-
កម្ពុជា ផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
ភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជា បានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុ ដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមក៏បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិកសម្រាប់អនុវត្ត NDC និង ត្រូវការថវិកាចាប់ពី ៥០០លាន រហូត ១,៨ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ ការលើកឡើងរបស់ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាក្រសួងបរិស្ថាន ធ្វើឡើងកាលពិថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទទួលជួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុនិងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ការសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយលោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជានៃ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និងលោកស្រី Achala Abeysinghe…
-
រយៈពេលប្រាំពីរខែ ការនាំចេញស្រូវអង្ករ មានភាពវិជ្ជមានច្រើន
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែឆ្នាំ២០២៣ ស្ថានភាពនៃការនាំចេញស្រូវអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានវឌ្ឍនភាពជាវិជ្ជមានច្រើន និងមានការកើនឡើងគួរឱ្យកត់សម្គាល់។បរិមាណនៃការនាំចេញស្រូវមានការកើនឡើងជាង ២៨ភាគរយ ហើយការនាំចេញអង្ករ មានកំណើនជិត ៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើទោះបីជាស្ថានភាពនៃការនាំចេញស្រូវអង្ករមានវឌ្ឍនភាពជាវិជ្ជមានច្រើនក្តី តែសហព័ន្ធស្រូវអង្ករថា នឹងអាចមានការប្រឈមនាពេលខាងមុខដែរ។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពស្រូវអង្ករកម្ពុជា របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែមកនេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦២ ៧០៨ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥២ ប្រទេស ដែលក្នុងនោះមាន ប្រទេសចិន និងហុងកុងបានចំនួន ១៤១ ៩៥០ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០.២៧ លានដុល្លារអាមេរិក។ សហព័ន្ធបានបន្តថា ការកើនឡើងនៃការនាំចេញស្រូវនេះ ដោយសារការរីកចម្រើនផ្នែកផលិតកម្ម ដែលបានទទួលផលពីប្រព័ន្ធធារាសាស្ត្រដែលអនុញ្ញាតឱ្យកសិករអាចធ្វើស្រែក្នុងតំបន់ មួយចំនួនបានរហូតដល់ទៅ ៣ជើងក្នុងមួយឆ្នាំ នឹងអនុញ្ញាតឱ្យប្រជាជនអាស្រ័យផលពេញលេញនៅតំបន់២ និងតំបន់៣ ជុំវិញបឹងទន្លេសាប ដែលអាចអនុញ្ញាតឱ្យតំបន់នេះអាចបង្កបង្កើនផលរហូតដល់ពីរដងក្នុងមួយឆ្នាំផងនៅតាមតំបន់មួយចំនួន។ បើទោះបីជា ស្ថានភាពនៃការនាំចេញស្រូវអង្ករមានវឌ្ឍនភាពជាវិជ្ជមានច្រើនក្តី តែសហព័ន្ធស្រូវអង្ករថា នឹងអាចមានការប្រឈមនាពេលខាងមុខដែរ ដោយសារតែខែកក្កដា ជាខែដែលរោងម៉ាស៊ីនកិនស្រូវភាគច្រើនបានខំបញ្ចេញស្តុកស្រូវចាស់ ដើម្បីត្រៀមទិញស្រូវ…
-
វីតាល់ប្រគល់រង្វាន់លើកទឹកចិត្តដល់អតិថិជន
ភ្នំពេញ៖ គូស្វាមីភរិយាចំនួន ៩គូបានឈ្នះរង្វាន់ពីកម្មវិធី «ឧត្តមភាពស្នេហ៍» របស់ក្រុមហ៊ុនទឹកពិសារវីតាល់ ដែលពិធីនេះរៀបចំឡើងនៅរោងចក្រផលិតទឹកពិសាវីតាល់។ តំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី «ឧត្តមភាពស្នេហ៍» ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីមង្គលការ។ តំណាងក្រុមហ៊ុនបន្ថែមថា គូស្វាមីភរិយាថ្មីទាំង ៩គូខាងលើ បានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី «ឧត្តមភាពស្នេហ៍» កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ៩គូផងដែរ។ នេះជាលើកចុងក្រោយនៃការប្រគល់រង្វាន់ទៅដល់គូស្វាមីភរិយាសំណាងសរុបទាំងអស់ចំនួន ១៧គូ ដែលបានឈ្នះការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធីឧត្តមភាពស្នេហ៍។សូមបញ្ជាក់ថា វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ថ្មីៗនេះ វីតាល់ត្រូវបានឈ្នះមេដាយមាសគុណភាព ពីស្ថាប័ន Monde Selection ចំនួន ០៤ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥៛ ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក៕ អត្ថបទ៖ ឈឹម ទីណា
-
អគ្គនាយកធនាគារ វីង ៖ ការបើកដំណើរការសាខាថ្មីនៅខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលផ្តល់ភាពងាយស្រួល
(កំពង់ចាម)៖ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ ការបើកដំណើរការធនាគារ វីង សាខាខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលផ្តល់ភាពងាយស្រួលប្រើប្រាស់នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ ដែលជាការបំពេញបន្ថែមនៃចក្ខុវិស័យក្នុងការជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់ប្រសើរឡើង ។ លោក ហាន ប៉េងក្វាង លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសធនាគារ វីង (ខេមបូឌា) ម.ក បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា វត្តមានសាខាថ្មីរបស់ធនាគារ វីង នៅក្នុងខេត្តកំពង់ចាម នឹងជួយជម្រុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅក្នុងខេត្ត និងជួយសម្រួលដល់ដំណើរការសេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ក្រុមហ៊ុនអាជីវកម្ម សាជីវកម្មនានា ក្នុងការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល…
-
រយៈពេលប្រាំពីរខែ កម្ពុជានាំចេញអង្ករបានជាង៣៦ម៉ឺនតោន ទៅកាន់៥២ប្រទេស
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេលប្រាំពីរខែ ពោលពីចាប់ពីខែមករា ដល់កក្កដា ឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស ក្នុងបរិមាណ ៣៦២ ៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន៥២ នៅលើពិភពលោក ។បរិមាណនេះ ស្មើនឹង៥២ភាគរយ នៃផែនការ៧០ម៉ឺនតោន។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងបរិមាណអង្ករចំនួន ៣៦២ ៧៩៨តោននេះ គិតជាតម្លៃទឹកប្រាក់សរុប ២៥៣,៨៦ លានដុល្លារ។ នៅក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានបរិមាណ ១៤១ ៩៥០ តោន គិតជាទឹកប្រាក់ ៩០,២៧ លានដុល្លារ។ ២៥ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប មានចំនួន១៤១ ៣៩៤តោន គិតជាទឹកប្រាក់ ១០០,៣១ លានដុល្លារ។ ៤ប្រទេសក្នុងតំបន់អាស៊ាន ៣០ ១៧១តោន គិតជាទឹកប្រាក់២០,៥៤លានដុល្លារ និងនាំចេញទៅ២២ប្រទេសផ្សេងទៀត ក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា ចំនួន៤៩១៩៣តោន គិតជាទឹកប្រាក់៤២,៧៤លានដុល្លារ។ ដោយឡែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងវិញសម្រេចបាន ២ ៤៩៨ ៥៨៦តោន ស្មើនឹងទឹកប្រាក់…
-
កូរ៉េ មានគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា ដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម បានពិភាក្សាពីលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ជាមួយសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association-AOAA)។ កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ដោយសហព័ន្ធសា្វយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីសក្តានុពលភាពនៃវិស័យស្វាយចន្ទីកម្ពុជា រួមមានផ្ទៃដីដាំដុះ ទិន្នផល ប្រភេទពូជស្វាយចន្ទី រួមទំាងលក្ខណៈសម្បត្តិផ្សេងរបស់ស្វាយចន្ទីដែលមានស្រាប់ និងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលនឹងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន២៥ភាគរយនៅឆ្នាំ២០២៧ និង៥០ភាគរយនៅឆ្នាំ២០៣២។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ថា បន្ទាប់ពីបានពិភាក្សាយ៉ាងលំអិត សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស នឹងចុះសិក្សាលម្អិតភូមិសាស្រ្ត ពោលគឺជ្រើសរើសទីតំាងសមស្របសាងសង់រោងចក្រដែលអាចកែច្នៃវត្ថុធាតុដើមរហូតដល់៧.៥០០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ខាងសហព័ន្ធស្វាយចន្ទីក៏បានឱ្យយោបល់ទៅគាត់ដែរថា ដើម្បីឱ្យការកែច្នៃមួយទទួលបានផលចំណេញខ្លះ យ៉ាងហោចណាស់ក៏ត្រូវការកែច្នៃយ៉ាងតិច ៥ ០០០ ពាន់តោនក្នុងមួយឆ្នាំដែរ តែប្រសិនបើយើងបានចំណេញមែនទែនតែម្តង តាមបទពិសោធន៍របស់សហព័ន្ធ និងក្រុមការងារសហព័ន្ធឱ្យយោបល់ថា ធ្វើយ៉ាងណាកែច្នៃឱ្យបានមួយម៉ឺនតោនសម្រាប់ការកែច្នៃផលិតផលចន្ទីដែលហាលស្ងួត ដោយក្នុងមួយម៉ឺនតោននេះ ផលិតផលសម្រេចមានប្រហែលពីរពាន់តោន។ លោក អាន តារា បានបន្ថែមថា ខាងភាគីកូរ៉េ គេកំពុងតែសិក្សា ដោយទីមួយសិក្សារកទីតាំង ដើម្បីបង្កើតរោចក្រស្វាយចន្ទី ដោយសមាគមទាំងពីរបានឱ្យយោបល់ផងដែរ…
-
សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ មានបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ មានគោលបំណងចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមរបស់ចន្ទីក្នុងការនាំចេញទៅទីកាន់ទីផ្សារពិភពលោក។ គោលបំណងនេះត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសលើគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ៣ខែសីហា ឆ្នាំ ២០២៣។ ភាគីកូរ៉េដឹកនាំដោយលោក Heo Jang ប្រធានគម្រោង ចុះមកសិក្សាដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពី អគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនោះឯកឧត្តម រាជ រ៉ា បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (AOAA) ដែលមានបំណងក្នុងការចូលរួមលើកស្ទួយវិស័យស្វាយចន្ទីនៅកម្ពុជា។ ក្នុងឱកាសនោះ លោក Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។ ជាកិច្ចឆ្លើយតប ឯកឧត្តម រាជ រ៉ា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះដែលស្របតាមការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធក្នុងពេលកន្លងមក។ បន្ថែមពីលើនេះ លោកក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ សុំឱ្យសភាអាមេរិក បន្តឡើងវិញនូវប្រព័ន្ធ GSP ដើម្បីផ្តល់ផលចំណេញឱ្យគ្នាទៅវិញទៅមក
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ដោយឯកឧត្តមយល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិក មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក និងមានការចូលរួមពីសមាជិកសភាអាមេរិកចំនួន ៧នាក់ ផ្សេងទៀត នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោត ដែលបាន ប្រ ព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០២៣…
-
សហព័ន្ធស្វាយចន្ទីកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមស្វាយចន្ទីវៀតណាម ដើម្បីលើកកម្ពស់ការផលិតនិងកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានប្រាប់នៅថ្ងៃទី២ ខែសីហាថា កាលពីចុងសប្តាហ៍កន្លងទៅ ខាងសហព័ន្ធស្វាយចន្ទីកម្ពុជាបានទៅជួបជាមួយប្រធានសមាគមស្វាយចន្ទីវៀតណាម នៅទីក្រុងហូជីមិញប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ខណៈដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានល្អជាងគេក្នុងពិភពលោក ហើយវៀតណាមជាប្រទេសដែលកែច្នៃនិងនាំចេញស្វាយចន្ទីច្រើនជាងគេក្នុងពិភពលោក។ លោកបានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានោះ គឺការចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នទាំងពីរក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត ថែមទាំងជំរុញឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ទិញស្វាយចន្ទីដោយផ្ទាល់ពីកសិករ ឬសហគមន៍ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ដើម្បីឱ្យកសិករទទួលបានតម្លៃបន្ថែម។ លោក អាន តារា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រហែល៨៥ភាគរយ ទៅ ៩០ភាគរយការលក់ស្វាយចន្ទីទៅឱ្យអ្នកកែច្នៃនៅប្រទេសវៀតណាម ធ្វើឡើងតាមរយៈឈ្មួញកណ្តាល ខណៈដែលវៀតណាម គឺប្រទេសដែលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាច្រើនជាងរហូតជាង៩៥ភាគរយ។ប្រទេសទាំងពីរ ក៏ជាប្រទេសជាប់របងគ្នា ដែលភាពងាយស្រួលដល់ការដឹកជញ្ជូន»។ លោកបន្តថា សហព័ន្ធស្វាយចន្ទីចង់ឱ្យក្រុមហ៊ុនធំៗ ដែលមានស្តង់ដារនៅប្រទេសវៀតណាម ទទួលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដោយសារបច្ចុប្បន្ននេះ ការកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជា នៅកម្រិតទាបនៅឡើយ ពោលគឺប្រមាណតែ ៥ ភាគរយប៉ុណ្ណោះ ខណៈដែលកម្ពុជាស្ថិតក្នុងប្រទេស ដែលផលិតបានច្រើនជាងគេនៅលើពិភពលោក។ «ការទទួលទិញពីកសិករដោយផ្ទាល់ អាចធ្វើឡើងតាមរយៈការសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ហើយសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងខិតខំជួយដល់កសិករ ដើម្បីឱ្យការប្រមូលផល និងហាលគ្រាប់ស្វាយចន្ទី ឱ្យបានត្រឹមតាមស្តង់ដារ»។ លោក…
-
ធនាគារ ហ្វីលីព ផ្តល់ឱកាសពិសេសជូនអតិថិជនដែលបើកគណនីហើយដាក់ប្រាក់សន្សំ
ភ្នំពេញ៖ បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវកម្មវិធីប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ ធនាគារ ហ្វីលីព បានឈានដល់ការចាប់រង្វាន់ផ្សងសំណាងលើកទី1 ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ទូរសព្ទ Samsung Galaxy Z Fold4 ចំនួន 5 រង្វាន់ និងទឹកប្រាក់ 888 ដុល្លារ ចំនួន 5 រង្វាន់ ។ កម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 01 ខែសីហា ឆ្នាំ 2023 នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ហ្វីលីព និងមានការផ្សាយបន្តផ្ទាល់ពីទំព័រហ្វេកបុកផ្លូវការ របស់ធនាគារ។ នេះគឺជាកម្មវិធីចាប់រង្វាន់លើកទី1 សម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព ដែលបានដាក់ប្រាក់សន្សំជាមួយធនាគារ ចាប់តាំងពីដើមឆ្នាំ2023។ ដើម្បីបង្ហាញអំពីតម្លាភាព ក្នុងការចាប់រង្វាន់នេះ ធនាគារ ហ្វីលីព បានជ្រើសរើសយកការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកអតិថិជនដែលឈ្នះរង្វាន់ទាំង 10 រូប។ កម្មវីធីប្រូម៉ូសិន“ត្រឡប់មកវិញ កាន់តែអស្ចារ្យ” នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ដែលកម្មវិធីចាប់រង្វាន់លើកទីពីរនឹងប្រារព្ធឡើងនៅខែតុលា ហើយកម្មវិធីចាប់រង្វាន់ធំនឹងប្រារព្ធឡើងនាដើមឆ្នាំក្រោយ។ សម្រាប់អតិថិជនថ្មី ឬ អតិថិជនដែលមានស្រាប់…