ លេខ ៨ ៖ “ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច” ឬ SDG 8 “Decent Work and Economic Growth”ហើយរួមគ្នា យើងមានបំណងបង្កើតអនាគតបៃតង និងនិរន្តរភាពបន្ថែមទៀតសម្រាប់មនុស្សជំនាន់ក្រោយជាមួយនឹងគំនិតផ្តួចផ្តើមដាំដើមឈើ ជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងសហគមន៍ ។ ការធ្វើដំណើរតាមទូកទៅដាំដើមកោងកាង ទោះបីជាមានឧបសគ្គ ដោយផ្ទៃទឹកបានឡើងរាងខ្ពស់ជាងធម្មតាបន្តិចក៏ដោយ ប៉ុន្តែយើងបានសង្កេតឃើញថា អ្នកចូលរួម និងក្រុមការងារនៃគម្រោង«តោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញនិងលើកទឹកចិត្តវិស័យឯកជនប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា យើងគួរជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួម និងសហការពីវិស័យឯកជនឱ្យបានច្រើនលើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង តាមរយៈការចុះអនុស្សរណ:យោគយល់គ្នា និងកំណត់ស្តង់ដារមានគុណភាពស្តង់ដារបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។ ប្រសាសន៍ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ កាលពីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់ជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុងនិងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និងអត្ថប្រយោជន៍នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។ លើសពីនេះ អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភណ័ភាព សុខមាលភាព និងការរៀបចំក្រុងទាំងមូលដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កំរិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិសនៃការរៀបចំនគរដែនដីប្រកបដោយចីរភាព៕ ប្រភព ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់
-
លោកជំទាវ ចម និម្មល រំលេចទស្សនល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អាស៊ាន
(ឥណ្ឌូនេស៊ី)៖ នៅក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គ នៃក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានរំលេចនូវទស្សនល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍ រវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។ សម្រាប់ដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងការបង្កើតទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿនទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគតដូចជា ការរីករាលដាលនៃជំងឺសកល ការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាដើម។ ការលើកឡើង របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាស ចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាតិនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់ក៏ដូចជាចែករំលែកនូវទស្សនល្អៗ លើវឌ្ឍនភាពសេដ្ឋកិច្ចសាកល និងដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។ លោកជំទាវ…
-
កិច្ចជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តំណាងភាគីកម្មករលើកឡើង តួលេខចំនួន ២១៥ដុល្លារ ខណៈតំណាងភាគី និយោជកលើកឡើង នូវតួលេខចំនួន ២០១ដុល្លារ
(ភ្នំពេញ)៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសមួយក្រោយកិច្ចជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានាថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៣នេះឱ្យដឹងថាក្នុងកិច្ចប្រជុំលើកទី៣នេះខាង តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខចំនួន ២១៥ ដុល្លារអាមេរិក និងខណៈខាងតំណាងភាគីនិយោជក (ថៅកែ)វិញបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាមេរិក ។ គួរបញ្ជាក់ថា ក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩០០នាទីព្រឹក ដល់ម៉ោង ១៣:៣០នាទីរសៀលនេះ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ នៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំទ្វេភាគីចំនួន ២លើកផ្សេងគ្នា និងកិច្ចប្រជុំត្រីភាគីចំនួន ១លើក ភាគីទាំងពីរបានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង ភាពចាស់ទុំអំពីសំណើរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំទាំង ៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្រប សម្រួល និងផ្ដល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគី និយោជកមានចម្ងល់ផងដែរ ។ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្នុងអង្គប្រជុំពុំទាន់បានសម្រេចលទ្ធផលតួលេខរួមនៅឡើយទេ ហើយបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា…
-
មន្រ្តីពាណិជ្ជកម្ពុជា ប្រកាសស្វាគមន៍ក្រុមហ៊ុនអាមេរិកដែលមានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនអាមេរិកទាំងក្នុងតំបន់និងនៅអាមេរិក ដែលមានបំណងសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ខណៈតាមរយៈកិច្ចសហប្រតិបត្តិការល្អទ្វេភាគីនិងជំនួយនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើឱ្យទំនាក់ទំនងទាំងពីរឈានទៅមុខមួយកម្រិតទៀត។ ឯកឧត្តមបានលើកឡើងបែបនេះនាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Michael Burnett លេខាទី១ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៃការិយាល័យត្រួតពិនិត្យនិងនាំចេញប្រចាំតំបន់ នៃក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ប្រភពក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្នុងជំនួបនោះដែរឯកឧត្តម រដ្ឋ សារ៉ាវុធ បានលើកឡើង អំពីកំណែទម្រង់នៃកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗ ក្នុងនាមក្រសួងពាណិជ្ជកម្មជាសេនាធិការនៃរដ្ឋាភិបាលកម្ពុជា ព្រមទាំងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមិទ្ធិផលធំៗដែលសម្រេចបានរបស់ប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានេះលោកបានថ្លែងថា៖«សូមអំណរគុណ លោក Michael Burnett សម្រាប់ការផ្តល់ព័ត៌មានអំពីគម្រោងជំនួយបច្ចេកទេសនានាលើវិស័យអាទិភាពរបស់សហរដ្ឋអាមេរិកដល់កម្ពុជា និងខ្ញុំសូមសម្តែងនូវការគាំទ្រ និងរីករាយស្វាគមន៍ជូនដល់ក្រុមហ៊ុនអាមេរិកទាំងនៅក្នុងតំបន់ និងមកពីសហរដ្ឋអាមេរិក ដែលបានស្វែងយល់អំពីឱកាស និងសក្តានុពលរបស់កម្ពុជា»។ជាមួយគ្នានេះផងដែរ លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន។ នាឱកាសនោះដែរ លោក Michael Burnett បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចក្រុមការងារនាពលេនេះ បាន កត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងប្រទេសទាំងពីរ ដើមី្បអាចទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា។ ជាពិសេស តាមរយៈការអនុវត្តគម្រោងជំនួយសម្រាប់ការរៀបចំច្បាប់ និងបទប្បញ្ញតិថ្មីៗ…
-
ក្លឹបហាត់ប្រាណ THE PLACE ប្រារព្ធខួប ១៣ឆ្នាំ ជាមួយការប្តេជ្ញាផ្តល់ភាពងាយស្រួលដល់ភ្ញៀវ
ភ្នំពេញ៖ THE PLACE (Fitness Center) ជាក្លឹបហាត់ប្រាណមួយមានលក្ខណៈធំទំនើបទាន់សម័យលំដាប់ Premium Club នៅកម្ពុជា ដែលផ្តោតសំខាន់លើការបម្រើសេវាកម្មល្អ និងការថែទាំបរិស្ថានទីតាំងហាត់ប្រាណស្អាត និងមានសុវត្ថិភាព។ គិតមកទល់ពេលនេះ THE PLACE មាន ៣សាខា រួមមានសាខាខណ្ឌបឹងកេងកង, ខណ្ឌទួលគោក និងនៅក្នុងផ្សារទំនើបអ៊ីអន ១ ជាន់ទី ៤។ អ្នកគ្រប់គ្រងទូទៅក្លឹបហាត់ប្រាណ THE PLACE បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួប ១៣ឆ្នាំរបស់ក្លឹបហាត់ប្រាណ THE PLACE សាខាបឹងកេងកង ចាប់តាំងពីបើកដំណើរការកាលពីឆ្នាំ២០១០ ស្ថិតក្រោមទុនវិនិយោគរបស់វិនិយោគិនខ្មែរទាំងស្រុង។ អ្នកគ្រប់គ្រងទូទៅបន្តថា THE PLACE សាខាបឹងកេងកង មានបុគ្គលិកបម្រើសេវាកម្មជូនដល់ភ្ញៀវមានចំនួន ៤០នាក់ ក្នុងនោះក៏មានគ្រូបង្វឹកផ្ទាល់ដល់ភ្ញៀវ ជាមួយនឹងឧបករណ៍ Technogym ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការទទួលស្គាល់មកពីប្រទេសអ៊ីតាលី។ ជាងនេះទៅទៀត THE PLACE ក៏មានការហាត់ប្រាណជាក្រុមផងដែរ ជាមួយមិត្តភក្តិ និងសមាជិកក្លឹប ដើម្បីហាត់ធាក់កង់ (RPM) (Bodypump)…
-
រដ្ឋមន្ត្រីក្រសួកសិកម្ម៖ ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ចំពោះវិស័យកសិកម្ម ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ។ ទាក់ទងនឹងការងារនេះ ក្រសួងត្រូវការការសហការពីវិស័យឯកជន ដោយក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ…