Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឥណ្ឌូនេស៊ី ចង់ទិញអង្ករពីកម្ពុជា​ ដើម្បីផ្គត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន

    ឥណ្ឌូនេស៊ី ចង់ទិញអង្ករពីកម្ពុជា​ ដើម្បីផ្គត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន

    ភ្នំពេញ៖ប្រទេសឥណ្ឌូនេស៊ី បានបបង្ហាញពីគោលបំណងក្នុងការទិញអង្ករពីកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីធានាដោះស្រាយបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួនផង និងពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ ការបង្ហាញពីគោលបំណងចង់ទិញអង្ករពីកម្ពុជានេះបានធ្វើឡើងនៅក្នុងជំនួបរវាង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ជាមួយឯកឧត្តមអនុរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Pahala Nugraha Mansury និងគណៈប្រតិភូនៅទីស្ដីការក្រសួងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សូមជម្រាបថា កិច្ចពិភាក្សាដែលធ្វើឡើងតែប្រាំថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។  តាមរយៈក្រសួង​កសិកម្មឯកឧត្តម Pahala Nugraha Mansury បានលើកឡើងថា ៖ «​វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេ​សជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស»។ ជាការឆ្លើយតបឯកឧត្តម ឌិត ទីណា ​បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការស្របតា​មប្រសាសន៍ណែនាំពីនាយករដ្ឋមន្រ្តីកម្ពុជា។ក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ករ​ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត។…

  • ឥណ្ឌូណេស៊ីបញ្ជាក់ថា ទិញអង្ករកម្ពុជាចំនួនជាង ១២ម៉ឺនតោន

    ឥណ្ឌូណេស៊ីបញ្ជាក់ថា ទិញអង្ករកម្ពុជាចំនួនជាង ១២ម៉ឺនតោន

    ភ្នំពេញ៖ កិច្ចប្រជុំទ្វេភាគីរវាងក្រសួង ពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដែលមានការចូលរួមពីថ្នាក់ ដឹកនាំ ក្រសួង ថ្នាក់ដឹកនាំពាក់ព័ន្ធ និងថ្នាក់ដឹកនាំ សហព័ន្ធស្រូវអង្ករ កម្ពុជា ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រី ក្រសួង ការ បរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បាន ប្រព្រឹត្តទៅកាលពី ព្រឹកថ្ងៃទី១៦ ខែសីហានៅទីស្តីការ ក្រសួងពាណិជ្ជកម្ម។ ប្រភពក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងនៅក្រោយកិច្ចប្រជុំថា ជាលទ្ធផលនៃកិច្ចជំនួបទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី បាន ឯកភាព គ្នាដូចតទៅ៖១.ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករ ពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ។ ក្នុងនោះអង្ករស បរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោន ទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន…

  • ពន្ធដារ កែសម្រួលលើអាត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុក

    ពន្ធដារ កែសម្រួលលើអាត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុក

    ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​ជូនដំណឹងពីការកែសម្រួលអត្រាអាករពិ​សេ​សលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុក ដោយក្នុងនោះសម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រ​ប់ប្រភេទអាករពិសេស១៥ភាគរយ។ ចំណែកភេសជ្ជៈគ្មានជាតិសុរាផ្សេងមួយចំនួន​៥ភាគរយ។ តាមរយៈ​សេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល ​ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣​បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ អត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុក ត្រូវបានកែស​ម្រួល និងកំណត់ដូចខាងក្រោមនេះ។ ការកែសម្រួលទាំងនោះរួមមាន៖ ទី​១ អាករពិសេស ១៥ ភាគរយ លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ និងទី២ អាករពិសេស៥ ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួន ដែលមាន​ដូចជា​ ភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលបន្ថែមរសជាតិកាហ្វ និងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ»។  ចំណែកអាករពិសេស ១០ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈដែលបានកំ​ណត់ក្នុងចំណុចទាំងពីរនេះ​។ ដោយឡែក មូលដ្ឋានគិតអាករពិសេសត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ ចុះ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក ដូចដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ តាមរយៈសេចក្តីជូនដំណឹងនេះ បានបន្តថា ​មូលដ្ឋានគិតអាករពិសេស​លើមុខទំនិញមួយចំនួនដែលផលិត​ក្នុងស្រុក ដូចជា ស្រាបៀរ ស្រា បារី និងបារីស៊ីហ្គាគ្រប់ប្រភេទ…

  • សភាពាណិជ្ជកម្មថៃ ចុះសិក្សាស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា

    សភាពាណិជ្ជកម្មថៃ ចុះសិក្សាស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា

    ភ្នំពេញ៖ សភាពាណិជ្ជកម្មថៃ បានចុះមកសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែ​ងរកដៃគូអាជីវកម្មនៅកម្ពុជាដើម្បីជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់​តែប្រ​សើ​រថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។​ ប្រភពក្រសួងពាណិជ្ជកម្មគណៈប្រតិភូសភាពាណិជ្ជកម្មថៃដែលដឹកនាំដោយ លោក វូរ៉ារ៉ាត តានទីមង្គលស៊ុក(Voratat Tantimongkolsuk )តំណាងសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពា​ណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ ​ទស្សនកិច្ចលើកនេះ​ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពា​ណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម»។ លោកបានបន្តថា ៖ «លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ»។ ​ នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បានបង្ហាញការស្វាគមន៍ជូនចំពោះគណៈសភាពាណិជ្ជកម្មថៃ ដែលបានមកកាន់កម្ពុជានាពេលនេះ ខណៈលោកថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោ​យបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក។ ឯកឧត្តមបន្តថា ៖ «កម្ពុជាបានទាក់ទាញវិនិយោគជាច្រើន ជាពិសេសពីប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិ​ក ចក្រភពអង់គ្លេស…

  • ថៃ ចង់ស្វែងរកឱកាសវិនិយលោគ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ

    ថៃ ចង់ស្វែងរកឱកាសវិនិយលោគ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ

    ភ្នំពេញ៖ លោក Voratat Tantimongk តំណាងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម, លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ និង លោក Audsitti Sroithong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ ។ លោក Voratat បន្តថា គោលបំណងនៃដំណើរទស្សនកិច្ច មកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ លោក ថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ បន្ថែមពីនេះកាលពីដើមឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា…

  • សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ​បង្កើតសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀ​ងអាហារ

    សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ​បង្កើតសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀ​ងអាហារ

    ភ្នំពេញ៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បាននឹងកំពុងចងក្រងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំ​ពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ»  សម្រាប់ជាផែនទីចង្អុលផ្លូវមួយ​​ដល់​អ្នកធ្វើការងារចងក្រងសហគមន៍ ​ពិសេស​ដល់កសិករដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យស្បៀងអាហារ​អាចប្រើប្រាស់​សម្រាប់ជំរុញដ​ល់រដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យស្បៀងអាហារនៅ​កម្ពុជា។ លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា​ថា សៀ​វភៅនេះ នឹងរួមចំណែកជំរុញដល់រដ្ឋាភិបាលឱ្យគិតគូរ និងយកចិត្តទុកដាក់​បញ្ចូលកសិករខ្នាតតូចក្នុងវិស័យ​ស្បៀងអាហារ ​ក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវប្រព័ន្ធការពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចកម្មករ កម្មករិនីកាត់ដេរផងដែរ។ លោកបន្តថា ​នៅកម្ពុជា ភាគច្រើននៃកសិករជាអ្នកផលិតស្បៀង មិនបានយ​ល់ដឹងស៊ីជម្រៅពីវិស័យស្បៀង និងផលប៉ះពាល់នៃសុខភាព រួមជាមួយនឹងការថែទាំសុខភាពច្រើននោះទេ។ លោក ថេង សាវឿន បាន​រំលេចថា ៖ «សម្រាប់ថេរវេលា​នៃការចងក្រងសៀវភៅនេះ គឺ​យើងចាប់ផ្តើម សរសេ​រពីចុងឆ្នាំ២០២២ ហើយយើងគ្រោងបញ្ចប់ និងផ្សព្វផ្សាយសៀវភៅគាំពារសង្គមក្នុងវិស័យកសិ-ស្បៀ​ងអាហារនេះ នៅក្នុង​ខែតុលា ឆ្នាំ២០២៣នេះ។ សម្រាប់ការគាំទ្រឧត្ថម្ភសៀវភៅនេះ យើងទទួលបានមូលនិ​ធិពីរាជរដ្ឋាភិបាលប៊ែលហ្សិក​តាមរយៈអង្គការអុកស្វាម​ប្រចាំកម្ពុជា»។ ​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ បានរៀបចំវគ្គសិក្ខាសាលាមួយស្តីពី ការពង្រឹងសមត្ថភាព និងចងក្រ​ងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» រយៈពេលពីរថ្ងៃកាល​ពីថ្ងៃទី៩​ ដល់ថ្ងៃទី១០ ខែសីហា​ កន្លងទៅនេះ​ដល់បុគ្គលិកទាំងអស់របស់មាគម​ ដើម្បីបង្កើនការយល់ដឹង​ពីរបៀ​បរៀបចំតាក់តែងចងក្រងសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ តាមរយ​:ការ​ពង្រីកវិសាលភាព និងចំណេះដឹង​ពីយន្តការជំរុញឱ្យមានកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន។  ​ ​កញ្ញា អ៊ឹម…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖វិនិយោគិនក្នុងស្រុកគួរងាកមកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងកសិកម្មឱ្យបានច្រើន

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖វិនិយោគិនក្នុងស្រុកគួរងាកមកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងកសិកម្មឱ្យបានច្រើន

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាស៊ីឌីស៊ី( CDC) បានជំរុញឱ្យវិនិយោគិនក្នុងស្រុកងាកទៅវិនិយោគ វិស័យកសិ​-ឧស្សាហកម្ម និងកសិកម្ម ដែលជាវិស័យមានសក្តាពុលខ្លាំងនាពេលបច្ចុប្បន្ន។ នៅក្នុងវេទិកាពិភាក្សាស្ដីអំពីធុរកិច្ចឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែសីហាចុងសប្ដាហ៍កន្លងទៅ លោក ជា វុទ្ធី អគ្គលេ​ខាធិការរង​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា នៅក្នុងបញ្ហាប្រឈម តែ​មានកាលា​​នុវត្តភាព។កាលានុវត្តភាពដែលសំខាន់នោះគឺ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយវិស័យទាំងពីរនេះ មា​នសក្តានុពលខ្លាំងណាស់ ខណៈដែលកម្ពុជា នៅមានផ្ទៃដីធំទូលាយ ដោយត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា​ដើម្បីធានាថាកា​រផលិតផ្គត់ផ្គង់សម្រាប់តម្រូវការក្នុងស្រុកផង និងសម្រាប់នាំចេញផង។ លោកបានលើកឡើង​ថា កំណើននៃប្រជាជននៅលើពិភពលោក មានការកើនឡើង ខណៈដែលឥណ្ឌាបច្ចុប្បន្ន មានកំ​ណើ​នប្រជាជនលើសចិន​ រហូត​​បានធ្វើឱ្យមានការ​ផ្អាកការនាំចេញអង្ករ ដែលនេះជាកាលានុវត្តសម្រាប់កម្ពុជា ក្នុងការនាំចេ​ញទៅអាមេរិក និងប្រទេសផ្សេងទៀត ដោយវិស័យឯកជនត្រូវពង្រឹងលើការកែច្នៃក្នុងស្រុក។ លោក ជា វុទ្ធី បានបញ្ជាក់ថា ៖ ​«ខ្ញុំមានជំនឿជឿ​ជាក់ថា នៅក្នុងវិស័យកសិកម្មនេះ គឺជាវិស័យមួយដែលមា​នសក្តានុពលណាស់សម្រាប់​កម្ពុជាយើង ហើយ​អ្វីដែលសំខាន់បំផុតគឺធ្វើយ៉ាងណា​បង្កើតបរិយាកាសវិនិយោគប្រក​បដោ​យភាពអំណោយផល»។ លោកបានបញ្ជាក់ទៀត​ថា ៖ «ជាការពិតណាស់ច្បាប់វិនិយោគថ្មី ដែលត្រូវបានប្រកាសឱ្យប្រើ​កាលពីខែតុលា ឆ្នាំ២០២១កន្ល​ងទៅ​ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់វិនិយោគ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ​២០២៣ កន្លងទៅនេះ…

  • កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតប្រេងវៀតណាម មកវិនិយោគវិស័យប្រេងកាតនៅកម្ពុជា

    កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតប្រេងវៀតណាម មកវិនិយោគវិស័យប្រេងកាតនៅកម្ពុជា

    ភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីកម្ពុជា-វៀតណាម នាឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាប្រេងកាតអាស៊ានពាក់កណ្តាលឆ្នាំលើកទី៧ (ASCOPE) ភាគីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរុករកប្រេងរៀតណាម ដើម្បីពិភាក្សាពីឱកាសវិនិយោគប្រេងនៅកម្ពុជា។ គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ (ASCOPE) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៩-១១ ខែសីហា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងការធ្វើធុរកិច្ចក្នុងវិស័យប្រេងកាតរវាងបណ្តាប្រទេសសមាជិកអាស៊ាន ។ កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីក្រុមហ៊ុនប្រេងកាតជាតិ និងស្ថាប័នប្រេងកាត ប្រទេសអាស៊ាន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀតដែលបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ានរបស់កម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំនេះ ហើយឯកឧត្តមក៏មានជំនួបទ្វេភាគីជាមួយ លោក ត្រាន់ ហុងណាម(Tran Hong Nam )ប្រធានលេខាធិការដ្ឋាន ASCOPE និងជាប្រធានក្រុមប្រឹក្សា និងនាយកប្រតិបត្តិនៃសាជីវកម្មផលិតកម្មរុករកប្រេងរបស់វៀតណាម (PVEP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនប្រេង និងហ្គាសវៀតណាម (PetroVietnam) ដើម្បីពិភាក្សាពីឱកាសវិនិយោគវិស័យប្រេងកាតនៅកម្ពុជាផងដែរ។ នេះ​បើតាមក្រសួងរ៉ែ និងថាមពល។ ក្រសួងបន្តថា របៀបវារ:សំខាន់ៗនៃកិច្ចប្រជុំនៅថ្ងៃទី៩ ខែសីហាពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗនៃក្រុមការងារ…

  • ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់ម៉ាកដែលបានចុះបញ្ជីម៉ាកនៅក្រសួង ធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក

    ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់ម៉ាកដែលបានចុះបញ្ជីម៉ាកនៅក្រសួង ធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មក្រើនរំលឹកដល់ម្ចាស់ម៉ាកនៅកម្ពុជាទាំងអស់ ត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ឬមិនបានប្រើប្រាស់ម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីស្របតាមការកំណត់របស់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលក្រសួងពាណិជ្ជកម្ម បានចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមាត្រា ២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ក្នុងរយៈពេល ១(មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក។ នៅពេលម៉ាក​ត្រូវបានចុះបញ្ជីសាឡើង​វិញ ម្ចាស់ម៉ាកត្រូវប្រកាសអំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាករបស់ខ្លួន ក្នុងរយៈពេល ១(មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាកសាឡើងវិញ។ ក្រសួងបានបញ្ជាក់ថា៖«ក្នុងករណី ដែលជាម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ដូចកាលកំណត់ខាងលើ ម៉ាកដែលបានចុះបញ្ជីរួច នឹងត្រូវលុបចេញពីបញ្ជីម៉ាក។ ដូច្នេះសូមជាម្ចាស់ម៉ាកត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ស្របតាមការកំណត់របស់អនុក្រឹត្យខាងលើ»។ ទាក់ទិនទៅនឹង ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ នេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា រាល់មុខទំនិញ…

  • សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣

    សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣

    ភ្នំពេញ៖សមាគមឧកញ៉ាកម្ពុជារៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ជាលើកដំបូងរបស់ខ្លួន ដើម្បីរឹតចំណងសាមគ្គីភាពរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំកម្ពុជា និងជាមួយវិស័យឯកជន។ ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ ២០២៣ និងពិធីពិសាអាហារសាមគ្គីរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារ ហ្គាឌិនស៊ីធី នាថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣នេះអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា វេទិកាធុរកិច្ចឆ្នាំ ២០២៣នេះ គឺជាវេទិកាលើកដំបូងគេនាត្រីមាសទី៣នៃឆ្នាំ ២០២៣ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការ “សមាគមឧកញ៉ាកម្ពុជា” កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមអំពីទស្សនវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា,ជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា  និងចំណងសាមគ្គីភាពរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំកម្ពុជា និងជាមួយវិស័យឯកជនផងដែរ។ អ្នកឧកញ៉ា លី យ៉ុងផាត់ បានបង្ហាញពីការជឿជាក់យ៉ាងដូច្នេះថា៖« វេទិកាបែបនេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ពីព្រោះសមាជិកសមាជិកានៃសមាគមទាំងអស់គឺជាអ្នកវិនិយោគក្នុងស្រុកដែលមានសក្តានុពលរួចស្រេចទៅហើយ។ ម្យ៉ាងទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកដឹកនាំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សន្តិភាព និងស្ថិរភាព នយោបាយត្រូវបានធានាយ៉ាងគត់មុតបំផុត នេះគឺជាអំណោយផលដ៏សំខាន់សម្រាប់ការវិនិយោគ។ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយទេ អង្គវេទិកាថ្ងៃនេះនឹងមិនអាចកើតមានបានឡើយ»។ ក្នុងឱកាសនោះដែរឯកឧត្តម សុខ ចិន្តាសោភា…