-
មូលនិធិកូកា-កូឡាសហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជា
ទីក្រុងស៊ីដនី៖ មូលនិធិ កូកា-កូឡា ប្រកាសគាំទ្រយុទ្ធនាការ “Change Make Her” ដែលជាភាពជាដៃគូរយៈពេល៥ឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកផ្ដល់កម្ចីខ្នាតតូច។ ការគាំទ្រនេះ គឺដើម្បីជួយសហគ្រិននៅជុំវិញពិភពលោក ដែលពិបាកស្វែងរកសេវាហិរញ្ញវត្ថុ ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានសេវានេះ។ ការប្រកាសនេះធ្វើឡើងនៅឯកិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាការខិតខំមួយទៀតបន្ថែមពីលើការគាំទ្ររបស់ក្រុមហ៊ុនជាយូរមកហើយ សម្រាប់ការប្រកួត FIFA Women’s World CupTM។ លោកស្រី Saadia Madsbjerg ប្រធានមូលនិធិ កូកា-កូឡា បាននិយាយថា យើងរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើងជាមួយ Kiva។ តាមរយៈការចូលរួមជាមួយអ្នកផ្តល់ប្រាក់កម្ចី និងដៃគូដែលមានទស្សនៈដូចគ្នាមកពីជុំវិញពិភពលោក កម្មវិធី Change Make Her នឹងអនុញ្ញាតឱ្យយើងផ្តល់ប្រាក់កម្ចីម្ដងហើយម្ដងទៀត ទន្ទឹមគ្នានឹងអ្នកផ្ដល់កម្ចីរាប់ពាន់ស្ថាប័នផ្សេងទៀត។ ការសហការណ៍នេះគឺជាភាពជាដៃគូដែលផ្អែកលើជំនឿដូចគ្នាមួយ ដែលជឿថា លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ មានឥទ្ធិពលជួយលើកកម្ពស់សហគមន៍បាន។ យើងសង្ឃឹមថា…
-
យុវជន ១៥១នាក់ ក្នុងចំណោម ៣៤៥នាក់ បានសម្ភាសន៍ជាប់ ក្នុងវេទិកាការងារ
ភ្នំពេញ៖ ក្នុងចំណោមយុវជនអ្នកស្វែងរកការងារធ្វើចំនួន៣៤៥ នាក់ដែលបានចូលរួមដាក់ពាក្យស្វែងរកការងារ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ក្នុងនេះមានយុវជនអ្នកសម្ភាសន៍ជាប់បឋមចំនួន ១៥១នាក់។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងាររបស់ NEA សហការជាមួយនឹង សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់ឱកាសការងារសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារ កាលពីថ្ងៃម្សិលម៉ិញ។ កញ្ញា ជាវ មួយគីម មកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ជំនាញវិស្វកម្មអគ្គីសនី ដែលបានសម្ភាសជាប់បឋមនៅក្រុមហ៊ុន DDD មើលឃើញថា វេទិកាការងារនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ឲ្យបានជួបជាមួយនឹងនិយោជក។ មួយគីម បន្ថែមថា កន្លងមកខ្លួនមិនដែលដឹងថា NEA មានរៀបចំវេទិកាដូចនេះទេ ពេលដែល«ខ្ញុំចង់រកការងារធ្វើ ខ្ញុំតែងតែមើលលើវេបសាយផ្សេង ហើយក៏ដាក់ពាក្យទៀតសោតក៏មានក៏មានការរង់ចាំយូរដែរ ទំរាំតែគេតែហៅទៅសម្ភាសន៍ ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសដែរ។ កញ្ញា ពិតជាអរគុណណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ហើយកញ្ញាពិតជារំភើបណាស់ក្រោយទទួលបានដំណឹងថាជាប់ការងារនៅក្រុមហ៊ុន DDD។ ក្រសួងការងារបានបញ្ជាក់ថា សម្រាប់យុវជន សិស្ស-និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ…
-
ឯកឧត្តម ឌិត ទីណា បន្តជំរុញគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ ដោយ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ត្រីរាជការក្រោមឱវាទ នាទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការអបអរសាទររដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ និងបានចាប់ផ្តើមពិភាក្សា ជំរុញគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចំណុចយុទ្ធសាស្ត្រចំនួន២ ដែលទាក់ទងនឹងវិស័យកសិកម្ម គឺការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ប្រការចាំបាច់គឺត្រូវក្តាប់ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់តាមជំហាននៃគោលនយោបាយ ដោយក្នុងនោះឆ្នាំ២០២៧ ត្រូវមានភាពម្ចាស់ការនិងលទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃនៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ត្រូវមានយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច…
-
អ្នកស្រីយ៉ារីបន្តការងារធ្វើកន្ទេលអញ្ចូតនៅផ្ទះចេះតពីជីដូនដើម្បីបន្ថែមចំណូលក្នុងគ្រួសារ
(ព្រៃវែង)៖ ប្រជាពលរដ្ឋជាច្រើនតែងតែមានជំរើស និងមុខរបរផ្សេងៗគ្នា ក្រៅពីការធ្វើស្រែចំការ ហើយបើនិយាយអំពីចំណូលដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ យើងត្រូវគិតអំពីជំនាញចំណេះដែលខ្លួនមានពីគ្រួសារ និងការហាត់រៀនចេះតពីគ្នា ឈានទៅដល់ការធ្វើកិច្ចការងារទាំងអស់នេះ។ អ្នកស្រី ឆូយ យ៉ារី មានវ័យ៥០ ដែលមានគ្រួសារនិងកូនចំនួន៣នាក់ មានទីលំនៅបច្ចុប្បន្នក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានងាកមកឆ្លៀតប្រកបរបរបន្ថែមនៅក្នុងគ្រួសារ ធ្វើកន្ទេលកន្ទេលអញ្ចូត បន្ថែមពីលើការធ្វើស្រែដែលបានចេះតពីជីដូនជីតាមក។ អ្នកស្រីបន្តថា បន្ទាប់ពីបញ្ចប់ការធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសគេ និងចង់រស់នៅជុំកូនចៅផងនោះ នៅរយៈពេល ៦ឆ្នាំចុងក្រោយនេះអ្នកស្រីនិងស្វាមី បានឆ្លៀតងាកមកប្រកបរបរធ្វើកន្ទេលអញ្ចូតលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីគូសបញ្ជាក់ដែរថា បើធ្វើម្នាក់ឯងកន្ទេល១អាចចំណាល ចាប់ពី៥ទៅ៧ថ្ងៃ ទៅតាមការងារជាក់ស្តែង ផ្សេងៗទៀតនៅក្នុងគ្រួសារ។ កន្ទេលអញ្ចូតរបស់អ្នកស្រី យ៉ារី ភាគច្រើនត្បាញរួចអ្នកក្នុងភូមិ និងអ្នកភូមិជិតខាងមទទួលទិញយកទៅប្រើអស់។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អស្សរាឱ្យដឹងថា ក្នុងមួយខែអាចត្បាញកន្ទេលអញ្ចូតតែម្នាក់ឯង នៅក្នុងចន្លោះពី៥ទៅ៧កន្ទេល ដែលក្នុងមួយកន្ទេលអាចលក់បានចន្លោះពី៥ទៅ៦ម៉ឺនរៀលនិងលើសពីនេះអាស្រ័យទៅលើទំហំកន្ទេលដែលភ្ញៀកម្មង់។ ជារៀងរាល់ថ្ងៃ អ្នកស្រី យ៉ារី ការធ្វើកន្ទេលកញ្ចូត ទាំងនេះត្រូវការវត្ថុធាតុដើម អញ្ចូតសំរាប់ធ្វើវា ដោយទៅទិញដើមទាំងអស់ពីអ្នកលក់បោះដំពីខេត្តស្វាយរៀងមក។ មុននឹងចាប់ផ្ដើមធ្វើកន្ទេល លោក យ៉ាត ណេត គ្រួសាររបស់អ្នកស្រី យ៉ារី ត្រូវងើបពីព្រឹកម៉ោងចន្លោះ៤ព្រឹកដើម្បីយកទៅ ហាលជាមួយទឹកសន្សើម…
-
ទូតអាមេរិក៖ វិនិយោគិនអាមេរិក ចង់ឱ្យកម្ពុជាកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីជំរុញការប្រកួតប្រជែងឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ផាទ្រិក មូផៃ( W. Patrick Murphy) បានលើកឡើងថា កន្លងទៅមានក្រុមហ៊ុនអាមេរិកកាន់តែច្រើន ដែលបានចូលមកបោះទុនវិនិយោគនៅកម្ពុជា ប៉ុន្តែអ្វីពួកគេចង់ឃើញមានការកែលម្អបរិយាកាសវិនិយោគតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកពាក់ព័ន្ធបន្ថែមទៀត ដើម្បីជំរុញឱ្យអាជីវកម្មរបស់ពួកគេមានការប្រកួតប្រជែងកាន់តែល្អប្រសើរ។ លោក Murphy បានថ្លែងប្រាប់បែបនេះនាសន្និសីទជាមួយអ្នកសារព័ត៌មានមួយបន្ទាប់ពីលោកបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ លោកបាននិយាយថា៖«ជារឿយៗ ខ្ញុំតែងតែឮពីពលរដ្ឋកម្ពុជាថា ពួកគេចង់ឃើញក្រុមហ៊ុនរបស់អាមេរិកមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ដូចជាក្រុមហ៊ុនផលិតទំនិញ ឬសេវាកម្ម ឬការវិនិយោគផ្សេងទៀតជាដើម»។ លោកបានបន្ថែមថា អ្វីដែលលោកនិងអ្នកវិនិយោគអាមេរិកចង់បានបន្ថែមនោះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ដែលអាចធ្វើឱ្យផលិតផល ឬសេវាកម្ម របស់ពួកគេអាចដឹកជញ្ជូនបានងាយស្រួល និងទាន់ពេលវេលា ដោយក្នុងនោះរួមបញ្ចូលទាំងផ្លូវថ្នល់ ស្ពាន និងកំពង់ផែ។ លោកបញ្ជាក់ថា៖ «ជាការពិតណាស់ តម្លៃនៃកម្លាំងពលកម្មមានការប្រកួតប្រជែងខ្លាំងហើយនៅកម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហាលរបចែមនោះគឺ ពីខាងអ្នកវិនិយោគ ានោះគឺ តម្លៃអគ្គិសនី នៅខ្ពស់ណាស់នៅឡើយ។ ក្រុមហ៊ុន ក៏មើលទៅលើបញ្ហាច្បាប់ និងចង់បានតុលាការឯករាជ្យដែលអាចការពារការវិនិយោគនៅក្នុងព្រះរាជាណាចក្រផងដែរ។ ដូច្នេះមានការទាមទារនៅពេលមានវិវាទកើតឡើង ហើយត្រូវតាមដាន»។ លោក Murphy បានបន្ថែមថា វិនិយោគិនអាមេរិក…
-
ក្រសួងកសិកម្ម គាំទ្រដល់កសិករឱ្យមានការពង្រីកដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះ នៅកម្ពុជា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានឱ្យដឹងថា ដោយសារតែ កំណើននៃការទទួលទានកាហ្វេនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបក្រសួងកសិកម្ម បាននិងកំពុងឱ្យមានការពង្រីកដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះនៅកម្ពុជា។ជាការកត់សម្គាល់បច្ចុប្បន្នការដាំដុះកាហ្វេប្រភេទរ៉ូប៊ូស្តានេះ នៅមានតិចតួចនៅឡើយ។ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា នៅកម្ពុជា កាហ្វេរ៉ូប៊ូស្តា នៅមានចំនួនតិចតួចនៅឡើយទេ ខណៈដែលកាហ្វេប្រភេទនេះ ស័ក្តិសមនឹងសណ្ឋានដីនៅខេត្តមណ្ឌលគិរីបំផុត ដោយសារតែជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ច្រើនដែលធ្វើឱ្យវាលូតលាស់បានល្អ។ លោកបានបន្ថែមថា សព្វថ្ងៃនេះ ខេត្តមណ្ឌលគិរី មានដាំដុះកាហ្វេច្រើនគួរសម តែនៅតិចជាងតម្រូវការដែលមាននាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកម្ពុជាត្រូវនាំចូលកាហ្វេបន្ថែមពីក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា ៖ «បច្ចុប្បន្នកាហ្វេ កំពុងតែលក់បានតម្លៃខ្ពស់នៅលើទីផ្សារ ហើយក្រសួងកំពុងពិនិត្យមើលថា តើមានកសិករណាខ្លះដែលចាប់អារម្មណ៍ចង់ពង្រីការដាំដុះកាហ្វេនេះ ដើម្បីជួយលើការងារមួយចំនួន ក្នុងការរុញឱ្យគាត់ទទួលបានផលចំណេញកាន់តែច្រើនពីការដាំដុះកាហ្វេ»។ ក្រសួងមិនទាន់មានតួលេខច្បាស់លាស់ ពីការដាំដុះកាហ្វេនេះនៅឡើយ ដែលតាមការប៉ាន់ស្មាន ផ្ទៃដីដាំដុះកាហ្វេនៅមណ្ឌលគិរីមានត្រឹមខ្ទង់រយហិកតាប៉ុណ្ណោះ ដែលការដាំដុះរួមមាន កាហ្វេអារ៉ាប៊ីកា មានតិចតួច និងកាហ្វេរ៉ូប៊ូស្តា មានច្រើន។ ចំពោះ មូលហេតុដែលក្រសួងកសិកម្មចង់ជំរុញឱ្យមានការពង្រីកការដាំដុះការហ្វេរ៉ូប៊ូស្តា ជាជាងដាំកាហ្វេអារ៉ាប៊ីកាវិញ…
-
ដំណឹងដ៏រីករាយ! កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋបាលជលផល សូមប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។ សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត ទី ៦ ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហានេះ៕ ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
-
សោម ជាអាហារអ្នកស្រុកចូលចិត្តដើរកាប់តាមព្រៃមកបរិភោគដែលមានរស់ជាតិឆ្ងាញ់ពិសារ
ភ្នំពេញ៖ សោមជារុក្ខជាតិនៅក្នុងអម្បូរជាមួយផ្តៅ មានកម្ពស់ប្រមាណ ៧-១០ម៉ែត្រ ព្រមទាំងមានអង្កត់ផ្ចិត ៤-៥សង់ទីម៉ែត្រ ហើយច្រើនដុះជិតប្រភពទឹកដូចជា៖ ជាប់ស្ទឹង អូរ តាមតំបន់ព្រៃភ្នំ។ ដើមសម្បូរបន្លាធំវែង ដែលនៅខ្នងធាង ឯស្លឹកវិញមើលទៅស្រដៀងស្លឹកដូង ។ សោម ឬ អ្នកស្រុកហៅថា ចុងសោមជារុក្ខជាតិត្រូវបានពលរដ្ឋខ្មែរចេះកែច្នៃមកធ្វើម្ហួបអាហារបរិភោគ និងខ្លះទៀតគេបានកែច្នៃមកធ្វើជាសម្ភារប្រើប្រាស់ទៀតផង ។ ទាក់ទិនក្នុងរឿងនេះលោក ប្រាក់ សុផាត រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារដែលបាន មកកាប់សោមនៅលើកំពូលភ្នំត្បែងបានប្រាប់ឱ្យដឹងថា៖លោកតែងនាំកូនមករកកាប់សោមនេះទៅធ្វើម្ហូបនៅពេលណាដែលគ្រួសាររបស់លោកចង់បរិភោគ។សម្លដែលលោកតែងយកស្នូល សោមមកបរិភោគនោះគឺធ្វើសម្ល កកូរ សម្លប្រហើរ ធ្វើអន្លក់ និងធ្វើជាបន្លែផ្សេងៗទៀតដែលមានរស់ជាតិឆ្ងាញ់គួរជាគាប់ចិត្ត។សម្រាប់បណ្តូលសោមដែលគេយកមកស្លជាមួយសម្លកកូរវិញមានរស់ជាតិឆ្ងាញ់ជាងគេបំផុត។ បុរសវ័យ ៥៩ឆ្នាំជាអ្នកស្រុកតែងតែដើររកសោមទុកសម្រាប់បរិភោគតាំងតែពីវ័យក្មេងដល់ចាស់រូបនេះបានប្រាប់ដែរថា៖ជាធម្មតាសោមតែងដុះតាមមាត់អូរ។ទោះវាមានបន្លាពិបាកក្នុងការកាប់បន្តិចក្តីតែនៅពេលយកទៅធ្វើម្ហូបមានរស់ជាតិឆ្ងាញ់ពិសារធ្វើឱ្យអ្នកស្រុកតែងតែនឹកចង់បរិភោគវាជាញឹកញាប់។ គួរបញ្ជាក់ថាបើយោងតាមឯកសារស្រាវជ្រាវវិញបានឱ្យដឹងថាគេអាចប្រើសោមជាប្រយោជន៍ច្រើនយ៉ាង ដូចជាច្រៀកដើមចាស់យកមកចាក់សង្រែក,ចងកណ្តាប់ចង្អេរ ល្អី កញ្ជើ ធ្វើដងកណ្តបស្លឹកឃុនមាប្រក់ផ្ទះ ឬធ្វើសង្ហារិមខ្លះដូចជាផ្តៅផ្សេងៗទៀតផង។ ក្រៅពីដើម ស្លឹកក៏មានប្រយោជន៍ដែរ គឺគេកាត់យកទាំងធាង ហើយតម្រៀបគ្នា ដោយយកចម្រៀកដើមរបស់វាមកក្រងដើម្បីប្រក់ផ្ទះដ៏សក្តិសម ។ក្នុងការយកមកធ្វើម្ហូបនេះគេសកសម្បកក្រៅចោលទាំងអស់ ហើយយកតែបណ្តូលខ្ចីខាងក្នុង ។ សម្រាប់ បណ្តូលខ្ចីៗរបស់វានេះដែរអាចយកមកបុកជាមួយអំបិលលាយម្ទេសនិងល្ង ហូប, ស្រុះឬដុត ប្រើជាអន្លក់ជ្រលក់ប្រហុកឬទឹកគ្រឿង ឬទុកជ្រក់ក្រៅឆ្នាំង។…
-
បុរសម្នាក់នៅខេត្តកំពង់ចាមកែច្នៃចេកទៅជាស្ករ និងស្រាដាក់លក់ក្នុងផ្សារទំនើបនិងអាចនាំទៅក្រៅប្រទេស
កំពង់ចាម៖ ចេក គឺជាដំណាំមួយប្រភេទដ៏ពេញនិយម និងជាតម្រូវការសម្រាប់មនុស្សគ្រប់រូបទាំងនៅកម្ពុជា និងបរទេស។ ផ្លែចេកតែងត្រូវបានពលរដ្ឋខ្មែរ យកទៅកែច្នៃជាបង្អែម និងអាហារជាច្រើនប្រភេទទៅតាមតម្រូវការ និងចំណង់ចំណូលចិត្ត។ ប្រើប្រាស់អត្ថប្រយោជន៍នៃផ្លែចេក បុរសម្នាក់នៅឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម បានកែច្នៃចេក ទៅជាផលិតផលស្ករចេកដែលអាចនាំចេញទៅបរទេស និងស្រាចេកដែលអាចដាក់លក់ក្នុងផ្សារទំនើបធំៗទូទាំងប្រទេសផងដែរ។ លោក លឹម ផារ៉ា នាយកប្រតិបត្តិសហគ្រាសគំនិតថ្មីដែលកែច្នៃចេកទៅជាស្ករ និងស្រា បានប្រាប់ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកឈានដល់ការបង្កើតសហគ្រាសនេះឡើង ដោយសារបញ្ហាកកស្ទះកសិផលចេកខ្មែរ ទើបលោកស្វែងរកគំនិតក្នុងការកែច្នៃកសិផលទាំងនោះ។ ម្យ៉ាងគឺដោយសារតែលោកផ្ទាល់ និងគ្រួសារមានបទពិសោធន៍ច្រើនជាមួយនឹងកសិផលប្រភេទនេះ ដ្បិតនៅឃុំតាអុង ស្រុកចម្ការលើជាតំបន់ដែលដាំដុះចេកច្រើន។ សហគ្រាសមួយនេះបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣ ដោយដើមឡើយ គឺមានការកែច្នៃត្រឹមតែផលិតផលស្ករចេកប៉ុណ្ណោះ។ លុះដល់ឆ្នាំ ២០១៥ ដោយហេតុថាបន្ទាប់ពីគាបយកទឹកចេកដើម្បីផលិតស្ករចេករួច កាករបស់វាគឺត្រូវចោល ដូចនេះហើយទើបម្ចាស់សហគ្រាសរូបនេះយកសាច់ចេកទាំងនោះបន្តកែច្នៃទៅជាស្រាដែលមានគុណភាពមួយមុខថែមទៀត។ ទាក់ទិនទៅនឹង ការកែច្នៃស្ករចេក លោក លឹម ផារ៉ា បានឱ្យដឹងថា មានផលវិបាកខ្លាំងនៅគ្រាដំបូង ពោលទាំងការផលិតម៉ាស៊ីនដើម្បីកែច្នៃ ហើយវាក៏ទាមទារពេលក្នុងការស្រាវជ្រាវយូរដោយហេតុថាពុំមានប្រទេសផ្សេងផលិតផលិតផលប្រភេទនេះឡើយ។ ការស្រាវជ្រាវ និងផលិតម៉ាស៊ីន បានចាយពេលអស់រយៈប្រមាណពីរឆ្នាំទើបអាចចាប់ផ្ដើមដំណើរការកែច្នៃបាន ។ លោក លឹម ផារ៉ា បានរៀបរាប់ឱ្យដឹងថា…
-
ស្ពាយឥវ៉ាន់ឡើងភ្នំត្បែង ជាសេវាលើវិស័យ ទេសចរណ៍ ជួយរកចំណូលដល់ប្រជាសហគមន៍
(ខេត្តព្រះវិហារ)៖ បើទោះបីជាមុខរបរមួយនេះ ហត់នឿយពិតមែន តែប្រជាសហគមន៍ដែលកំពុងរស់នៅលើជើងភ្នំ និងតំបន់ក្បែរកន្លែងនោះបានកំពុងសប្បាយចិត្តជាមួយនឹងសេវាដឹកជញ្ជូនស្ពាយឥវ៉ាន់របស់ភ្ញៀវទេសចរណ៍ទៅកាន់លើភ្នំត្បែងក្នុងទឹកដីខេត្តព្រះវិហារ។ មានមនុស្សចាស់ក្មេងមិនតិចជាង ២០នាក់ឡើយបាននាំគ្នាជ្រើសរើសមុខរបរជួយស្ពាយឥវ៉ាន់របស់ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំត្បែងដែលអ្នកទេសចរខ្លះមិនអាចរែកពន់ចំណីចំណុក និងសម្ភារប្រើប្រាស់ផ្សេងៗឆ្លងកាត់ផ្លូវចោទខ្ពស់ទាប ដ៏វែងឆ្ងាយទៅកាន់ទីកន្លែងកម្សាន្ត។ ក្នុងរយៈជណ្តើឡើងទៅលើកំពូលភ្នំប្រវែង ១១០០ម៉ែត្រ និងការដើរដោយថ្មើរជើងលើដីរាបខ្លះ និងចុះឡើងចំណោទខ្លះប្រវែង ៥គីឡូម៉ែត្រទៀត ពិតជារឿងមិនងាយស្រួលសោះឡើយ ។ លោក ជឿន វុត្តា បានឱ្យដឹងថាក្នុងរយៈពេលមួយខែលោកអាចរកប្រាក់ចំណូលពីការស្ពាយសម្ភារជូនភ្ញៀវទេសចរ ប្រមាណ ១លានរៀល។ ក្នុងការស្ពាយឥវ៉ាន់នេះដែរមានទម្ងន់ចាប់ពី ២៥ទៅ ៣០គីឡូក្រាម។ ថ្ងៃខ្លះភ្ញៀវច្រើនលោកអាចធ្វើដំណើរស្ពាយសម្ភារជូនភ្ញៀវ ២ជើងក៏មានដែរឥតមានបញ្ហាទេ ។ លោក យឹមរ៉ន វ័យ ៣១ឆ្នាំ ដែលទើបចូលប្រឡូកស្ពាយសម្ភារជូនដល់ភ្ញៀវទេសចរបានឱ្យដឹងថា៖ការស្ពាយឥវ៉ាន់ឡើងភ្នំនេះវាមិនមែនជារឿងលំបាកសម្រាប់រូបលោក និងក៏ដូចជាប្រជាសហគមន៍ដទៃឡើយពីព្រោះថាពួកគាត់តែងឡើងចុះលើភ្នំនេះក្លាយជាទម្លាប់ទៅហើយ។ប្រជាសហគមន៍តែងសប្បាយរីករាយជាមួយនឹងការងារនេះពីព្រោះថាវាបានផ្តល់នូវប្រាក់ចំណូល។ពួកគាត់តែងចេញទៅបម្រើសសេវានេះនៅពេលភ្ញៀវទេសចរត្រូវការ។លោក ថន វើន បានប្រាប់ឱ្យដឹងថាលោកតែងស្ពាយសម្ភារជូនដល់ភ្ញៀវទេសចរណ៍ដែលមានរយៈចម្ងាយ៦គីឡូម៉ែត្រឡើងលើភ្នំត្បែងតម្លៃមួយជើង ៤ម៉ឺនរៀល និងមានទម្ងន់ជាទូទៅ ២៥គីឡូក្រាម ។ ដោយឡែក លោក យឺន វាសនា ដែលជានិស្សិតឆ្នាំទី១ផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា លោកតែងឆ្លៀតពេលសម្រាកពីការងារមកស្ពាយឥវ៉ាន់ភ្ញៀវទេសចររៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ។ ទោះវាជាចំណូលមិនទៀងទាត់ព្រោះលោកជាប់ការសិក្សា តែយ៉ាងណាវាក៏បានជួយរំលែកការលំបាកឪពុកម្តាយក្នុងការសិក្សាផងដែរ ។ លោក ចាន់ វ៉ាន់ណូ…